• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

សុខសាន្តលើបណ្តាតំបន់មានអ្នកកាន់សាសនាកាតូលិក

អ្នកកាន់សាសនាកាតូលិកចំនួន ៧ លាននាក់ (ស្មើនឹង ៨% នៃប្រជាជនទូទាំងប្រទេស)  សហគមន៍​អ្នកកាន់សាសនាកាតូលិកវៀតណាមកំពុងរស់នៅ ក្នុងភូមិសាស្ត្រចំនួន ៤៥០០ នៅទូទាំងប្រទេសវៀតណាម បាននិងកំពុងមានជីវភាពរស់នៅល្អបរវនឹងសាសនាកាតូលិក រួមចំណែកក្នុងការអភិវឌ្ឍ និងវិបុលភាពមាតុភូមិវៀតណាម។

នាបច្ចុប្បន្ននេះ ជីវភាពរស់នៅដ៏សុខសាន្តរបស់បងប្អូនកាន់សាសនាកាតូលិកគឺជាសមិទ្ធផលដែលទទួលបានក្នុងអំឡុងពេល ៥០០ ឆ្នាំនៃការចូលមក និងរីកចំរើននៃសាសនានេះ ( នាឆ្នាំ១៥៣៣ សាសនាកាតូលិចចាប់ផ្តើមវត្តមាន នៅប្រទេសវៀតណាម)។ អ្នកយកព័ត៌មានកាសែតរូបភាពវៀតណាម បានធ្វើដំណើរទៅកាន់បណ្តាភូមិសាស្ត្រកាន់សាសនាកាតូលិកចំណុះសហគមន៍អ្នកកាន់សាសនាកាតូលិចហាណូយ (Ha Noi) ហ្វេ (Hue) និងទីក្រុងហូជីមិញ (Ho Chi Minh) ដើម្បីឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់នូវបរិយាកាសសុខសាន្ត ជីវភាពរស់នៅបរវនឹងសាសនាកាតូលិក យកអស់កម្លាំងកាយចិត្តបំរើព្រះយេស៊ូ និងបំរើប្រជាជាតិរបស់អ្នកកាន់សាសនាកាតូលិកវៀតណាម។


ទីក្រុងហ្វេ (Hue) ទទួលដំណឹងល្អ

អ្នកកាន់សាសនាកាតូលិចចំនួន ២០០០ នាក់ បានមកព្រះវិហារ ភូកាម (Phu Cam) ចូលរួមក្នុងពិធីបុណ្យនៅថ្ងៃព្រះអាទិត្យ ដើម្បីស្តាប់ការពន្យល់ពីបូជាចារ្យវ័យក្មេង  Giuse ង្វៀន ហ៊ឹវក្វឹកហ៊ុយ (Nguyen Huu Quoc Huy) ស្តីពីក្តីស្នេហា សាមគ្គីភាព និងភារកិច្ចរបស់អ្នកកាន់សាសនាកាតូលិក។ ក្នុងដំណើរការពន្យល់ បូជាចារ្យវ័យក្មេងរូបនេះបានសប្បាយរីករាយជូនដំណឹងស្តីពីតំបន់កាន់សាសនាកាតូលិចហ្វេ (Hue)  (រួមមានខេត្ត ក្វាងទ្រី (Quang Tri) និងខេត្តធឿធៀនហ្វេ (Thua Thien Hue) ) បានរៀបចំពិធីបើកឆ្នាំព្រះយេស៊ូប្រកបដោយជោគជ័យ ដែលជាព្រឹត្តការណ៍សំខាន់បំផុត ចាប់ពីពិធីរំលឹកខួបអនុស្សាវរីយ៍ ១៥០ ឆ្នាំនៃទិវាបង្កើតតំបន់​មាន​អ្នកកាន់សាសនាកាតូលិកហ្វេ (Hue)  បានរៀបចំឡើង នា ១៨ ឆ្នាំមុន។ ដំណឹងល្អនេះ បានធ្វើអ្នកកាន់សាសនាកាតូលិកវត្តមាននៅព្រះវិហារនេះសប្បាយរីករាយយ៉ាងក្រៃងលែង។


