• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

ស្រុកហាយហៅ (Hai Hau) - តំបន់ជនបទថ្មីដ៏គំរូ នៅប្រទេសវៀតណាម

ដោយប្រពៃណី​វប្បធម៌ ប្រវត្តិសាស្ត្រ​និងអភិវឌ្ឍ​ក្នុង​ខណៈពេល​រាប់​ពាន់​ឆ្នាំ ស្រុក​ ហាយ​ហៅ (Hai Hau) នៅ​តែ​រក្សា​ចរិត​​ស្លូត​ត្រង់ ​និងរាក់​ទាក់។ នា​សព្វថ្ងៃនេះ ​កម្មវិធី​កសាង​ជនបទ​ថ្មី​បាន​​អនុវត្ត​ នៅ​ស្រុក ហាយ​ហៅ (Hai Hau) (ខេត្ត​ណាម​ឌីញ) (Nam Dinh) ដែល​ជា​​គំរូមួយ​​​ចំពោះ​ចលនា​កសាង​ជនបទថ្មី នៅ​ប្រទេស​វៀតណាម។ ​មានមនុស្សជា​ច្រើន​ដែល​បាន​វាយតំលៃ​នូវ​​ស្រុក ហាយ​ហៅ (Hai Hau) គឺ​តំបន់​​ជនបទ​មួយ​គួរ​ឲ្យ​រស់​នៅ។ លោក​ ង្វៀន​ វ៉ាន់​ទីម (Nguyen Van Tim)  លេខា​នៃគណៈកម្មការ​បក្ស​ភាគ​ស្រុក​បាន​និយាយឲ្យ​ដឹង​ថា ស្រុក ​ហាយ​ហៅ (Hai Hau) ប​ន្ត​កសាង​ជនបទថ្មី​​ ដោយ​ពាក្យ​ស្លោក ​ផ្លូវ​ថ្នល់​មានភ្លើង​អគ្គីសនី ​ផ្ទះ​មាន​លេខ ទន្លេ​គ្មាន​សំរាម កម្មាភិបាល​ឧស្សាព្យាយាម​ធ្វើការ ​​ប្រជាជន​រស់ដោយសុខដុមជាមួយគ្នា

ស្រុក ហាយហៅ (Hai Hau) - តំបន់ជនបទគ្របដណ្តប់ដោយពណ៌បៃតង

មកដល់ភូមិសាស្ត្រស្រុក ហាយហៅ (Hai Hau) យើងខ្ញុំមានអារម្មណ៍សុខសាន្ត និងមើលឃើញជីវភាពរស់នៅធូរធាល្អប្រសើរ។ ផ្លូវថ្នល់ ច្រកចេញចូលចម្រុះម្លប់ដើមឈើចំនួន ៣៥០ .០០០ ដើម។ មិនត្រឹមតែសម្អាតក្នុងផ្ទះនិងច្រកចេញចូល ប្រព័ន្ធធារាសាស្ត្របានរៀបចំនិងវិនិយោគ កែលំអ ដើម្បីធានាការស្រោចទឹកសំរាប់ផលិតកសិកម្ម ចិញ្ចឹមជលផល។ ទន្លេក្នុងភូមិសាស្ត្រស្រុក ហាយហៅ (Hai Hau) មានទឹកថ្លាឆ្វង់ និងយើងអាចមើលឃើញស្រមោលជួរដើមឈើសង្ខាងផ្លូវ ដែលបង្កើតរូបភាពនូវជនបទសុខសាន្តមួយ។

ប្រជាជនរស់នៅស្រុក ហាយហៅ (Hai Hau) បានសាមគ្គីគ្នា ដើម្បីរួមគ្នាកសាងតំបន់ជនបទថ្មី។ ប្រជាជនបានបរិច្ចាកដីដល់អាជ្ញាធរ ដើម្បីបើកទូលាយផ្លូវថ្នល់ អង្គាសប្រាក់សំដៅកសាងបញ្តាញអគ្គីសនីដ៏ដាច់ដោយឡែយរវាងភូមិនិមួយៗ រួមវិភាគទានជាប្រាក់ជួយកសាងអគារវប្បធម៌ភូមិ ដែលក្លាយទៅជាចលនាមួយកំពុងរីកចម្រើន ក្នុងភូមិសាស្ត្រស្រុក ហាយហៅ (Hai Hau)។ ខណៈពេលពីរឆ្នាំកន្លងមកនេះ ដើមទុនវិនិយោគក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ជនបទជាង ២៩៩ ពាន់លានដុង ក្នុងនោះប្រជាជនបានអង្គាសជាង ៥០ ពាន់លានដុង ស្មើនឹង ១៧% នៃដើមទុនសរុប។


