• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

សាស្រ្តាចារ្យរង បណ្ឌិត ទ្រឿង ថាញហឿង (Truong Thanh Huong) - វិទ្យាសាស្រ្តវិទូ ខាងសំណង់វិបត្តិជាតិខ្លាញ់

សាស្រ្តាចារ្យរង បណ្ឌិត ទ្រឿង ថាញហឿង (Truong Thanh Huong) - អតីតប្រធានបន្ទប់ប្រព័ន្ធ​បេះដូង​កុមារ - បេះដូងពីកំណើត វិទ្យាស្ថានប្រព័ន្ធបេះដូង មន្ទីរពេទ្យបាច់ម៉ាយ ទើបតែទទួលបានរង្វាន់ Kovalevskaia 2020 ដោយមានសំណង់សិក្សាស្រាវជ្រាវ “បង្កើតផែនទីបម្រែបម្រួលហ្គែន ជំងឺកើនឡើង cholesterol ឈាម បែបលក្ខណៈគ្រួសារ និងស្នើដាក់ចេញទម្រង់រូបភាពគ្រប់គ្រងជំងឺនេះ នៅប្រទេសវៀតណាម”។ សំណង់នេះបានអនុវត្តច្រើន មានប្រសិទ្ធភាព ក្នុងការពិនិត្យនិងព្យាបាលជំងឺជាក់ស្តែង ជូនប្រជាជន។

សាស្រ្តាចារ្យរង បណ្ឌិត ទ្រឿង ថាញហឿង (Truong Thanh Huong) ជាវេជ្ជបណ្ឌិតអន្តេវាសិកប្រព័ន្ធបេះដូង នៃវគ្គសិក្សាដំបូងបង្អស់ របស់សកលវិទ្យាល័យវេជ្ជសាស្រ្តហាណូយ (១៩៨៣ - ១៩៨៧)។ បន្ទាប់ពីបញ្ចប់ការសិក្សា លោកស្រីបានទៅបំពេញការងារ នៅវិទ្យាស្ថានប្រព័ន្ធបេះដូង មន្ទីរពេទ្យបាច់ម៉ាយ។ ក្រោយមក លោកស្រីបន្តសិក្សានៅសកលវិទ្យាស្ថាន Paris VI លំហាត់អនុវត្តនៅមន្ទីរពេទ្យ Saint – Antoine និងនៅមន្ទីរពេទ្យ Robert Debré Paris (បារាំង) ដើម្បីបំពេញសមត្ថភាពខ្លួនឱ្យប្រសើរជាង សម្រាប់បម្រើការងារពេលក្រោយ។



សាស្រ្តាចារ្យរង បណ្ឌិត ទ្រឿង ថាញហឿង (Truong Thanh Huong) ទើបតែទទួលបានរង្វាន់ Kovalevskaia 2020 សម្រាប់នារីវិទ្យាសាស្រ្តស្រាវជ្រាវឆ្នើម។ រូបថត៖ ត្រឹនថាញយ៉ាង/កាសែតរូបភាពវៀតណាម

 

អ្នកឯកទេសប្រព័ន្ធបេះដូងលំដាប់ជួរមុខរបស់វៀតណាម អបអរសាទរសាស្រ្តាចារ្យរង បណ្ឌិត ទ្រឿង ថាញហឿង (Truong Thanh Huong) នៅពិធីប្រគល់រង្វាន់ Kovalevskaia 2020។ រូបថត៖ ឯកសារតួអង្គផ្តល់ជូន
 

សាស្រ្តាចារ្យរង បណ្ឌិត ទ្រឿង ថាញហឿង (Truong Thanh Huong) នៅពិធីសំណេះសំណាលក្នុងវិទ្យាស្ថានប្រព័ន្ធបេះដូង មន្ទីរពេទ្យបាច់ម៉ាយ។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម

 

សាស្រ្តាចារ្យរង បណ្ឌិត ទ្រឿង ថាញហឿង (Truong Thanh Huong) ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ក្នុងការិយាល័យ C5 នៅវិទ្យាស្ថានប្រព័ន្ធបេះដូង។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
 

សាស្រ្តាចារ្យរង បណ្ឌិត ទ្រឿង ថាញហឿង (Truong Thanh Huong) និងសហការី នៅបន្ទប់សម្រួលសរសៃឈាមដៃជើង ចំណុះវិទ្យាស្ថានប្រព័ន្ធបេះដូង មន្ទីរពេទ្យបាច់ម៉ាយ។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម


សាស្រ្តាចារ្យរង បណ្ឌិត ទ្រឿង ថាញហឿង (Truong Thanh Huong) រួមនឹងវេជ្ជបណ្ឌិតមើល Flim  ថតសរសៃឈាមដៃជើង នៅបន្ទប់សម្រួលប្រព័ន្ធសរសៃឈាមដៃជើង។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម

 

