• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

ហាហាយ (Ha Hai) - តន្រ្តីករនៃទំនុកបទចម្រៀងសម្រាប់កុមារ

ជា​គ្រូបង្រៀន​​តន្រ្តី​​ ​ផ្សារ​ភ្ជាប់​​ជាមួយ​ការងារ​​ក្រុមយូរឆ្នាំមក​ហើយ​​ តន្រ្តីករ​ ហាហាយ ​(Ha Hai) ​ យល់​ដឹងពី​​វ័យ​កុមារ​ភាព លោក​បាន​ប្រសូត្រចេញ​នូវ​​ទំនុក​បទ​ចម្រៀង​​ជាច្រើន​ ជូន​ជីវិត​ឆ្លង​ជាង​បី​ទស្សវត្ស​ហើយ​​ ​​ស្រទាប់​កុមារ​វៀតណាម​​​នៅ​តែចូល​ចិត្ត​ច្រៀង​។​

ប៉ុន្មានឆ្នាំទស្សវត្ស ៨០ ៩០នៃសតវត្សមុន ប្រហែលជាគ្មាននរណាម្នាក់ឆ្លងកាត់វ័យកុមារភាពរបស់ខ្លួនឯង ដែល​មិនធ្លាប់ស្តាប់នូវឃ្លោងឃ្លារណ្តំ នៃទំនុកបទចម្រៀងកុមារដ៏ជិតស្និទ្ធនេះទេ៖ “ត្រីឆ្ពឹនមាស​ហែល” “ហេតុ​អ្វី​បក្សី​ចូល​ចិត្ត​ហួច”​។ មក​ដល់សព្វ​ថ្ងៃ ​ពេលទំ​នុក​បទ​ចម្រៀង​សម្រាប់កុ​មារកាន់តែ​សម្បូរ​បែប​ដូច​ជា ​“រយ​ពាន់​ផ្កា​​បញ្ចេញ​សម្រស់​” យើងនៅ​អាចស្តាប់​បានទំនុក​បទចម្រៀង​នេះ បន្ទោល​រណ្តំឡើងក្នុង​បរិយាកាស​ បរិស្ថាន​​សម្រាប់​កុមារ នៅ​សព្វតំបន់ភូមិភាគទូ​ទាំងប្រទេស។ ពួកគេតែងនិយាយ​លេងថា រាល់​​លើក​បាន​​ស្តាប់នូវ​បទ​ចម្រៀង​របស់​លោក គឺរាល់​​លើកទទួល​បាន​សំបុត្រ​​ត្រឡប់​ ទៅកាន់​វ័យកុមារ​គួរ​ជាទី​ស្រ​ឡាញ់​​ថ្ងៃណា។

ដូចសម្តីរបស់តន្រ្តីករហាហាយ (Ha Hai) ចែករំលែក ប៉ុន្មានខែឆ្នាំផ្សារភ្ជាប់ជាមួយ​សកម្មភាព​​ចល​នាគណៈ​ ក្រុម​ រួមជាមួយស្រទាប់​ជំនាន់កុមារ បានជួយលោកយល់ដឹងពីព្រលឹង និងបំណងប្រាថ្នាដ៏ស្មោះសនៃ​វ័យកុមារ។ ចាប់​ពី​នេះ បង្កើតឲ្យលោកមានការ​ត្រិះរិះ និង​បំណង​និពន្ធនូវ​បទ​ចម្រៀង ពណ៌នាពី​​មនោសញ្ជេត​នា​​របស់ប្អូន​ចំពោះ​គ្រួសារ សាលារៀន លោកគ្រូអ្នក​គ្រូ និងជីវភាពរស់នៅជិតខាង។



ស្នាដៃតន្រ្តីមួយចំនួន ដោយតន្រ្តីករ ង្វៀនហាហាយ (Nguyen Ha Hai)បាននិពន្ធ។ រូបថត៖ ត្រឹនថាញយ៉ាង


