• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ហាងរ៉ាយ (Hang Rai)៖ ស្នាដៃធម្មជាតិល្អឯក

នៅលំហវាលខ្យល់អាកាសហួតហែងនៃខេត្តនិញធ្វឹន (Ninh Thuan) ហាងរ៉ាយ (Hang Rai) បានប្រៀបដូចជា “បុត្រីមួយព្រះអង្គ” ដេកលង់លក់នៅក្បែរជម្រាលភ្នំចួរ (Chua) និងផ្ទៃសមុទ្រម្តាយធំល្វឹងល្វើយ។

ហាងរ៉ាយ (Hang Rai) ខេត្តនិញធ្វឹន (Ninh Thuan) ស្ថិតនៅដងផ្លូវខេត្តលេខ៧០២ ដងផ្លូវនេះឆ្លងកាត់ភូមិថៃអាន (Thai An) ឃុំវិញហៃ (Vinh Hai) ស្រុកនិញហៃ (Ninh Hai)។ ផ្លូវចូលហាងរ៉ាយ (Hang Rai) ក្រាលដោយថ្មកៅស៊ូ ធ្វើដំណើរមានភាពងាយស្រួលណាស់។ ឈរនៅដងផ្លូវខ្ពង់រាបខ្ពស់ អ្នកនឹងឃើញទេសភាពជ្រលងភ្នំដ៏ធំមួយនៅពីក្រោម ឆ្ងាយៗសំឡឹងឃើញដងភ្នំលាតសន្ធឹងចំណុះសួនឧទ្យានជាតិភ្នំចួរ (Chua) ដេកត្រាំក្រោមផ្ទៃមេឃា។

កាលពីដើមឡើយ នៅទីនេះមានសត្វភេច្រើនណាស់មករស់នៅ អ្នកភូមិស្រុកនៅទីនេះ ដាក់ឈ្មោះថាហាងរ៉ាយ (Hang Rai) (មានន័យថារូងសត្វភេ)។ សំឡឹងពីចម្ងាយ ផែនថ្មតូចធំរៀបតម្រៀប  គ្រប់រូបសណ្ឋានបង្កើតជារូបគំនូរធម្មជាតិជក់ចិត្តដិតអារម្មណ៍។ ប្រសិនបើអ្នកដើរកម្សាន្តជុំវិញតំបន់នេះ អ្នកនឹងប្រទះឃើញនូវរូបចម្លាក់ឆ្លាក់ដោយធម្មជាតិ ដែលស្រប់ទៅនឹងមហាសមុទ្រ គិរីបព្វតា ក៏ដូចជាបានទស្សនានូវទិដ្ឋភាពឆ្នេរផ្កាថ្មបុរាណទាំងមូល។

នៅហាងរ៉ាយ (Hang Rai) ខេត្តនិញធ្វឹន មានទីកន្លែងមួយទាក់ទាញចិត្តយុវវ័យ នោះគឺឆ្នេរផ្កាថ្ម “ភពអង្គារ”។ បង្កើតដោយកំណភូគព្ភសាស្រ្តរាប់លានឆ្នាំ បណ្តាលឱ្យឆ្នេរផ្កាថ្ម ចល័តមកលើដីគោក ក្លាយជាផែនថ្មធំមួយ បានភ្ញៀវទេសចរហៅដោយឈ្មោះជារូបសព្ទ “ភពអង្គារ” ឬ “ព្រះចន្ទ”។



ផ្កាថ្មស្អាតគ្មានពីរនៅហាងរ៉ាយ (Hang Rai)។ រូបថត៖ ង្វៀនឡឹន


ទស្សនា ហាងរ៉ាយ (Hang Rai) ដែលស្អាតបំផុត នៅរដូវសមុទ្រកំពុងមានរលកធំ ចាប់ពីខែវិច្ឆិការហូតដល់ខែកុម្ភៈ។ រយៈកាលនេះ ភ្ញៀវទេសចរអាចថតបាននូវរូបភាពវិសេស ស្អាត មានទេសភាពជារលកសមុទ្រ ស្រទាប់ស្លែបៃតង តោងជាប់លើផែនថ្មដា។ រូបថត៖ ង្វៀនឡឹន


ជាមួយស្ពានឈើមានប្រវែង៣០០ ម៉ែត្រ ចាប់តាមជម្រាលភ្នំចោត ជួយឱ្យភ្ញៀវទេសចរអាចសំឡឹងឃើញនូវទេសភាពព្រៃភ្នំក្រោមថ្មពណ៌បៃតង ព្រមទាំងសមុទ្រតំបន់ ហាងរ៉ាយ (Hang Rai) ទៀតផង។ រូបថត៖ ឡេមិញ


