• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

សេចក្តីអញ្ជើញពីស្រុកណាមយ៉ាង (Nam Giang)

របាំថ្វាយជូន​​​មេឃ​ ​​ប្រកបដោយគ្រប់ពណ៌និងកម្លាំងរបស់ជនជាតិកើទូ (CoTu) ដែលរស់ក្នុងឃុំTa Bhing ស្រុកណាមយ៉ាង (Nam Giang) ខេត្តក្វាងណាម (Quang Nam) ដែលដូច​ជា​សេចក្តី​អញ្ជើញភ្ញៀវ​​ មកតំបន់ភ្នំព្រៃ​​​សំដៅស្វែងយល់នូវជីវភាពរស់នៅ របស់​​បណ្តាជនជាតិ​​រស់នៅលើចង្កេះភ្នំទ្រឿងសើនមហិមានេះ។

ក្នុងការចង់ចាំរបស់អ្នកវ័យចំណាស់ Zuong Noonh រស់ក្នុងភូមិ Parong ឃុំ Ta Bhing ដប់ឆ្នាំមុន ស្រុកណាមយ៉ាង (Nam Giang) ពិតជាក្រីក្រខ្លាំងណាស់។ ស្ថានភាពណ៍ចាប់ផ្តើមប្រែប្រួល តាំងពីអង្គការអភិវឌ្ឍអន្តរជាតិ (FIDR) ជប៉ុនបានស្ថាបនាមុខរបរតម្បាញ់សំពតសង្កិមឡើងវិញ និងបង្កើនប្រាក់ចំណូលរបស់ប្រជាជន ដោយការអភិវឌ្ឍន៍ទេសចរណ៍សមាគមន៍។ គម្រោងនេះបានជួយឧបត្ថម្ភដោយស្ថាប័នកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន  (JICA)។

ប្រហែល ១០ ឆ្នាំមុន ឃុំ Ta Bhing មានស្រ្តីតម្បាញសំពត់សង្កិមចំនួនតែ ៤ នាក់ ប៉ុណ្ណោះ ប៉ុន្តែនាសព្វថ្ងៃនេះ បានបង្កើតឡើងសហករណ៍ធំមានពលករចំនួន ៤០ នាក់។ ផលិតផលមានគ្រប់ប្រភេទ មិនត្រឹមតែអាវ សំពត់ពាក់ប្រចាំថ្ងៃតែប៉ុណ្ណោះទេ ថែមទាំងវត្ថុអនុស្សាវរីយ៍តូចៗ ផង ប៉ុន្តែមានតំលៃវប្បធម៌ចំពោះភ្ញៀវទេសចរណ៍បរទេស ផងដែរ។

នាឆ្នាំ២០១៦ ឃុំ Ta Bhing បានបង្កើតបន្ថែមសហករណ៍មួយទៀត សំដៅអភិវឌ្ឍវិស័យទេសចរណ៍។ បងប្អូនជនជាតិកើទូ (Cotu) ស្ម័គ្រចិត្តធ្វើជាសមាជិកក្នុងសហករណ៍ ដោយការកែលំអផ្ទះ ភូមិ សំដៅទទួលស្វាគមន៍ភ្ញៀវ។ ភូមិនិមួយៗ រួមចំណែកផលពិសេសនិងឃុំទាំងស្រុងបានក្លាយទេសចរណ៍ជិតៗ ជុំគ្នា។ ឧទាហរណ៍ មកទស្សនាភូមិ Pala បានពិសាម្ហូបអាហារពិសេសដែលមានរស់ជាតិភ្នំព្រៃ ភូមិ Parong សម្តែងបណ្តាសកម្មភាពប្រចាំថ្ងៃរបស់ជនជាតិកើទូ (Cotu) ដូចជា៖ បុកអង្ករ ដាក់អន្ទាក់ តម្បាញជាល …ភូមិ Zora តម្បាញសំពតសង្កិម ភូមិ Pa Xua បានបង្កើតក្រុមរាំដែលមានសមាជិកជាប្រុសកម្លោះនិងនារីជនជាតិកើទូ (Cotu) …


នារីជនជាតិកើទូ  (Cotu)  រស់ក្នុងភូមិ Pa Xua ទទួលស្វាគមន៍ភ្ញៀវមកទស្សនាភូមិ។
រូបថត៖ ថាញហ័រ


