• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

ស្ប៉បាក់តេរីប្រយោជន៍ Dr.ANH - ទម្លាយជីវបច្ចេកវិទ្យាពិភពលោក

“ស្ប៉​បាក់តេរី​ប្រយោជន៍​ Dr.Anh” ដឹក​នាំដោយ​បណ្ឌិត​ ង្វៀន​ ហ្វ័រ​អាញ​ (Nguyen Hoa Anh) ​ស្រាវ​ជ្រាវ​ សព្វថ្ងៃ​បច្ចេកវិទ្យា​ដំបូង​បង្អស់​ និង តែមួយ​គត់​លើក​សកលលោក​​ផលិត​ស្ប៉​បាក់តេរី​ប្រយោជន៍​ លើ​ទ្រង់ទ្រាយ​ឧស្សាហកម្ម​ក្រោម​បែបទឹក​។ នេះជា​ដំណោះស្រាយ​ជីវ​បច្ចេកវិទ្យា​​មួយ​ស្តីពី​ផ្លូវ​រំលាយ​អាហារ​ ដែល​អំឡុង​៦០​ឆ្នាំ​មិនទាន់​មាន​ចម្លើយ​របស់​សុខាភិបាល​សកលលោក​ ឥឡូវ​បាន​ដោះកូដ​ជោគជ័យ​ដោយ​អ្នកវិទ្យាសាស្រ្ត​​វៀតណាម​។

 ក្រោយ​១៥ឆ្នាំ​សិក្សា​ស្រាវជ្រាវ​​ជំនាញ​ផ្នែក​ជីវសាស្រ្ត​​ម៉ូលេគុល ​នៅ​សកល​វិទ្យាល័យ Tohoku ​​​ (ជប៉ុន) ឆ្នាំ​២០១០ បណ្ឌិ​ត​ ង្វៀន ហ្វ័រ​អាញ (Nguyen Hoa Anh) វិល​ត្រឡប់​មកកាន់​ប្រទេស​វៀតណាម​ ធ្វើ​ការ​នៅ​ការិយាល័យ​ពិសោធន៍​​សំខាន់​ខាង​បច្ចេកវិទ្យា​ Enzyme និង Protein (KLEPT) សកលវិទ្យាល័យ​ធម្មជាតិ​ សកលវិទ្យាល័យ​ជាតិ​ហាណូយ​។

ពាក់កណ្តាល​ឆ្នាំ​២០១០ ឱកាស​បាន​មកដល់ បណ្ឌិត​ ហ្វ័រអាញ​ (Hoa Anh) ពេល​បាន​ជួប​នឹង​សាស្រ្តាចារ្យ​មកពី​ Royal Holloway សកលវិទ្យាល័យ​ទីក្រុង​ឡុង​ដ៍​ អ្នក​កំពុង​ស្វែងរក​ភាព​សហការ​លើ​ផលិតផល​ច្នៃ​ជីវ​សាស្រ្ត​ សម្រាប់​​ប្រើប្រាស់​លើមនុស្ស​ ក្នុង​កម្មវិធី​សហការ​មួយ រវាង​សកលវិទ្យាល័យ​​ជាតិ​ហាណូយ​ និង សកលវិទ្យាល័យ​ទីក្រុង​ឡុង​ដ៍​។​

ដំណើរការ​ស្រាវជ្រាវ​ និង ធ្វើការ​អំឡុង​១៥​ឆ្នាំ​ ខាង​វិស័យ​អតិសុខុមប្រាណ​ និង ជីវសាស្រ្ត​​ម៉ូលេគុល​នៅប្រទេស​​ជប៉ុន​ បាន​ជួយ​បណ្ឌិត​ ហ្វ័រ​អាញ​ (Hoa Anh) ​មាន​ចំណេះ​វិជ្ជា​​សកល​ ដើម្បី​បង្កើត​ចេញ​អង់​ស៊ីម​អតិសុខុមប្រាណ​ស្ប៉​ពីរ​ប្រភេទ​ លើ​ទ្រង់ទ្រាយ​ឧស្សាហកម្ម​ ចេញពី​រឿង​រ៉ាវ​សហការ​ បាន​ពិភាក្សា​នៅ​ការិយាល័យ​ពិសោធន៍​មួយ​នៅ​ទីក្រុង​ឡុង​ដ៍​។

ផលិតផល​បាន​នាំ​ចេញទីផ្សារ​​បន្ទាប់ពី​ពីរ​ខែ​ស្រាវ​ជ្រាវ​ និង បង្កើត​ឡើង​ “បាតុភូត​មួ​យ” ពេល​បណ្ឌិត​ហ្វ័រអាញ (​Hoa Anh) ​ឧទ្ទេសនាម​​ក្នុង​​សិក្ខាសាលា​មួយ ​ស្តីពី​អង់ស៊ីមអតិសុខុមប្រាណ​​នៅ​ទីក្រុង​ឡុង​ដ៍​។​

