• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សើនត្រា (Son Tra) រដូវ​ស្វា​ក្រិសចុះ​ពីភ្នំ​

រៀន​រាល់​ឆ្នាំ​ ពេល​ព្រៃ​ជាប់​មាត់​សមុទ្រ​លើ​ឧបទ្វីប​សើន​​ត្រា (Son Tra)​ (ក្រុង​​​ដាណាំង) នៅ​រដូវ​ឈើ​ផ្លាស់​​​​​ស្លឹក​ ​និង​​ដើម​ថាន​ម៉ាត - Millettia ichthyochtona​រាប់​ពាន់​ដើម​បញ្ចេញ​ផ្កា​ពណ៌​ស្វាយ​ ​ ក៏ជា​ពេល​ហ្វូង​ស្វាក្រិស​​ជើង​ប្រផេះជា​ប្រភេទ​សត្វ​ព្រៃ​កម្រ​មាន​ មាន​ប្រសិទ្ធិនាម​ “រាជិនី​​” នៃ​ប្រ​ភេទ​ស្វាទាំង​ពួង​​ បែរ​ជា​បបួល​​គ្នា​​ចុះ​ពី​លើ​ភ្នំ​មក​រកស៊ី​ស្លឹក​ខ្ចី​ក្រោម​​ពន្លឺ​ព្រះអាទិត្យចែង​ចាំង​​ ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​​​​​និង​អ្នក​ប្រមាញ់រូប​​​​គ្រប់​រូ​បនៅ​ក្រុង​ដា​ណាំង​ ស្លង់​​អារម្មណ៍​​ ដោយ​​​​សម្រស់​ស្រស់​​នៃ​​ស្វាក្រិស​​​កម្រមាន​​នេះ​។​

 ក្រុងដាណាំង​ជាមួយ​សម្រស់​​​ស្អាត ​នៃ​សមុទ្រ​ទូលាយ​​ ទន្លេវែង​ ភ្នំ​ ក្នុង​ទ្រូង​ក្រុង...​​។ល។ បាន​បញ្រ្ជាប​ចូលក្នុងបទ​​​​កំណាព្យ​ ​បទ​ភ្លេង និង​​​រូប​គំនូរ​ តែ​មាន​ប្រការមួយ ​ដែល​ធ្វើ​ឲ្យក្រុង​​ដាណាំង​ក្លាយជា​មាន​ភាព​​ប្លែក​ដាច់​ដោយ​ឡែក​ ទាក់​​ចិត្ត​​អារម្មណ៍​ជាង​ នោះ​គឺ​កោះ​សើន​​ត្រា (Son Tra)​ ទីកន្លែង​មាន​រហសនាម​​ស្រុកកំណើត​​​ស្វាក្រិស​ជើង​ប្រផេះ​ “រាជិនី​​”  នៃ​ប្រភេទ​ស្វាទាំងពួង​​។

 នៅ​វៀតណាម​ ស្វាក្រិស​ជើង​ប្រផេះ រស់​នៅ​តែ​តំបន់​ទិស​ខាង​ជើង​ទ្រឿង​សើន​ (Truong Son) ​(ចាប់ពី​ខេត្ត​ង៉ែ​អាន - Nghe An មក​ដល់​​ខេត្ត​​កន​តុម - Kontum)។ ជា​ពិសេស​ តាម​​​ការវាយ​តម្លៃ​របស់​អ្នក​វិទ្យាសាស្រ្ត​ នៅ​កោះ​​​សើន​​ត្រា (Son Tra)​ ​ក្រុង​ដាណាំង​ សព្វ​ថ្ងៃ​មាន​ប្រជុំ​​ស្វាក្រិស​​ជើង​ប្រផេះ​រស់​នៅ​​ចំនួន​៣០០ ទៅ​ដល់​៤០០ក្បាល​។ ប្រភព​មួយ​ចំនួន​ផ្សេង​​ ឲ្យ​ដឹងថា​បរិមាណ​​​​ស្វាក្រិស​អាច​ឡើង​​ដល់​​១.៣០០ក្បាល​ ប៉ុន្តែ​ទិន្នន័យ​នេះ​មិន​ទាន់​ជាក់​​លាក់​​​នៅ​ឡើយ​។


