• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

សុខសាន្តអែវយ៉ (Eo gio)

មិន​ដឹង​​នរណា​បាន​ដាក់​ឈ្មោះ​​ថា​​អែវ​យ៉​ (Eo gio) ដែលទី​កន្លែង​​ពោរពេញ​ទៅ​ដោយ​អាថ៌កំបាំង និង ភាព​ទាក់ទាញ​​យ៉ាង​នេះ?​។ គ្រាន់តែ​បាន​ស្តាប់​និទាន​មកថា​ មនុស្ស​គ្រប់គ្នា​ស្តាប់​បាន​សំឡេង​​រន្ធត់​អារម្មណ៍​​នៅ​​ចុង​ថ្ងៃ​រសៀល​​ ពេល​ថ្ងៃអស្តង្គត​លាប​ពណ៌​លឿង​គ្រប​ដណ្តប់​លើ​ផ្ទៃទឹក​ ព្រមទាំង​​មាន​ហ្វូង​បក្សី​ក្រចៀកកាំ​ហើរ​ឆ្វៀល​ឆ្វាត់​​ស្វែង​រក​ទ្រនំ​។ អ្នក​ខ្លះ​បែរជា​បក​ស្រាយ​យ៉ាង​សាមញ្ញ នោះគឺជា​​ការ​​ប្រគំនៃ​​ជំនោរ​ខ្យល់បកបោក​ប្រដេញ​គ្នា ជ្រែក​ចូល​មក​កាន់​ឈូង​សមុទ្រ​ស្ងាត់​។ ក្នុងពេល​មនុស្ស​​មួយ​ចំនួន​នៅ​តែ​អះអាង​ថា នោះ​ជា​ពាក្យ​ខ្សឹម​សម្ងាត់​បញ្ញើ​របស់​ធម្មជាតិ​។

 ឆ្នេរ​សមុទ្រ​អែវ​យ៉ (Eo gio)​ ចំណុះ​ភូមិសាស្រ្ត​ឃុំ​ញើន​លី (Nhon Ly) ទីក្រុង​ក្វី​ញើន​ (Quy Nhon) ខេត្ត​ប៊ិញ​ឌិញ (Binh Dinh)​។​ មិត្ត​គ្រាន់តែ​អញ្ជើញ​មកដល់​តំបន់​ស្ពាន​ធី​ណាយ​​ (Thi Nai) ឆ្លង​កាត់​ផ្លូវ​បែក​ជា​បី​ញើន​ហូយ​ (Nhon Hoi) ទទួល​បាន​​​​អារម្មណ៍​អណ្តែត​អណ្តូង​ ចំហាយ​ទឹក​ប្រៃៗ​អ្វី​មួយ​មកពី​មហា​​សមុទ្រ​។ ហើយ​​ប៉ុន្មាន​នាទី​​ក្រោយ​មក​ ពេល​​ទៅ​ប៉ះ​នឹង​​ដើម​ស្ងាវ​​ឈរ​ត្រៀមត្រា​​​សម្ងំ​លើ​​ឆ្នេរ​ខ្សាច់​ នោះជា​ពេល​អ្នក​បាន​អញ្ជើញទៅ​ដល់​អែវ​យ៉​ (Eo gio) ដែល​ខ្លួន​ត្រូវ​ការ​ស្វែង​រក​។​

លើ​ដង​ភ្នំ​អឌ្ឍចន្ទ​​​​វែង​អន្លាយ ដេក​​តាម​បណ្តោយ​តាម​មាត់​សមុទ្រ​ក្វី​ញើន​ (Quy Nhon) អែវ​យ៉ (Eo gio) ជា​ទីកន្លែង​​ឆ្ងាយ​បំផុត​ និង​ ពិសេ​សបំផុត​។ ចាប់​ពី​ផ្លូវ​លំ​ចាស់​ ឡើង​តាម​​​កាំ​ជណ្តើរ​​ខ្ពស់​ត្រដែត​ នៅ​ក្បែរ​ឈូង​សមុទ្រ​ពណ៌ស្រស់​លេច​ធ្លោ​ កណ្តាល​ផ្ទៃ​​មេឃ​ពណ៌បៃតង ​​និង​ ពពក​សក្បោះ​ មិត្ត​នឹង​បាន​គយ​គន់​ទេសភាព​ល្អ​ឥតខ្ចោះ​របស់​អែវ​យ៉ (Eo gio)​។ ពី​ខ្ពស់​សំឡឹង​ចុះ​ក្រោម​ មិត្ត​នឹង​ឃើញ​ផ្ទៃទឹក​សមុទ្រ​មួយ​ ដែល​បាន​សាងរូប ​ទៅ​ដោយ​​ដង​ភ្នំ​ខ្ពស់​អោប​ត្រកង​បី​។

