• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ស្វែងយល់ឈូងសមុទ្រហាឡុង (Ha Long) នៅលើនាវាកម្សាន្ត

នៅ​លើ​នាវា​កម្សាន្ត​​ឈ្មោះ​ “អានណាម - An Nam​” ​​មាន​ភ្ញៀវ​ទេស​ចរណ៍​ទាំងអស់​​២១​នាក់ ​មក​ពី​ប្រទេស​មួយ​ចំនួន​ដូចជា​៖ បារាំង​ អង់គ្លេស​ ហ្វីលីពីន​​...។ល។ រួម​ជាមួយ​យើង​ខ្ញុំ​ធ្វើ​ដំណើរ​ក្នុង​មួយ​យប់​ពីរ​ថ្ងៃ​ ទៅ​​ស្វែង​យល់​ពី​ឈូង​សមុទ្រ​ហាឡុង ​​(Ha Long) (ខេត្ត​​ក្វាង​នីញ​-Quang Binh)​។ នោះ​គឺ​ជា​សមុទ្រហាឡុង ​(Ha Long)​​ មួយ ដែល​​ពោរពេញទៅ​ដោយ​​មនោសញ្ចេតនា​ថ្មី ប្លែក​​ ពេល​រសាត់​អណ្តែត​​លើ​នាវា​កម្សាន្ត​។​

ទឹក​ថ្លាយង់​ពណ៌​ខៀវ​នៃ​កេរដំណែល​​ធម្មជាតិ ​ពិភពលោក​​ឈូង​សមុទ្រ​ហាឡុង​ ​(Ha Long) ជាមួយកំពស់​​ភ្នំ​​មានឈ្មោះ​ ឆ្កែ​ថ្ម មាន់​ជល់​ និង​ឌិញ​ហឿង ​(Dinh Huong) ​...។ល។ ធ្លាប់​តែ​ស្គាល់ទៅហើយ​​ បាន​បណ្តែត​ស្រមោល​លើ​ផ្ទៃទឹក​ តែ​​លើក​នេះ យើង​ខ្ញុំបែរជា​មាន​ទស្សន​វិស័យ​​ថ្មី​មួយ ពេល​រសាត់​ខ្លួន​ជាមួយ​នាវា​កម្សាន្ត​។
 
នាវា​កម្សាន្ត​ “អាន​ណាម - An Nam”​ ឈប់​សម្រាក់​នៅ​​ចំណត់​​​ដំបូង​ គឺ​កោះ​ TiTop។ រសៀលនៃ​​​រដូវ​ស្លឹក​ឈើ​ជ្រុះ​ ពន្លឺ​សូរ​សែង​រែង​​​លើផ្ទៃទឹក​​សមុទ្រ​​ពណ៌ខៀវ​។ ជំនោ​ល​ខ្យល់​សមុទ្រ​ត្រជាក់​បក់​បោក​មកលើកាយា​ ធ្វើ​ឲ្យ​យើង​ខ្ញុំ​មាន​អារម្មណ៍​រំភើប​​យ៉ាង​ខ្លាំង​។​ ភ្ញៀវ​ទេសចរណ៍​នៅ​លើ​នាវាកម្សាន្ត​ អ្នក​ខ្លះ​ជ្រើស​យក​​មធ្យោបាយ​ឡើង​កំពូល​ភ្នំ​ ដើម្បី​គយ​គន់​មើល​ទេសភាព​ឈូង​សមុទ្រ​ហាឡុង ​(Ha Long) នៅ​គ្រប់​ទិសានុទិស​។ អ្នក​ខ្លះ​ជ្រើស​ទៅ​ប្រលែង​ជាមួយ​គង្កា​ដ៏​ត្រជាក់​​នៅ​ឆ្នេរ​ងូត​ទឹកក្រោម​ជើង​ភ្នំ​។​



 កំពង់​ផែ​អន្តរជាតិ​តឹ្វន​ចូវ​ (Tuan Chau) ជា​កំពង់​ផែ​សុបនិមិត្តដ៏​​ធំបំ​ផុត​​នៅ​វៀតណាម​ ជាមួយ​ហេដ្ឋារចនា​សម្ពន្ធ​​ស្រប់​គ្នា​ ទាន់​សម័យ​
ចាប់ពីពេល​ដាក់​​ឲ្យ​ដំណើរ​ការ​មក​ដល់​សព្វថ្ងៃ​ បង្កើត​បាន​ផលិតផលទាក់ទាញ​ទេសចរណ៍​ ​ ជា​ចំណុច​ប្រពៃ​សម្រាប់​គយ​គន់​​​ទេសភាព
​​ក្បែរឆ្នេរ​​​​ កេរដំណែល​ពិភពលោក​​ឈូង​សមុទ្រ​ហាឡុង ​​(Ha Long)។ រូបថត៖ ត្រឹន​ហីវ​


