• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ស្វែងយល់វត្ថុបូជាសាសនាកាតូលិកពីបូរាណកាល

ក្នុងបរិកាសបូរាណនៅក្នុងអគារប្រពៃណីអគ្គភូមិសាស្រ្តសាសនា នៅទីក្រុងហូជីមិញ (លេខ៦តូន​ឌឹក​​ថាំង​​​ខណ្ឌ១ ) លោក​អាចារ្យ ង្វៀន​ហូវ​ត្រៀត​ បានឧទ្ទេសនាម ដល់មហាជននៅកម្រង “វត្ថុ​បូជា​​​​សាសនា​កាតូលិក​ពីបូរាណកាល” ពិសេសនិងមានតម្លៃ។ កម្រង​មាន​សារ ពីការ​អភិរក្ស​វប្បធម៌​គ្រិស្តសាស​នា  និង​វប្បធម៌ជនជាតិ ដែលគេចង់​ផ្ញើ​វប្បធម៌​នោះដល់​ភ្ញៀវ​មក​ទស្សនា​។ 

ទៅទស្សនាកម្រង មហាជននិងសាសនិកជនបានគយគន់វត្ថុតាងជាង២០០ប្រភេទ  ដែលមានតម្លៃ​សិល្បៈ ធ្លាប់​បាន​ប្រើប្រាស់​ក្នុង​ពិធីសាសនា​កាតូលិក។

បោះជំហាន​ចូលក្នុងបរិយាកាសតាំង​បង្ហាញ មហាជនបាន​គយគន់​រូបសំណាកព្រះយេ​ស៊ូវ ទទួល​គ្រោះ​នៅ​លើ​ឈើ​ឆ្កាង​កំពស់​២​ម៉ែត្រ មាន​ប្រភពពីស្រុកហាយហូវ ខេត្តណាម​ឌិញ ពីដើម​សតវត្សរ៍​ទី២០។ រូប​សំណាក​នេះ​បាន​ជាង​ចម្លាក់ ហ្វរ យ៉ាវ ដ៍ល្បីឈ្មោះ​ម្នាក់ ជាអ្នក​សាងរូបចំណាកពី​ឈើពូកែបំផុតវៀត​ណាម ក្នុងសម័យ​នោះ។ តាម​លោក​អាចារ្យ​ង្វៀន​ហូវ​ត្រៀត បណ្តា​ផលិត​ផល​រូប​សំណាក​ពី​ឈើ​បាន​ជាង​ចម្លាក់​យ៉ាវ​និង​សិស្ស​របស់​លោក​ផ្តល់​ជូន ដែល​បានប្រើប្រាស់ច្រើន​ ក្នុងអគារបូជានៅវៀត​ណាម។


បរិយាកាសតាំងបង្ហាញនូវកម្រង “វត្ថុបូជាសាសនាកាតូលិកពីបូរាណកាល” នៅអគារប្រពៃណីអគ្គភូមិសាស្រ្តសាសនានៅទីក្រុងហូជីមីញ។ រូបថត៖ ង្វៀនឡឹន

កម្រង “វត្ថុបូជាសាសនាកាតូលិកពីបូរាណកាល” ទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា។ រូបថត៖ ង្វៀនឡឹន

មហាជនបានគយគន់វត្ថុតាងជាង២០០ប្រភេទ ដែលមានតម្លៃសិល្បៈខ្ពស់ ធ្លាប់បានប្រើប្រាស់ក្នុងពិធីសាសកាតូលិក។ រូបថត៖ ង្វៀនឡឹន

លោកអាចារ្យ ង្វៀនហូវត្រៀត ឧទ្ទេសនាមកម្រង “វត្ថុបូជាសាសនាកាតូលិកពីបូរាណកាល”។ រូបថត៖ ថាញដាត