ឧបទ្វី​ប​សើន​​ត្រា (Son Tra) (​សង្កាត់​ថ័រ​ក្វាង​ - Tho Quang ខណ្ឌ​សើន​​​ត្រា - Son Tra) ស្ថិតនៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​ក្រុង​​ដា​ណាំង​ ប្រហែល​​ជាង​១០​គីឡូ​ម៉ែត្រ​​ទៅ​ទិសឦសាន​​។ ឧបទ្វីប​ស្អាត​ដូចជា​ផ្ទាំង​គំនូរ​​គូរ​លើខឿន​ឈូង​សមុទ្រ​​ដាណាំង​ខៀវ​​ដូចជា​គ្រាប់​គជ់​ មិនត្រឹម​តែមានទីតាំង​​យុទ្ធសាស្រ្ត​​​ពី​ផ្នែក​សន្តិសុខ​​ការពារជាតិ​ នៅ​ជា​តំបន់​រតនវត្ថុ​កម្រមាន​ អំពី​ទេសភាព​​ធម្មជាតិ​ និងតម្លៃ​ជីវសាស្រ្ត​ពិសេស​ នៃតំបន់​ឧបទ្វីប​ឥណ្ឌូចិន​។ ​
 
ដោយ​ផ្ទៃដី​ជាង​៤.៤០០​ហិក​តា​ ព្រៃ​សើន​​ត្រា (Son Tra)​ មាន​​លក្ខណៈ​
​ប្រព័ន្ធ​​អេកូ​ព្រៃ​ធម្មជាតិ​ ផ្សារភ្ជាប់​នឹង​សមុទ្រ​តែមួយ​គត់​នៅ​វៀត​ណាម​​។ នេះ​ជា​ទីកន្លែង​សត្វ​ព្រៃរស់​នៅ​​រាប់​រយ​ប្រភេទ​ ​ ក្នុង​នោះ​មាន​​សត្វកម្រចំនួន​២២​ប្រភេទ​ ជា​ពិសេស​ស្វាក្រិស​​ជើង​ប្រផេះ​ មាន​វត្តមាន​នៅ​ឥណ្ឌូចិន​។​ ព្រោះ​ហេតុ​នេះហើយ អ្នក​​ស្រាវជ្រាវ​​ជាតិ​និង​អន្តរជាតិ​ មិន​លើស​សម្តី ​ពេល​ពោល​ថា​កោះ​សើន​​ត្រា (Son Tra)​ ជា​រតនវត្ថុ​របស់​ក្រុង​ដា​ណាំង​។​


 ព្រៃ​សើន​​ត្រា (Son Tra)​ មាន​រូបសណ្ឋាន​ដី​ចោត​អើត​ទៅ​កាន់​សមុទ្រ​ ជាមួ​យ​ប្រព័ន្ធ​​រុក្ខជាតិ​​សម្បូរ​បែប​
រួម​នឹង​អាកាសធាតុ​បរិសុទ្ធ​ បង្កើត​ជា​ទីកន្លែង​រស់​ឧត្តមភាព​សម្រាប់​ស្វាក្រិស​ជើង​ប្រផេះ​។ រូបថត៖ ថាញហ្វ័រ​


 ចាប់ពី​ខែ​មេសា​​រហូត​ដល់​ខែ​មិថុនា​​ ជា​រដូវ​រុក្ខជាតិ​ព្រៃ​សើន​​ត្រា (Son Tra)​ ផ្លាស់​​ស្លឹក​
នេះ​ជា​​​រដូវ​ផ្គត់​ផ្គង់​អាហារ​សម្បូរ​បែប​ សម្រាប់​ស្វាក្រិស​​ជើង​ប្រផេះ​។ រូបថត៖ ថាញ​ហ្វ័រ​


 ចាប់ពី​ខែ​មេសា​រហូត​ដល់​ខែ​មិថុនា​ ផ្កាថាន​ម៉ាត - Millettia ichthyochtona ​ពណ៌​ស្វាយ​ រីក​ស្គុះ​ស្គាយ​ពេញ
ព្រៃ​សើន​​ត្រា (Son Tra) នេះ​ក៏ជា​ប្រភេទ​អាហារ​ដែល​ស្វា​ក្រិស​ជើង​ប្រផេះចូល​ចិត្ត​ស៊ី​​។ រូបថត៖ ថាញ​ហ្វ័រ​


