• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សោភណ្ឌភាពនៃភូមិធ្វើផ្ទះឈើ ចាងសើន (Chang Son)

ក្នុងប្រវត្តិសាស្រ្តនៃស្ថាបត្យកម្មវៀតណាម ផ្ទះឈើ​គឺជា​ជម្រើសសមស្របនឹងលក្ខខណ្ឌនិងចរិតរបស់ប្រជាជនវៀតណាម។ ក្នុង​ចំណោម​បណ្តាភូមិធ្វើផ្ទះឈើបែបបុរាណ​ដ៏ល្បីឈ្មោះ​នៅ​ភាគខាងជើង​ ឃុំ​ចាងសើន (Chang Son) (ស្រុក​ ថាចថឹត (Thach That) រដ្ឋធានីហាណូយ (Ha Noi))  ត្រូវបានគេស្គាល់ដូច​ជាកន្លែងមួយ​ដែល​ប្រកបមុខរបរធ្វើផ្ទះឈើ។ ភូមិ​នេះធ្វើ​ផ្ទះ​ឈើជា​ច្រើនក្បាល​ដែលបង្ហាញ​ស្ថាបត្យកម្ម​​ឈើវៀតណាម។

ចម្ងាយពី​រដ្ឋធានីហាណូយ ប្រហែល ៣០ គីឡូម៉ែត្រ​តាមទិសខាង​លិច ឃុំ ​ចាងសើន (Chang Son) ស្ថិតនៅ​(ស្រុក​ ថាចថឹត (Thach That) រដ្ឋធានីហាណូយ (Ha Noi)) មានភាពល្បីល្បាញ​ដោយសារ​មុខ​របរ​សិប្បកម្ម​ឈើ​មានអាយុកាល​យូរ​មក​នេះហើយ​។ ក្នុងដំណើរ​មកទស្សនាឃុំ ចាងសើន (Chang Son) នៅគ្រប់​ទិសទី​ក្នុង​ភូមិ យើង​សុទ្ធតែលឺសម្លេង​ដាប់ឈើ ចាំងឈើ អារឈើ។ ឆ្លងកាត់​រោងជាង​ជាច្រើន យើង​បាន​ទាក់ទាញដោយ​​ការឧស្សា​ហ៍ព្យាយាម​របស់​ជាង​ឈើ។
 
យើងបានមកទស្សនា​រោងជាង​របស់​លោក​ ង្វៀនយ៉ាង (Nguyen Giang)  គឺមួយ​ក្នុង​ចំណោម​បណ្តា​អ្នកឈានមុខ​​​​គេ ក្នុង​ការស្តារ​និងអភិវឌ្ឍមុខរបរធ្វើ​ផ្ទះ​ឈើ​បែប​បុរាណ​។​
 
ចូលចិត្តការឆ្លាក់ក្បាច់រចនាផ្ទះឈើ តាំង​ពី​កុមារភាព​រួមជាមួយការជក់ចិត្តនឹង​ស្ថាបត្យកម្ម​បុរាណ​ លោក​ យ៉ាង​(Giang) បាន​សិក្សាផ្នែកស្ថាបត្យកម្ម។ រហូត​ដល់ឆ្នាំ ២០០៤ លោកបានចាប់ផ្តើមធ្វើផ្ទះឈើបែប​បុរាណ​ដំបូង។ បន្ទាប់ពីជាង ១០ ឆ្នាំ លោក​សម្រេច​បាន​ផ្ទះឈើ​បែបបុរាណចំនួន ២០ ក្បាល ស្ថិតនៅ​ខេត្ត​នានា​នៃប្រទេស​វៀត​ណាម​។


ក្បាច់រចនាបានឆ្លាក់ដោយសិប្បករ ចាងសើន (Chang Son)។ រូបថត៖ ត្រឹនថាញ់យ៉ាង


ជាងឈើឈូសឲ្យ​លីង​សសរផ្ទះឈើ។ រូបថត៖ ត្រឹនថាញ់យ៉ាង



ឆ្លាក់​ក្បាច់រចនាលើទ្វារ។ រូបថត៖ ត្រឹនថាញ់យ៉ាង



ម៉ាស្ទ័រ ស្ថាបត្យករ ង្វៀនយ៉ាង (NguyenGiang) បានស្តារមុខរបរស្ថាបនាផ្ទះឈើបែបបុរាណ ប្រកបដោយជោគជ័យ។
រូបថត៖ ត្រឹនថាញ់យ៉ាង



អតិថិជនមកទស្សនារោងជាងធ្វើផ្ទះឈើបែបបុរាណដើម្បីស្វែងយល់និងបញ្ជាទិញ។ រូបថត៖ ត្រឹនថាញ់យ៉ាង


ផ្ទះឈើធ្វើតាមបែបបុរាណ មួយក្បាល់ដែលត្រូវបានគូរប្លង់ដោយម៉ាស្ទ័រ ស្ថាបត្យករ ង្វៀន យ៉ាង (Nguyen Giang) និងបានសាងសង់នៅទីក្រុងគូជី
(Cu Chi)។ រូបថត៖ ង្វៀនយ៉ាង