បានឲ្យដឹងថា នាឆ្នាំ១៩៦០ ហ្វេ (Hue) មានកិត្តយសទទួលព្រះរាជក្រឹត្យ ដែលប្រកាសចេញដោយសម្តេចប៉ាប Gioan ១២ នៅបុរីវ៉ាទីកង់ អំពីបង្កើនតំបន់មានអ្នកកាន់សាសនាកាតូលិកហ្វេ (Hue)  ក្លាយទៅជាសហគមន៍អ្នកកាន់សាសនាកាតូលិកហ្វេ (Hue)  ស្មើនឹងសហគមន៍អ្នកកាន់សាសនាកាតូលិកហាណូយ (Ha Noi) និងទីក្រុងហូជីមិញ (Ho Chi Minh)។

ព្រះវិហារកាតូលិក ភូកាម (Phu Cam)  គឺព្រះវិហារសំខាន់និងធំបំផុតមួយក្នុងសហគមន៍អ្នកកាន់សាសនាកាតូលិកហ្វេ (Hue)  ស្ថិតលើភ្នំតូចភឿគក្វា (Phuoc Qua)  ក្នុងភូមិសាស្ត្រខណ្ឌ ភឿគវិញ (Phuoc Vinh) ទីក្រុងហ្វេ (Hue)។ ព្រះវិហានេះគឺមួយក្នុងចំណោមបណ្តាព្រះវិហារធំ ល្បីឈ្មោះនិងបានកសាងពីយូរលង់មកនេះហើយ នៅទីក្រុងហ្វេ (Hue)   ដែលជាទីកន្លែងជួបជុំអ្នកកាន់សាសនាកាតូលិកចំនួន ៦០០០ នាក់។ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍ បងប្អូនកាន់សាសនាកាតូលិកបានពាក់សំលៀកបំពាក់ស្អាត និងចូលរួមក្នុងពិធីបុណ្យ នៅព្រះវិហារនេះ។

 


 ព្រះវិហារកាតូលិក ភូកាម (Phu Cam) អាចទទួលអ្នកកាន់សាសនាកាតូលិកចំនួន ២.៥០០ នាក់
ក្នុងពិធិបុណ្យថ្ងៃអាទិត្យ។ រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម



ក្រុមកុមាររៀនក្នុងថ្នាក់បង្រៀនលទ្ធិគោល នៅលើខឿននៃព្រះវិហារកាតូលិក ភូកាម (Phu Cam)។
រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម



ថ្នាក់បង្រៀននៅវិស្សមកាលរបស់ក្រុមកុមារ នៅព្រះវិហារកាតូលិក ភូកាម (Phu Cam) រួមមានខ្លឹមសារ
ដ៏ចាប់ចិត្ត ដូចជា៖ លេងកម្សាន្ត រៀនលទ្ធិគោល   ភាសាបរទេស ហាត់ពត់បំណិនជីវិត ។
រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម



ក្រុមកុមារនៃព្រះវិហារកាតូលិក ភូកាម (Phu Cam) សប្បាយរីករាយចូលរួមក្នុងម៉ោងរៀនការរាំ និងច្រៀង។
រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម

 


រីឯជំនឿសាសនាកាតូលិកនៅតំបន់ពិសិដ្ឋឡាវ៉ាង (La Vang) វិញ (តាមរឿងរ៉ាវនៅតំបន់នេះព្រះម៉ែ Maria បានលេចចេញ) (ខេត្ត ក្វាងទ្រី) (Quang Tri) ចំណុះ សហគមន៍អ្នកកាន់សាសនាកាតូលិកហ្វេ (Hue)  ពិតជាពុះកញ្ច្រោលជាង ពីព្រោះនៅទីនេះគឺជាតំបន់ពិសិដ្ឋសំរាប់អ្នកកាន់សាសនាកាតូលិកវៀតណាមមកដល់ ថែមទាំងគឺជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនូវសាសនាក្នុងនិងក្រៅប្រទេស ផងដែរ។ ជារៀងរាល់ឆ្នាំ នាកណ្តាលខែសីហា តំបន់ពិសិដ្ឋឡាវ៉ាង (La Vang) ទទួលអ្នកកាន់សាសនាកាតូលិក ភ្ញៀវទេសចរណ៍ក្នុង និងក្រៅប្រទេសរាប់ម៉ឺននាក់មកទស្សនានិងបួងសួងព្រះម៉ែផ្តល់បុណ្យ។