គឺតំបន់ផលិតកសិកម្មនៃវាលទំនាបជាងជើង តំបន់ប្រជាជនស្ថិតក្នុងជង្រុកស្រូវ ដែលបង្កើតទេសភាព
ស្រស់ស្អាតនៃតំបន់ជនបទថ្មី ស្រុកហាយហៅ (Hai Hau)។



ស្រុក ហាយហៅ (Hai Hau) ស្រស់ស្អាត ដោយទន្លេមានទឹកថ្លាឆ្វង់ និងជួរដើមឈើមានម្លប់ត្រជាក់។


ស្ពានចើលឿង (Cho Luong) ស្ថិតក្នុង ឃុំ ហាយអាញ (Hai Anh) បានកសាងពីឆ្នាំ១៥០៩ ប៉ុន្តែរហូតដល់
បច្ចុប្បន្ននេះនៅតែរក្សាភាពបូរាណលាយនឹងសោភណ្ឌភាពទំនើប។



ទន្លេមូក (Muc) ដែលច្រុះត្រើយសង្ខាងដោយថ្ម និងហូរកាត់ទីរួមស្រុក អៀនឌីញ (Yen Dinh) និងកណ្តាល
ទីរួមស្រុក ហាយហៅ (Hai Hau) បានបង្កើតទឹកមុខថ្មីសំរាប់តំបន់ជនបទនេះ។



ផ្កាជាច្រើនប្រភេទដែលដាំតាមរដូវកាល ដើម្បីបង្កើតទីស្ថានពេញលេញភាពស្រស់ស្អាត
ក្នុងតំបន់ប្រជុំប្រជាជន។



ការសម្តែងដើរដោយជើងខ្ពស់របស់ប្រជានេសាទឃុំហាយលី (Hai Ly)  ក្នុងថ្ងៃប្រកួតកីឡា  នៅស្រុក
ហាយហៅ (Hai Hau) ។ រូបថត៖ ឯកសារ។



ក្លឹមហាត់ប្រាណមួយរបស់អ្នកវ័យចំណាស់កំពុងហាត់ប្រាណជាមួយផ្លិត នៅក្នុងបរិវេណនៃអគារវប្បធម៌
ភូមិ ៤ ឃុំហាបាក (Hai Bac)។



ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈសិក្សា និងមណ្ឌលលេងកម្សាន្ត បានវិនិយោគយ៉ាងព្រមៗ គ្នា នៅ
ក្នុងបណ្តាមតេយ្យសិក្សានៃស្រុក។



បន្ទប់លាងឈាមនៃមន្ទីរពេទ្យថ្នាក់ស្រុកត្រូវបានវិនិយោគម៉ាស៊ីនដ៏ទំនើប។


គ្រូនិងកូនសិស្សនៃអនុវិទ្យាល័យ A ហាយហៅ (Hai Hau) កំពុងរៀនសូត្រ។

 

លោក ម៉ាយ គ្វាងឌីញ (Mai Quang Dinh) (អាយុ ៤៨ ឆ្នាំ) រស់ក្នុងទីរួមស្រុក អៀនឌីញ (Yen Dinh) បាននិយាយឲ្យដឹងថា ៖ “ប្រជាជនហាយហៅ (Hai Hau)  គាំទ្រអាជ្ញាធរយ៉ាងពេញទំហឹង និងស្រុះចិត្តគ្នាចំពោះចលនាកសាងជនបទថ្មី យើងខ្ញុំបានត្រៀមខ្លួនជាសម្រេច សំដៅរួមវិភាគទានជាប្រាក់ជួយកសាងស្រុកស្រស់ស្អាតនិងអរិយធម៌”។

នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីបានប្រកាសសេចក្តីសម្រេចចិត្តលេខ 921/QĐ -TTG ទទួលស្គាល់ស្រុក ហាយហៅ (Hai Hau) ទទួលស្តង់ដារជនបទថ្មី។ គំនូរជនបទថ្មីស្រុក ហាយហៅ (Hai Ha) យកចិត្តទុកដាក់លើការវិនិយោគក្នុងវិស័យអប់រំ សុខាភិបាល។ 