 
នាវា​កម្សាន្ត​អាន​ណាម​ - An Nam  ​នាំ​ភ្ញៀវ​​ទៅ​ទស្សនា​ឈុង​សមុទ្រ​ហាឡុង ​​(Ha Long)។ រូបថត៖​ តឹត​សើន​

 
នាវា​កម្សាន្ត​ដូចជា​ផ្ទះបី​ជាន់​ នៅ​កណ្តាល​លំហសមុទ្រ​ ជា​ទីកន្លែង​សម្រាប់​ភ្ញៀវទេសចរណ៍អាចឡើង​ទៅ​​​លើ​ដំបូល​នាវា​ហាលក្តៅ​
ឬគយ​គន់​សមុទ្រ​តាមតែ​ចិត្ត​។ រូបថត៖ ត្រុង​ចិញ​


 
នាវាកម្សាន្ត​អានណាម​ - An Nam បាន​រចនា​ឆើតឆាយ​ស៊ីវិល័យ​​ដោយ​ឈើ​ តាម​បែប​បុរាណ​របស់​វៀតណាម​។​ នាវា​មាន​បី​ជាន់​
ទទឹង​២៦​ម៉ែត្រ​ ដោយមាន​បន្ទប់​ Suite មួយ និង​បន្ទប់​ Deluxe ប្រាំ មាន​បង្អូត​សំឡឹង​​ចេញ​ទៅ​លំហ​សមុទ្រ​។ រូបថត៖ តឹតសើន​


 
ភ្ញៀវទេសចរណ៍​ជនជាតិ​បារាំង​ពីរនាក់​ សំឡឹង​មើល​ទេសភាព​នៃ​ឈូង​សមុទ្រ​ហាឡុង​​ (Ha Long) នៅ​លើ​នាវាកម្សាន្ត​អានណាម​ - An Nam ។​ រូបថត៖ ដាំង​តៀន​

 
គណៈកម្មាធិការ​​ខេត្ត​ក្វាង​និញ​ - Quang Ninh បាន​អនុញ្ញាត​ឲ្យ​នាវាកម្សាន្ត​ជាង​៦០០​គ្រឿង​ ដែល​គ្រប់​ស្តង់ដារ ចាប់​​ពី​៣ដល់​៥ផ្កាយ​
នាំ​ភ្ញៀវទេសចរណ៍​ទៅ​ទស្សនា​ឈូង​សមុទ្រ​ហាឡុង​ ​(Ha Long)។ រូបថត៖ តឹន​សើន​

ធ្វើ​ដំណើរ​ត្រឡប់​ឡើងទៅកាន់​​​កំពូល​កោះ TiTop នៅ​កម្ពស់​ជាង​១០០ម៉េត្រ​ បើប្រៀប​នឹង​កម្រិត​ទឹក​សមុទ្រ​ នៅ​សង​​ខាង​​​ជណ្តើរ​គឺ​ព្រំ​រុក្ខជាតិ​ពិសេស​ដាច់​ដោយ​ឡែក​ នៃ​ប្រព័ន្ធជីវចម្រុះ​ព្រៃឈើ​​​​ត្រូពិច ​របស់​ឈូង​សមុទ្រ​ហាឡុង ​(Ha Long)​​។ ផ្លូវ​ដើរ​ឡើង​ស្ថានីយ៍សម្រាក​នៅ​លើ​កំពូល​ភ្នំ ជាទី​កន្លែង​សម្រាប់​គយ​គន់​មើល​ទេសភាព​ ​តែង​បាន​រៀប​​ចំ​នៅ​គ្រប់​​កន្លែង​ ហើយ​នេះ​ក៏ជា​ឱកាស​សម្រាប់​យើង​ខ្ញុំ​​សំឡឹង​​មើល​​លំហ​អាកាល​​ឈូង​​សមុទ្រ​​ហាឡុង ​(Ha Long)​​​ នៅ​​​កម្ពស់​ផ្សេង​គ្នា​។​
 

