• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្ខាសាលាអន្តរជាតិ “កិច្ចសហប្រតិបត្តិការវៀតណាម - កម្ពុជា - ឡាវក្នុងបរិបទថ្មី”


 ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ baoquangninh.com.vn ) 

 សិក្ខា​សាលាអន្តរជាតិប្រចាំឆ្នាំលើ​កទី៧ ស្តីពី វិទ្យាសាស្ត្រសង្គមនៃប្រទេសឥណ្ឌូចិន ចំ​នួនបីក្រោមប្រធាន​បទ “កិច្ច​សហប្រតិ​បត្តិការវៀតណាម - ឡាវ - ឡាវក្នុងបរិបទថ្មី” ដែលបានបើកនាថ្ងៃទី ១៥ ខែតុ​លា ឆ្នាំ​២០១៨ នៅទី​ក្រុង​ Ha Long ខេត្ត Quang N​in​h។
 
សិក្ខាសាលានេះ​បានផ្តោតលើការវាយតម្លៃអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសជាការ​កំណត់​នូវ​ក្តីលំបាក​និង​បញ្ហាប្រឈម​មួយចំនួននៃបរិបទថ្មី ពីអន្ត​រជាតិផងនិងពីប្រទេសទាំង​បី​ផង ដែល​បាន​ជះឥទ្ធិពល​លើការ​អភិវឌ្ឍ​សេដ្ឋកិច្ច រ​បស់ប្រទេសនីមួយៗយ៉ាងដូចម្ត៉េច។​ សិក្ខាសាលា​នេះបាន​ដាក់ចេញ​នូវវិធាន​ការនិងគោល​នយោ បាយសំខាន់ៗ​ក្នុងការ​លុបបំបាត់​របាំង​និង​ដោះស្រាយ​បញ្ហាដែល​នៅសេស​សល់​ដើម្បី​ជម្រុញ​កិច្ច​សហប្រតិបត្តិ​ការ​របស់ប្រទេសទាំងបីនៅក្នុងតំបន់នៅក្នុងបរិបទថ្មី។ សាស្ត្រាចារ្យ បណ្ឌិត N​guyen Xuan Thang លេខាមជ្ឈិម​បក្សនិង​ជានាយក​វិទ្យាស្ថាន​នយោបាយ​ជាតិហូជីមិញ​បានសង្កត់​ធ្ងន់​ថា៖​ “ខ្ញុំសង្ឃឹមថាបណ្ឌិត​សភានៃប្រ ទេសទាំងបីនិងវិទ្យាសាស្ត្រ​សង្គមបន្តសហការយ៉ាងជិត​ស្និត ជាមួយ​គ្នាដើម្បី​បំពេញ​នូវក្រប​ខ័ណ្ឌថ្មី​នៃកិច្ច​សហប្រតិបត្តិការ​ដោយរក្សាការផ្លាស់ប្តូរជាប្រចាំនិងទៀងទាត់​។ ទន្ទឹមជាមួយគ្នានោះ បញ្ជាក់​ពីសារៈ​សំខាន់​​នៃវិទ្យាសាស្ត្រសង្គមក្នុងការពិគ្រោះយោ​ បល់គោលការណ៏​គោលន​យោបាយ​ជូនបក្សនិង​រដ្ឋាភិបាល​នៃប្រទេស​ទាំងបី។  ម្យ៉ាងវិញទៀត ដាក់ចេញដំណោះស្រាយ​ និងគោល​នយោបាយ​នានាដើម្បី​ជម្រុញ​កិច្ច​​សហប្រតិបត្តិកា​ររវាងប្រទេសទាំង ៣​ ឱ្យមានប្រសិទ្ធភាព​និង​ការរីក​ចម្រើន​ក្នុង​តំបន់​និង​លើពិភព​លោក​”។​
 
នេះគឺជា​សិក្ខាសាលាអន្តរជាតិ ស្តីពីវិទ្យាសាស្ត្រសង្គមនៃប្រទេសទាំ​ងបី វៀតណាម កម្ពុជានិងឡា​វ ដែលត្រូវបាន​ធ្វើឡើងដោយ​ការផ្តួចផ្តើម​គំនិតរបស់​បណ្ឌិតសភា វិទ្យាសាស្ត្រសង្គមវៀត​ណាម ហើយត្រូវបានរៀបចំជា​រៀង​រាល់ឆ្នាំ​​នៅក្នុង​ប្រទេសទាំងបី ពោលគឺចាប់​តាំងពីឆ្នាំ២០១១ទាល់​តែប​ច្ចុប្បន្ន៕​

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top