មតេយ្យសិក្សា បឋមសាលា អនុវិទ្យាល័យចំនួន ១០០% និង វិទ្យាល័យចំនួន ៥/៧ ដែលទទួលស្គាល់ស្តង់ដារថ្នាក់ជាតិ។ មន្ទីរពេទ្យនៅស្រុកបានកសាងដ៏ល្អប្រសើរនិងមប្រព័ន្ធម៉ាស៊ីនដ៏ទំនើប។

ទូទាំងស្រុកបានកសាងអគារវប្បធម៌ចំនួន ៥៤៦ និងបានវិនិយោគសម្ភារៈដ៏ទំនើប ក្នុងរយៈពេលពីរឆ្នាំ ស្រុកបានជួសជុលម្តង និងចំណាយប្រហែល ១៩ ពាន់លានដុង។ ដើម្បីបង្កើតទីស្ថានជនបទថ្មីដ៏សុខសាន្តនិងបរិសុទ្ធ ស្រុក ហាយហៅ (Hai Hau) បានជំរុញការងារធ្វើប្រព្រឹត្តកម្មសំរាម។ ស្រុកបានកសាងឡដុតសំរាមដោយឧស្ម័នធម្មជាតិចំនួន ៦.០៧៣ ពាន់លានដុង។ ជាគំរូ ឡដុតនៅឃុំ ហាយថាញ (Hai Thanh) បានកសាង នាឆ្នាំ២០១៣ ទំហំ ១ ហិចតា និងអាចធ្វើប្រព្រឹត្តិកម្មសំរាមចំនួន ៥ តោន ក្នុងមួយថ្ងៃ។

ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៥ ព្រឹក បណ្តាអគារវប្បធម៌សប្បាយរីករាយសួរស្តីថ្ងៃថ្មី។ អ្នកចំណាស់ហាត់ប្រាណ យុវជនលេងបាល់ទះ ឬលេងវាយសី កុមារហាត់គុន រាំនិងច្រៀង។ ចលនាកីឡា សំដៅបង្កើនសុខាភាព ដែលជាសោភណ្ឌភាពវប្បធម៌របស់ប្រជាជនរស់ក្នុងស្រុក ហាយហៅ (Hai Hau)។

យើងខ្ញុំបានវត្តមាន នៅអគារវប្បធម៌ភូមិ ៤ ឃុំបាកហាយ (Bac Hai) ពីពេលរសៀលដល់ពេលយប់នៃមួយថ្ងៃ។ ទូទាំងភូមិមានគ្រួសារចំនួន ៣៤០ រួមមាន ១២០០ នាក់ ដែលកំពុងរស់នៅនិងប្រកបមុខរបរ ដូចជា៖ ជាងឈើ តម្បាញ សេវាកម្ម…បន្ទាប់ពីធ្វើការយ៉ាងនឿយហត់ក្រោយមួយថ្ងៃ ប៉ុន្តែប្រជានជនៅតែសប្បាយរីករាយចូលរួម ក្នុងចលនាវប្បធម៌នៃភូមិ។ ជាចាប់ចិត្តបំផុតគឺអ្នកវ័យចំណាស់ អ្នកណាក៏មានទូរស័ព្ទដែលតភ្ជាប់នឹងបណ្តាញអ៊ីនធើណិត គេថតរូប ថត video អំពីសកម្មភាពនៅតំបន់ដែលគេរស់នៅ។ ដូច្នោះ ភូមិក៏មានគេហទំព័រ facebook ដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់ប្រជាជនតាមដានព័ត៌មាន ផងដែរ។

លោក ត្រឹន ស្វឹនបាង (Tran Xuan Bang) រស់ក្នុងភូមិ ៤ បាននិយាយឲ្យដឹងថា “យើងខ្ញុំមានទូដាក់តាំងសៀវភៅចំនួនរាប់ពាន់ក្បាល ដូច្នេះប្រជាជនអាចស្វែងយល់ចំណេះដឹង។ អគារក៏បានបំពាក់ឧបករណ៍ជាច្រើនដែលបំរើសកម្មភាពវិចិត្រសិល្បៈនិងកីឡា”។

លោក វូ ង៉ុកទ្រឿង (Vu Ngoc Truong)  អនុប្រធានគណៈកម្មការប្រជាជនស្រុក ហាយហៅ (Hai Hau) បានបញ្ជាក់អះអាង៖ “យើងខ្ញុំកសាងវប្បធម៌ពីផ្ទះនិមួយៗ ដល់ តំបន់ប្រជាជននិមួយៗ តែងតែរក្សានិងពង្រីកតំលៃវប្បធម៌ថ្លៃថ្នូរនៃតំបន់និមួយៗ រៀបចំបណ្តាកម្មវិធីនៅអគារវប្បធម៌ ទីលានកីឡា ដែលទទួលការគាំទ្រនិងចូលរួមយ៉ាងសកម្ម”។