 


បណ្ឌិត​ ង្វៀន​ ហ្វ័រ​អាញ​ (Nguyen Hoa Anh) អ្នក​បានសិក្សា​ស្រាវជ្រាវ​ និង បង្រៀន​នៅ​សកលវិទ្យាល័យ​​ Tohoku ជប៉ុន​អំឡុង​១៥​ឆ្នាំ​ ​។



 បណ្ឌិត ​ង្វៀន​ ហ្វ័រ​អាញ​​ (Nguyen Hoa Anh) ជា​អ្នក​រកឃើញ​បច្ចេកវិទ្យា​ស្ប៉​បាក់តេរី​ប្រយោជន៍​បែប​ទឹក​ គ្រប់ប្រភេទ​ កម្រិត​ខាប់​ខ្ពស់​ដំបូងបង្អស់​​លើ​សកលលោក​។​


 បណ្ឌិត​ ង្វៀន ហ្វ័រ​អាញ​ (Nguyen Hoa Anh) ពិនិត្យ​ផលិតផល​នៅ​រោង​ចក្រ​របស់​​ Anabio Research & Development...


 ...ទីកន្លែង​មាន​ខ្សែ​សង្វាក់​ទំនើប​សម្រេច​ស្តង់​ដា GMP ​ បាន​ប្រទេសនានា​លើ​សកលលោក​ទទួ​លស្គាល់​ ហើយ​ពិសេស​បាន​ស្ថាបន​គ្រប់​គ្រង​ស្បៀង​អាហារ​ឱសថ​អាមេរិក (FDA) ទទួលស្គាល់​ខ្សែ​​សង្វាក់គ្រប់​​ស្តង់​ដា​ផលិតទំនិញ​នាំ​ចូលទៅ​អាមេរិក​។


 បណ្ឌិត​ ង្វៀន​ ហ្វ័រ​អាញ (Nguyen Hoa Anh) ​ពិភាក្សា​នឹង​សហការី​ក្នុង​​ការិយាល័យ​នៃ​សម្ពន្ធក្រុមហ៊ុន​ LiveSpo Global...


...​បង​ជា​អ្នក​ដំបូង​ តែមួយគត់​លើសកលលោក​ កំពុង​រក្សា​បច្ចេកវិទ្យា​បង្កើត​ “​ស្ប៉​បាក់តេរី​ប្រយោជន៍​ Dr.Anh “ បែប​ទឹក​ គ្រប់​ប្រភេទ​ កម្រិតខាប់​ខ្ពស់​។

 

 បច្ចេកវិទ្យា​ស្ប៉​បាក់តេរីប្រយោជន៍​​ បែប​ទឹក​ គ្រប់​ប្រភេទ​ កម្រិតខាប់​​ខ្ពស់​ ជា​ការ​រក​ឃើញ​មួយ​​ក្នុង​ចំណោម​ការរក​ឃើញ​ វិទ្យាសាស្រ្ត​អនុវត្ត​លោត​ផ្លោះ​លំដាប់​ថ្នាក់​​អន្តរជាតិ​ ខាង​វិស័យ​ជីវសាស្រ្ត​សព្វថ្ងៃ​។ បច្ចេកវិទ្យា​បង្កើត​ “ស្ប៉​បាក់តែរី​ប្រយោជន៍ Dr.Anh ​” បែបទឹក​ គ្រប់​ប្រភេទ​ កម្រិតខាប់​​ខ្ពស់​ នេះ​ជា​ចំណុច​ផ្សេង​ដោយ​ឡែក​ទាំង​ស្រុង​នៅលើ​ទីផ្សារ​។ សព្វថ្ងៃ​ នៅ​លើទីផ្សារ​មាន​ផលិត​ផល​ច្នៃ​ជីវសាស្រ្ត​ជាង​៩៥%​ បាន​ផលិត​ចេញ​​ក្រោ​មបែប​ធុញ​ជាតិ​ ឬ គ្រាប់រាងទ្រវែង​​។ នេះ​ជា​រូបភាព​បំពេញ​បន្ថែម​អង់​ស៊ីមអតិសុខុមប្រាណ​​សកល​ និង ងាយស្រួល​បំផុត​។ ប៉ុន្តែ​បែប​ស្ងួត​ទាមទារ​ពេល​វេលា​វែង​មួយ​ ដើម្បី​បាក់តេរី​ប្រយោជន៍​ជ្រាប​ចូល​​ ក្នុងពេល​នោះ​ផលិត​ផល​ជីវសាស្រ្ត​មិនអាច​​​អត្ថិភាព​ក្នុង​បរិស្ថាន​ក្រពះ​មានជាតិ​អាស៊ីត​ មុនពេល​ខិត​ជិត​ រីកចម្រើន​ និង កែ​សម្រួល​ប្រព័ន្ធ​ពោះ​វៀន​។