 ទិដ្ឋភាព​មនោរម្យ​​​កម្រមានមួយ​ នៅ​រដូវ​ស្វាក្រិស​ជើង​ប្រផេះ​ ស្វែង​រក​ចំណី​ក្នុង​ព្រៃ​​ផ្កា​ថាន​ម៉ាត -
Millettia ichthyochtona​ ពណ៌​ស្វាយ​។ រូបថត៖ ថាញ​ហ្វ័រ


 ព្រៃសើន​​ត្រា (Son Tra)​ ជា​ទី​កន្លែង​​ចំណូល​ចិត្ត​ នៃ​អ្នក​ប្រមាញ់​​រូប​ស្វា​ក្រិស​ជើង​ប្រផេះ នៅ​ក្រុង​ដា​ណាំង​។ រូបថត៖ ថាញ​ហ្វ័រ​

 រៀង​រាល់​ឆ្នាំ​ ចាប់ពី​ខែ​មេសា​រហូត​ដល់​ខែ​មិថុនា​​ ព្រៃ​សើនត្រា (Son Tra)​ ​​​ចូល​រដូវ​ផ្លាស់​ស្លឹក ​សោភណភាព​ស្អាតជាប់​ចិត្ត​ដូចជា​ដង​ព្រៃ​នៅ​រដូ​វស្លឹក​ឈើ​ជ្រុះ​នៃ​​លោក​ខាង​លិច​។ ជា​ពិសេស​ ដង​ព្រៃថានម៉ាត​ - Millettia ichthyochtona​ បញ្ចេញ​ផ្កាពណ៌ស្វាយ​​រីក​ស្គុះ​ស្គាយ​​ស្រស់​បំព្រង​ ដូចជា​​កម្រ​ងផ្កា​អ័រគីដេ​​ព្រៃ​​ ធ្វើ​ឲ្យ​កោះ​សើន​​ត្រា (Son Tra) ​ធ្លាប់​មាន​សម្រាស់​ស្អាត​ កាន់តែ​ស្អាត​ទាក់ទាញ​ចិត្ត​ថែមទៀត​។​
 
នៅ​រដូ​វនេះ ស្វាក្រិស​ជើង​ប្រផេះ​ តែង​ចុះ​មកជើង​ភ្នំ​ទាប​សមុទ្រ​​ណាស់​។ ពួក​វារស់​នៅ​តាមហ្វូង​ ហ្វូងនីមួយៗ​​មានប្រហែល​ពី​៥​ទៅ​ដល់​៧ក្បាល​ លោត​ពី​មែក​មួយ​​ឆ្លង​ទៅ​កាន់​មែក​មួយ​ ស្វែង​រក​ចំណី​អាហារ​លើ​មែកឈើ​ដែល​​មាន​ស្លឹក​ខ្ចី​។ យូរ​ៗ បើមានសំណាង​អ្នក​នឹងបាន​​ជួប​ប្រទះ​ហ្វូង​ស្វា​ក្រិស​​ឈប់​សម្រាក​ ​និង​ស្វែង​រក​ចំណី​នៅ​លើ​ដើមឈើ​ ​កំពុងតែបញ្ចេញ​​ផ្កា​រីក​ស្អាត​លង់​ចិត្ត​​​។​
 
ពន្លឺថ្ងៃ​​ចែង​ចាំង​បញ្រ្ជាតស្លឹក​ឈើ​​ ស្វាក្រិស​ជើង​ប្រផេះ​ លេច​អណ្តែត​បង្កើត​មាន​ភាព​ស្អាត​ប្លែក​មួយ​។ ស្វា​ក្រិស​ជាមួយ​រោម​ស្រស់​រលើប​ក្រោម​ពន្លឺ​ថ្ងៃ​ ធ្វើ​ឲ្យ​វា​កាន់តែ​ពិសេស​​ ដែល​មិន​មាន​ប្រភេទ​ស្វាណា​អាច​ប្រៀប​ផ្ទឹម​បានឡើង​​។​
 