 

អភិវឌ្ឍខឿនសេដ្ឋកិច្ចយ៉ាងសម្បូណ៍បែប នៅស្រុក ហាយហៅ (Hai Hau)
 

ឆ្លៀតយកប្រៀបខ្លាំងនៃតំបន់៖ មានទាំងសមុទ្រនិងវាលទំនាប ប្រជាជនឧស្សហកម្មធ្វើការ ដូច្នេះប្រាក់ចំណូលកាន់តែបង្កើន ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍស្រុក ហាយហៅ (Hai Hau)។ នាសព្វថ្ងៃនេះ ស្រុក ហាយហៅ (Hai Hau) មិនត្រឹមតែដាំស្រូវ តែប៉ុណ្ណោះទេ ថែមទាំង ចិញ្ចឹមសត្វ នេសាទ ដាំដំណាំរុក្ខជាតិដែលជាត្ថុធាតុដើមធ្វើថ្នាំបូរាណ អភិវឌ្ឍភូមិរបរ និងសេវាកម្ម ផងដែរ
 

 

“យុទ្ធសាស្ត្រកសាងជនបទថ្មី នៅស្រុក ហាយហៅ (Hai Hau) រហូតដល់ឆ្នាំ ២០២០ យើងខ្ញុំខិតខំប្រឹងប្រែងកសាងភូមិទាំងឡាយក្នុងស្រុកដែលទទួលបានស្តង់ដារជនបទដ៏គំរូ៖ "ភ្លឺ បរិស្ថានពណ៌បៃតង ស្អាតស្អំ និងស្អាត” ធ្វើជាសម្រេចលក្ខណៈវិនិច្ច័យទាំងបី ” ហេដ្ឋារចនាសម្ព័ន្ធជនបទរឹងមាំ ព្រមៗ គ្នា តភ្ជាប់ ” “បរិស្ថានបៃតង ស្អាត  ” “របៀបរស់នៅដ៏អរិយធម៌។ ”

(លោក ផាម វ៉ាន់ជៀន (Pham Van Chien) ប្រធានគណៈកម្មាការប្រជាជនស្រុក ហាយហៅ (Hai Hau))

 
 

មកទស្សនាឃុំ ភុកហាយ (Phuc  Hai) - តំបន់ចិញ្ចឹមជលផលរស់នៅក្នុងទឹកភ្លាវ ដែលជាធំបំផុត នៅស្រុក ហាយ​ហៅ​ (Hai Hau) មានទំហំប្រហែល ៣០០ ហិចតា។ យើងខ្ញុំបានមើលឃើញជាផ្ទាល់​ភ្នែកមណ្ឌលចិញ្ចឹមបង្កងដ៏ទំនើបដែលផ្តល់ប្រាក់ចំណេញពី ៥០០ លានដុង ដល់ ១ ពាន់លានដុង សំរាប់គ្រួសារមួយក្នុងមួយខែ។

សមុទ្រ ហាយហៅ (Hai Hau) ជាកត្តាសំខាន់មួយសំរាប់បងប្អូនប្រជាជនរស់នៅឃុំ ហាយដុង (Hai Dong) ផលិតអំបិល។ លើវាលហាលអំបិលរបស់សហករណ៍ឃុំ ដុងហាយ (Dong Hai) ប្រជាជនបានទទួលអំបិលប្រហែល ១ តោនក្នុងមួយថ្ងៃ។




នេសាទជាប្រៀបខ្លាំងមួយចំពោះប្រជាពលរដ្ឋដែលរស់ក្បែរសមុទ្រ នៅស្រុក ហាយហៅ (Hai Hau)។


អំបិលបានដឹកជញ្ជូនដល់ឃ្លាំង។


ទឹកត្រីនីញកើ (Ninh Co) ជាផលិតផលពិសេសនៃស្រុក ហាយហៅ (Hai Hau)។


តំបន់ចិញ្ចឹមជលផលរស់នៅក្នុងទឹកភ្លាវ ស្ថិតក្នុងភូមិសាស្ត្រឃុំ ហាយភុក (Hai Phuc)
ដែលមានទំហំ ៣០០ ហិចតា។



បណ្តានាវានេសាទត្រឡប់ទៅវិញ បន្ទាប់ពីបញ្ចប់មួយថ្ងៃនាសាទជិតឆ្នេរសមុទ្រ។

 

