• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី


 នាយករដ្ឋ​មន្ត្រីវៀតណាមលោក Nguyen Xuan Phuc និង​នាយករដ្ឋមន្ត្រីអូស្ត្រាលី ​លោក Malcoim Turnbull
អញ្ជើញចុះហត្ថលេខា លើសេចក្តីថ្លែង​ការណ៍រួម ស្តីពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងអូស្ត្រាលី 

ពិធីទទួលស្វាគមន៍​ជាផ្លូវការនាយករដ្ឋមន្ត្រីរដ្ឋាភិ​បាល លោក Nguyen Xuan Phuc និងលោក​ជំទាវ រួម​ទាំង​គណៈប្រតិភូ​ជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបា​នប្រារព្ធឡើង យ៉ាងមហោឡារិកនៅរ​ដ្ឋធានី Caberra ប្រទេសអូស្ត្រាលី ​នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០១៨។ 
 
បន្ទាប់ពីពិធីទទួលប​ដិសណ្ឋារកិច្ចនេះ នាយករដ្ឋមន្ត្រីលោក Ng​uyen Xuan Phuc និ​ងនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក​ Malcolm Turnbll បានអនុវត្តន៍​ជំនួប​ពិភាក្សា ។ បញ្ចប់ជំនួ​ប ​នេះ នាយក​រដ្ឋមន្ត្រី​ទាំងពីរ​រូបបាន​ចុះហត្ថ​លេខា​លើសេចក្តីថ្លែងការណ៍​រួម ស្តីពីកា​រ បង្កើត​ទំនាក់​ទំនងដៃគូ​យុទ្ធសាស្ត្រ​រវាង​រដ្ឋាភិបាល​សាធារណរ​ដ្ឋសង្គម​និយមវៀ​ត​ណាម​ជាមួយរដ្ឋាភិបា​លអូស្ត្រាលី។​
 
នៅក្នុងជំនួបពិភាក្សា ភាគី​ទាំងពីរបានសម្តែងសេចក្តីពេញចិ​ត្តចំពោះកា​រអភិវឌ្ឍ យ៉ាង​ខ្លាំងក្លានៃ​ទំនាក់​ទំនង​វៀត​ណាម​-អូស្ត្រាលីក្រោយរយៈពេល៤​៥ឆ្នាំបង្កើតទំនាក់ ទំនងការ​ទូតមក​ តាម​នោះ បង្កើត​បុព្វហេតុ​រឹងមាំ​សម្រាប់លើក​កម្ពស់ទំ​នាក់​ទំនង​ឡើង កម្រិតដៃគូយុ​ទ្ធសាស្ត្រ។​
 
ដើម្បីប្រតិបត្តិទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្រជាក់ស្តែង ​ភាគីទាំងពីរបានឯកភា​ព បង្កើត​យន្តការ​ប្រាស្រ័យទាក់​ទងថ្នាក់​រដ្ឋមន្ត្រីការ​បរទេស ការពារជាតិនិ​ងរដ្ឋមន្ត្រីទទួល បន្ទុ​កសេដ្ឋ​កិច្ច ព្រម​ទាំងរក្សារាល់​យន្តការ​សហប្រតិបត្តិកា​រដែលមានស្រា​ប់។ ភាគី ទាំងពីរបា​នឯកភាព​បង្កើនកិច្ច​សហប្រតិបត្តិ​ការក្នុងការទប់ទល់ជា​មួយរាល់ការសាក ​ល្បងសន្តិ​សុខរួម។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏បា​នលើកកម្ពស់សារៈសំខាន់​នៃកិច្ច សហប្រតិបត្តិ​ការលើវិស័​យអប់រំ ជួបប្រាស្រ័យវប្បធម៌​និងការអភិវឌ្ឍទេសចរ​ណ៍ ដោយចាត់​ទុកវិស័យ​ទាំងអស់​នេះជាគ្រឹះស្ថាន​នៃភាពជាដៃ​គូយុទ្ធសាស្ត្របច្ចុប្បន្នក៏​ដូច ជានាពេលអនាគត​។
 
ទន្ទឹមនឹងកិច្ចសហប្រតិបត្តិ​ការទ្វេភាគី ភាគីទាំងពីរក៏បានផ្លា​ស់ប្តូរមតិលើបណ្តា បញ្ហាអន្តរជាតិ​និង​តំបន់។ ភាគីទាំង​ពីរបានឯកភាពអំពីសារៈសំខាន់នៃកា​រធានាសន្តិ ភាព ស្ថិរភាព ស​ន្តិសុខ សុវត្ថិភាពនាវាច​រណ៍ អាកាសចរណ៍​នៅសមុទ្រខាងកើត ក៏ដូច ​ជាដោះស្រាយជម្លោះដោយសន្តិវិធី ​ក្នុងនោះ​មានសន្ធិសញ្ញា​អង្គការសហប្រជាជា​តិ ស្តី ពីច្បាប់សមុទ្រឆ្នាំ១៩​៨២ គាំទ្រការ​សម្រេចយ៉ាង​ឆាប់ៗនូវ​ក្រមប្រតិបត្តិ​សម្រាប់ភាគីនា នានៅ​សមុទ្រខាងកើត (COC)​ ដែលមានចរិតលក្ខ​ណៈចាប់បង្ខំផ្នែកច្បាប់​។
​ 
បញ្ចប់ជំនួបពិភាក្សា នាយករដ្ឋ​មន្ត្រីទាំងពីររូបបានចុះហត្ថលេខា ​លើសេចក្តីថ្លែង ការណ៍​រួម ស្តីពីការ​បង្កើត​ទំនាក់​​ទំនង​ដៃគូយុទ្ធសាស្ត្ររវាងវៀត​ណាមនិងអូស្ត្រាលី​ ព្រមទាំងធ្វើជា​កសិណសា​ក្សី ពិធីចុះហត្ថលេខា​លើឯក​សារសំខាន់​ៗមួយចំនួន។ បន្ទាប់ពីពិធីចុះហត្ថលេខា នា យករដ្ឋមន្ត្រី លោ​ក Nguyen Xuan Phuc និងនាយករដ្ឋ​ មន្ត្រីអូស្ត្រាលី លោក​ Malcoim Turnbull បានអញ្ជើ​ញជួបសំណេះសំណាលជា​មួយ មជ្ឈដ្ឋាន​សារព័ត៌មាន ដើម្បីជូន​ដំណឹង​អំពីលទ្ធផលល្អប្រសើរនៃជំនួ​បពិភាក្សា​នេះ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top