ស្វាក្រិស​ជើង​ប្រផេះ ជា​សត្វមាន​ទឹក​មុខ​​ពោរពេញ​ទៅ​ដោយ​អារម្មណ៍​ ជាមួយ​ផ្ទៃ​មុខ​​ពណ៌​លឿង​ស្រអា​ប ច្រមុះ​ខើច​ខ្លី​គួរ​ឲ្យ​​ស្រឡាញ់​ កែវ​ភ្នែក​ថ្លាយង់ដូចជា​​ចេះ​និយាយ​អញ្ជឹង​ រួម​នឹង​ពុក​មាត់​ពុក​ចង្កា​​ពណ៌ស​ដូច​សំឡី​...​។ល។ ដូច​នេះ​ អ្នក​ជាច្រើន​តែង​ពោល​ត្លុក​​​​​ថា​ មើលពួកវា​ដូចជា​សាស្រ្តា​ចារ្យ​កំពុង​តែ​សញ្ជឹង​​​រិះ​គិត​អ្វី​មួយ​។
 
ខុស​នឹង​​ប្រភេទ​សត្វ​ស្វា​ពណ៌​លឿង​​ឆ្លាតវៀង​​វៃ​ រប៉ិល​រប៉ូច​ តែង​លោត​ស្រែក​រំអុក​ពេញ​ព្រៃ​ តែ​ចំពោះ​​ស្វាក្រិស​ជើ​ង​ប្រផេះ​ស្លូតបូត​និង​ខ្ជិល​បន្តិច​។ ក្រោយ​ពេល​ស៊ី​ឆ្អែត​ ពួកវា​ច្រើន​ជ្រើស​យក​មែក​ឈើខ្ពស់​ ស្រឡះ​ និង​ស្ងប់​ស្ងាត់​​ សម្រាក​​កាយ​ហាល​​ថ្ងៃ​។ នៅ​ពេល​នេះ ពួក​វា​តែង​មាន​កាយ​វិការ​ ឥរិយាបថ​ដេក​អង្គុយ​ប្លែក​ៗ​ ជូនកាល​ដូច​កាយ​វិការ​មនុស្ស​តទៀត​ផង​។ កូន​ខ្លះ​អង្គុយ​ដាក់​ដៃ​ពី​លើ​ក្បាល​​ ខ្លះ​អង្គុយ​ខ្វែង​ជើង​ សំយាក​ជើងចុះ​​ ជួន​កាល​សំយាក​​ជើង​ទាំងពីរ​ ខ្លះ​ដេក​អោប​​មែក​ឈើ​មិន​ខ្វល់ពី​អ្វី​មួយ​ឡើយ​​ ខ្ជិល​ច្រអូស...​។ល។ ពេល​នោះ​ មើលពួក​វា​​​ពិតជា​គួរ​ឲ្យ​ស្រឡាញ់​ ជិតស្និទ្ធ​ និង​មាន​ភាព​កំប្លែង​ បំផុត​​សំឡឹង​មើល​ទឹក​មុខ​ពួក​វា​។​


  ស្វាក្រិស​ជើង​ប្រផេះ​ ពេល​ទើប​កើ​តចេញ​ពី​ផ្ទៃ​មេ​ តែង​តោង​ជាប់​ពោះ​មេ​អែម​ទឹក​ដោះ​។ រូបថត៖ ថាញ​ហ្វ័រ

 តាម​​សារជាតិ​ កូន​ស្វាក្រិស​អោប​ជាប់​មេ​ ពេល​មេ​ធ្វើ​ដំណើរ​លោត​ពីមែក​មួយ​​ទៅ​កាន់​មែក​មួយ​​។ រូបថត៖​ ថាញ​ហ្វ័រ​

 ស្វាក្រិស​កូន​ចូល​ចិត្ត​ហក់​លោត​ពី​មែក​មួយ​ទៅកាន់​មែកមួយ​ នៅ​ចំពោះ​មុខ​ស្វា​មេ​អង្គុយ​សង្កេត​មើលពួក​​វា​។ រូបថត៖ ថាញ​ហ្វ័រ​

 ស្វា​ក្រិស​ជើង​ប្រ​ផេះ​ មាន​ឥរិយាបថ​អង្គុយ​ក្រមិច​ក្រមើម​ ដូចជាមនុស្ស​។ រូបថត៖ ថាញ​ហ្វ័រ​

 ស្វាក្រិស​​ជើង​​ប្រផេះ មាន​​រហសនាម​ថា​ “រាជិ​នី​” នៃ​ប្រភេទ​​ស្វាទាំង​ពួង​ ដោយ​មាន​រោម​បញ្ចពណ៌​ឆើត​ឆាយ​ កែវ​ភ្នែក​ថាយង់​​​ ពុក​មាត់​ចង្កាពណ៌​​​​សដូច​សំឡី​ កែង​ដៃ​កែង​​ជើង​​ពណ៌​ស​​ប្រផេះ ដូចជា​ដើរ​​ពាក់​ស្រោម​ជើង​អញ្ជឹង​។ រូបថត៖​ ថាញ​ហ្វ័រ​