អែវ​យ៉ (Eo gio) មិនត្រឹម​តែ​ជា “​ឈូង​ទាញ​ខ្យល់​” វា​នៅ​មាន​អត្ថន័យ​ដូច​ជា​រាង​រូវ​កញ្ញាម្នាក់​​ បញ្ចេញ​បង្អួតសម្រស់​ល្វត់​ល្វាន់​ស្រៀបបៀប​​​​​។ ប្រសិន​បើ​ នរណា​ចង់​ឃើញ​សម្រស់​ស្រស់​ស្អាត​បាន​តុប​តែង​ ពណ៌​សិប្បនិមិ្ម​តឆើត​ឆាយ​ នឹង​​ងាយ​ខក​ចិត្ត​ណាស់​។ ពីព្រោះ​អែវ​យ៉ (Eo gio) ​នៅ​រហោស្ថាន​ណាស់ ហើយ​ សម្រស់​ស្អាត​របស់​វា​ រំ​លេច​​ចេញ​ដោយ​ភាព​សាមញ្ញ​ និង​ បិរ បរិសុ​ទ្ធ​​​តែ​ប៉ុណ្ណោះ​។ វា​ស្អាត​​សាមញ្ញ​ធម្មតា​ ដោយ​សារ​ពន្លឺ​ថ្ងៃ​​ចែង​ចាំង​ពីលើ​ក្បាល​ តន្រ្តី​រសាត់​តាម​វាយោ​​ ស្លែ​លើ​ថ្ម​ និង ទឹក​សមុទ្រ​​រលកស្រិច​ៗ​បោក​បាច់ក្រោម​បាតទ​​ជើង​។ សម្រស់​ធម្មជាតិ​ប្រណិត​ ដែល​អ្នក​ស្រឡាញ់​ធម្មជាតិ​ ក្រេប​យក​ខ្លឹមសារបាន​​នៅពេល​អារម្មណ៍ពិត​​​ស្រស់ថ្លា​ និង ចិត្ត​ស្ងប់​។​



 ឆ្នេរ​ថ្មអណ្តែត​នៅ​អែវ​យ៉ (Eo gio) បាន​សាង​ឡើងដោយ​ដង​ផ្លូវ​​ថ្មើរ​ជើង ទុកសម្រាប់​ភ្ញៀវទេសចរ​គយ​គន់ទេសភាព​។ រូបថត៖​ បាង៉ុក​


 អែវ​យ៉​ស្អាត​អស្ចារ្យ​ និង រហស្ថាន​ណាស់។ រូបថត៖ បាង៉ុក​


 ភ្ញៀវទេសចរ​ពិសោធន៍​​លេង​ទឹក​សមុទ្រ​ខៀវ​ថ្លា​ឈ្វេង​ នៅ​អែវ​យ៉ (Eo gio)​។​រូបថត៖ បាង៉ុក


 ភ្ញៀវទេសចរ​ចូល​ចិត្ត​កត់ត្រា​ដោយ​ស្លឹក​រូបថត​​ដ៏ស្រស់​ស្អាត​នៅ​អែវ​យ៉ ​(Eo gio)។ ​រូបថត៖ បាង៉ុក


 រដូវ​ស្លែ​សារាយ​នៅអែវ​យ៉ (Eo gio)។ រូបថត៖ បាង៉ុក


 អ្នកស្រុក​​នេសាទ​ចាប់​ជល​ផល ​ដោយ​ទូល្អី​នៅ​អែវ​យ៉ (Eo gio)​។ រូបថត៖ បាង៉ុក

 

 ដង​​ភ្នំ​ធម្មជាតិ​រ​បាំង​រាំង​ឱ្យ​តំបន់ទឹក​សមុទ្រ​ស្ងប់​​រលក​ ព្រមជាមួយ​រូង​​ភ្នំ​ជាច្រើន​ដូចជា​៖ រូង​​ត្រប្រចៀវ​ រូង​​គី​ក (Ky Co) រូង​បាង៉ែ (Ba Nghe) ​ជាដើម​ បង្កើត​ជា​ជីវសាស្រ្ត​ចម្រុះ​ពិសេស​កម្ររក​មាន​។ ក្នុង​​​ជីវសាស្រ្ត​ចម្រុះ​នោះ ឆ្នេរ​ថ្ម​អណ្តែត​ ជា​ទីកន្លែង​ពិសេស​ប្រមូល​ផ្តុំ​នូវ​គនរ​ដុំ​ថ្ម​តូច​ធំ ​​ជាមួយ​នឹង​​រូប​រាង​​ពណ៌​ផ្សេង​គ្នា​ដោយ​រងការ​បបោស​សំណឹកនៃ​​​វាយោ​និងគង្គា ដុំ​ថ្ម​ទាំង​នេះ​បាន​​បញ្ជេញទឹក​ពណ៌​តាម​ពេលវេលា​។ មិត្ត​អាច​ស្វែង​រក​ដុំ​​​​ថ្ម​អង្គុយ​ត្រកង​វាយោ​ ឬដេក​លើ​ផ្ទាំង​ថ្ម​ធំ​លំហែកាយ​សប្បាយចិត្ត​​​ក្រោម​លំហមេឃា​។ ​មិត្ត​ក៏អាច​ដើរ​កម្សាន្ត​មើ​ល​ព្រំ​ពណ៌​ខៀវ​លេច​អណ្តែត​លើ​ផែន​​ថ្មដា​។ បើ​ចង់​រស់នៅ​ជាមួយ​នឹង​អ្នកស្រុក​ ចូរ​មិត្ត​​អញ្ជើញទៅ​កាន់​ភូមិ​នេសាទ​ជិត​នោះ ដើម្បីក្រេប​ពិសា​ម្ហូប​អាហារ​ស្រស់ៗ​​ បាន​ច្នៃ​យ៉ាង​សាមញ្ញ​។ អ្វី​ដែល​មិត្តទទួលបាន​មិនមែន​ជា​ការ​​​រាប់​​​រក​រាក់ទាក់​ បម្រើ​យ៉ាង​ជំនាញនោះ​តទេ​​ មិត្ត​នឹង​ទទួល​បាន​​​ភាព​ស្លូត​ត្រង់​សាមញ្ញ​របស់​អ្នកស្រុក​សមុទ្រទៅវិញ​​។