ភាពអង់អាចក្លាយហានរបស់កូនកម្លោះជនជាតិកើទូ  (Cotu)  រស់ក្នុងភូមិ Pa Xua។
រូបថត៖ ថាញហ័រ


កូនប្រុសនិងនារីជនជាតិកើទូ  (Cotu)រាំរបាំប្រពៃណីមួយរបស់ជនជាតិកើទូ  (Cotu)  ។
រូបថត៖ ថាញហ័រ


ភាពស្រស់ស្អាតនៃកូនប្រុសនិងនារីជនជាតិកើទូ  (Cotu) កំពុងរាំរបាំប្រពៃណី។
រូបថត៖ ថាញហ័រ


ក្រុមសិល្បៈនៃភូមិ Pa Xua វាយស្គរសំដៅទទួលស្វាគមន៍ភ្ញៀវ Pa Xua។
រូបថត៖ ថាញហ័រ


ភ្ញៀវថតរូបទុកជាអនុស្សវរីយ៍ជាមួយក្រុមរាំរបាំប្រពៃណីនៃភូមិ Pa Xua។
រូបថត៖ ថាញហ័រ



នារីជនជាតិកើទូ  (Cotu)ម្នាក់ ថតរូបជាមួយភ្ញៀវ។
រូបថត៖ ថាញហ័រ
 

ប្រជាជនទាំងឡាយក្នុងភូមិសុទ្ធតែទទួលភ្ញៀវនិងចូលរួមក្នុងសកម្មភាពទេសចរណ៍។ នៅពេលដែលភ្ញៀវមកទស្សនា ប្រជាជនទទួលស្វាគមន៍គេ នៅពេលគ្មានភ្ញៀវ ពួកគេត្រឡប់ទៅផ្ទះវិញ និងធ្វើស្រែដូចថ្ងៃធម្មតា។ ដូច្នេះ ភ្ញៀវមកភូមិឃុំ Ta Bhing បានស្វែងយល់និងមើលឃើញជីវភាពប្រចាំថ្ងៃរបស់ជនជាតិកើទូ (Cotu)  ប្រកបដោយធម្មតានិងចាប់ចិត្តបំផុត។

គ្រប់គ្រងសកម្មភាពទេសចរណ៍នៅឃុំ Ta Bhing និងឃុំ Briu Thuong គឺប្រុសកម្លោះជនជាតិកើទូ (Cotu) ម្នាក់ អាយុ ៣១ ឆ្នាំ ប៉ុន្តែបានជាប់ឆ្នោតគឺប្រធានសហករណ៍។ ដោយការជួយឧបត្ថម្ភ និងឃោសនាពី FIDR នៅពេលមានភ្ញៀវមកទស្សនាឃុំ Briu Thuong នឹងទទួល tour ទេសចរណ៍ និងភ្ញៀវដឹកជញ្ជូនមកដល់បណ្តាភូមិ ដើម្បីមកទស្សនា។ ភ្ញៀវមកភូមិ Parong   បានទស្សនាផ្ទះខ្ពស់ពីដីរបស់ជនជាតិកើទូ  (Cotu)   និងរបាំប្រពៃណីនៅភូមិ Pa Xua  ហើយនៅពេលថ្ងៃត្រង់ ភ្ញៀវនឹងសំរាកនិងពិសាម្ហូបអាហារប្រពៃណីរបស់ជនជាតិកើទូ  (Cotu)  ដែលបានរៀបចំក្នុងផ្ទះខ្ពស់ពីដីដែលស្ថិតក្នុងភូមិ Pala បន្ទាប់មក ភ្ញៀវនឹងមកទស្សនាមុខរបរតម្បាញសំពត សង្កិម  នៅភូមិ Zora។

ទេសចរណ៍ស្វែងយល់ នៅឃុំ Ta Bhing ចំណាយក្នុងមួយថ្ងៃគត់ ប៉ុន្តែពិតជាចាប់ចិត្តនិងពេញលេញណាស់ មិនបង្តើតចំណាប់អារម្មណ៍ធុញទ្រាន់ទេ។ ហេតុដូច្នេះ ភ្ញៀវទេសចរណ៍បរទេស ជាពិសេសគឺភ្ញៀវមកពីប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង នៅពេលមកខេត្តក្វាងណាម (Quang Nam) ចូលចិត្តរបៀបទេសចរណ៍ពិ​សេស​នេះ។