នាឆ្នាំ២០១២ តំបន់ពិសិដ្ឋ ឡាវ៉ាង (La Vang) បានកសាងព្រះវិហារស្អាតមួយ តាមស្ថាបត្យកម្មប្រពៃណីវៀតណាម និងអាចទទួលស្វាគមន៍អ្នកកាន់សាសនាកាតូលិកចំនួន ៥.០០០ នាក់ ដែលបង្កើនការចាប់ចិត្តនៅពេលមកទស្សនាតំបន់ពិសិដ្ឋនេះ។

សហគមន៍អ្នកកាន់សាសនាកាតូលិកហ្វេ (Huế)  មានមុខមាត់អភិវឌ្ឍ សុខសាន្តដូចសព្វថ្ងៃនេះដោយសារគុណបំណាច់ពីក្តីស្នេហា សាមគ្គីភាពនៃសមាគមន៍អ្នកកាន់សាសនាកាតូលិក  និងអាណិកជនកាន់សាសនាកាតូលិករស់នៅបរទេស។ ក្រៅពីនោះមានការរួមចំណែកពីការជួយឧបត្ថម្ភរបស់អាជ្ញាធរគ្រប់ជាន់គ្រប់ថ្នាក់នៅ​តំបន់នេះ ដែរ។
 


សមាគមន៍អ្នកកាន់សាសនាកាតូលិក តីលីញ (Tay Linh)  ស្ថិតក្នុងសង្កាត់ ធួនឡុក (Thuan Loc) នៃកណ្តាលទីក្រុងហ្វេ (Hue) ដែលបានបង្កើតឡើងនាសម័យពីឆ្នាំ១៧១៤ ដល់ ១៧៦៥ និងឈ្មោះដើមគឺសមាគមន៍អ្នកកាន់សាសនាកាតូលិក កូវខ (Cau Kho) ។ នាបច្ចុប្បន្ននេះមានបរិមាណអ្នកកាន់សាសនាកាតូលិកចំនួន  ១.១០០ នាក់។
ក្នុងរូបត៖ អ្នកកាន់សាសនាកាតូលិកនៃសមាគមន៍ តីលីញ (Tay Linh)   ចូលរួមក្នុងពិធិបុណ្យថ្ងៃអាទិត្យ។
រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម



កុមារក្នុងក្រុមជំនួយការរៀបចំពិធិបុណ្យ នៅព្រះសមាគមន៍អ្នកកាន់សាសនាកាតូលិក តីលីញ (Tay Linh) 
បានថ្វាយធូបនិងទៀន មុនពេលបូជាចារ្យចាប់ផ្តើមពិធីបុណ្យ។
រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម



ក្រុមចម្រៀងក្នុងព្រះវិហារកាតូលិកនៃព្រះសមាគមន៍អ្នកកាន់សាសនាកាតូលិក តីលីញ (Tay Linh) 
ក្នុងពិធិបុណ្យថ្ងៃអាទិត្យ។ រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម



សមាគមន៍អ្នកកាន់សាសនាកាតូលិក តីលីញ (Tay Linh) ចំនួន ១១០០ នាក់  ភាគច្រើនរស់នៅសង្កាត់ ធួនឡុក (Thuan Loc) និងបណ្តាសង្កាត់ជុំវិញនេះដែលចំណុះសហគមន៍អ្នកកាន់ សាសនាកាតូលិកហ្វេ (Hue) ។
រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម



ព្រះម៉ែ ឡាវ៉ាង (La Vang)  ជាតំណាងឲ្យព្រះម៉ែ Maria ដែលមានរូបរាងស្តី្រវៀតណាមកំពុងពកូន
និងពាក់សម្លៀកបំពាក់ប្រពៃណីវៀតណាម។ រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម



