• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ស្រុកកោះទ្រឿងសា (Truong Sa) មើលពីសមុទ្រខាងកើត

ទៅតាម​ក្រុម​បំពេញ​បេសកកម្ម​លេខ​ ៦ ​មក​ទស្សនា​ស្រុក​កោះ​ទ្រឿង​សា (Truong Sa) និង​ស្ថានីយ៍ DK1 យើង​ខ្ញំ​​ធ្វើដំណើរ​តាម​ផ្លូវ​សមុទ្រ​ក្នុង​រយៈពេល ១១ ថ្ងៃ​ និងមកទស្សនា​កោះ​ចំនួន ១៤ និង​ ស្ថានីយ៍ DK 1 ហើយ​ដឹងភាព​ស្រស់​ស្អាត​របស់​មាតុភូមិយើង​ ​បើ​សិន​​សម្លឹងមើល​ពីសមុទ្រ​ខាង​កើត។

លើជើង​នាវា​ត្រួត​ពិនិត្យ​នាសាទ​មាន​ស្លាក​លេខ KN - 490 ដួង​ចិត្ត​ខ្ញុំ​រំភើប​ចិត្ត​និង​​ច្រៀង​បទ​ចម្រៀង​ដែល​ខ្ញុំ​ចូលចិត្ត ៖ “មាន​អ្វីនា​ពេលព្រឹកនេះ ដែលធ្វើ​ឲ្យពន្លឺ​ព្រះ​អាទិត្យរំជើបរំជួល ជើង​មេឃ​​នៅ​តែ​មាន​ពណ៌​ផ្ទៃមេឃ ហើយ​ពន្លឺ​ព្រះ​អាទិត្យ​នៅតែ​ស្រស់​ស្អាត តាម​ហ្វូង​ត្រី​ហោះ​ហែល​​ក្នុង​សមុទ្រ ឃ្លា​នៃ​បទចម្រៀង​​បាន​បង្ហាញ​បំណង​ប្រាថ្នារបស់​មហាសមុទ្រ”។

ក្រោយខណៈពេល​ ២ ថ្ងៃ​អណ្តែត​លើ​សមុទ្រ​ បណ្តា​កោះលិច កោះអណ្តែត​​ដែលស្ថិត​ក្នុង​​ប្រជុំ​កោះ​ទ្រឿង​សា បាន​លេច​ចេញ​​ដ៏​ស្រស់​ស្អាត​ក្នុងកែវភ្នែក។ ចិត្ត​អន្ទះសា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​បំ​ភ្លេច​​ការ​ពុល​រលក​សមុទ្រ។ ទទួល​ស្វាគមន៍​យើង​ខ្ញុំ​គឺ​ស្នាម​ញញឹមដ៏សប្បាយរីករាយ​របស់​ប្រជាជន​និង​យុទ្ធជន​កងទ័ព​ជើង​ទឹក ដែល​​រស់​នៅ​កោះ​ទ្រឿង​សាធំ។



ទូកកាណូតដឹកក្រុមបំពេញបេសកកម្មពីនាវា KN - 490 មកទស្សនាកោះ

ទិដ្ឋភាពរួមកោះណាមអៀត (Nam Yet) ស្រស់ស្អាតមើលពីនាវា KN - 490

សេចក្តីសុខសាន្តនាពេលរសៀលនៅកោះទ្រឿងសាដុង (Truong Sa Dong)

កោះសមុទ្រវៀតណាមស្រស់ស្អាតនៅពេលមើលពីកោះថ្មតឹត B  (Da Tay B)

ស្ថានីយ៍ DK1 មានភារកិច្ចដូចជាស្ថានីយ៍វិទ្យាសាស្ត្រ បច្ចេកទេសដ៏រឹងមាំនិងក្លាហាននៅលើសមុទ្រនិរតីរបស់
មាតុភូមិ


ជីវភាពរស់នៅនៅលើកោះដាឡឹន B (Da Lon B)

 ច្រៀងលើវាលផ្តាថ្មស្ថិតនៅកោះដាឡឹន A (Da Lon A)

លើកោះនិមួយៗ ដែលយើងខ្ញុំមកទស្សនា ក៏ទទួលបានការស្វាគមន៍ និងបក់ដៃពោរពេញដោយមនោសញ្ចេតនារបស់ប្រជាជននិងកងទ័ពរស់នៅស្រុកកោះ ទ្រឿងសា

ក្រុមអាណិកជនវៀតណាមមកពី ២២ ប្រទេសនិងតំបន់ផ្សេងៗ លើពិភពលោក បានមកទស្សនាកោះដាឡឹម B
(Da Lon B)


កោះសមុទ្រដូចជាតភ្ជាបជាមួយគ្នានៅកោះកុលិន (Co Lin)

