• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កីឡា

ហាត់ Yoga ជាមួយខ្សែ - មុខកីឡាថ្មីមួយ

ចំពោះ​​អ្នក​ស្រឡាញ់ Yoga ​គេ​​ធ្លាប់​ដឹង​​នូវការហាត់​ Yoga ជាមួយ​ខ្សែ​។​ ថ្មីៗ នេះ ​ដោយ​ផល​ប្រយោជន៍​ចំពោះសុខភាព និង​រូបរាង​ស្រស់ស្អាត ការហាត់​ Yoga ជាមួយ​ខ្សែ​បាន​ក្លាយទៅ​ជា​មុខកីឡា​ថ្មីដែល​ស្ត្រី​ជ្រើស​រើស​ និង​ហាត់ បន្ទប់​ពី​​មួយ​ថ្ងៃធ្វើការ​​​ដ៏នឿយ​ហត់​។

ការហាត់ Yoga ជាមួយខ្សែសម្រាប់អ្នកធ្លាប់ហាត់ Yoga ធម្មតា​ហើយ និងចង់ទទួលអារម្មណ៍ថ្មីប្លែករួមផ្សំនឹងគ្រោះថ្នាក់ ។ ខុសពីការហាត់ Yoga ប្រពៃណី ហាត់ Yoga ជាមួយខ្សែតម្រូវមានខ្សែសូត្រធំនិងជាប់មួយដែលអាចលើកទំងន់ ៣០០ គីឡូក្រាម។ អ្នកហាត់កីឡា Yoga ជាមួយខ្សែ ត្រូវហាត់ជារៀងរាល់ថ្ងៃ ដើម្បីឲ្យមានភាពស្ទាត់ជំនាញ និងអាចអនុវត្តន៍កាយវិការពិបាក។

ដោយការព្យួរខ្សែសូត្រកម្ពស់ពីដីប្រហែល ១ ម៉ែត្រ មេរៀនហាត់ Yoga ជាមួយខ្សែបានផ្តោតទៅលើខាងលើខ្លួន ដូច្នេះសាច់ដុំត្រូវធ្វើសកម្មភាពជាច្រើន រឹតសាច់ដុំដើម្បីរក្សាតុល្យភាព ស្ថេរភាពក្នុងខ្លួន។ ហេតុនេះអ្នកហាត់ Yoga ជាមួយខ្សែត្រូវយកចិត្តទុកដាក់ ពីព្រោះគេបានព្យូរខ្លួនលើខ្សែ និងត្រូវខិតខំប្រឹងប្រែងជាងការហាត់ Yoga ធម្មតា។

បណ្តាកាយវិការនៅពេលហាត់  Yoga ជាមួយខ្សែប្រមូលលើការទាញយឺនខ្លួន និងប្រែប្រួលកាយវិការ។ ក្នុងនោះ កាយវិការពន្លាត់បញ្ច្រាសខ្លួនបានអនុវត្តជាច្រើន ដូច្នេះអ្នកហាត់  Yoga នឹងព្យួរខ្លួនលើខ្សែដែលបង្កើនការ ឈាមរត់ បំប៉នទាំងសុខភាព ទាំងស្មារតី។

 


ថ្នាក់រៀន Yoga ជាមួយខ្សែនៃមជ្ឈមណ្ឌល Yoga ស្ថិតក្នុងអគារ Handico 
(សង្កាត់មេទ្រី (Me Tri) រដ្ឋធានីហាណូយ)។



Yoga ជាមួយខ្សែ ពិតជាថ្មីនិងប្លែក ប៉ុន្តែនាសព្វថ្ងៃនេះ កាន់តែមានមនុស្សជាច្រើននាក់ចូលចិត្ត
ពីព្រោះផលប្រយោជន៍អស្ចារ្យមកពីការហាត់មុខកីឡានេះ។



មេរៀនហាត់ Yoga ជាមួយខ្សែនឹងទាញយឺនសាច់ដុំ ដែលជួយសាច់ដុំកាន់តែស្វិត។


បណ្តាកាយវិការក្នុងមុខកីឡា Yoga ជាមួយខ្សែ បានអនុវត្តជាមួយខ្សែសូត្រដែលព្យូរលើពិដាន
និងកម្ពស់ពីដីជិតមួយម៉ែត្រ។



សិក្ខាកាមទទួលការណែនាំពីគ្រូបង្រៀន មកពីប្រទេសឥណ្ឌា។


គ្រូបង្រៀនមុខកីឡា Yoga ជាមួយខ្សែកំពុងណែនាំសិក្ខាកាម។


Yoga ជាមួយខ្សែសមស្របនឹងមនុស្សជាច្រើននាក់ និងមានអាយុខុសគ្នា
ពីព្រោះមេរៀនរឹតសាច់ដុំមិនប្រើប្រាស់កម្លាំងជាច្រើន។



ក្នុងមេរៀននិមួយៗ សិក្ខាកាមនឹងទទួលអារម្មណ៍នូវកម្លាំងរុញ និងទំងន់របស់ខ្លួន
នៅពេលព្យួរខ្លួនលើខ្សែសូត្រ។