 ស្វាក្រិស​ជើង​ប្រផេះ ​ជា​ប្រភេទ​សត្វ​ស៊ី​ស្លឹក​ មិន​ស៊ី​សាច់ ចូល​ចិត្ត​ស្លឹក​ខ្ចី​សម្បូរ​ជាតិសរសៃ​។ រូបថត៖ ថាញហ្វ័រ​

 ស្វាក្រិស​​ជើង​ប្រផេះ​ មាន​ទម្លាប់​រស់​នៅ​ជាហ្វូង​ ហ្វូង​នី​មួយៗ​​​មានពី​៥ទៅ​ដល់​៧ក្បាល​
ដោយ​ឡែក​មាន​ហ្វូង​ខ្លះ​ឡើង​ដល់​រាប់សិប​កូន ​ប៉ុន្តែ​កម្រមាន​ណាស់​។​ រូបថត៖​ ថាញ​ហ្វ័រ​


 ចំណុច​លេច​ធ្លោ​នៃ​ស្វាក្រិស​ជើង​ប្រផេះ​ គឺ​ពណ៌​ឆើត​ឆាយ​ ទឹក​មុខ​​ពេញទៅ​ដោយ​អារម្មណ៍​។ រូបថត៖ ថាញ​ហ្វ័រ​

 ស្វាក្រិស​ជើង​ប្រផេះ ​មាន​ក្រពះ​ធំ​ មាន​សមត្ថភាព​បង្កើត​ជាតិ​រំលាយ​អាហារ​ រួម​មានជាតិ​សរសៃ ​​
ដូច​នេះ​ពោះរបស់​វា​ហើម​ធំ​។ រូបថត៖ ថាញ​ហ្វ័រ​


 ក្នុង​ហ្វូង​ស្វាក្រិស​ជើង​ប្រផេះ​  មេហ្វូ​ងជា​ទូទៅ​គឺ​កូន​ឈ្មោល​មាំ​មួន​ វា​មានតួនាទី​រក្សា​តំណ​ពូជ​និង​ការពារ​ហ្វូង​របស់​ខ្លួន​។ រូបថត៖ ថាញ​ហ្វ័រ​

 តាម​ទម្លាប់​ ស្វា​ក្រិស​ជើង​ប្រផេះ​តែង​រក​ស៊ី​នៅ​ពេល​ព្រឹក​និង​រសៀល​ រី​ឯពេល​ថ្ងៃ​ត្រង់​និង​យប់​ពួក​វា​ច្រើន​ដេក​សម្រាក​លើ​មែក​ឈើ​ខ្ពស់​។ រូបថត៖ ថាញ​ហ្វ័រ​

 សម្រស់​ស្រស់ស្អាត​កម្រមាន ​និង​​ទាំង​លក្ខណៈ​ពូជ​សាស្ត្រ​ មិនត្រឹម​តែ​នាំ​ស្វា​ក្រិស​​ជើង​ប្រផេះ ​ក្លាយជា​មុខសញ្ញា​យក​ចិត្ត​ទុកដាក់​វិសេស ​នៃ​អ្នក​វិទ្យាសាស្រ្ត​​នៅ​ទាំង​ជា​ចំណុច​ទាក់ទាញ ​នៃ​អ្នក​ចូលចិត្ត​ស្វែងយល់​ពី​ធម្មជាតិ​ បំផុត​គឺ​ចំណូល​ចិត្ត​ខាង​ថតរូប​។
 
ប្រហែល​ព្រោះ​ហេតុ​នោះ ​ច្រើន​ឆ្នាំ​ថ្មីៗ​​នេះ ឲ្យតែ​ដល់​រដូវ​ព្រៃ​សើន​​ត្រា (Son Tra) ​​ផ្លាស់​ស្លឹក​ អ្នក​ផង​នឹងបាន​​ឃើញ​ភ្ញៀវទេសចរ​គ្រប់​ទិស​ទី​ ឈូរឆរ​រក​មក​ឧបទ្វីប​ស្រស់​ស្អាត​នេះ ដើម្បី​ប្រមាញ់​រូប​ស្វា​ក្រិស​ជើង​ប្រផេះ ដែល​​មាន​សម្រស់​ស្អាត​ប្លែកៗ​។​
 