​ឈូង​សមុទ្រ​ហាឡុង ​(Ha Long)​ មាន​ផ្ទៃដី​​១.៥៥៣គីឡូម៉ែត្រ​ការេ​​ រួមមាន​ឈូង​សមុទ្រ​ពីរ​​ដ៏ល្បី​ គឺ​ឈូងសមុទ្រ​​​បាយ​ទឺ​ឡុង​​ (Bai Tu Long) នៅ​ទិស​ខាង​​កើត​ និង​ឈូង​សមុទ្រ​ឡាន​​​ហា (Lan Ha)​ (ទីកន្លែង​មាន​​​កោះ​កាត​បា - Cat Ba) នៅ​​​ទិស​ខាង​ត្បូង​ មាន​កោះ​ធំ​តូច​​ចំនួន​​១.៩៦៩​ ​ មាន​ព្រំ​​រុក្ខ​ជាតិ​​និង​ប្រភេទ​សត្វ​សម្បូរ​បែប​។​​

ស្ថានីយ​សម្រាក​នៅ​លើ​កំពូល​ភ្នំខ្ពស់​បំផុត​។ ពីទី​នេះ យើង​ខ្ញុំ​ទទួល​បាន​អារម្មណ៍​​ល្វឹង​ល្វើយ​ អស្ចារ្យ នៃ​ឈូង​សមុទ្រ​ហាឡុង​ ​​(Ha Long)។ នៅ​ទិស​ខាង​ជើង​ ទីក្រុង​ហាឡុង​​ (Ha Long) ជាមួយ​ភ្នំ​បាយ​ធើ (Bai Tho) និង​ស្ពាន​បាយ​ចាយ (Bai Chay) ​ឆោង​ឆ្លង​កាត់​ឈូង​សមុទ្រ​កឿ​ឡុក​ (Cua Luc) ជា​ទីកន្លែង​ដែល​មាន​ខ្សែកាប់​ព្យួ​រ​រាជនីនិង​ Sun wheel ដូចជា​កង់រទេះធំសម្បើម​​ខ្ពស់​កប់​ពពក​។ នៅទិសខាង​ត្បូង​និង​ទិសអាគ្នេយ៍​​ ជួរ​កោះ​បូ​ហន (Bo Hon) ​ដូចជា​ជញ្ជាំង​កំផែង​ឈរខ្ពស់​ស្កឹម​ស្កៃ​​​។ នៅទិស​ខាងលិច​និង​ទិស​និរតី​ កោះ​ ភ្នំ​អណ្តែត​លឹម​លពាស​ពេញផ្ទៃ​សមុទ្រដោយ​មាន​​កោះសយ​ស៊ីម (Soi Sim) យឹម​ណាម​​ (Dam Nam) ដាយ​ថាញ (Dai Thanh)​... នៅ​ក្រោម​ជើងកោះ​​ TiTop មាន​ឆ្នេរ​ខ្សាច់​ពណ៌​លឿង​អណ្តែត​លើ​ផ្ទៃទឹក​ពណ៌​ខៀវ​ ដូចជា​វង្វង់​អឌ្ឍចន្ទ​មួយ​អញ្ចឹង​។ សំឡឹង​ឆ្ងាយៗ​ ទូក​​ល្បឿន​លឿន​នាំ​ភ្ញៀវទេស​ចរណ៍​​​ពី​នាវាកម្សាន្ត​ទៅ​​ទស្សនា​កោះ​​ TiTop រលូន​លើផ្ទៃ​ទឹក​បន្សល់​ទុក​ពពុះ​សស្គុស។
 
នា​រសៀល​ នាវាកម្សាន្ត​ “អាន​ណាម​ - An Nam” ទម្លាក់​យុថ្កាចតនាវា​នៅ​ក្បែរ​កោះ​ស្គរ​ ដើម្បី​ភ្ញៀវ​ទេសចរណ៍​អាច​អុំទូក​ Kayak។ តាម​ការ​ឧទ្ទេសនាម​​របស់​បង​ទ្រឿង​ (Truong) អ្នក​គ្រប់​គ្រង​នាវាកម្សាន្ត​ កោះ​ស្គរ​បាន​អ្នក​ភូមិ​នេសាទ​​​លើ​ឈូង​សមុទ្រ​ហាឡុ​ង (Ha Long) ដាក់​ឈ្មោះ​ថាកោះ​​ស្គរ ​ពីព្រោះ​ពេល​មាន​ខ្សល់​បក់​បោក​មក​លើ​កោះ​​នេះ​ បង្កើតបាន​​ជាសូរ​​​ដូចជា​​សម្លេង​ស្គរ​។ នៅ​ចម្ងាយពី​នាវាកម្សាន្ត​យើង​ខ្ញុំ​ ដែល​ចត​ឈប់​សម្រាក​ក្នុង​រាត្រី​ គឺ​ជា​​បរិបទ​​នៃ​ភាពយន្ត​​ខ្នាតធំ​ "Kong -​ កោះ​ក្បាល​ខ្មោច​” របស់​អ្នក​ដឹង​នាំ​រឿង​ Jordan Vogt-Roberts។
 