តាម​បណ្ឌិត​ហ្វ័រ​អាញ​ (Hoa Anh) ប្រភេទចំណីរ​អាហារ​ស្ទើរទាំងអស់​​សុទ្ធតែ​​បន្ទុក​បរិមាណ​បដិបក្ខ​ប្រាណ​ខ្ពស់ និង ជាតិ​គីមី​។ វា​​កម្ចាត់​បាក់តេរី​ល្អមាន​ប្រយោជន៍​​​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ ហើយជា​ភ្នាក់​ងារ​បង្ក​​ជំងឺ​ខាង​ផ្លូវ​រំលាយ​អាហារ​​យ៉ាង​ច្រើន​។​

“នោះជា​មូល​ហេតុ​​ ហេតុអ្វី​ស្ប៉​សព្វថ្ងៃ​កំពុង​ចាត់ទុក​ជា​ដំណោះស្រាយ​ប្រសិទ្ធភាពមួយ​ ពីព្រោះ​វា​រុំទៅ​ដោយ​ស្រទាប់​ការពារ​ធម្មជាតិ​”។ បណ្ឌិត​ហ្វ័រអាញ​​ (Hoa Anh) ចែក​រំលែក​។

​លើកដំបូង​​ បណ្ឌិត​ ហ្វ័រ​អាញ​ (Hoa Anh) ផលិត​ស្ប៉​ក្រោម​បែ​ប​វត្ថុធាតុ​ដើម​ ដើម្បី​ផ្គត់​ផ្គង់​ជូន​ក្រុមហ៊ុន​ឱសថ​នានា​។ ប៉ុន្តែ​ វា​មិនសូវ​បាន​ស្វាគមន៍​ ហេតុនេះហើយ បង​សម្រេច​ចិត្ត​ចាប់​ផ្តើម​នឹង​ផលិតផល​ដោយឡែក​របស់​ខ្លួន​។ បន្ទាប់ពីរ​ឆ្នាំ​ស្រាវ​ជ្រាវនៅ KLEPT ​ បណ្ឌិត​ ហ្វ័រ​អាញ​ (Hoa Anh) បាន​ផលិត​ជោគជ័យ​នូវ​​ផលិតផល​អង់​ស៊ីម​រាវ​ដំបូង​របស់​ខ្លួន​។​

បច្ចេកវិទ្យា​សព្វថ្ងៃ​ បាន​អនុវត្ត​ទូលំទូលាយ​ ដើម្បី​អភិវឌ្ឍន៍​នូវ​ផលិតផល​ការពារ​ផ្លូវ​រំលាយអាហារ​របស់​មនុស្ស​ ​ក្រោម​ការ​គ្រប់​គ្រងបទដ្ឋាន​ និង គុណភាព​ផលិតផល​នាំ​ចេញ​ ដោយ​ផលិតករ​ Anabio Research & Development សង្កេត​ពិនិត្យ​គុណភាព​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត​​​ ដោយ​ការិយាល័យ​​​ពិសោធន៍​សំខាន់​របស់​ជាតិ​ខាង Enzyme ​ និង Protein (KLEPT)។​

នៅ​វៀតណាម​ Anabio សព្វថ្ងៃ​ជា​ផលិតករ​តែមួយគត់​ ដែល​មាន​បច្ចេកវិទ្យា​​ផលិត​ច្នៃ​ជីវបច្ចេកវិទ្យា​​​​គ្រប់​ប្រភេទ​ មាន​កម្រិត​រឹងមាំ​មិន​កំណត់​ ក្នុង​ការ​រក្សាទុក​ធម្មតា​ រឹង​មាំ​​តាម​ពេលវេលា​ រឹងមាំ​​ខាង​សីតុណ្ហភាព​ (ចំណុច​រឹងមាំ​​សីតុណ្ហភាព​​ឡើ​ងដល់​៨០០​អង្សាសេ​) រឹងមាំ​ក្នុង​បរិស្ថាន​អាស៊ីត​។​

 








 ផលិតផល​ផលិត​តាម​បច្ចេក​វិទ្យា​ស្ប៉​បាក់តេរី​ប្រយោជន៍ Dr.Anh ​ មួយ​ចំនួន​ សព្វថ្ងៃ​កំពុង​មាន​វត្តមាន​នៅ​លើទីផ្សារ​។​
 

