• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្ដីថ្លែងការណ៍រួមរវាងរៀតណាម និងសិង្ហបុរី


  សេចក្ដីថ្លែងការណ៍រួមរវាងរៀតណាម និងសិង្ហបុរី

នាថ្ងៃទី២៥ ខែមេសា​ ឆ្នាំ២០១៨​​ ក្នុងឱកាស​នៃដំណើរ​ទស្សនកិច្ច​ជាផ្លូវការ​ របស់​​នាយករដ្ឋ​មន្ត្រីវៀត​​ណាម លោក​ Nguyen Xuan Phuc នៅសាធារណ​រដ្ឋសិង្ហបុរី​ តាម​សេក្ដី​អញ្ជើញ​របស់​នា​យក​រដ្ឋមន្ត្រីសិង្ហបុរី ​លោក Lee Hs​ien Loong​ នោះ ភា​គីទាំង​ពីរ​បាន​ចេញ​សេច​ក្ដីថ្លេង​ការ​ណ៍​រួម​។
 
យោងតាមសេចក្ដីថ្លេង​ការណ៍រួមនេះបានឲ្យដឹងថា៖​ នាយករដ្ឋ​មន្ត្រីទាំងពី​រូបបាន​វាយត​ម្លៃខ្ពស់​ចំពោះទំនាក់​ទំនង​ជឿទុ​ក​ចិត្ត និងកិច្ចសហប្រតិបត្តិ​ការជាក់ស្ដែងរវាងប្រទេ​សទាំងពីរលើគ្រប់វិ​ស័យ។ ភាគីទាំងពីរ​មានជំនឿជាក់​ថាទំនាក់​ទំនងដៃគូ​យុទ្ធសាស្ត្ររវាងប្រទេសទាំងពី​រ នឹងឈានចូលដំណាក់កាលអភិវឌ្ឍន៍​ថ្មី។
 
នាយក​រដ្ឋមន្ត្រីទាំងពីរូបបានចែករំលែក​អំពីកិច្ចសហប្រតិប្តិការលើវិស័​យ​វិនិយោគ និងពាណិជ្ជកម្ម​គឺជាសសរទ្រូង​សំខាន់ៗ​ក្នុង​ទំនាក់​ទំនង​ទ្វេភាគី ព្រមទាំង​សង្កត់ធ្ងន់​ទៅលើសារៈ​សំខាន់ក្នុង​ការស្ថាប​នាប​រិយាកាស​ធ្វើអាជីវកម្ម​ងាយស្រូល​តាមរយៈ​ការអនុវត្តច្បាប់ និងគោល​នយោបាយ​មុនក៏ដូច​ជាក្រោយ​របស់រដ្ឋាភិបាល​ បង្កើន​ការតភ្ជាប់រវាងសហ​គ្រាស និង​បង្កលក្ខណៈ​ងាយស្រូល​ដើម្បីជំរុញការ​ដោះស្រាយការ​ជំពាក់ជំពិ​នសម្រាប់​សហគ្រាស​ឲ្យបាន​ឆាប់ៗ​។ នាយករដ្ឋមន្ត្រីទាំង​ពីរូបបាន​ឯកភាព​ជំរុញ​ការតភ្ជាប់​សហគ្រាស​ និងជួបប្រាស្រ័យ​រវាងប្រជាជន ក៏ដូច​ជាធ្វើអាជីវកម្មលើសក្ដានុភាព​តភ្ជាប់អាកាសចរណ៍​។​
 
នាយករដ្ឋមន្ត្រីទាំងពីរូប​បានឯកភាព​បន្តសហការយ៉ាងជិ​តស្និទ្ធិ និងគាំ​ទ្រគ្នាទៅ​វិញទៅ​មកនៅ​វេទិកា​ក្នុងតំបន់​ និងអន្ត​រជាតិ ហើយអះអាងនូវសារៈសំខាន់​ក្នុងការរក្សាសន្តិភាព និ​ងស្ថិរភាពនៅក្នុងតំប​ន់ សេរីភាព​ខាងនាវាចរណ៍​ និងអាកាសចរណ៍​នៅសមុទ្រខាង​កើត។ ភាគីទាំងពីរ​បានឯកភាព​អំពីសារៈសំខាន់​ក្នុងការ​ដោះស្រាយជម្លោះដោយ​សន្តិវិធី គោរពយ៉ាងពេញលេ​ញនូវដំណើរការការទូត ​និង​គតិយុត្ត មិនគំរាម​កំហែង​ ឬប្រើប្រាស់អំពើហឹ​ង្សា ដោយផ្អែកលើមូលដ្ឋានច្បាប់អ​ន្តរជាតិ​ ​ក្នុង​នោះ មាន​អនុសញ្ញា​នៃអង្គការ​សហប្រជាជាតិ​ស្ដីអំពី​ច្បាប់សមុទ្រ ១៩​៨២ (UNCLOS)​។ ភាគីទាំងពីរ​បាន​អះអាង​សារជាថ្មី​អំពីការ​គាំទ្រក្នុង​ការអនុវត្ត​យ៉ាងពេញ​លេញប្រកប​ដោយ ប្រសិទ្ធភាពនូវ​ ​សេចក្តី​ថ្លែងការណ៍​ស្តីអំពីការ​ប្រព្រឹត្ត​របស់ភាគី​នានានៅ​សមុទ្រខាង​កើត (DOC)​ និងសម្រេចក្រមប្រតិបត្តិសំរាប់​ភាគី​នានា​នៅសមុទ្រ​ខាង​កើត ​(COC) ប្រកប​ដោយប្រសិទ្ធភាព​ និង​ចាប់បង្ខំ៕ ​

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top