ស្នាដៃសម្រាប់វ័យកុមាររបស់លោក បានឌិតជាប់នៅក្នុងទំព័រ​កម្រង ” ចម្រៀងសម្រាប់ប្អូនៗមតេយ្យ។ រូបថត៖ ត្រឹនថាញយ៉ាង

ប្អូនៗកុមារនៅ ក្បែរតន្រ្តីករហាហាយ (Ha Hai)។ រូបថត៖ ត្រឹនថាញយ៉ាង

តន្រ្តីករហាហាយ (Ha Hai)ចូលរួមរាត្រីប្រគំតន្រ្តីរំលឹកខួប តន្រ្តីករ ទ្រីញកុងសើន (Trinh Cong Son)។ រូបថត៖ ឯកសារ

“បើ​ប្អូន​ៗ​ស្រឡាញ់​ការងារ​ ទោះបីការងារ​​តូច​ដូច​ដាំ​ដើម​ឈើមួយ​ដើម​ ចិញ្ចឹម​សត្វ​មួយ​ក្បាល ទន្ទឹម​នោះជួយ​ឪពុក​ម្តាយ​ នូវ​ការងារ​តូច​ក្នុ​ងគ្រួសារ​​ ហើយ​​ច្រៀង​​​សម្តែង​ឡើងប្រការ​នោះ​។ នេះ​ទើប​ជា​សម្បត្តិ​ចរិត​​របស់​កុមារ​វៀតណាម​” តន្រ្តីករ​ហាហាយ​​ (Ha Hai)​ ចែក​រំលែក​ប្រការ​ ដែល​លោក​ទុក​ក្នុង​ចិត្ត​ជា​យូរយា​​ណាស់​មក​ហើយ​ ឬ​ពិត​ប្រាកដ​ជាង​គឺ​ទ្រឹស្តី​និពន្ធ​របស់​លោក​។ ហេតុនោះ​ បទ​ចម្រៀង​​ខ្លី​ ងាយ​យល់​ ស្រួល​ច្រៀង​​របស់​លោក​ បាន​ក្លាយ​ជា​ “អំណោយ​គ្នាន​អ្វី​ប្រៀប​ផ្ទឹម​បាន​”​ រួម​ចំណែក​ស្ថាបនា​បំពេញ​ថែម​​ព្រលឹង​បរិសុទ្ធ​ សម្រាប់​ស្រទាប់​ជំនាន់​​​​កុមារ​វៀតណាម​។​​
 
ហាហាយ ​​(Ha Hai)​មក​ជាមួយ​វិថី​និពន្ធ​មិន​មែន​ចៃ​ដន្យ​ទេ​។ ឆ្នាំ១៩៧១ ក្រោយពី​បញ្ចប់​ការសិក្សា​មហាវិទ្យាល័យ​គរុគោសល្យ​ ហាហាយ​​ (Ha Hai)​ទទួល​ការងារ​ ទៅ​បង្រៀន​តន្រ្តី​​នៅ​សាលា​អនុវិទ្យាល័យ​​មី​ឌិញ​  (My Dinh) (​ទឺ​លីម (Tư Liem) ក្រុង​ហាណូយ​) ទន្ទឹម​នោះ​ធ្វើ​ជា​អគ្គ​នាយក​​​ក្រុម​យុវជន​ជំទង់​នាំ​មុខ​របស់​សាលា។ ក្នុង​ពេលវេលា​នេះ ហាហាយ (Ha Hai) ​​ចូល​រួម​ថ្នាក់​ហ្វឺក​ហ្វិន​ ពី​បទ​ចម្រៀង​​កុមារ​ ដើម្បី​ណែនាំ​ឲ្យ​កុមារ​របស់​សាលា​។ បទចម្រៀង​កុមារ​របស់​តន្រ្តី​ករ​​ល្បី​​ឈ្មោះ​នា​សម័យ​នោះ​ដូចជា​៖ តន្រ្តី​ករផាម​ត្វៀន​ (Pham Tuyen) ហ្វាង​វឹន​ (Hoang Van) ហ្វី​យូ (Huy Du) ភុង​ញ៉ា​ (Phong Nha) ម៉ុង​ឡឹន​ (Mong Lan) ​ ហ្វាង​ហា (Hoang Ha) ​...។ល។ បាន​ជម្រុញ​ឲ្យ​លោក​មាន​​មនោសញ្ជេតនា​ និង​កម្លាំង​ចលករ​និពន្ធ​បទ​ចម្រៀង​ឲ្យ​កុមារ​ ដើម្បី​​បម្រើ​​​សកម្មភាព​ក្រុម​បាន​ល្អ​ប្រសើរ​ជាង។​
 