បន្ទាប់ពី​មួយ​រយៈ​ពេញ​បង្ហាញនៅ​លើ​ទីផ្សារ​ ផលិតផល​ជាច្រើន​របស់ LiveSpo Global ​ បាន​សហគមន៍​​​ឱសថ​​​ និង អតិថិជន​វាយ​តម្លៃ​ខ្ពស់​ដូចជា៖ livespo PREG-MOM ស្ប៉​បាក់តេរី​ប្រយោជន៍​បែប​ទឹក​គ្រប់​ប្រភេទ​ សម្រាប់​កុមារទល់​​លាមក​ រាក​ ធុញ​អាហារ​ និង​ អ្នកមានផ្ទៃ​ពោះ​។​

Livespo COLO៖​ ស្ប៉​បាក់តេរី​ប្រយោជន៍​បែប​ទឹក​គ្រប់​ប្រភេទ ​សម្រាប់​អ្នក​​រលាក់​ពោះវៀនធំ និង រោគសញ្ញា​រំញោច​​បង្កើត​ស្រទាប់​ជីវសាស្រ្ត​ ធ្វើ​ឱ្យ​សះ​ស្នាម​រលាក់​ពោះវៀនធំ​។​

ទាំងអស់​សុទ្ធតែបាន​​ផលិត​លើ​ខ្សែសង្វាក់​ទំនើប​ សម្រេច​ស្តង់ដា GMP ​ បាន​ប្រទេសនានា​លើសកលលោក​​ទទួល​ស្គាល់​ ហើយ​ពិសេស​បានស្ថាបន​គ្រប់គ្រង​ស្បៀង​អាហារ​ឱសថ​អាមេរិក​ (FDA) បញ្ជាក់​ខ្សែសង្វាក់​សម្រេច​ស្តង់ដា​ផលិត​នាំ​ចូល​​កាន់ប្រទេសអាមរិក​។​

សព្វថ្ងៃ​ផលិតផល​របស់ Anabio ​ បាន​នាំចេញ​ទៅកាន់ប្រទេស​ជាង​២០​លើសកលលោក​ដូចជា​៖ ប៉ាគីស្ថាន ឥណ្ឌា ស្រីលង្កា តួកគី ក្រិកជាដើម​។ LiveSpo Global សព្វថ្ងៃ​​ក៏ជា​អ្នក​ចែកចាយ​ផ្តាច់​មុខ​ នូវ​ផលិតផល​លើទីផ្សារ​សកល​លោក​ តាម​បច្ចេកវិទ្យា​ស្ប៉​បាក់តេរី​ប្រយោជន៍​ Dr.Anh ។​

ជាមួយនឹង​ការ​ប្រើ​យន្តការ​ជីវសាស្រ្ត​ ប៉ះពាល់​​ជំងឺដែល​ពាក់ព័ន្ធ​​ដល់​ការ​ជ្រាប​បាក់តេរី​​របស់​មនុស្ស​ បណ្ឌិត ​ហ្វ័រអាញ​ (Hoa Anh) ឱ្យ​ដឹង​ថា​ ទៅ​​អនាគត​ការ​ស្រាវជ្រាវ​របស់​ខ្លួន ​នឹ​ងបាន​បើកទូលាយលើគ្រប់​​វិស័យ​ផ្សេងៗ​ ក្នុងការ​ព្យាបាល​ជំងឺ​ជូន​មនុស្ស​ដូចជា៖​​ ម្សៅ​ក្រែម ផលិត​កសិកម្ម​ជាដើម​។ ជាមួយ​គោលបំណង​ “ដើម្បី​អនាគតមួយ​មិនប្រើប្រាស់បដិបក្ខប្រាណ​​” បណ្ឌិត​ ហ្វ័រ​អាញ​ (Hoa Anh) នៅ​កំពុងតែ​​កែ​សម្រួល​ស្រាវជ្រាវ​​របស់​ខ្លួន​៕

 

បណ្ឌិត​ ង្វៀន​ ហ្វ័រ​អាញ (Nguyen Hoa Anh) ​ជា​អ្នក​រកឃើញ​បច្ចេកវិទ្យា​ស្ប៉​បាក់តេរី​ប្រយោជន៍​បែបទឹក គ្រប់​ប្រភេទ​ កម្រិត​ខាប់​ខ្ពស់​ដំបូងបង្អស់​​លើសកលលោក​។ បង​ជាមនុស្ស​​ម្នាក់​ក្នុង​ចំណោម​អ្ន​កវិទ្យាសាស្រ្ត​​កម្រ​ ដែល​មាន​សំណង់​ស្រាវជ្រាវ​​បាន​ចុះផ្សាយ​លើ​ទស្សនាវដ្តី​វិទ្យាសាស្រ្ត​ ទស្សនាវដ្តី​ទំនុក​ចិត្ត​លំដាប់ថ្នាក់​ពិភពលោក​។

 អត្ថបទ​៖ ថាវ​វី រូបថត៖ វៀត​កឿង​
 

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top