• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សុទិដ្ឋិនិយមអំពីកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០១៩


 កម្មករកំពុងធ្វើការនៅរោងចក្រមួយនៅវៀតណាម (ប្រភព៖ Internet) 

 សេដ្ឋកិច្ចវិទូជាតិ និងអន្តរជាតិជាច្រើនរូបបានវាយតម្លៃថា កំណើនសេដ្ឋកិច្ចរបស់វៀតណាម ក្នុងឆ្នាំ២០១៩ បន្ត​កើន​ឡើង ហើយ​អាចសម្រេចបាន ៧ ភា​គរ​យ​។ កម្លាំង​ចលករ​សំខាន់​ដើម្បី​សេដ្ឋកិច្ច​វៀត​ណាម​រីកលូត​លាស់​គឺជាការ​អភិវឌ្ឍផ្នែកឧស្សាហកម្មកែច្នៃ និង​ផ្នែកសេវាកម្មយ៉ាងខ្លាំង​ក្លាផ​ង​ដែរ។
 
យោង​តាមរបាយការណ៍របស់គណៈក​ម្មការឃ្លាំមើលហិរញ្ញវត្ថុ​ជាតិបាន​ឲ្យដឹងថា នាឆ្នាំ​កន្លង​ទៅ សេដ្ឋកិច្ច​វៀតណាម​បន្តទទួល​បានសមិទ្ធិផលគួរឱ្យកត់​សម្គាល់ មួយចំនួន​ កំណើនសេដ្ឋកិច្ចនៅតែទទួលបាន​ជាង​ ៧ ភាគរយ​ អតិផរណាត្រូវបានគ្រប់​គ្រង​ក្រោម ៣,៦ ភាគរយ ក្នុង​នោះ អតិផរណាជាសាររ័ន្តត្រូវបា​នរក្សាក្រោ​ម​ ១,៥ ភាគ​រយប្រកបដោយស្ថិរភាព។ តុល្យភាពសំខាន់ៗនា​នានៃខឿន​សេដ្ឋកិច្ចត្រូវបានធានា បំណុលសាធារណៈ ​និងតុល្យ​ភាព​ថវិកាស្ថិតក្នុងការគ្រប់​គ្រង ដោយធានារាល់គោលដៅរបស់រ​ដ្ឋសភា​។ តាម​លោក Le Xuan Nghia សេដ្ឋកិច្ច​វិទូមួយរូបបានឲ្យដឹងថា ​សមិទ្ធិផលកំណើនក្នុងឆ្នាំ ២០​១៨ នឹង​ជាមូលដ្ឋាន​គ្រឹះសម្រាប់​កំណើន​សេដ្ឋ​កិច្ច​ក្នុង​ឆ្នាំ ​២០១៩។
 
“​នាឆ្នាំ ២០១៨ វៀ​តណាមទទួលបានល្បឿនកំណើនខ្ពស់ ក្នុង​រយៈពេល ១០ ឆ្នាំកន្លងទៅ សន្ទុះ​កំណើននេះ​អាច​បន្ត​ដល់​ឆ្នាំ២០១៩។ លទ្ធផលទាំងនេះ​ គឺស្រ័យដោយមានកំណើនប្រើប្រាស់ដ៏ខ្ពស់​ក្នុងឆ្នាំ ២០១​៨ ហើយកំណើន​នាំចេញ​ទទួល​បានហួសពីផែនការដែលបានដា​ក់ចេញ។ កំណើននាំចេញរបស់សហ​គ្រាសក្នុង​ស្រុក ខ្ពស់ជាង​សហគ្រាស​បរទេស។ ក្រោពីនេះ ការនាំចេញកសិផល​ រុក្ខផល និងគ្រឿងសមុទ្រក៏ទទួលបាន ​៤០ ពាន់​លាន​ដុល្លារ​អាមេរិក​ផង​ដែរ​”​។
 
ការធ្វើកំណែទម្រង់អំពីសេ​ដ្ឋកិច្ច ជាពិសេសគឺការធ្វើកំណែ​ទម្រង់អំពី​បរិយាកាស​វិនិយោគ​របស់​វៀត​ណាម​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំថ្មីៗនេះមានភាពជ្រះស្រឡះជាងមុ​នជាច្រើន ហើ​យការដែល​រដ្ឋាភិបាល​បន្តកាត់​បន្ថយអាជ្ញា​ប័ណ្ណ ដើម្បីបង្កើតកម្លាំងចលករស​ម្រាប់ការអភិវឌ្ឍ។ ហេតដូច្នេះហើ​យ សេដ្ឋកិច្ចវិទូ​បានចាត់ទុក​ថា នេះគឺជាកម្លាំង​ចលករបង្កើតសន្ទុះកំណើនសម្រាប់  GDP នៅកម្រិត ៧ ភា​គរយក្នុងឆ្នាំ២០១៩។ តា​មលោក  Hoang ​Cong Tuan ប្រធានផ្នែកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចនៃ​ក្រុមហ៊ុនមូលបត្រ MBS បានឲ្យដឹងថា​៖​ ចាប់ពីឆ្នាំ ២០១២ រហូ​តមកដល់ពេលនេះ ការតម្រង់ទិសដៅសម្របសម្រួលគោលន​យោបាយ​របស់ បក្ស និងរដ្ឋ​ពិត​ជាត្រឹម​ត្រូវ​។
 