ក្នុងវត្ថុតាង​គោរពបូជានៃសាសនាកាតូលិក​ចំនួន២០០ប្រភេទ ទូធ្វើពីឈើ​ខ្មៅតុប​តែង​ដោយ​សម្បក​ខ្យង​សាំង​បាន​លោក​អាចារ្យ ង្វៀនហូវត្រៀត​ចាត់ទុក​ជាវត្ថុសំខាន់។ ម្ចាស់ដំបូង​របស់ទូ​នេះ កាល​ពីដើម​ជា​កម្ម​សិទ្ធ​របស់​លោក​សេដ្ឋី​ស្រុក​ស្រែ នៅខេត្តប៊ិញយឿងមានពីសតវត្សរ៍ទី១៩។ ក្រោយពេល​លោកធ្វើអនិច្ច​កម្មទៅ គ្រួសារ​លោក​បាន​យក​ប្រគល់​ជូន​លោកឪ Phaolô ង្វៀនស្វឹនឌិញ អាចារ្យថាយហ្វា អាចារ្យគ្រប់គ្រងភូមិ​សាស្រ្តសាសនា ជីហ្វា នៅ​ខណ្ឌ​តឹន​ប៊ិញ ទីក្រុងហូជីមិញ លោកឪឌិញ​ក៏ប្រគល់ជូន​ឲ្យអគារ​ប្រពៃណី​អគ្គភូមិសាស្រ្តសា​សនា។​

តាមលោកឪត្រៀតឲ្យ​ដឹងថា៖ ទូតម្កល់វត្ថុបូជាពិសេសបំផុតគ្មានពីរ នៅវៀតណាម និងលើពិភព​លោក ដោយ​បាន​រចនា​តាម​វប្បធម៌​វៀតណាម តែបានឆ្លាក់ប្រឌិត​មានស្លាក​ស្នាមរូបភាព​កាតូលិក។ នៅលើ​ដំបូល​ទូមាន​រូប​សំណាក​ព្រះម៉ែ​បីត្រ​កង​រាជបុត្រ​យេស៊ូវ ទើប​ប្រសូត​​ដែល​ធ្វើពី​សេរ៉ាមិច​បៀនហ្វា។ រូបសំណាក​នេះ ក៏មាន​តម្លៃ​ដោយ​ឡធ្វើ​សេរ៉ាមិច​​ល្បីឈ្មោះនៅភាគ​ខាងត្បូងវៀតណាមកាលពីសម័យ​នោះ គឺឡកីម៉ាយ ឡាយធីវ បៀនហ្វា ស្ទើតែមិន​ធ្វើ​វត្ថុ​បូជា​សាសនាកាតូលិកទៀត។

វត្ថុតាងនៅក្នុងកម្រងនេះ មានលក្ខណៈជ្រោតជ្រាបវប្បធម៌លោកខាងកើត-លិច​តាំងពី​បូរាណ​កាល​មក ដូចជា៖ រូប​សំណាក​ព្រះរាជបុត្រ​ទើប​ប្រសូត ពាក់អាវ​តាមរចនាបទ​លោកខាងកើត។ ទន្ទឹមនោះ លក្ខណៈ​ជ្រោត​ជ្រាប​ក្នុង​សាសនា​នៅ​បាន​បង្ហាញ ដោយមានភាពតភ្ជាប់​តាមរូបភាពត្រីកោណ (ពុទ្ធសាសនា-សាសនាខុងជឺ-សាសនាតាវ) ជា​មួយ​សាសនាកាតូ​លិក។

ក្រៅពីវត្ថុតាងមានប្រភព​ក្នុងប្រទេស ភ្ញៀវទេសចរណ៍ចូលចិត្តពេលបានគយ់គន់ រូបសំណាកព្រះម៉ែ ដែល​មាន​ប្រភ​ព​ពី អ៊ីតាលី នៅសតវត្សរ៍ទី១៩ យ៉ាងមានតម្លៃ ដែលធ្វើពីគជ់​ថ្ម ស្នាម​លម្អិត​ដែល​ឆ្លាក់​នៅ​លើ​រូប​សំណាក​យ៉ាង​ប្រណិត​។

