• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្ខាសាលាស្តីពី "ការធានាភាពស្របគ្នារវាងច្បាប់ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងច្បាប់ពាក់ព័ន្ធនានា"


 ទិដ្ឋភាពនៃសិក្ខាសាលា

 តាមការវិភាគរបស់អង្គប្រជុំថា បណ្ដាច្បាប់ផ្សេងៗ ដែលបានកំណត់អំពីអំពើពុករលួយរួមមាន៖ ច្បាប់​កម្មាភិបាល​ និង​ក្រមច្បាប់ព្រហ្មទណ្ឌ។ ​នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០១៨​ នៅទីក្រុងហាណូយ គណៈ​កម្មការ​កិច្ច​ការ​ផ្ទៃ​ក្នុងមជ្ឈឹម​ រួមសហ​ការ​ជាមួយ​កម្ម​វិធី​អភិវឌ្ឍន៍​ នៃអង្គការ​សហ​ប្រជាជាតិ​ប្រចាំនៅ​វៀតណា​ម​បានរៀប​ចំ សិក្ខាសាលាស្តីពី "ការ​ធានា​ភាព​ស្រប​​គ្នា​ រ​វាងច្បាប់ប្រ​យុទ្ធប្រឆាំងអំពើ​ពុករលួយ​ និង​ច្បាប់​ពាក់​ព័ន្ធ​​នានា ​ក្នុងប្រព័ន្ធច្បាប់វៀតណាម"​ សំដៅប្រមូល​មតិយោបល់​របស់​អ្នកជំនាញ​អំពីសេចក្ដី​ព្រៀង​ច្បាប់​ប្រយុទ្ធ​​​ប្រឆាំងអំពើពុករលួយ  (ធ្វើវិសោធនកម្ម) ដើម្បីដាក់ជូនរដ្ឋសភា​នីតិកាលទី ១៤ ផ្ដល់ម​តិ ហើយ​គ្រោង​នឹង​​អនុម័តនៅក្នុងសម័យប្រជុំលើកទី ៦ នាពេលខាងមុខ។
 
តាម​ការវិភាគរបស់អង្គប្រជុំថា បណ្ដាច្បាប់ផ្សេងៗ ដែលបានកំណត់អំពីអំពើពុករលួយរួមមាន៖ ច្បាប់​កម្មាភិបាល​ និងក្រមច្បាប់ព្រហ្មទណ្ឌ។ បើប្រៀបធៀបជាមួយច្បាប់ទាំងនេះ គឺច្បាប់ប្រយុទ្ធប្រឆាំង​អំពើពុក​រលួយគឺគ​ប្បីចាត់ទុក​ជាច្បាប់ឯកទេសអំពីការប្រយុទ្ធប្រឆាំងអំពើពុក​រលួយ។ ដើម្បីធានាភាព​ស្របគ្នាក្នុងការ​ធ្វើចំណាត់ការអំពើពុករលួយ​នោះ គឺគប្បីដាក់បញ្ជូលបទបញ្ញត្តិ​ផ្ទាល់អំពីការដាក់វិន័យ​ និងព្រហ្មទណ្ឌ​ទៅក្នុង​ក្នុង​ច្បាប់​នេះ។​ បណ្ឌិត  Nguyen Dinh Quy​en អតីត​ប្រធាន​វិទ្យាស្ថាន​សិក្សាស្រាវ​ជ្រាវ​នីតិ​បញ្ញត្ដិ​រដ្ឋសភា​វៀត​ណាម​បានឲ្យដឹ​ង​ថា៖
 
“ដោយសារសុពល​ភាពកែប្រែរបស់ច្បាប់ប្រយុទ្ធប្រឆាំងអំពើពុករលួយគឺត្រួតគ្នាជាមួយច្បាប់ពាក់ព័ន្ធជាច្រើន ជាពិសេសគឺ​ពាក់ព័ន្ធនឹងវិស័យនីតិវិធីព្រហ្មទណ្ឌ ស្ថាប័នស៊ើបអង្កេតព្រហ្មទណ្ឌ អធិការកិច្ច និងសវនកម្ម។ ច្បាប់ប្រយុទ្ធ​ប្រឆាំងអំពើពុករលួយមិនមែនជាជំនួយនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយប៉ុណ្ណោះទេ ពោល​គឺជា​​កត្តាសំខាន់​មួយក្នុង​កិច្ចការប្រយុទ្ធ​ប្រឆាំងអំពោះពុក​រលួយ។ នេះគឺជាច្បាប់​ឯកទេស​អំពីការ​ប្រយុទ្ធ​ប្រឆាំង​​អំពើពុក​រលួយផងដែរ​”៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top