ដើម្បីធ្វើផ្ទះឈើបែបបុរាណមួយក្បាល ជាង​ឈើ​ ចាងសើន (Chang Son) ត្រូវគិតគូដល់​ទំហំផ្ទះប្រកបដោយ​​ម៉ត់​ចត់​​​នូវ ។​

ក្នុងស្ថាបត្យកម្មនៃផ្ទះឈើបែបបុរាណរបស់ប្រជាជនវៀតណាម។ ផ្ទះឈើ​បាន​សាងសង់​ជា ៥ បន្ទប់ និង​មានតែមួយ​ជាន់ប៉ុណ្ណោះ។ ដំបូលមានរាង​ពីរ៉ាមីដ​ រាលដាលរាបស្មើនៅខាងមុខនិងខាងក្រោយ​លំយាប​ផ្ទះ។ ស្ថាបត្យកម្ម​ស៊ុម​ផ្ទះឈើក៏មានភាពពិសេស​ដែលបង្កើត​ជា​ប្លុកមួយ​ដោយការភ្ជាប់រវាងសសរផ្ទះ ហើយ​មានរាងចតុកោណ​កែង​​និងបួន​ជ្រុងស្មើគ្នា។
 
ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនជាងឈើ ចាងសើន (Chang Son) បានកែប្រែរចនាផ្ទះបន្តិចបន្តួច។ ក្រៅពីកន្លែងគោរពបូជាដូនតាដែលនៅតែរក្សាផ្ទះ​ឈើបែបបុរាណនេះក៏ត្រូវបានរចនាថ្មី ​ដើម្បីសមស្រប​នឹងតម្រូវការរបស់​អ្នកស្នាក់នៅ។ គេ​​ត្រូវមានទីកន្លែង​សម្រាក​និង​ប្រើប្រាស់សម្ភារៈទំនើបៗ ក្នុង​ជីវភាពប្រចាំ​ថ្ងៃ​ ដូចជា៖ ម៉ាស៊ីនត្រជាក់ទូរទស្សន៍ទូទឹកកក…
 
អាចនិយាយបានថា ក្នុង​ជីវភាព​ទំនើប​កំពុងមាន​ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនោះ ​ប្រជាជន​កាន់តែ​យកចិត្តទុកដាក់លើតំលៃវប្បធម៌​។ ហេតុនេះមុខរបរ​ធ្វើផ្ទះឈើ​បែបបុរាណ​​ ចាងសើន (Chang Son) បាន​រួមចំណែក​​ក្នុង​ការ​លើកកម្ពស់​តំលៃវប្បធម៌វៀតណាម​​​ត្រឡប់​ទៅវិញ​ជីវភាព​ប្រចាំថ្ងៃនេះ./.








សសរផ្ទះនិងក្បាច់រចនានៃផ្ទះបានបង្កើតឡើងជាបណ្តើរដោយដៃរបស់សិប្បករ ចាងសើន (Chang Son)។ រូបថត៖ ង្វៀនយ៉ាង




ក្បាច់រចនា​​លើទ្វារ​បាន​ឆ្លាក់​យ៉ាង​ផ្ចិតផ្ចង់​ដោយ​ជាងឈើ។ រូបថត៖ ង្វៀន​យ៉ាង









រូបភាពផ្ទៃខាងក្នុងមួយចំនួននៃផ្ទះដែលបានសាងសង់នៅ ខេត្ត គូជី ( Cu Chi)។ រូបថត៖ ង្វៀនយ៉ាង
 
 

អត្ថបទ៖ ង៉ឹនហា រូបថត៖ ត្រឹនថាញ់យ៉ាង - ង្វៀនយ៉ាងនិងឯកសារ

សេរ៉ាមិចយ៉ាងកាវ (Giang Cao) - រឿងរ៉ាវច្នៃប្រតិដ្ឋនៅភូមិរបរអាយុកាលក្មេង

សេរ៉ាមិចយ៉ាងកាវ (Giang Cao) - រឿងរ៉ាវច្នៃប្រតិដ្ឋនៅភូមិរបរអាយុកាលក្មេង

គ្មានអាយុកាលជាងរាប់រយឆ្នាំដូចជា៖ ភូមិសេរ៉ាមិចបាតត្រាង (Bat Trang) តំណាលនោះ ភូមិសេរ៉ាមិចយ៉ាងកាវ (Giang Cao) (ភូមិយ៉ាងកាវ - Giang Cao ឃុំបាតត្រាង - Bat Trang ស្រុកយ៉ាឡឹម - Gia Lam ក្រុងហាណូយ) បែរជាមានកម្លាំងលូតលាស់នៃភូមិរបរមួយដែលមានអាយុ៦០ឆ្នាំ ទើបបានទទួលស្គាល់ជាភូមិរបរប្រពៃណីហាណូយ។ ថាមពល ច្នៃប្រតិដ្ឋ និងកម្លាំងលូតលាស់នៃភូមិរបរអាយុកាលក្មេង ជួយឱ្យភូមិរបរយ៉ាងកាវ (Giang Cao) មួយថ្ងៃកាន់តែ អះអាងបានទីជំហរនៅលើទីផ្សារក្នុងស្រុកនិងបរទេស។

Top