ព្រះវិហារថ្មីទើបបានកសាងនៅតំបន់ពិសិដ្ឋឡាវ៉ាង (La Vang) មើលពីប៉មជួង។
រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម



រូបភាពអ្នកបានស្លាប់ដោយផ្សព្វផ្សាយសាសនាកាតូលិក នៅមជ្ឈមណ្ឌលតំបន់ពិសិដ្ឋឡាវ៉ាង (La Vang) ។
រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម



បុព្វជិកជាស្រី្តកំពុងនិយាយសំណេះសំណាលនិងសួរសុខទុក្ខគ្នាទៅវិញទៅមក នៅពេលមក
ដល់តំបន់ពិសិដ្ឋឡាវ៉ាង (La Vang) ។ រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម

 

នាពេលប៉ុន្មានឆ្នាំកន្លងទៅ អាជ្ញាធរខេត្តធឿធៀនហ្វេ (Thua Thien Hue) បានបង្កលក្ខណៈងាយស្រួលសំរាប់វិមានកាតូលិកនៃសហគមន៍អ្នកកាន់សាសនាកាតូលិកហ្វេ (Hue)  ក្នុងការបែងចែក និងបង្កើតភូមិសាស្ត្រកាន់សាសនាកាតូលិក ដូចជា៖ សើនធុយ (Son Thuy) ផុងសើន (Phong Son) ហឿងភូ (Huong Phu) ចាញស្វឹន (Chanh Xuan) ហ័រដា (Hoa Da) បួងតាំម (Buong Tam) ញ៉ឹតតី (Nhat Tay)។ ក្នុងអំឡុងពេល ៥ ឆ្នាំកន្លងទៅ  វិមានកាតូលិកនៃ សហគមន៍អ្នកកាន់សាសនាកាតូលិកហ្វេ (Hue)   បានឡើងតំណែងបូជាចារ្យចំនួន ៤៥ នាក់ តែងតាំងបូជាចារ្យគ្រប់គ្រងភូមិសាស្ត្រកាន់សាសនាកាតូលិកចំនួន ៦០ នាក់ និងបញ្ជូនបូជាចារ្យមកដល់ភូមិសាស្ត្រផ្សេងៗ ចំនួន ៧០ នាក់។

អាចនិយាយថា ទោះបីជីវភាពរស់នៅរបស់ប្រជាជននៅតែជួបការលំបាកជាច្រើនក៏ដោយ ប៉ុន្តែ អាជ្ញាធរបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ដើម្បីជួយឧបត្ថម្ភសហគមន៍អ្នកកាន់សាសនាកាតូលិក និងបងប្អូនប្រជាជនកាន់សាសនាកាតូលិកអាចរីកចំរើនសាសនានិងជីវភាពរស់នៅដ៏សុខដុមរមនា។ ទំនាក់ទំនងរវាងអាជ្ញាធរ និងបងប្អូនប្រជាជនកាន់សាសនាកាតូលិកបានយោគយល់គ្នា ចែករំលែក សំដៅកសាងសាមគ្គីភាពជីវភាពរស់នៅល្អបរវនឹងសាសនា។ ម៉្យាងទៀត ហ្វេ (Hue)  មិនមែនជាទីកន្លែងកើតឡើងបណ្តាគំនិតខុសឆ្គងស្តីពីសាសនា សិទ្ធិមនុស្ស នៅឡើយទេ។ នោះពិតជាស្រុករបស់ក្តីសប្បាយរីករាយ របស់ដំណឹងល្អប្រសើរ។


សហគមន៍អ្នកកាន់សាសនាកាតូលិកហ្វេ (Hue)  គឺមួយក្នុងចំណោម សហគមន៍អ្នកកាន់សាសនាកាតូលិកទាំងបី នៅ ប្រទេសវៀតណាម។ មាន ៥ ភូមិសាស្ត្រកាន់សាសនាកាតូលិកចំណុះ សហគមន៍អ្នកកាន់សាសនាកាតូលិកហ្វេ (Hue) នេះ រួមមាន៖ បានមេធួត (Ban Me Thuat) ដាណាំង (Da Nang) ញ៉ាត្រាង (Nha Trang) កុនទុំ (Kon Tum) គ្វីញ៉ឹន (Qui Nhon)។   អគ្គនាយកគ្រប់គ្រងសហគមន៍អ្នកកាន់សាសនាកាតូលិកហ្វេ (Hue) បូជាចារ្យ Giuse ង្វៀនជីលីញ (Nguyen Chi Linh )- ប្រធានក្រុមប្រឹក្សាបូជាចារ្យវៀតណាម។

