• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីជូនពរឆ្នាំថ្មី ឆ្នាំជូត២០២០ របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong


អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong

បងប្អូនជនរួមជាតិជាទីមេត្រី

ពេលវាលាឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី២០២០បានមកដល់ហើយ។  ឆ្នាំថ្មី ឆ្នាំជូតបានមកដល់ប្រទេសជាទីស្រឡាញ់របស់យើងហើយ។ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ខ្ញុំសូមផ្ញើនូវមនោសញ្ចេតនាស្និទ្ធស្នាល និងជូនពរឆ្នាំថ្មីដល់បងប្អូនជនរួមជាតិនៅទូទាំងប្រទេស និងសហគមន៍វៀតណាមនៅឯបរទេស។ ខ្ញុំក៏សូមជូនពរដល់ប្រជាជននៅទូទាំងពិភពលោកឱ្យឆ្នាំថ្មីនាំមកនូវសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកប​ដោយចីរភាព។

នៅឆ្នាំកុរ ឆ្នាំ២០១៩ កន្លងទៅនេះ ដោយមានព្រឹត្តិការណ៍សំខាន់ៗជាច្រើន ប្រទេសយើងសម្រេចបានសមិទ្ធិផលធំៗ និងសំខាន់ៗស្ទើរតែលើគ្រប់វិស័យ ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អ និងផ្តល់ឱ្យយើងនូវមេរៀនដ៏មានតម្លៃជាច្រើន។ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ខ្ញុំសូមកោតសរសើរយ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជនរួមជាតិទាំងអស់នៅទូទាំងប្រទេសអំពីសមិទ្ធិផល និងការវិភាគទានដ៏ធំធេងទាំងនេះ។

ចូលឆ្នាំជូត ឆ្នាំ២០២០ - ជាឆ្នាំដែលមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់បក្ស និងប្រជាជនយើង ជាឆ្នាំរៀបចំមហាសន្តិបាតបក្សគ្រប់លំដាប់ថ្នាក់ ឈានទៅមហាសន្តិបាតបក្សលើកទី ១៣។ ដោយមានការប្តេជ្ញាចិត្តខ្ពស់ និងការជឿទុកចិត្តថ្មី បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលបន្តលើកកម្ពស់ប្រពៃណីសាមគ្គីភាព និងឯកភាព ជំនះរាល់ការលំបាក អនុវត្តប្រកបដោយជោគជ័យនូវរាល់គោលដៅ និងភារកិច្ច បង្កើតសន្ទុះ និងកម្លាំងចលករជម្រុញការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសក្នុងដំណាក់កាលបន្តបន្ទាប់។

សូមជូនពរក្រុមគ្រួសារទាំងអស់និងប្រជាជនវៀតណាមគ្រប់រូបឲ្យមានសុខភាពល្អ មានសុភមង្គលនិងជោគជ័យ​លើគ្រប់ភារកិច្ច៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top