នៅ​ក្រុង​ដាណាំង​ ចលនា​ប្រមាញ់​​រូប​ស្វា​ក្រិស​សើន​​ត្រា (Son Tra)​ ក៏​រីកចម្រើន​ខ្លាំង​ឡើង​។ ក្នុង​នោះ​អាច​និយាយ​ដល់​អ្នក​ប្រមាញ់សម្បូរ​បទ​ពិសោធន៍​និង​ក្លាយជា​ជិតស្និទ្ធ​នឹង​ពិភព​អ្នក​ប្រមាញ់​​រូបស្វាក្រិស​ក្រុង​ដា​ណាំង​ ដូចជា​៖ ឡេ​ហាយ​សើន (Le Hai Son) ម៉ាយ​ហុង​គី (Mai Hong Ky) ត្រឹន​យឺដាវ​ (Tran Du Dao) ត្រឹន​វ៉ាន់យុង​ (Tran Van Dung) ដាំង​ធូ​ធ្វី (Dang Thu Thuy) ហូត្រុង​ទូ​ (Ho Trung Tu) ...។ល។ និង​អ្នក​ប្រមាញ់​ផ្សេង​​ដទៃ​ទៀត ​នៃ​ក្លឹប​អ្នក​ថតរូប​ទន្លេ​ហាន​ (Han) ដា​ណាំង​។ ចំពោះ​ពួកគាត់ ភាព​សប្បាយ​នៃ​ការ​ប្រមាញ់​​រូប​ស្វា​ក្រិស​មិនត្រឹម​សាមញ្ញ​ជា​ការ​លេងកម្សាន្ត​​​ស្វែង​រក​កាលៈ​ទេសៈ​​ស្អាត​ នៅ​ទាំង​ជា​ស្មារតី​ផ្សព្វ​ផ្សាយ​​ ក៏ដូចជា​មាន​បំណង​រួម​ចំណែក​នឹង​រដ្ឋាភិបាល​ក្រុង​អំពាវនាវស្រែក​ហៅ​សហគមន៍​រួមគ្នា​ការពារ​រតនវត្ថុ​កោះ​សើន​​ត្រា (Son Tra)​។៕


ស្វាក្រិស​ជើង​ប្រផេះ​ (ឈ្មោះ​វិទ្យាសាស្រ្ត​ pygathrix nemaeus) ឬ​នៅ​ហៅ​ថា​ស្វាក្រិស​ជើង​ក្រហម​ ស្វាបញ្ចពណ៌​ បាន​វិទ្យាសាស្រ្ត​លើពិភពលោក​ដឹង​ស្គាល់ពី​ឆ្នាំ​១៧៧១។ នេះ​ជាប្រភេទសត្វ​មាន​ពណ៌​ឆើត​ឆាយ​បំផុត​ ក្នុង​ចំណោម​ប្រភេទ​ស្វា​ទូទៅ​ បាន​អង្គការ​ការ​ពារ​សត្វ​ព្រៃ​អន្តរជាតិ​លើក​ស្ទួយ​​ ជា​ “​រាជិនី​” នៃ​ប្រភេទ​ស្វា​ទូទៅ។

ស្វាក្រិស​ជើង​ប្រផេះ ជា​ប្រភេទស្វា​ពិសេស​​របស់​វៀតណាម​​និង​ឡាវ​ មាន​ហានិភ័យ​​បាត់​ពូជ​ខ្ពស់​ ដោយ​សារ​គ្រោះ​ប្រមាញ់ខុស​ច្បាប់​។ វាជា​ប្រភេទ​​មួយ​ក្នុង​ចំណោម​ប្រភេទ​សត្វ​កម្រ​មាន​ ដេក​ក្នុង​បញ្ជី​ក្រហម​អំពី​សត្វ​មាន​ហានិភ័យ​របស់ IUCN ​និង​បញ្ជី​ត្រូវ​ហាម​ជួញ​ដូរ​ទូទាំង​សកលលោក​របស់​ CITES។​

 

អនុវត្ត៖  ​ថាញ​ហ្វ័រ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top