ចំណាប់​អារម្មណ៍​បំផុត​ ចំពោះ​​យើង​ខ្ញុំ​ក្នុង​ខណៈ​ពេល​នេះ គឺ​គយគន់​សំឡឹង​មើល​ព្រះ​អាទិត្យ​ចរយុត្ត​ចុះ​ខាង​ក្រោយ​​ដង​ភ្នំ​ដ៏​មហស្ចារ្យ​នេះ។ ឆ្ងាយៗ នាវា​កម្សាន្តនីមួយៗ​​បើក​កំពូល​ភ្លើង​​ក្រោម​ស្បែ​រាត្រី​ និង​ទឹក​សមុទ្រ​ថ្លាយង់​​សម្រប់គ្នា​ក្លាយជា​ធ្លុង​មួយ​ បង្កើត​​អារម្មណ៍​អណ្តែត​អណ្តូង​នៅ​កណ្តាល​លំហអាកាស​ដ៏​រ៉ូមែន​ទិក​នេះ​។​

 


 កោះ​ TiTop ជាមួយ​ផ្ទៃទឹក​ខៀវ​ ឆ្នេរ​ខ្សាច់​សរូប​រង្វង់​ធ្នូ​រ ចាត់ទុក​ជា​បេះដូង​នៃ​កេរដំណែល​ពិភពលោក​ឈូង​សមុទ្រ​​ហាឡុង ​(Ha Long)។
រូបថត៖ តឹត​សើន​


 
ឆ្នេរ​ងូត​ទឹក​ក្រោម​ជើងកោះ​ TiTop មាន​គុណសម្បត្តិ​ គឺ​ទឹក​សមុទ្រ​ថ្លាយង់​ គ្មាន​រលក​ ស្ងប់​ស្ងាត់​ជា​ទីកន្លែង​សម្រាប់​ភ្ញៀវទេសចរណ៍​មាន​
នាទី​សម្រាកកាយ​ដ៏​ល្អ​ប្រពៃ​ ក្នុងដំណើរ​ស្វែង​យល់​ឈូ​ងសមុទ្រ​ហាឡុង​​ (Ha Long) លើ​នាវាកម្សាន្ត​។​ រូបថត៖ ទ្រិញ​បូ​


 
ស្ថិតនៅ​លើ​កោះ​បូ​ហង​ (Bo Hon) គុហា​ភ្ញាក់​ផ្អើល​​មាន​សម្រស់​សោភណ​​អស្ចារ្យ​។ ឆ្នាំ​២០១២ សហសមាគម​ការិយាល័យ​និង​អន្តរការី​
ទេសចរណ៍​សាធារណរដ្ឋ​ Czech បាន​ជ្រើស​គុហា​មួយ​ក្នុងចំណោម​ទាំង១០​គុហាស្អាតបំផុត​លើពិភពលោក​។ រូបថត៖ ថុង​ធៀន​​


 
ភ្ញៀវទេសចរណ៍​ស្រី​ជនជាតិ​អង់គ្លេស​ពីរនាក់​ Kelly Williams និង Morgan Liebling ចែវ​ទូក​ Kayak នៅ​លើ​តំបន់​សមុទ្រ​​កោះ​ស្គរ​
ជា​ទីកន្លែង​​ដែល​នាវា​កម្សាន្ត​ “អានណាម​ - An Nam” ទម្លាក់​យុថ្កាឈប់​ចត់​សម្រាក​ក្នុង​រាត្រី​។ រូបថត៖ ត្រុង​ចិញ​


ភ្ញៀវ​ទេសចរណ៍​ហាត់​ yoga នៅ​លើ​នាវា​កម្សាន្តអានណាម​ -  An Nam នៅ​ពេល​ព្រឹក​។​ រូបថត៖ ថុង​ធៀន

 
បុគ្គលិក​នាវាកម្សាន្ត​អានណាម​​ - An Nam ណែនាំ​ភ្ញៀវទេសចរណ៍របៀប​ច្នៃណែម។ រូបថត៖ ថុង​ធៀន​​