ប្រភព៖ ក្រុមប្រឹក្សាបូជាចារ្យវៀតណាមនិង សហគមន៍អ្នកកាន់សាសនាកាតូលិក


ថ្នាក់បង្រៀបានរៀបចំឡើង នៅវិស្សមកាល នៅព្រះវិហារ

មកដល់តំបន់សមាគមន៍អ្នកកាន់សាសនា ផាតយៀម (Phát Diệm) ស្រុក គីមសើន (Kim Sơn) ខេត្ត នីញប៊ិញ (Ninh Bình) ចំណុះសហគមន៍អ្នកកាន់សាសនាកាតូលិកហាណូយ ̣̣(Hà Nội) យើងខ្ញុំបានមើលឃើញជាផ្ទាល់ភ្នែកថ្នាក់បង្រៀបានរៀបចំឡើង នៅវិស្សមកាល នៅព្រះវិហារបូរាណ។

ថ្នាក់បង្រៀនបានបែងចែកតាមក្រុម និងអាស្រ័យទៅលើអាយុ៖ ក្រុមសិស្សច្បង (អាយុពី ១៣ ដល់ ១៥ ឆ្នាំ) ក្រុមសិស្សកុមារជំទង់ (អាយុពី ១០ ដល់ ១២ ឆ្នាំ) និងក្រុមកុមារ (អាយុពី ៧ ដល់ ៩ ឆ្នាំ)។ ក្រុមសិស្សច្បងរួមមានយុវជនបានហាត់ពត់បណ្តាសមត្ថភាព ដើម្បីជួយនិងណែនាំកុមារក្នុងតំបន់រៀបចំបណ្តាសកម្មភាព នៅវិស្សមកាល​។ 
 


ពិធីបុណ្យណូអែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងបរិយាកាសសុខសាន្តនិងកក់ក្តៅ
ដែលទាក់ទាញការយកចិត្តទុកដាក់ពីប្រជាជនក្នុងតំបន់។ រូបថត៖ ត្រឹនហៀវ



ពិធីបុណ្យមួយ បានរៀបចំឡើង នៅព្រះវិហារ ផាតយៀម (Phat Diem)។ រូបថត៖ ត្រឹនហៀវ


សមាគមន៍អ្នកកាន់សាសនាកាតូលិក ផាតយៀម (Phat Diem)រៀបចំបណ្តាសកម្មភាព
នៅវិស្សមកាលសំរាប់កុមារជំទង់ កុមារក្នុងតំបន់។ រូបថត៖ ត្រឹនហៀវ



កុមារចូលរួមក្នុងពិធីដង្ហែទៀន ក្នុងពិធីបុណ្យណូអែល។ រូបថត៖ ត្រឹនហៀវ
 

ថ្នាក់បង្រៀនបានរៀបចំឡើងដោយបរិយាកាសសប្បាយរីករាយ។ កូនសិស្សចូលរួមក្នុងការលេងល្បែង អនុវត្តបំណិនជីវិត​ និងការយោគយល់និងជួយគ្នាទៅវិញទៅមកក្នុងក្រុមមួយ។

កុមារី ផាម ធីធូ (Pham Thi Thu) (ឈ្មោះសាសនាកាតូលិក Terexe ផាម ធីធូ (Pham Thi Thu)) ជាសមាជិកនៃក្រុមសិស្សច្បង បានចែករំលែកថា៖ “ចូលរួមក្នុងថ្នាក់បង្រៀននេះ យើងខ្ញុំបានហ្វឹកហាត់បំណិនរៀបចំបណ្តាសកម្មភាព ចំណេះដឹងនូវសាសនាកាតូលិក គម្ពីរសាសនាកាតូលិក និងគោលនយោបាយសាសនា។ នេះក៏គឺជារបៀបមួយដើម្បីយើងខ្ញុំអាចរួមវិភាគទានដ៏តិចតូចក្នុងការបំរើសហគមន៍អ្នកកាន់សាសនាកាតូលិក ផង​ដែរ”​។