យើង​ខ្ញុំ​បាន​មកទស្សនា​ទម្រង់​រូបភាព​ដាំដើមពោរយំ ​ដែល​ជា​វត្ថុធាតុ​ដើមធ្វើ​ថ្នាំ​បូរាណ​របស់គ្រួសារ​ លោក ប៊ុយ វ៉ាន់​សឹម (Bui Van Sam)។ គ្រួសារ​លោក សឹម (Sam) បាន​ផ្តល់​វត្ថុធាតុ​ដើម​ដល់​ក្រុមហ៊ុន Traphaco។  ដើមពោរយំ​​បាន​ដាំ​តាម​ស្តង់​ដារ Vietgap ​បី​ឆ្នាំ​ទើប​ប្រមូល​ផល​បានម្តង​ តំលៃ​ពី ៥០ លាន​ដុង​ សំរាប់ ១០០០ ម៉ែត្រ​ការ៉េ ។ ដាំ​ពោរ​យំ​មិន​ត្រឹមតែ​​ផ្តល់​ប្រាក់​ចំណូល​ជាច្រើន​តែ​ប៉ុណ្ណោះទេ ថែម​ទាំង​​ បង្កើត​បរិស្ថាន​​ពណ៌បៃតង និង​ស្អាត​ នៅ​តំបន់​ជនបទ​ ផង​ដែរ។

​នា​បច្ចុប្បន្នេះ ស្រុក​ ហាយ​ហៅ (Hai Hau)  បាន​កសាង​តំបន់​ឧស្សាហកម្ម​​ជា​ច្រើន​ ដែល​ទាក់ទាញ​​សហគ្រាស​វិនិយោគ​ដើម​ទុន​​​ចូល​ក្នុង​តំបន់ ជា​គំរូ​គឺ​​សាខា​មួយ​នៃ​ក្រុមហ៊ុន​កាត់​ដេរ​ សុង​ហុង (Song Hong) ក្រុមហ៊ុន​កាត់​ដេរ​ Smart Shirts ហាយ​ហា (Hai Ha)  ក្រុមហ៊ុន​ផលិត​ស្បែក​ជើង​កីឡានាំ​ចេញ Viet Power ក្រុម​ហ៊ុន​កាត់​ដេរ​ហាយ​ដឿង (Hai Duong)  ក្រុមហ៊ុន​ អេឡិច​ត្រូនិច MSL ហាយ​ថាញ (Hai Thanh) ដែល​បាន​​បង្កើត​ការងារដល់​ប្រជាពលរដ្ឋ​ចនួន ១២០០០ នាក់។


ស្រុក ហាយហៅ (Hai Hau)  គឺជាជង្រុកស្រូវធំបំផុតនៃប្រទេសវៀតណាម បរិមាណផលសូវសរុប
ទទួលបាន ១,០៦ តោន មួយហិចតាក្នុងមួយរដូវ។



រោងចក្រនៃក្រុមហ៊ុនកាត់ដេរសុងហុង (Song Hong) នៅស្រុក ហាយហៅ (Hai Hau) បានបង្កើតការងារ
ដល់ប្រជាពលរដ្ឋចំនួន ២,២០០ នាក់។



 មុខរបរឆ្លាក់ប្រពៃណីបានបង្ហាញភាពប៉ិនប្រសប់របស់ជាងឈើ នៅឃុំ ហាយមិញ (Hai Minh)។


កសិដ្ឋានចិញ្ចឹមទាយកស៊ុតគឺជាទម្រង់រូបភាពដែលបងប្អូនកសិករ នៅឃុំ ហាយថាញ (Hai Thanh)
កំពុងអនុវត្ត។ ក្នុងរូបថត៖ កសិដ្ឋានចិញ្ចឹមទារបស់គ្រួសារ លោក ម៉ាយ វ៉ាន់សើន (Mai Van Son) ។

 

ស្រុក ហាយហៅ (Hai Hau)  គឺតំបន់មួយដែលមានសក្តានុពលសេដ្ឋកិច្ច ពីព្រោះ តំបន់នេះបានផលិតទាំងកសិផល និងទាំងផលិតផលជលផល ដែរ។ ពាណិជ្ជៈសញ្ញាអង្ករ ហាយហៅ (Hai Hau)  ល្បីឈ្មោះនៅប្រទេសវៀតណាម ដោយវាលស្រែធំល្វឹងល្វើយទំហំ ៥ ហិចតា ដែលបានក្លាយស្រុកជាតំបន់មានសមត្ថភាពនាំចេញអង្ករធំបំផុត។ បរិមាណផលស្រូវសរុបទទួលបាន ១០៧ តោន គ្រួសារកសិករជាច្រើនកំពុងដាំស្រូវដែលមានគុណភាពខ្ពស់ ដើម្បីលក់ក្នុងទីផ្សារវៀតណាមនិងទទួលបានប្រាក់ចំណូលដ៏ខ្ពស់។