 សមាជិកទាំងឡាយក្នុងក្រុមបំពេញបេសកកម្មលេខ ៦ សុទ្ធតែចូលចិត្តថតរូបនូវបណ្តាទីកន្លែងលើស្រុកកោះទ្រឿងសា បើសិនជាមើលពីសមុទ្រខាងកើត ដែលចាត់ទុកដូចជាសាច់ឈាមរបស់ប្រទេសវៀតណាមនិងក៏ជាសាច់ឈាមមួយផ្នែករបស់មនុស្សម្នាក់ៗផងដែរ

បង្គោលភ្លើងហ្វារស្ថិតនៅកោះថ្មតឹ B ( Tay B )តស្រស់ស្អាតនៅពេលគយគន់ពីបង្អួច

 ហ្វូងត្រី dophin នៅកោះទ្រឿងសាដុង (Truong Sa Dong)

ហ្វូងឆ្កែប្រឡែងគ្នាលើកោះកុលិន (Co Lin)

សត្វបក្សីហោះពីដីគោគត្រូវបានប្រជាជនយកចិញ្ចឹមលើកោះទ្រឿងសាដុង (Truong Sa Dong) 

គយគន់ពេលអាទិត្យរះនៅសមុទ្រខាងកើតពីនាវា KN - 490

ឈើមួយដើមត្រូវបានដាំនៅកោះណាមអៀត ដែលមានបណ្តាកង់បានស្ងួតនិងពុកហើយ ប៉ុន្តែនៅរស់យ៉ាងខ្លាំងក្លាក្នុងស្ថានភាពរអាកាសធាតុតឹងរឹងនៅលើសមុទ្រខាងកើត


ក្នុង​ដំណើរ​​លើ​ផ្លូវ​សមុទ្រ​នេះ យើង​ខ្ញុំ​បាន​មកទស្សនា​​កោះ​ចំនួន ១៤ និង​ ២ ស្ថានីយ៍​ DK1។ នៅ​ទីកន្លែង​ណា​ ដែល​យើងមក​ទស្សនា​សុទ្ធ​តែ​មាន​ទិដ្ឋភាព​ស្រស់​ស្អាត​ខុសគ្នា ហើយយើង​ខ្ញុំ​​ងាយ​ស្រួល​មើលឃើញថា​ ប្រជាជន​​រស់​នៅ​ទីនេះ​សុទិដ្ឋិនិយមនិងស្រឡាញ់​ជីវិត។ ក្រុម​បំពេញ​បេសកកម្ម​លេខ ៦ រួមមាន​​អាណិកជន​វៀតណាម​មក​ពី ២២ ប្រទេស​និង​តំបន់​ផ្សេងៗ លើពិភពលោក។ មនុស្សទាំងឡាយក្នុង​ក្រុមបំពេញ​បេសកកម្មនេះ​អ្នក​ណា​ក៏​មាន​ម៉ាស៊ីន​ថត​រូប​និង​ពួក​គេ​ថត​រូប​ជា​ច្រើន ទាល់​តែ​ពេញ​ទន្និន័យ​របស់​កាត​ផ្ទុកឯកសារ ដែល​គេ​យក​ទៅ​តាម។

បញ្ចប់​ដំណើរ​ការ​​ក្នុង​រយៈពេល ១១ ថ្ងៃ សមាជិក​ក្នុង​ក្រុម​នេះ​ ម្នាក់ៗ​សុទ្ធតែ​​​​មាន​​ចំណាប់​អារម្មណ៍​​​ដោយ​ឡែក ភាព​ស្រស់​ស្អាត​និង​ស័ក្តិសិទ្ធិ​នូវ​​សមុទ្រ​និង​កោះ​​នៃ​មាតុភូមិ។ សូម​លា​កោះ​ទ្រឿង​សា សង្ឃឹម​​​ថាថ្ងៃណា​មួយ យើង​នឹង​ត្រឡប់​មកទីនេះ​វិញ ក្នុងដំណើរការ​ត្រឡប់​ទៅ​​ដី​គោគ​វិញ​លើ​នាវា KN - 490 ខ្ញុំ​​បាន​ស្តាប់​បទចម្រៀងរបស់​តន្ត្រីករ​ហុង​ដាំង (Hong Dang) សារជាថ្មី៖ “ អើយ​សមុទ្រ​វៀតណាម អើយ​រលក​សមុទ្រ​វៀតណាម ឆ្លងកាត់​ ការវិលទៅវិលមករបស់​ប្រវត្តិសាស្ត្រ នា​រ
សៀល​នេះសមុទ្រ​​នៅ​តែស្ងប់​ស្ងាត់។ បង្កប់​ក្នុងដួង​ចិត្តនូវការ​ឈឺចាប់ សមុទ្រ​​​នៅតែ​ច្រៀង​បទចម្រៀង​រៀប​រាប់​នូវ​រឿង​ស្រុកកំណើត...”./.

អនុវត្តន៍៖ ង្វៀន​ឡឹន

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top