ឆ្នាំ​១៩៨១ ហាហាយ​ (Ha Hai) និពន្ធ​ជោគជ័យ​បទចម្រៀង​ “​ផ្កា​ក្រអូប​ថ្វាយ​លោក​ប្រធាន” អប់អរ​សាទរ​មហាសន្និបាត​ចៅ​សំណព្វចិត្ត​​លោក​ប្រធាន​​ទូទាំង​ប្រទេស​លើកទី​១។ បទចម្រៀង​នេះ បាន​ជ្រើសរើស​ជា​បទ​ចម្រៀង​មួយ​ក្នុង​ចំណោម​​៥០​បទចម្រៀង​កុមារ​​ល្អបំផុត​​នៅ​សតវត្ស​​​ទី​២០ ដោយ​កាសែត​​យុវជន​​​ជំទង់​នាំមុខ​ សមាគម​តន្រ្តីករ​​វៀតណាម​ ប៉ូស្តិ៍​ទូរទស្សន៍​​វៀតណាម​ ប៉ូស្តិ៍​​សំឡេង​វៀតណាម​ សហការ​ជា​មួយ​ក្រុម​រៀបចំ​ជ្រើស​រើស​ឆ្នាំ​​១៩៩៩។​
 
ចាប់ពី​ឆ្នាំ​១៩៨៤ លោក​បាន​និពន្ធ​បន្ត​បទចម្រៀង​ “ត្រី​ឆ្ពឹន​មាស​ហែល” “ហេតុអ្វី​បក្សី​ចូល​ចិត្ត​ហួច” “សំឡេង​ស្វាគមន៍​នៅ​តាម​ប្អូន​” ជា​បទ​ចម្រៀង​ជោគជ័យ​បំផុត​​សម្រាប់​វ័យ​កុមារ​។ ចែក​រំលែក​បរិយាយ​​ពី​មួយ​ក្នុ​ង​ចំណោម​​​បទចម្រៀង​​ ដែល​លោក​​​ចំណាប់​អារម្មណ៍​បំផុត​ តន្រ្តីករ​ហាហាយ (Ha Hai)​​ ឲ្យ​ដឹងថា​​៖ “​នោះ​ប្រហែលជា​បទចម្រៀង​​ជ្រោះ​ត្រី​លោក​ប្រធាន​។ ព្រោះ​នេះ​ជា​បទចម្រៀង​ដែល​បាន​តន្រ្តីករ​​ភុង​ញ៉ា ​(Phong Nha) ហ្វាង​ហា (Hoang Ha) ម៊ុង​ឡឹន ​(Mong Lan)​ រួម​ផ្តល់​យោបល់កែ​​ដើម្បី​សុក្រិត​អត្ថន័យ​ ក្រោយ​មក​បទចម្រៀង​​បាន​ប៉ូស្តិ៍​​សំឡេង​វៀត​ណាម​ ថត​សំឡេង​ និង​ផ្សាយ​ចំ​ឱកា​ស​​រំលឹ​ក​អនុស្សាវរីយ៍​ខួបកំណើត​លោក​ប្រធាន​ ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​១៩៧៩”។ បទចម្រៀង​នៅជា​​​​លទ្ធផល​សុក្រិត ​សម្រាប់​តបស្នង​​ប្រពៃណី​នៃ​ជំនាន់​តន្រ្តីករ​និពន្ធ​បទ​ចម្រៀង​​​សម្រាប់​កុមារវៀតណាម​​។​