ក្រៅពីនោះ កូនសិស្សក្នុងថ្នាក់នេះបានស្វែងយល់នូវប្រវត្តិសាស្ត្រនៃព្រះវិហារកាតូលិក ផាមយៀម (Phat Diem)  មកទស្សនាបណ្តាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ ក្នុងតំបន់ ដូចជា៖ ស្ពាន ផាតយៀម (Phat Diem)  រោងល្ខោន ណាមថាញ (Nam Thanh) ...

“បន្ទាប់ពីម៉ោងរៀនសូត្រ យើងខ្ញុំបានអង្គុយនិងច្រៀងបទចម្រៀងសប្បាយរីករាយ។ ចំណេះដឹងអ្វីៗ ដែលយើងខ្ញុំបានរៀននៅថ្នាក់នេះ ដែលជួយយើងខ្ញុំជឿជាក់ និងសកម្មជាង ក្នុងជីវភាពរស់នៅ។ ថ្នាក់បង្រៀននេះធ្វើឲ្យវិស្សមកាលរបស់យើងខ្ញុំកាន់តែចាប់ចិត្តជាង ” –កុមារី ផាម ធីធូ (Pham Thi Thu) បានចែករំលែក។

 

ជីវភាពរស់នៅល្អបរវនឹងសាសនាកាតូលិក នៅសមាគន៍អ្នកកាន់សាសនាកាតូលិក សួយរ៉ាវ (Suoi Rao)

ពាក្យស្លោក “ជីវភាពរស់នៅល្អបរវនឹងសាសនាកាតូលិក” ប៉ុន្តែឆ្នាំកន្លងមកនេះ អ្នកកាន់សាសនាកាតូលិក នៅសមាគន៍អ្នកកាន់សាសនាកាតូលិក សួយរ៉ាវ (Suối Rao) នៅឃុំ ស្រុកចូវឌឹក (Châu Đức) ចំណុះសហគមន៍អ្នកកាន់សាសនាកាតូលិកទីក្រុងហូជីមិញ  ដែលរួមជាមួយប្រជាជនរស់នៅខេត្ត​ បារៀវូងតាវ (Bà Rịa Vũng Tàu)  អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច ដើម្បីមានជីវភាពធូរធានិងសុភមង្គល។

 


ពិធីអាពាហ៍ពិពាហ៍មួយបានរៀបចំនៅព្រះវិហារ សួយរ៉ាវ (Suoi Rao)។
រូបថត៖ គីមភឿង



សកម្មភាពសំរាប់កុមារជំទង់និងកុមារ នៅវិស្សមកាល បានរៀបចំដោយសមាគមន៍អ្នកកាន់សាសនា
កាតូលិក សួយរ៉ាវ (Suoi Rao)។ រូបថត៖ គីមភឿង



អាជ្ញាធរខេត្ត បារៀ -  វ៉ូងតាវ (Ba Ria - Vung Tau) ព្យាបាលជំងឺដោយឥតគិតថ្លៃ
នៅក្នុងសមាគមន៍អ្នកកាន់សាសនាកាតូលិក សួយរ៉ាវ (Suoi Rao)។ រូបថត៖ គីមភឿង



ការក្លែងខ្លួនរបស់កុមារជំទង់និងកុមារក្នុងការបោះជំរុំនៅវិស្សមកាល ក្នុងអ្នកកាន់សាសនាកាតូលិក
សួយរ៉ាវ (Suoi Rao)។ រូបថត៖ គីមភឿង

 

