• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

“ស្មេរអក្សរ” យុវវ័យនៅទីប្រជុំជន

ជាមួយ​ចំណង់​ចំណូល​ចិត្ត​​​អក្សរ​​ក្បាច់​ “ស្មេរ​អក្សរ” ​យុវវ័យ បាន​ស្នងបន្ត​​កេរ​មរតក​ពី​​ដូន​តា​ ​ពាក់​ខ្សែង​​បត់ពី​លើ​ក្បាល​​ ពាក់​អាវ​ថែ នាំ​យកស្នាម​គំនូសដ៏​​​ស្អាត​នៃ​តួ​អក្សរទីប្រជុំជន និង​រួម​ចំណែក​ថែ​រក្សា​​ប្រពៃណី​ជូ​ន​​អក្សរ ​នៃ​​ជន​ជាតិ​វៀត​ណាម​ នា​​ថ្ងៃ​និទាឃរដូវ​។​

ក្លឹប​អក្សរ​ក្បាច់​លក្ខណៈ​វៀតណាម​ សព្វថ្ងៃ​ប្រជុំ​បាន​សមាជិក​ជាង​៣០​នាក់​។ ដើម្បី​ទទួល​និទាឃរដូវ​ឆ្នាំរកា​នព្វស័ក​២០១៧ ក្លឹប​បាន​រៀប​ចំ​តាំងពិព័រណ៍​អក្សរ​ក្បាច់​វៀតណាម​ ក្រោម​ប្រធាន​បទ​ “លក្ខណៈ​​វៀត​ណាម -​ ស្នាម​គំនួស​នៃ​តួ​អក្សរ​វៀត​ណាម​​ - ព្រលឹង​ជាតិ​វៀតណាម​” បាន​តាំង​បង្ហាញ​​ជាង​៨០​ស្នាដៃ​ពិសេស​ ផ្ញើចែកជូន​មហាជន​ និងភ្ញៀវ​ទេសចរណ៍​ចូល​ចិត្ត​ស្រឡាញ់​សិល្បៈ​សរសេរ​អក្សរ​ស្អាត​របស់​ជន​ជាតិ​​វៀ​តណាម​។

ជា​អ្នក​បង្កើត​ក្លឹប​អក្សរ​ក្បាច់​​​លក្ខណៈ​​​វៀត​ណាម​ នៅទីក្រុង​ហូជីមិញ​ កន្លង​ទៅ​មុន​នេះ​១០​ឆ្នាំ​ “ស្មេរ​អក្សរ​” យុវជនវ័យ​ក្មេង​ ង្វៀន​ហ៊ីវ​ទិន (Nguyen Hieu Tin) កើត​ឆ្នាំ១៩៨០ (ប្រធាន​ផ្នែក ​​វៀតណាម​​វិទ្យា ​- ​មហា​​​វិទ្យាល័យ​ ​តូង​ឌឹក​ថាំង​ (Ton Duc Thang)) ជា​អ្នក​បង្កើត​គោល​គំនិត​ឲ្យ​សកម្មភាព​ “​ស្មេរ​អក្សរនៅទីប្រជុំជន” ជូន​អក្សរនា​​ថ្ងៃ​និទាឃរដូវ ​ចាប់​ពី​ឆ្នាំ​២០០៦មក​។ ង្វៀន​ហ៊ីវ​ទិន​ (Nguyen Hieu Tin) សន្មតពី​​​តម្លៃដ៏​​ពិសេស​​នៃ​អក្សរក្បាច់​វៀតណាម​ ក្រោយ​​ចក្ខុ​វិស័យ​វប្បធម៌​វិទ្យា​។ ហ៊ីវ​ទិន (Hieu Tin) បាន​​អះអាងថា ​តាម​ការ​សិក្សាស្រាវ​ជ្រាវ​ និង​ស្វែង​យល់​របស់​ខ្លួន “ជនជាតិ​វៀតណាម​ ជា​ជនជាតិ​ដំបូង​បង្អស់ ​ដែល​កាន់​ជក់​សរ​សេរ​អក្សរ​ឡាទិន (Latinh)​”។ ម្យ៉ាង​វិញ​ ទោះ​បី​មាន​ការ​រួម​ប្រាស្រ័យ​នៃ​ខឿន​វប្បធម៌​ជាច្រើន​ អក្សរក្បាច់​វៀតណាម​នៅតែបង្ហាញ​ច្បាស់​នូវ​​លក្ខណៈ​ពិសេសដោយ​ឡែក ​នៃ​វប្បធម៌​​​វៀត​ណាម​​ ពីព្រោះ​ ”ស្នាម​គំនូស​កោង​” សម្រាប់​​បែង​​ចែក​​ភាព​ខុសគ្នា​ នឹង​​លក្ខន្តិក​​កំណត់​តាម​រយៈ​សរសេរ ​របស់​មនុស្ស​​នៅ​​​លោក​ខាង​លិច​ និង​សក្តិលេខ​​នៃ​អក្សរ​ហាន​ ដែល​មាន​តែ​ស្នាម​​គំនូស​ “គូស​ចុះក្រោម” “គូសទទឹង”​ និង​”គំនូស​​បែប​ផ្លែសន្ទូច​​”។​