តន្រ្តីករហាហាយ (Ha Hai) ក្នុងបរិយាកាសធ្វើការនៅក្នុងគ្រួសារ។ រូបថត៖ ត្រឹនថាញយ៉ាង

ប្តីប្រពន្ធតន្រ្តីករ ហាហ្វាយ (Ha Hai) រួមគ្នាមើលសាឡើងនូវស្នាដៃដែលលោកធ្លាប់បាននិពន្ធ។ រូបថត៖ ត្រឹនថាញយ៉ាង

រយៈពេលទំនេរ លោកថែទាំចម្ការតូចរបស់គ្រួសារ។ រូបថត៖ ត្រឹនថាញយ៉ាង

តន្រ្តីករហាហាយ (Ha Hai)ចូលរួមតាមដានកម្មវិធីសម្តែង នៅវិមានមិត្តភាពវៀតណាម - សូវៀត។ រូបថត៖ ត្រឹនថាញយ៉ាង

តន្រ្តីករហាហាយ (Ha Hai) រួមផ្តល់យោបល់ដល់ឈុតសម្តែង របស់ក្លិបសិល្បៈ “ពណ៌វេលា”។ រូបថត៖ ត្រឹនថាញយ៉ាង

សិល្បករ ក្វាងឡេ (Quan Le) ពិភាក្សាជាមួយសិល្បករហាហាយ (Ha Hai)ក្នុងឱកាសមួយគាត់ត្រឡប់មកប្រទេសវិញបន្ទាប់ពីសម្តែង។

 ទោះបី​ជិត​ឆ្លង​អាយុ​៧០​ឆ្នាំ​ ប៉ុន្តែ​តន្រ្តីករ​ហាហាយ ​(Ha Hai)​ នៅ​តែ​មិន​ទាន់​ញែក​ខ្លួន​ចេញពី​ចលនា​ គណៈ​ ក្រុម​។ សព្វ​ថ្ងៃ​ លោក​នៅតែ​​ចូល​រួមដោយ​​តួនាទី​​ជា​​អ្នក​និពន្ធ​រឿង​ម្នាក់​ ត្រួតពិនិត្យ​ទួទៅ​សកម្មភាព​សិល្បៈ​ធំៗ​ របស់​កុមារ​រដ្ឋធានី៕​




 ​តន្រ្តី​ករ​ហាហាយ​ (Ha Hai)​​​ ឈ្មោះ​កំណើត​ ង្វៀន​ក្វាង​ហាយ (Nguyen Quang Hai) ​អ្នក​បាន​ចាត់ទុក​ជាតន្រ្តី​ករ​ នៃ​ចលនា​កុមារ​រដ្ឋធានី​និយាយ​ដោយ​ឡែក​ និង​កុមារ​ទូទាំងប្រទេស​និយាយ​​រួម​។ លោក​ជា​អតីត​នាយករង​ការិយា​ល័យ​វប្បធម៌​​សិល្បៈ​ - គណៈ​កម្មការ​ឃោសនា​បក្ខភាគ ​ក្រុង​ហាណូយ​ សមាជិក​​ក្រុម​ប្រឹក្សា​សិល្បៈ​ក្រុង​ហាណូយ​​។ បទ​ចម្រៀង​កុមារ​ល្បី​ឈ្មោះ​ របស់​លោក៖ ផ្កាថ្វាយ​លោក​ប្រធាន​ ជ្រោះ​ត្រី​លោក​ប្រធាន​ ហេតុអ្វី​​បក្សី​ចូល​ចិត្ត​ហួច​ ត្រី​ឆ្ពឹន​មាស​ហែល បក្សី​មេ​ហ្វូង​...។ល។​
 

 
 អត្ថបទ៖ ថាវ​វី​ រូបថត៖ ត្រឹន​ថាញ​យ៉ាង​
 

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top