មកទស្សនាសមាគមន៍អ្នកកាន់សាសនាកាតូលិក សួយរ៉ាវ (Suoi Rao) យើងខ្ញុំបានមើលឃើញពណ៌បៃតង់ពីចំការដាំកៅស៊ូ ដំណាំម្រេច និងបណ្តាប្រភេទផ្លែឈើ ចំណុះក្នុងបណ្តាកសិដ្ឋាន ដែលជួនកាលលេចចេញក្បែរព្រៃឈើ។ សមាគន៍អ្នកកាន់សាសនាកាតូលិក សួយរ៉ាវ (Suoi Rao) រួមមាន ៧៨០ នាក់ និងរកស៊ីដោយអភិវឌ្ឍសេដ្ឋកិច្ចកសិដ្ឋាន។

មកទស្សនាកសិដ្ឋានចិញ្ចឹមជ្រូកមេនិងពពែរបស់ប្តី ប្រពន្ធ លោក ង្វៀន គៀវហ៊ឹង (Nguyen Kieu Hung) និងលោកស្រី ត្រឹន ធីវ៉ឹន (Tran Thi Van) យើងខ្ញុំបានមើលឃើញជីវភាពសុខដុមរមនានៃតំបន់អ្នកកាន់សាសនាកាតូលិក ស្ថិតនៅក្បែរសមុទ្រ។ លោកស្រី ង្វៀន ធីហ័រ (Nguyen Thi Hoa) សប្បាយរីករាយចែករំលែកថា “គ្រួសារខ្ញុំបានដាំដំណាំកៅស៊ូ មានស្រះចិញ្ចឹមត្រី ទំហំ ៤ ហិចតា ដូច្នេះប្រាក់ចំណូលជាបង្គួរ។ កូនប្រុសរបស់ខ្ញុំបានរៀនសូត្រនៅសាលាកាតូលិក ស្វឹនឡុក (Xuan Loc) ដើម្បីបំរើព្រះយេស៊ូនិងស្រុកកំណើត”។

គ្រួសារអ្នកកាន់សាសនាកាតូលិក លោក ត្រឹនយុយក្វាង (Tran Duy Quang) (ភូមិ ១) បានលក់ត្រីទំងន់ ៨ តោន។ តំលៃប្រហែល ២០ ម៉ឺនសំរាប់មួយគីឡូក្រាម ដូច្នេះលោក ក្វាង (Quang) ទទួលបានប្រាក់ចំណេញជិត ៥០០ លានដុង។ ទម្រង់រូបភាពចិញ្ចឹមត្រីកំពុងរីកចម្រើន នៅគ្រួសារកាន់សាសនាកាតូលិកជាច្រើនក្នុងឃុំសួយរ៉ាវ (Suoi Rao)។ លោក ផាម វ៉ាន់ហ៊ីញ (Pham Van Hinh) ប្រធានសមាគមន៍កសិករឃុំបានឲ្យដឹងថា ក្នុងតំបន់មានប្រជាជនចិញ្ចឹមទឹកសាប ២៥ គ្រួសារ ក្នុងទំហំ ៣៥ ហិចតា។ មួយឆ្នាំលក់ចេញត្រីទឹកសាបគ្រប់ប្រភេទប្រហែល ៧០០ តោន។ នៅឆ្នាំនេះ ប្រមូលផលត្រីជាច្រើនសន្ធឹក តំលៃសមរម្យ ដូច្នេះកសិករទទួលប្រាក់ចំណូលជាបង្គួរ។

នៅវិស្សមកាលឆ្នាំនេះសមាគន៍អ្នកកាន់សាសនាកាតូលិក សួយរ៉ាវ (Suoi Rao) បានរៀបចំបណ្តាសកម្មភាពរៀនសូត្រ លត់ពត់ និងណែនាំនូវការធ្វើអំពើល្អសំរាប់កុមារ។ ទន្ទឹមនឹងការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច អ្នកកាន់សាសនាកាតូលិកតែងតែធ្វើអំពើល្អ និងសប្បុរសធម៌។ អ្នកកាន់សាសនាកាតូលិកមានជិវភាពធូរធាជាច្រើនគ្រួសារដែលជួយឧបត្ថម្ភបណ្តាគ្រួសារក្រីក្រ ឆ្លងកាត់ការលំបាកនិងកែលំអជីវភាពរបស់គេ./.

អត្ថបទនិងរូបថត៖ ថាញហ័រ ត្រឹនហៀវ ដាំង គីមភឿង

 

រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top