តាំងពីយូរលង់មកនេះហើយ បងប្អូនជនជាតិខ្មែររស់នៅ ខេត្តអានយ៉ាង (An Giang) ចាត់ទុកស្ករត្នោតជាចំណីមានតំលៃនិងល្បីឈ្មោះ ទូទាំងតំបន់ខាងលិចនៃភាគខាងត្បូង។ នាសព្វថ្ងៃនេះ គ្រួសារមួយចំនួនរស់នៅ ខេត្តអានយ៉ាង (An Giang) កំពុងប្រកបមុខរបរផលិតស្ករត្នោត ដោយវិធានការហត្ថកម្មប្រពៃណី។ ជារៀងរាល់ឆ្នាំ ស្ករត្នោតប្រមាណ ៦.០០០ តោន បាននាំចេញទៅកាន់ទីផ្សារបរទេស និងផ្ទុកសារជាតិពិសេសនៃតំបន់និរតីនៃមាតុភូមិយើង។
ដើមត្នោតមានឈ្មោះវិទ្យាសាស្ត្រ Borassus Flabellifer ដុះឡើង នៅតំបន់ជាច្រើន ដែលស្ថិតក្នុងតំបន់ខាងត្បូងទ្វីបអាស៊ី និងតំបន់អាស៊ីអាគ្នេយ៍ ដូចជា៖ប្រទេសឥណ្ឌា ប្រទេសស្រីលង្កាប្រទេសថៃ ប្រទេសកម្ពុជា ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី ប្រទេស New Guinea...
|
គេមានរឿងរ៉ាវមួយអំពីដើមត្នោតនេះ ដែលប្រជាជនរស់នៅខេត្តអានយ៉ាង (An Giang) នៅតែនិទាន រហូតដល់បច្ចុប្បន្ននេះ កសិករម្នាក់ឃ្វាលគោ និងដេកក្រោមដើមត្នោត ស្រាប់តែភ្ញាក់ពីគេង ពីព្រោះដំណក់ទឹកហូរពីត្រួយដើមត្នោត និងធ្លាក់ចំនៅមាត់គាត់។ បន្ទាប់ពី លោកឆ្ងល់និងឡើងដើមឈើនេះ និងឃើញទឹកហូរពីត្រួយដើមត្នោតដែលបាក់។ លោកបានយកបំពង់ឫស្សី និងត្រង់ទឹកនោះ ហើយយកទៅផ្ទះ។ ទឹកត្នោតមិនអាចទុកយូរបានទេ ពីព្រោះទឹកនេះដុះផ្សិតនឹងមិនពិសាបាន ដូច្នេះជនជាតិខ្មែរស់នៅខេត្តអានយ៉ាង (An Giang) ទើបកែច្នៃស្រាត្នោតនិងស្ករត្នោត ដូចបច្ចុប្បន្ននេះ។
ប្រហែលហេតុនេះ នាបច្ចុប្បន្ននេះ តំបន់ព្រំដែននៃស្រុកទ្រីតុន (Tri Ton) និងស្រុកទិញបៀន (Tinh Bien) របស់ខេត្តអានយ៉ាង (An Giang) មានរូបភាពដើមត្នោតខ្ពស់ៗ និងម្លប់ត្នោតឆ្លុះស្រមោល លើវាលស្រែស្រូវទុំពណ៌លឿង ដូចជាការជូនសញ្ញាមួយអំពី តំបន់ព្រំដែននឹងមានជីវភាពសុខដុមរមនា។
រដូវប្រមូលទឹកត្នោត និងផលិតស្ករត្នោតអូសបន្លាយ ក្នុងរយៈពេល ៦ ខែ ចាប់ពីខែអស្សុជរហូតដល់រដូវភ្លៀងនៃឆ្នាំក្រោយ។ នាពេលព្រឹកព្រលឹម កសិករបានឡើងដល់ចុងដើមត្នោត និងកាត់ផ្កាត្នោត។ បន្ទាប់ពី ផ្ទុកទឹកហូរចេញក្នុងជ័រមួយ។ ដល់ពេលណា ទឹកហូរចូលក្នុងបំពង់នេះពេញ កសិករនឹងយកនិងត្រឡប់មូលដ្ឋានផលិតស្ករត្នោត។ ដើមត្នោតណាកាន់តែធំ គុណភាពស្ករត្នោតកាន់តែឆ្ងាញ់ដែរ។
អត្ថបទ៖ ង្វៀនអាញ រូបថត៖ ថុងហាយ