ក្រោយ​មួយ​រាត្រី​អណ្តែត​រសាត់​នៅ​លើ​នាវា​កម្សាន្ត​​ យើង​ខ្ញុំ​មាន​វត្ត​មាន​ក្នុង​គុហា​​ភ្ញាក់​ផ្អើល​។ ផ្លូវ​ឡើង​គុហា​​ភ្ញាក់​ផ្អើល​​ គឺធ្វើ​ដំណើរ​​តាម​កាំ​ជណ្តើរថ្ម​ច្រោត​ ជ្រែក​ក្រោម​មែក​រុក្ខជាតិ​សាខា​ត្រឈឹង​ត្រឈៃ​ពណ៌​បៃតង។​ ស្ថិត​នៅ​កណ្តាល​​នៃ​កេរដំណែល​ពិភពលោក​ឈូង​សមុទ្រ​ហាឡុង​ (Ha Long) នៅខាងក្នុង​កោះ​បូ​ហន​ (Bo Hon) គុហាសក្តិ​​​សម​​នឹង​​ឈ្មោះពិត​ កាន់​តែ​ធ្វើ​ដំណើរ​ចូល​ជ្រៅ​កាន់តែ​ភ្ញាក់​ផ្អើល​ ដោយ​សម្រស់​ស្រស់ស្អាត​នៃ​អាចុត​សិលា។​
 
គុហា​ភ្ញាក់​ផ្អើល​រួមមាន​ពីរ​ល្វែងជាមួយ​​​ផ្ទៃដី​ជាង​១០.០០០ម៉ែត្រ​ការេ​ បាន​ប្រៀប​ដូច​​ជា​សាល​ចម្រៀង​​ Opera នៅ​​លើ​ឈូង​សមុទ្រ​ហាឡុង (Ha Long)​។ ល្វែង​ដំបូង​​ស្វាគមន៍​យើងខ្ញុំ​ គឺ​អាចុតសិលា​ដែលមាន​​​រូប​សណ្ឋាន​​ផ្សេង​គ្នា​ តាម​ការ​ស្រមើ​ប្រមៃហាក់​​ដូច​ជា​សត្វ​ស្វា ​​នាំគ្នា​ទៅ​ស្វែង​រក​ចំណី​ ខ្លាឃ្មុំ​ ប្រើស​...។ល។
 
ល្វែង​ទី​ពីរ​មាន​កម្លាំង​ទាក់ទាញចិត្ត​មនុស្ស​ ​ដោយសារ​មាន​​បឹង​ទឹក​តូច​ ទីកន្លែង​នេះ​​យើង​ខ្ញុំ​បានស្តាប់​រឿង​ព្រេង​​បរិយាយ​ពី​​វីរបុរស ​នៃ​ជនជាតិ​គឺ​ថាញ​យង (Thanh Giong)​។​ ខឿន​គុហា​​បន្សល់នៅ​​ស្នាម​ដាន​ជើង​ បង្កើត​ជា​​ស្រះ​តូច​ៗ​ពន្លឺ​ផ្លេក​ៗដូចជា​​ស្ថាន​ទេវលោក​។ អាចុត​សិលាដុះសំយាក​​ចុះធ្វើ​ឲ្យ​យើង​ខ្ញុំ​ស្រមៃ​ឃើញ​​ដល់​ដាវ​និង​សត្វ​សេះ​ ដែល​វីរបុរស​ថាញ​យង (Thanh Giong) បញ្ញើ​ជូន​ទុក​មក​ដើម្បី​​ការពារ​ភូមិស្រុក​ ឲ្យ​មាន​សភាព​សុខសាន្ត​ និង​​សុខដុម​រមនា។​
 
មួយ​យប់​ ពីរ​ថ្ងៃ ​​អណ្តែតរសាត់​​​លើ​នាវា​កម្សាន្ត​ ​ដូចជា​មិន​គ្រប់​គ្រាន់​ទាល់​តែ​​សោះ​​​សម្រាប់​យើង​ខ្ញុំ​ ក្នុង​ការ​ស្វែង​យល់​​​ពី​កេរដំណែល​ពិភពលោក​ឈូង​​សមុទ្រ​ហាឡុង(Ha Long)​​។ មែន​តែ​វិល​ត្រឡប់​​មក​ជីវភាព​ប្រចាំថ្ងៃវិញ​​ ហើយ​លួង​​លោម​​ចិត្ត​ថា​នឹងសន្យាវិល​​​មកជួប​​រម្មណីយដ្ឋាន​​នេះ ក្នុង​ការធ្វើ​ដំណើរ​ស្វែងយល់​លើកក្រោយម្តង​ទៀត​​៕​

 

អនុវត្ត​៖ ក្លឹបថតរូប​កាលៈទេសៈ​មាស​
 

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top