ទេសចរណ៍សហគមន៍អភិវឌ្ឍន៍តាមទិសដៅចីរភាពដែលជួយជនជាតិកើទូ  (Cotu)  រស់នៅស្រុកណាមយ៉ាង (Nam Giang) អភិវឌ្ឍជីវភាព និងរក្សាអត្តសញ្ញាណវប្បធម៌ពិសេសរបស់គេ។ អាស្រ័យដោយនេះ “របាំថ្វាយជូនមេឃ “របស់ជនជាតិកើទូ  (Cotu)   នៅតែរួមរស់ជាមួយភ្នំព្រៃទ្រឿងសើន (Truong Son) និងក្លាយទៅជាការបំផុសគំនិតនិងសេចក្តីអញ្ជើញមកទស្សនាស្រុកក្វាងណាម (Quang Nam) មហិរមា./.


នារីជនជាតិកើទូ (Cotu) ម្នាក់ រស់ក្នុងភូមិ Parong ជូនវត្ថុអនុស្សាវរីយ៍ដល់ភ្ញៀវដែលមកទស្សនាភូមិ។
រូបថត៖ ថាញហ័រ


លោកស្រី Nobuko Otsuki ប្រធានស្ថាប័ន FIDR ប្រចាំនៅប្រទេសវៀតណាម ក្នុងឱកាសអញ្ជើញមកទស្សនាឃុំ
(Ta Bhing)ស្រុកណាមយ៉ាង ( Nam Giang) នាដើមឆ្នាំ២០១៨។
រូបថត៖ ថាញហ័រ


ភ្ញៀវសប្បាយរីករាយសាកល្បងការបុកអង្កររបស់ជនជាតិកើទូ (Cotu)។
រូបថត៖ ថាញហ័រ


ភ្ញៀវស្វែងយល់ជីវភាពរស់នៅរបស់គ្រួសារជនជាតិកើទូ (Cotu)មួយ ដែលរស់នៅភូមិ Parong ឃុំ Ta Bhing
ស្រុកណាមយ៉ាង (Nam Giang)។
រូបថត៖ ថាញហ័រ


អ្នកវ័យចំណាស់ Zuong Noonh រស់ក្នុងភូមិ Parong ឃុំ Ta Bhing ស្រុកណាមយ៉ាង (Nam Giang) តម្បាញជាល
និងបណ្តាផលិតផលធ្វើពីឫស្សី សំដៅបំរើភ្ញៀវ។ រូបថត៖ ថាញហ័រ


ភាពស្រស់ស្អាតរបស់ជនជាតិកើទូ (Cotu)រស់ក្នុងស្រុកណាមយ៉ាង (Nam Giang)។
រូបថត៖ ថាញហ័រ


ភ្ញៀវស្វែងយល់នូវរបៀបតម្បាញសំពត់សង្គិមរបស់ជនជាតិកើទូ (Cotu)រស់ក្នុងភូមិ Zora ឃុំ Ta Bhing
ស្រុក ណាមយ៉ាង (Nam Giang)។ រូបថត៖ ថាញហ័រ


អ្នកវ័យចំណាស់ Hoih Coi រស់ក្នុងភូមិ Pa Va ឃុំ Ta Bhing បានចាត់ទុកដូចជាអ្នកជើងចាស់នូវតន្ត្រីប្រពៃណីរបស់
ជនជាតិកើទូ (Cotu) រស់ក្នុងស្រុកណាមយ៉ាង (Nam Giang)។ រូបថត៖ ថាញហ័រ


អ្នកវ័យចំណាស់ Hoih Coi ឧទ្ទេសនាមនូវកងកធ្វើពីចង្កូមជ្រូកព្រៃជាមួយភ្ញៀវ ។
រូបថត៖ ថាញហ័រ


ភ្ញៀវស្វែងយល់នូវរបៀបផលិតផលិតផលប្រពៃណីរបស់ជនជាតិកើទូ (Cotu) ដើម្បីបំរើទេសចរណ៍។
រូបថត៖ ថាញហ័រ


ភ្ញៀវពិសាម្ហូបអាហារដែលមានលក្ខណៈភ្នំព្រៃរបស់ជនជាតិកើទូ (Cotu) ក្នុងផ្ទះខ្ពស់ពីដី។
រូបថត៖ ថាញហ័រ

អនុវត្ត៖ ថាញ​ហ័រ


អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top