• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

ហាងកាហ្វេកែច្នៃនៅក្រុងហាណូយ

ជាមួយ​នឹង​គោលគំនិត​​ស្ថាបនា​ហាង​កាហ្វេ​ មាន​លក្ខណៈ​ដាច់​ដោយ​ឡែក​មួយ​ បង​ ង្វៀន ​វ៉ាន់​ថើ (Nguyen Van Tho) អាយុ​៣៥​ឆ្នាំ ក្លាហាន​បើក​ហាង​កាហ្វេ​មួយ​ធ្វើ​​​ដោយ​វត្ថុធាតុ​ច្នៃឡើង​វិញ​ ​នៅ​ផ្លូវ​ហាង​ត្រែ​ (Hang Tre) ​(ក្រុង​ហាណូយ​)​។ មិនត្រឹម​តែ​ជា​បរិយាកាស​​ពិសា​កាហ្វេ​ពិសេស​​ប្លែក​ ទី​នេះនៅ​រួមចំណែក​លើក​កម្ពស់​​ស្មារតី​ការពារ​​បរិស្ថាន​ ​សម្រាប់​មនុស្ស​គ្រប់​គ្នា។​

បង​ ង្វៀន​ វ៉ាន់​ថើ (Nguyen Van Tho) ឱ្យ​ដឹងថា​ គំនិត​ស្ថាបនា​ហាង​កាហ្វេ​ធ្វើ​ដោយ​​វត្ថុធាតុ​ ដែល​ឆ្លង​កាត់​ការ​ប្រើប្រាស់ ​មាន​ប្រភព​មកពី​​តថភាព​ជាក់ស្តែង​ ពេល​ដែល​ប្រដាប់​ប្រដា​ មិនបាន​ទាញ​យក​​អស់​នូវ​មុខងារ​ និង ត្រូវ​​រំលង​ចោល​ខ្ជះខ្ជាយ​។​

“​ហេតុ​អ្វី​យើង​​មិន​ស្ថាបនា​គម្រោ​ងការ​អាជីវកម្មមួយ​ ប្លែក​ផង​ រួម​ចំណែក​ ការ​ពារ​បរិស្ថានផង​?​” បង​ថើ (Tho) ចែក​រំលែក​៖ ជាមួយ​ការ​ពិចារណា​នោះ បងថើ (Tho) ​ចាប់​ដៃ​ចូល​ស្ថាបនា​ហាង​​កាហ្វេ​ មកពី​កាក​​សំណល់​។ បង​ស្វែងរក​ទៅ​ដល់​ទីកន្លែង​ប្រមូលទិញ​កាក​សំណល់​​ជុំ​វិញ​ក្រុង​ហាណូយ​ ដើម្បីទិញ​នូវ​សំរាម​​​ធ្វើជា​វត្ថុធាតុ​សាងសង់​​ហាង​។​ បងថើ (Tho) ឱ្យ​ដឹងថា​ សំខាន់​បំផុត គឺ​​គំនិត​​។ បង​ចំណាយ​ពេល​វេលា​ច្រើន ​ដើម្បី​ពង្រាយ​រូបភាព​ សម្រេច​ចិត្ត​ទិញ​អ្វីគ្រប់​យ៉ាង​ ទុក​សម្រាប់តុប​តែង​ កែ​ច្នៃ​ឡើង​វិញ​ឱ្យ​សមស្រប់​។​



 ហាង​កាហ្វេ​កែច្នៃ​ពិសេស​ ស្ថិត​នៅ​ច្រក​តូច​ លើ​ផ្លូវ​ហាងត្រែ (Hang Tre) (ក្រុង​ហាណូយ​)។ រូបថត៖​ វៀត​គឿង​


 បរិយាកាស​ពិសេស​ នៅ​ជាន់ទី​ពីរ​នៃ​ហាង​កាហ្វេ​កែច្នៃ​។ រូបថត​​​ ខាញ​ឡុង


 ជ្រុ​ងមួយ​នៃ​បរិយាកាស​ពិសា​កាហ្វេ​​​ក្តៅ​ សភាពបុរាណ​ នៅ​ហាងកាហ្វេ​កែច្នៃ​។ រូបថត៖ វៀតគឿង​


ដបប៉្លាស្ទិក​​ចោល បាន​ប្រើប្រាស់​ធ្វើជា​អំពូល​ភ្លើង​ពិតាន​នៅ​ហាង​។ រូបថត៖​ខាញ​ឡុង


 គោល​គំនិត​ពិសេស​ ច្នៃប្រឌិត ក្នុង​ការតុប​តែង​បង្កើត​ចំណុច​​ចាប់អារម្មណ៍​សម្រាប់​ហាងដោយ​​ប្រើប្រាស់​កាក​សំណល់​។ រូបថត៖ ខាញឡុង​