អភិវឌ្ឍខឿនសេដ្ឋកិច្ចយ៉ាងសម្បូណ៍បែប នៅស្រុក ហាយហៅ (Hai Hau)  កំពុងបង្ហាញយ៉ាងច្បាស់លាស់ ៖ អភិវឌ្ឍមុខរបរដាំរុក្ខជាតិលំអ វត្ថុវិចិត្រសិល្បៈធ្វើពីឈើ ផលិតទឹកត្រី... ស្រុកហាយហៅ (Hai Hau)  បានបង្កើតសហករណ៍ចំនួន ៤៥ ក្នុងនោះ សហករណ៍បំរើសេវាកសិកម្មចំនួន ៣៤ សហករណ៍សេវាធ្វើអាជីវកម្មជលផលចំនួន ៤ សហករណ៍ចិញ្ចឹមសត្វចំនួន ៣ សហករណ៍ចិញ្ចឹមជលផលចំនួន ១ សហករណ៍ដាំផ្សិតចំនួន ១ សហករណ៍បរិស្ថានចំនួន ១ និងសហករណ៍ផលិត និងលក់កសិផលដ៏ស្អាតចំនួន ១ ។ បណ្តាសហករណ៍បានកសាងបណ្តាញផលិតកម្ម និងផ្តល់ប្រាក់ខែពី ៤ ដល់ ៦ លានដុងដល់ពលករ ក្នុងមួយខែ។ ចាប់ពីនោះ បរិយាកាសប្រឡងប្រណាំងផលិត ដើម្បីខឿនសេដ្ឋកិច្ចនៅស្រុកហាយហៅ (Hai Hau)   អភិវឌ្ឍប្រកបដោយចីរភាព./.

 

-  ស្រុក ហាយហៅ (Hai Hau)  មានកណើនសេដ្ឋកិច្ច ៧,២២% ក្នុងមួយឆ្នាំ។ នាឆ្នាំ២០១៧ ទឹកប្រាក់សរុបនៃតំបន់ទទួលបាន ២៥៦,៤៤៣ ពាន់លានដុង ប្រាក់ចំណូលជាមធ្យមសំរាប់មនុស្សម្នាក់ក្នុងមួយឆ្នាំចំនួន ៤០ លានដុង អត្រាគ្រួសារក្រីក្រគចំនួន ២ %។ ប្រជាជននៃស្រុក ហាយហៅ (Hai Hau)  ចូលរួមក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចលើវិស័យជាច្រើន ដូចជា៖ កសិកម្ម ជលផល សេវាកម្ម។

- កម្មវិធីកសាងជនបទថ្មីតភ្ជាប់នឹងការអភិវដ្ឍសេដ្ឋកិច្ច សង្គមកិច្ច នយោបាយការពារជាតិ ដែលបានកសាងដោយរដ្ឋាភិបាលវៀតណាម និងបានអនុវត្តនៅតំបន់ជនបទលើទូទាំងប្រទេស។ អាស្រ័យទៅលើសេចក្តីសម្រេចចិត្តនៃមហាសន្និបាតគណៈកម្មាការមជ្ឈិមបក្សកម្មុយនិស្តវៀតណាម នីតិកាលទី ១០ ស្តីពី កសិកម្ម កសិករ ជនបទ (ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០០៨)។ កម្មវិធីកសាងតំបន់ជនបទថ្មី ក្នុងដំណាក់កាលពីឆ្នាំ២០១០ ដល់ ឆ្នាំ ២០២០ បានរដ្ឋាភិបាលវៀតណាមអនុម័ត ដែលមានខ្លឹមសារដូចតទៅ ៖ រហូតដល់ឆ្នាំ២០២០ បរិមាណឃុំទទួលបានស្តង់ដារជនបទថ្មី ផ្អែកទៅលើក្រមលក្ខណៈវិនិច្ច័យជាតិជនបទថ្មីចំនួន ៥០%។


អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ថាញយ៉ាង និងឯកសារ


រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top