ដោយការព្យួរខ្លួនលើខ្សែ អ្នកហាត់ Yoga ត្រូវយកចិត្តទុកដាក់
និងខិតខំប្រឹងប្រែងជាង Yoga ធម្មតា។



សិក្ខាកាមជួយគ្នាទៅវិញទៅមក ក្នុងរយៈពេលហាត់ Yoga ជាមួយខ្សែ។



នៅពេលហាត់ Yoga ជាមួយខ្សែ សាច់ដុំបានធ្វើសកម្មភាពជាច្រើនជាងធម្មតា
ដូច្នេះខ្លួនបានធន់សម្ពាធន៍ខ្លាំងជាង ហេតុនេះ សាច់ដុំត្រូវធ្វើសកម្មភាព
ដើម្បីរក្សាតុល្យភាព ស្ថេរភាពខាងផ្ទៃក្នុងខ្លួន។



មេរៀនហាត់ Yoga ជាមួយខ្សែមិនបានកំណត់ ពីព្រោះអ្នកហាត់មុខកីឡានេះអាចច្នៃប្រឌិត
កាយវិការដែលគេចូលចិត្ត និងទទួលអារម្មណ៍អស្ចារ្យជាងការហាត់ Yoga ប្រពៃណី។



ការព្យួរខ្លួនលើខ្សែសូត្រមិនត្រឹមតែកាត់បន្ថយការរឹតឆ្អឹងនិងសាច់ដុះតែប៉ុណ្ណោះ
ថែមទាំង បង្កើនភាពស្វិតសំរាប់ខ្លួន ផងដែរ។



ក្នុងម៉ោងហាត់ Yoga ជាមួយខ្សែ សិក្ខាកាមនឹងដេកលើអង្រឹងដែលធ្វើពីខ្សែសូត្រ
ក្នុងរយៈពេល ៥ នាទី។

 

ក្នុងប៉ុន្មានថ្ងៃទើបហាត់មុខកីឡានេះ អ្នកហាត់នឹងឈឺពោះខាងក្រោម ដៃ ស្មានិងត្រគាក។ ប៉ុន្តែ បើសិនជាអ្នកហាត់ Yoga ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ៣ ខែ អ្នកហាត់នឹង​បាត់​ការឈឺចាប់ និងអាចហាត់បណ្តាកាយវិការ Yoga ជាមួយខ្សែ  ជាស្ទាត់ជំនាញ។ មេរៀនហាត់ Yoga ជាមួយខ្សែបានបង្កើនការទាញយឺតសាច់ដុំ និងសាច់ដុំកាន់តែរីកចំរើន ខ្លួនទន់ភ្លន់។  

តាមការចែករំលែករបស់គ្រូបង្រៀន Yoga ជនជាតិឥណ្ឌាម្នាក់ នៅមជ្ឈមណ្ឌល 
Yoga Plus ៖ផលប្រយោជន៍មកពីការហាត់ Yoga ជាមួយខ្សែ នឹងជួយសាច់ដុំស្វិត ដុតរំលាយជាតិខ្លាញ់ក្នុងខ្លួន បង្កើនសុខភាពនិងភាពទន់ភ្លន់របស់ខ្លួន ប៉ុន្តែមិនផ្អែកទៅលើការហូបចុក។ អ្នកមានអាយុពី ១៤ ឆ្នាំឡើងទៅ អាចហាត់ Yoga ជាមួយខ្សែ។ ជាពិសេស ចំពោះអ្នកមាន ជំងឺឈឺខ្នង ប៉ុន្តែមិនសមស្របនឹងអ្នកមានសម្ពាធឈាមខ្ពស់។


លោកស្រី យឿង ធូហាំង (Duong Thu Hang) - សិក្ខាកាមម្នាក់នៅមជ្ឈមណ្ឌល បានចែករំលែកថា “ខ្ញុំទើបហាត់ ក្នុងរយៈពេលជិត ១ ខែ ប៉ុន្តែមុខកីឡានេះពិតជាចាប់ចិត្តណាស់ ពីព្រោះបណ្តាកាយវិការជាថ្មីនិងប្លែកៗ ជាងការហាត់ Yoga ធម្មតា។ នៅពេលហាត់មេរៀន Yoga ជាមួយខ្សែជាសម្រេច ខ្ញុំមានអារម្មណ៍ងាយស្រួល និងកាត់បន្ថយភាពតានតឹង បន្ទាប់ពីមួយថ្ងៃធ្វើការនឿយហត់។ ទោះបីទើបហាត់ Yoga ជាមួយខ្សែពិតជាតានតឹង ដោយសារខ្ញុំមិនធ្លាប់ព្យូរខ្លួនលើខ្សែសូត្រ”./.

អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញឡុង


ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

បន្ទាប់ពីរយៈពេល ២ថ្ងៃនៃការប្រកួតប្រណាំងដ៏តាន​តឹង ពានរង្វាន់ប្រណាំងម៉ូតូ​ទឹកពិភពលោក ឆ្នាំ២០២៤(UIM-ABP Aquabike World Championship)

Top