ចង់​ពិសោធន៍​ជាង​នេះទៀត មិត្ត​អាច​ជួល​កាណូត​ទឹក​ ទៅ​ទស្សនា​កោះ​គី​ករ (Ky Co)​ បន្ទាប់ពី​ងូត​ទឹក​សមុទ្រយ៉ាង​​សប្បាយ​ និង ​ទៅ​ត្រាំ​ខ្លួន​ក្រោម​ទឹក​ជ្រោះ​ធម្មជាតិ​ស្រស់​ថ្លា​។​ ពេល​អារម្មណ៍​ស្រស់​ស្រាយ​សប្បាយ​ចិត្ត​ មិត្ត​អាច​ទៅកាន់វត្ត​បូជា​សូម​សុខ គយ​គន់​រូប​សំណាក​ព្រះម៉ែ​គង់​ស៊ីអីន​ ទ្រង់​មាន​ឥរិយាបទ​ឈរ​ប្រកបដោយ​ចិត្ត​មេត្តា​សំឡឹង​មើលទៅផ្ទៃ​​សមុទ្រ​ ដើម្បី​បួង​ស្រួ​ង​សូម​សុខ​សាន្ត​ជូន​ប្រជា​។​

មិត្ត​គប្បី​អញ្ជើញ​មកទី​នេះ នា​រដូវ​ប្រាំង​ រហូត​ដល់​ពាក់​កណ្តាល​រដូវ​ស្លឹក​ឈើ​ជ្រុះ​ ពេល​ព្យុះរសាត់​ទៅបន្សល់​នៅ​ភាព​សុខសាន្ត​យូ​រថ្ងៃ​នៅ​អែវ​យ៉ (Eo gio)​។ រដូវ​ប្រាំង​ក្តៅ​ស្រោច​ ប៉ុន្តែ​អែវ​យ៉ (Eo gio) ​បែរជា​ត្រជាក់ស្រេប​ ​ដោយ​សារ​តែង​បាន​ភ្នំ​ខ្ពស់​​របាំង​ថ្ងៃ​។ ដើម​រដូវ​ស្លឹក​ឈើជ្រុះ​ ខ្យល់​បក​រវិក​ៗ ចំហាយ​ទឹក​ចុះ​ស្រទន់ជាង​។ ចំណុះ​ចំណាប់អារម្មណ៍​នៅទី​នេះ មិនត្រឹមតែ​​​រាង​កែប​សេះ​ ជាមួយ​នឹង​ឈូង​សមុទ្រ​អោប​​វាយោបញ្ជ្រាប​​ចូល​សន្តាន​ចិត្ត​ មិតត្រឹម​តែ​ជា​ឆេរ​សមុទ្រ​អណ្តែត​សម្បូរ​រូបរាង​ ពណ៌សម្បុរ​ តែ​គួរ​ចំណាប់​អារម្មណ៍​នោះគឺ​ទឹក​សមុទ្រ​មាន​ពណ៌​ខៀវ​ថ្លា​ឈ្វេង​។​

 នៅ​អែវ​យ៉ (Eo gio)​ នេះ មិត្ត​នឹង​ឃើញ​ច្បាស់​ជាងនូវ​ភាពអស្ចារ្យ​នៃ​ធម្មជាតិ​ ភាព​រឹង​មាំ​អនេក​នៃ​វេលា និង ភាព​ឥតតម្លៃ​នៃ​ខ្យល់​អាកាសបរិសុទ្ធ​។ អញ្ជើញ​មកដល់​អែវ​យ៉ (Eo gio)​ ដើម្បី​បាន​អណ្តែតប្រាណ​​លើ​​ផ្ទៃគង្គា​ខៀវ​ត្រជាក់​ ដើម្បី​បាន​ក្រេប​យក​ខ្យល់អាកាស​មិន​លាយ​លំ​ធូលី​ក្រុង​។ ដើម្បីបាន​ស្ងប់​ចិត្ត​ជម្រះ​មន្ទិល​ បំផុត​គឺ​យល់​ពី​តម្លៃ​ពិតប្រាកដ​របស់​ធម្មជាតិ​និង​ជីវិត៕​

 

 អត្ថបទ៖ ផាម​ធ្វី​យុង រូបថត៖ បាង៉ុក​

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top