លោកតា ង្វៀនខាក់តឹម ជាសាសនិកជនម្នាក់នៅខណ្ឌប៊ិញថាញ ទីក្រុង​ហូជីមិញ ឲ្យដឹងថា៖ “កម្រង​នេះ ជា​វត្ថុ​តាង​ដ៏មាន​តម្លៃ ឆ្លុះបញ្ចាំង​វត្ថុបូជារបស់​សាសនា​កាតូលិក មានលក្ខណៈពិសេសរបស់​វប្បធម៌វៀត​ណាម។ ខ្ញុំមាន​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង ចំពោះកម្រងទូបូជាធ្វើពី​ឈើពិសេស​និង​ប្រណិតនេះ”៕



រូបសំណាកព្រះម៉ែធ្វើពីឈើ  Menghundor បូជនិយដ្ឋានប៊ែ ភូមិសាស្រ្តបរលោក នៅសតវត្សរ៦ទី១៨។ រូបថត៖ ង្វៀនឡឹន

កម្រងរូបសំណាកចាប់បដិសន្ធិធ្វើពីដីដុត មានប្រភពពីបារាំង នៅសតវត្សរ៍ទី១៩។ រូបថត៖ ង្វៀនឡឹន

រូបសំណាកអាទិទេពគ្រិស្តសាសនា ធ្វើអំពីដីដុតរបស់លោកហ្វរត្រុង (ផាតយិម) សាងនៅឆ្នាំ១៩២៥។ រូបថត៖ ង្វៀនឡឹន​

រូបសំណាកព្រះម៉ែ Maria ធ្វើអំពីស្ពាន់ មានប្រភពពីបារាំង នៅសតវត្សរ៍ទី១៩។ រូបថត៖ ង្វៀនឡឹន

កម្រងគ្រឿងបរិក្ខារទាំងប្រាំបីរបស់ទេវតាធ្វើអំពី ឈើ Menghundor លាបពណ៌មាសនៅចុងសតវត្សរ៍ទី​១៩ ដើមសតវត្សរ៍២០។រូបថត៖ ង្វៀនឡឹន

រូបសំណាកព្រះម៉ែ ឡាវ៉ាងធ្វើអំពីឈើ។ រូបថត៖ ង្វៀនឡឹន

ជើងទៀនធ្វើអំ​ពីស្ពាន់ មានប្រភពពីទ្វីបអឺរ៉ុប សតវត្សរ៍ទី​១៩-២០។ រូបថត៖ ង្វៀនឡឹន

រូបសំណាករាជបុត្រទើប​ប្រសូតធ្វើអំពីឈើ នៅទសវត្ស៧០នៃសតវត្សរ៍ទី២០។ រូបថត៖ ង្វៀនឡឹន

ឈើឆ្កាងដាំដោយសម្បកខ្យងសាំង។ រូបថត៖ ង្វៀនឡឹន

ព្រះអាទិត្យធ្វើអំពីស្ពាន់ មានប្រភពពីបារាំង​នៅដើមសតវត្សរ៍ទី​២០។ រូបថត៖ ថាញដាត

រូបសំណាកអាទិទេព Giuseធ្វើអំពីឈើនិងក្រដាសរឹង។ រូបថត៖ ថាញដាត

រូបសំណាកព្រះម៉ែនិងអាទិទេពយ៉េសូវធ្វើអំពីឈើ។ រូបថត៖ ថាញដាត

រូបសិរសាអាទិទេពពេត្រុសធ្វើអំពីសេរ៉ាមិច។ រូបថត៖ ថាញដាត

ក្បាច់រំលេចមានរូបអាទិទេព Giesus ធ្វើអំពីឈើ។ រូបថត៖ ថាញដាត

អត្ថបទ៖ ថាញដាត   រូបថត៖ ង្វៀនឡឹន ថាញដាត

nguyenhuonggiang

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top