ស្វែងយល់ហាងរ៉ាយ (Hang Rai) ភ្ញៀវទេសចរនឹងបានឃើញនូវភាពស្រស់ស្អាតនៃឆ្នេរផ្កាថ្មគ្មានពីរ។ រូបថត៖ ឡេមិញ


 ហាងរ៉ាយ (Hang Rai) មានផែនថ្មតូចធំរាប់ពាន់ បានរៀបបង្កើតជារូបសណ្ឋានពិសេស មើលទៅជក់ចិត្តខ្លាំងណាស់។ រូបថត៖ ថុងថៀន
 

នៅខាងក្រោមឆ្នេរផ្កាថ្ម មានស្រទាប់ថ្មបណ្តែតប៉ប្រះទឹក។ ពេលរលកបោកសាច ទឹកនឹងហូរទៅខាងក្នុង តែដោយសារផែនថ្មវាចោតពេក ធ្វើឱ្យទឹកហូរត្រឡប់ទៅកាន់សមុទ្រវិញ។ ចៃដន្យបង្កើតបានទៅជាជ្រោះទឹកពិសេសមួយ ជាប់ក្បែរមហាសមុទ្រ។ នេះបានចាត់ទុកជាជ្រោះទឹកពិសេសគ្មានពីរ នៅ ហាងរ៉ាយ (Hang Rai) ទាក់ទាញកែវភ្នែកនៃអ្នកថតរូបជំនាញទាំងឡាយ។

ប្រសិនបើទស្សនា ហាងរ៉ាយ (Hang Rai) អ្នកត្រូវធ្វើដំណើរទៅតាំងពីព្រឹកប្រហែលម៉ោង៥ ដើម្បីអ្នកអាចគយគន់ព្រះអាទិត្យរះ ពណ៌ក្រហមឆ្អៅ អណ្តែតលើផ្ទៃទឹកសមុទ្រ ព្រមទាំងសំឡឹងមើលផ្កាថ្មលិចអណ្តែតស្រពិចស្រពិល។ ប្រសិនបើអ្នកមិនអាចក្រោកទាំងពេលព្រឹក អ្នកអាចបោះតង់នៅទីនេះជាគំនិតមួយដ៏ប្រពៃ។

ក្រៅពីនោះ ដោយសារស្ថិតនៅតំបន់សួនឧទ្យានជាតិភ្នំចួរ (Chua) ដូច្នេះក៏ចាត់ទុកជាតំបន់អភិរក្សធម្មជាតិរបស់វៀតណាម។ ចំពោះមិត្តអ្នកចូលចិត្តស្វែងយល់ ពិតជាស្គាល់កោះកោនដាវ (Con Dao) ជាទីកន្លែងដែលមានអណ្តើកមកកើតពង។ នៅហាងរ៉ាយ (Hang Rai) ខេត្តនិញធ្វឹន ទោះបីមានតិចតួច មិនដូចកោះកោនដាវ (Con Dao) ក៏ដោយ ប៉ុន្តែនេះជាទីកន្លែងកម្រមួយ ដែលមានសត្វអណ្តើកជិតផុតពូជ ជ្រើសធ្វើជាកន្លែងសម្រាប់កើតពង។
ទស្សនានៅ ហាងរ៉ាយ (Hang Rai) ជាអនុស្សាវរីយ៍មួយមិនអាចបំភ្លេចបាន ចំពោះភ្ញៀវទេសចរម្នាក់ៗ ពេលធ្វើដំណើរមកដល់តំបន់ដីខេត្តនិញធ្វឹន(Ninh Thuan) ពោរពេញទៅដោយអាកាសធាតុខ្យល់ក្តៅ៕


ហាងរ៉ាយ (Hang Rai) នៅជាភូមិសាស្រ្តមានប្រភេទផ្កាថ្មជាច្រើន នោះជាមូលហេតុដែលយុវវ័យចូលចិត្តស្រឡាញ់ តែងតែហៅទីនេះថាសួនផ្កាថ្ម។ ប្រសិនបើចូលចិត្ត អ្នកអាចមុជទឹកទស្សនាផ្កាថ្ម នៅក្រោមបាតសមុទ្រ។ តំបន់ផ្កាថ្មនៅទីនេះ បានវាយតម្លៃមិនចាញ់អ្វីនឹងតំបន់ផ្កាថ្មនៅសមុទ្រវិញហ៊ី (Vinh Hy) ដោយមានពណ៌សម្បុរឆ្នើតឆាយ។

 

រូបថត៖ ង្វៀនឡឹន រូបថត៖ ឡេមិញ ថុងថៀន ង្វៀនឡឹន
ប្រែសម្រួល៖ រីកើង

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top