តាំងពិព័រណ៍អក្សរក្បាច់វៀតណាម នាឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០ឆ្នាំ នៃ​ថ្ងៃ​បង្កើត​ក្លឹប​
អក្សរក្បាច់លក្ខណៈវៀតណាម នៅអគារវប្បធម៌យុវជននៅទីក្រុងហូជីមិញ។


តាំងពិព័រណ៍អក្សរក្បាច់វៀតណាម ទាក់ទាញយុវជនវ័យក្មេងយ៉ាងច្រើន ដែលចូលចិត្តស្រឡាញ់សិល្បៈអក្សរក្បាច់ មកទស្សនា។

ជ្រុងមួយនៃបរិយាកាសតាំងពិព័រណ៍អក្សរក្បាច់វៀតណាម

តាំងពិព័រណ៍អក្សរក្បាច់វៀតណាម ឧទ្ទេសនាមជូនអ្នកទស្សនាមើលជាង៨០ស្នាដៃអក្សរក្បាច់សរសេរលើគ្រប់វត្ថុធាតុ។

សមាជិកនៃក្លឹបអក្សរក្បាច់លក្ខណៈវៀតណាម សរសេរអក្សរថ្ងៃនិទាឃរដូវ នៅទីប្រជុំជន។

ស្មេរអក្សរ ហ្វាង៉ិម (Hoa Nghiem) បញ្ចេញថ្វីដៃគូរវៀសអក្សរក្បាច់។

ក្នុង​មជ្ឈដ្ឋាន​ “​ស្មេរ​អក្សរ​” វ័យ​ក្មេង​នៅទីក្រុង​ហូជីមិញ​ គ្មាន​នរណា​ដែល​មិន​ធ្លាប់​ដឹងមិន​​ធ្លាប់​ស្គាល់​ នូវ​តួ​អក្សរក្បាច់​វៀតណាម​ដ៏​ប្រណិត​ ហ្វាង៉ិម (Hoa Nghiem) ​កើត​ឆ្នាំ​១៩៨៤ សព្វថ្ងៃ​ជា​អ្នក​ទទួល​បន្ទុក​ក្លឹប​លក្ខណៈ​​វៀត​ណាម​។ ហ្វា​ង៉ិម​ (Hoa Nghiem)  មកជាមួយ​អក្សរក្បាច់​វៀត​ណាម​ ដូច​ជា​សំណាង​និស្ស័យ​​មួយ​ ក្នុង​អំឡុង​ពេល​​​បង​​រស់​នៅ​ក្នុង​វត្ត​អារាម​ កង្វះ​ភាព​កក់​ក្តៅ​​របស់​ឪពុក​ម្តាយ​ ប៉ុន្តែបង​បាន​ព្រះសង្ឃជា​រាម​ចម្ប​ង​​ព្យាយាម​ណែនាំ​​​​បង្ហាញ​រាល់​ស្នាម​គំនូស ​ពី​កត្តញ្ញូតាធម៌​។ ហេតុនេះហើយ ស្នាម​អក្សរ​របស់​ ហ្វាង៉ិម (Hoa Nghiem) ​ដូចជា​​មាន​​​ព្រលឹង​​វិញ្ញាណ​ ​ បង្វែ​​ចិត្ត​​អ្នក​ទស្សនា​ មាន​អារម្មណ៍​រំភើបចេញ​ពី​ក្រអៅ​បេះ​ដូង ស្តែងពី​​មនោសញ្ជេតនា​​មាតា​​និង​បុត្រ។​
 

ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ អក្សរក្បាច់​វៀតណាម​ បាន​វិវត្ត​ន៍​ខ្លាំង​ក្លា​ ហើយ​​មួ​យថ្ងៃទៅ​មួយ​ថ្ងៃ​កាន់​តែ​ជំនាញ​ទៅ​ សរសេរ​​​លើ​​វត្ថុធាតុ​ជាច្រើន​ដូច​ជា៖ ឈើ សេរាមិច​ ក្រដាស​គ្រប់​ប្រភេទ​ លាប​ប្រេង​...។ល។​

ស្មេរអក្សរ ​​ប៊ូយ​ហៀន (Bui Hien)​ កើត​ឆ្នាំ​១៩៥៧ ជា​អ្នក​ដែល ​ង្វៀន​ហីវ​ទិន (Nguyen Hieu Tin) និង​ហ្វា​ង៉ិម​ (Hoa Nghiem) រួម​ជាមួយ​ ”ស្មេរ​​អក្សរ​” វ័យ​ក្មេង​​ផ្សេង​ នៅទីក្រុង​ហូជីមិញ​ តែង​​គោរព​កោតសរសើរ​នូវ​​ថ្វីដៃ​និង​ទឹក​ចិត្ត​ ចំពោះ​របរ​​​​អក្សរ ​។ រយៈពេល​ដំបូង​​សរសេរ​អក្សរ​ក្បាច់​​វៀត​ណាម ប៊ូយ​​ហៀន (Bui Hien) ​តែង​​ព្រួយ​​​​ខ្វល់​ខ្វាយ​ស្រមៃ​ដល់​រាល់​ស្នាម​គំនូស​​អក្សរ​ នៅ​​ក្នុង​​​ពេល​ចូល​គេង​ម្តងៗ​​ ​រួច​ក៏​​ដោយសារ​​​តួអក្ស​រ​​ដ៏​រស់រវើក​​ ប្រណិត​ ប៊ូយ​ហៀន ​(Bui Hien) ​បាន​​រិះ​គិត​ពិចារណា​តួ​ខ្លួន​នៃ​ជីវិត​។ តាម​រយៈ​នោះ​ ប៊ូយ​ហៀន​ (Bui Hien)​​ ចង់​រក្សានូវ​​ភាពពិសេស​​​ដោយ​ឡែក​នៃតួ​​អក្សរ​វៀតណាម​ ហើយ​​​ដើម្បី​គាត់​មាន​​មោទនភាព ​ជាមួយ​ភាសា​របស់​​ដូន​តា​ ​ឆ្លងកាត់​គ្រប់​ជំនាន់​ ការ​បម្រែ​បម្រួល​របស់​ប្រវត្តិសាស្រ្ត​​ ទើប​កំណ​កំណើត​បាន​។​​
 
ចំពោះ​ការ​​ចំណង់ចំណូល​ចិត្តនូវ​​ភាពល្អស្អាត ដែលសរសេរ​​ចម្លងក្នុង​​តួ​អក្សរនីមួយៗ​ តាម​រយៈ​​ចុង​​ស្លាប​ប៉ាកកា​ដ៏​ប៉ិន​​ប្រសប់​របស់ “​ស្មេរ​អក្សរ”​ វ័យ​ក្មេង​​ដូចជា៖ ប៊ូយ​ហៀន​ (Bui Hieu) ហ្វា​ង៉ិម​ (Hoa Nghiem) ហៀវ​ទិន (Hieu Tin) និង​រាប់​រយ​ “​ស្មេរ​អក្សរ​" វ័យ​ក្មេង​ផ្សេង​ទៀត លក្ខណៈ​វប្បធម៌​​វិសេស​ ​​សុំអក្សរ​និងជូន​​អក្សរ ​​បែរជា​មាន​វត្តមាន​​​នៅ​លើ​វិថី ដែលមាន​​​មនុស្សច្រើន​​កុះករ​ នៅ​​រាល់​​ឱកា​ស​​បុណ្យ​តេត​​ចូល​ឆ្នាំ​​ថ្មី ​​និទាឃរដូវ​មក​ដល់​៕​

ស្នាដៃចំណាប់អារម្មណ៍មួយចំនួនរបស់ក្លឹបអក្សរក្បាច់លក្ខណៈវៀតណាម៖





























 

 អត្ថបទ៖ ង្វៀន​វូ​ថាញ​ដាត​ រូបថត៖ ង្វៀន​ឡឹន​
 


វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top