 បរិយាកាស​ស្រស់​ស្រាយ​ជិត​ដិត​ធម្មជាតិ​របស់​ហាង​។ រូបថត៖ វៀតគឿង​


 ប្រដាប់ប្រើប្រាស់​ក្នុង​ហាង​ បាន​ជ្រើស​មកពី​វត្ថុធាតុ​​ជិត​ដិ​ត​នឹង​បរិស្ថាន​។ រូបថត៖ ខាញ​ឡុង​


 ការ​ប្រើ​វត្ថុធាតុ​ច្នៃឡើង​វិញ​ ធ្វើជា​គ្រឿង​សង្ហារិម​ គ្រឿង​ប្រដាប់​តុប​តែង​បង្កើត​ភាព​ភ្ជាក់​ផ្អើល​​ជូន​ភ្ញៀវ​ អញ្ជើញ​មក​ហាង​កាហ្វេ​។ រូបថត៖ វៀតគឿង


 ភ្ញៀវ​ទេសចរ​ចូល​ចិត្ត​ពិសោធន៍​បរិយាកាស​ពិសា​កាហ្វេ​គ្មានពីរ​ នៅ​ហាង​កាហ្វេ​​កែច្នៃ​​។ រូបថត៖ ខាញឡុង​​


 ភ្ញៀវ​ទេសចរបរទេស​ពិសា​ទឹក​ ក្នុង​បរិយាកាស​ពិសេស​ នៃ​ហាងកាហ្វេ​កែច្នៃ​។ រូបថត៖​ ខាញ​ឡុង​


 សារ​​​ការពារ​បរិស្ថាន​ បាន​ព្យួរ​នៅ​ហាង​កាហ្វេកែ​​ច្នៃ។ រូបថត៖​ ខាញ​ឡុង


 បង ង្វៀន វ៉ាន់​ថើ (Nguyen Van Tho) ត្រៀម​ចែក​រំលែក​សារ​​ការពារ​បរិស្ថាន​នឹង​​អតិថិជន​ក្មេង​ៗ។​ រូបថត៖​ ខាញ​ឡុង​

 

ដោយ​ប្រើ​វត្ថុធាតុ​ច្នៃ​ឡើងវិញដែល​មាន​ស្រាប់​​ គ្រាន់តែ​ផ្តល់ពេល​ពីរ​ឆ្នាំ​ព្រមទាំង​​​កម្លាំង​កាយចិត្ត​ស្ថាបនា​ បង​ថើ​ (Tho) បាន​ធ្វើ​សម្រេច​បរិយាកាស​ពិសា​កាហ្វេ​ពិសេស​​​របស់​ខ្លួន​។ វត្ថុធាតុ​សំរាម​កាក​​សំណល់​​គ្រប់​ប្រភេទ​ តាំងពី​ឈើ​ កៅ​ស៊ូ​ កញ្ចក់​ ជ័រ​ជាដើម បាន​ម្ចាស់​ហាង​រៀប​ចំ​ផ្សំ​លាបពណ៌​ បង្កើត​ជា​តុតាំង​ ប្រដាប់​​តុប​តែង​ពិសេស​។ ប្រាក់​ចំណាយ​ប្រហែលជាង​១ពាន់​លាន​ដុង​ សព្វថ្ងៃ​ជា​៩០%​​គ្រឿង​សង្ហារិម​ របស់​ហាង​ធ្វើ​ដោយ​​វត្ថុធាតុច្នៃឡើងវិញ​។​​

មិនត្រឹមតែ​ប៉ុណ្ណោះ កំហិត​ការពារ​បរិស្ថាន​ ភាគ​ច្រើន​ប្រដាប់​ប្រដា​ប្រើ​ប្រាស់​​ក្នុង​ហាង​ បាន​ម្ចាស់​ហាង​ជ្រើស​​សុទ្ធតែ​ជា​វត្ថុធាតុ​ជិតដិត​នឹង​បរិស្ថាន​ មិន​គ្រោះថ្នាក់ដល់​សុខ​ភាព​ និង​ ងាយ​ច្នៃ​​ឡើង​វិញ។ បង​ថើ (Tho) ចង់​ផ្តល់​​សារ​ក្តី​ស្រឡាញ់​ គោរព ការពារ​ធម្មជាតិ​ ចេញពី​ហាង​កាហ្វេ​របស់​បង នឹង​បាន​សាយ​ភាយ​​ទៅ​ដល់​មនុស្ស​គ្រប់​គ្នា​៕​

 

អត្ថបទ និង រូបថត​៖ ខាញ​ឡុង​ វៀតគឿង​


Top