“ក្នុងឆ្នាំ ២០១៩ យើ​ងខ្ញុំបន្តមានសុទិដ្ឋិនិយមចំពោះការតម្រង់ទិសដៅ និង គោល​នយោបាយ​សម្រប​សម្រួល​យ៉ាង​​ត្រឹ​​ម​ត្រូវរបស់បក្ស និងរដ្ឋ។ ហេតុដូច្នេះហើយ យើងអាចឃើញថា​ ខឿន​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​មាន​ស្ថិរភាព​ និងកំណើនស្ថិតនៅកម្រិតខ្ពស់។ យើ​ងខ្ញុំមានក្ដីសង្ឃឹមថាវិស័យឯកជ​ននា​ឆ្នាំ ២០១៩ ក៏ដូច​ជា​បណ្ដា​ឆ្នាំជា​បន្ត​បន្ទាប់នឹង​មានការីកចម្រើន ដើ​ម្បីបន្តជួយ​ទ្រទ្រង់​ខឿន​សេដ្ឋកិច្ច​វៀត​ណាម​ប្រកដប​ដោយ​សុវត្ថិភាព​​ និងចីរភាពថែមទៀត​”។​
 
ដើម្បី​សេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍ដោយចីរភាពថែមទៀតនោះ ក្រុមសេដ្ឋកិច្ច​វិទូបាន​ចាត់​ទុកថា​រដ្ឋាភិបាល​គប្បីធ្វើកំ​ណែទ​ម្រង់របៀបរបប និ​ងបរិយាកាស​ធ្វើអាជីវកម្ម​យ៉ាងខ្លាំង​ក្លាថែម​ទៀត​សំដៅប​ង្កើន​ការបោះទុន​វិនិយោគលើវិស័យ​ឯកជន។ ទន្តឹមនឹងនេះ ​ត្រូវរៀប​ចំរចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​ឡើង​វិញ​យ៉ាង​ហ្មត់​ចត់​សំដៅឆ្លៀត​យក​​ឱកាស​មិកពីកត្តាអន្តជាតិ។ នេះគឺជានិ​ន្នាការផ្ទេរប្ដូរផលិតកម្មដោយសារផ​លប៉ះ​ពាល់ នៃសង្គ្រាម​ពាណិជ្ជ​កម្ម​​ យថាទស្សន៍ជាវិជ្ជមាននៃកិច្ចព្រម​ព្រៀងពាណិជ្ជកម្មជំនាក់ថ្មី ​ដូជា៖កិច្ចព្រម​ព្រៀងគ្រប់​ជ្រុងជ្រោយ​ និង​ជឿន​លឿន​សម្រាប់ភាពជា​ដៃគូអន្តរ ប៉ាស៊ីហ្វិក ​(CPTPP) កិច្ចព្រ​មព្រៀង​ពាណិជ្ជកម្ម​សេរីរវាងវៀត​ណាម​និង​សហភាព​អឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីមួយចំនួនផ្សេងទៀត។ ​លោក Truong Van Phuoc ប្រធាន​ស្តី​ទីគណៈកម្មការត្រួតពិនិត្យហិរញ្ញវត្ថុជាតិបានចាត់ទុកថា៖ វិស័យឧស្សាហកម្មកែច្នៃ និងសេវា​កម្ម​នៅ​តែ​ជាក​ម្លាំងចលករដ៏ចម្បងនៃខឿនសេដ្ឋកិច្ច។
 
“យើងខ្ញុំ​បានព្យាករណ៍ថា នាឆ្នាំ២០១៩ វៀតណាមនឹងទទួលបាន កំណើន GDP ៧ %។ ក្រៅ​ពីការ​បារម្មណ៍​អំពី​សង្គ្រាម​ពាណិជ្ជកម្មនៅតែប្រព្រឹត្តិទៅនោះ សេដ្ឋកិច្ចពិភពលោកនៅតែមានភាពងាយស្រួល និងការ​សាក​ល្បង​។ ​តាម​ការព្យាករណ៍បានឲ្យដឹងថា ការវិវឌ្ឍនៃទីផ្សារក្នុងស្រុកនឹងជួយកំណើន GDP ក្នុងឆ្នាំ២០១៩ ដូចជា៖ គោល​នយោបា​យជំរុញសេដ្ឋកិច្ចឯកជន ការផ្លាស់ ប្ដូរទម្រ​ង់កំណើន និងបរិយាកាស​ធ្វើអាជីវកម្ម​បន្តត្រូវ​បា​ន​កែ​លម្អ​។ ទាំងនេះជាហេតុផលចម្បងដែលយើងបាន ព្យាករណ៍ថាកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០១៩ ​គឺ ៧ % ហើយការគ្រប់គ្រងអតិផរណា នៅក្រោមកម្រិត ៤ % ដដែល”។
 
ទោះជាយ៉ាងណាក៏ដោយ បណ្ដាសេដ្ឋកិច្ចវិទូក៏បានចាត់ទុកថា ខឿនសេដ្ឋកិច្ច​វៀត​ណាម​នឹង​ជួប​ការ​លំបាក​ក្នុង​ចំណោម​ការ​សាកល្បងធំ​ៗនៃខឿនសេដ្ឋកិច្ច​​ពិភព​លោក​។ ដើម្បីពង្រីកសក្តានុពលនៃខឿ​នសេដ្ឋកិច្ចនោះ​ គឺទាមទារ​ឲ្យមាន​ការសម្រ​បស​ម្រួល​ជាវិជ្ជ​មា​ន​របស់​រដ្ឋាភិបាល​ ក្នុង​ការតាក់​តែង​គោល​នយោបាយ​ម៉ាក្រូសេដ្ឋ​កិច្ច​កិច្ច​ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់សហគ្រាស ​ដើម្បីខឿនសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា និងប្រកប​ដោយចីភាពថែមទៀ​ត៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top