លើតថភាពជាក់ស្តែងនោះ បើកជូនលោកស្រីនៅមាគ៌ាថ្មីមួយ ពេលលោកស្រីរកឃើញការពាក់ព័ន្ធ រវាងសម្ពាធឈាមកើនឡើង (THA) និងវិបត្តិជាតិខ្លាញ់ នេះជាកក្តាហានិភ័យនៃជំងឺ Coronary Artery Disease។ លោកស្រីបានស្នើការស្រាវជ្រាវនេះ ជាមួយនឹងលោកគ្រូ ផាម យ៉ាងខាយ (Pham Gia Khai) ប្រធានមុខវិជ្ជាប្រព័ន្ធបេះដូង និងសូមមតិយោបល់ពីក្រុមប្រឹក្សាវិទ្យសាស្រ្ត ដើម្បីសិក្សាស្រាវជ្រាវខាងវិស័យនេះ។

ខិតខំបំពេញការងារផង សិក្សាស្រាវជ្រាវសំណង់ផង សាស្រ្តាចារ្យរង បណ្ឌិត ទ្រឿង ថាញហឿង (Truong Thanh Huong) បានសិក្សាស្រាវជ្រាវចំនួន៥ប្រធានបទកម្រិតជាតិ ៣ប្រធានបទកម្រិតក្រសួង និង២ប្រធានបទកម្រិតសកលវិទ្យាល័យវេជ្ជសាស្រ្ត រៀបរៀងនិពន្ធ១៦កម្រងឯកសារ សៀវភៅជំនាញសម្រាប់ពីគ្រោះ និងប្រកាសអត្ថបទវិទ្យាសាស្រ្តចំនួន៣៧អត្ថបទ នៅលើទស្សនាវដ្តីវេជ្ជសាស្រ្ត ដែលមានកិត្យានុភាព អំពីប្រធានបទកើនឡើង cholesterol ឈាម ។

សំណង់ស្រាវជ្រាវ “បង្កើតផែនទីបម្រែបម្រួលហ្គែនជំងឺកើនឡើង cholesterol ឈាម បែបលក្ខណៈគ្រួសារ និងស្នើដាក់ទម្រង់រូបភាពគ្រប់គ្រងជំងឺនេះនៅប្រទេសវៀតណាម” លោកស្រីជាម្ចាស់ប្រធានបទ ដែលមានការអនុវត្តមានប្រសិទ្ធភាពក្នុងការងារពិនិត្យព្យាបាលជំងឺ នៅប្រទេសវៀតណាម។ សំណង់ស្រាវជ្រាវអនុវត្ត សម្រាប់ការថែទាំសុខភាព ជូនប្រជាជនវៀតណាមជិត៥០០ពាន់នាក់ ដែលមានជំងឺកើនឡើង cholesterol ឈាម បែបលក្ខណៈគ្រួសារ អនុវត្តចូលការស្ថាបនាបទដ្ឋានរកឃើញ និងគ្រប់គ្រងជំងឺនៅសហគមន៍ និងនៅស្ថានីយ៍សុខាភិបាលមូលដ្ឋាន។

សំណង់បង្កើតបានភាពល្បីល្បាញក្នុងមជ្ឈដ្ឋានវេជ្ជសាស្រ្ត ពេលលើកដំបូងមានវង្សត្រកូលរាប់សិប បានប្រឹក្សាពីគ្រោះ អំពីតំណពូជជំងឺកើនឡើង cholesterol ឈាម បែបលក្ខណៈគ្រួសារ នៅប្រទេសវៀតណាម។ ចាប់ពីពេលនោះ ជួយបានក្រសួងសុខាភិបាលកសាងជោគជ័យនូវ ទម្រង់រូបភាពគ្រប់គ្រងជ្រើសរើស ព្យាករណ៍រោគ ព្យាបាល និងតាមដានថែទាំអ្នកជំងឺកើនឡើង cholesterol ឈាម បែបលក្ខណៈគ្រួសារ។ ទន្ទឹមនោះតាមរយៈសំណង់នេះ បណ្តុះបណ្តាលវេជ្ជបណ្ឌិតជិត៣០០នាក់ នៅផ្នែកជំងឺកើនឡើង cholesterol ឈាម បែបលក្ខណៈគ្រួសារ។

មិនត្រឹមតែសិក្សាស្រាវជ្រាវ ពិនិត្យ ព្យាបាលជំងឺ នៅវិទ្យាស្ថានប្រព័ន្ធបេះដូង បណ្ឌិត ទ្រឿង ថាញហឿង (Truong Thanh Huong) នៅជាគ្រួបង្រៀនឆ្នើម នៅសកលវិទ្យាល័យវេជ្ជសាស្រ្តហាណូយ លោកស្រីក៏ជាអ្នកឯកទេសបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់ សម្រាប់វិស័យសុខាភិបាល ណែនាំវិទ្យាសាស្រ្តសម្រាប់បណ្ឌិត អនុបណ្ឌិត វេជ្ជបណ្ឌិតអន្តេវាសិក ជាង៤០នាក់។ លោកស្រី បានរួមចំណែកជាតំណ សម្រាប់វិស័យសុខាភិបាលវៀតណាមនឹងអន្តរជាតិ តាមរយៈការចូលរួមសំណង់ស្រាវជ្រាវវិទ្យាសាស្រ្ត និងសហការបង្កើតច្នៃប្រតិដ្ឋ ជាមួយនឹងវិទ្យាសាស្រ្តវិទូ សម្ពន្ធក្រុមហ៊ុនធំ លើពិភពលោកដូចជា៖ បារាំង អាមេរិក អូស្រ្តាលី ជប៉ុន។ល។



សាស្រ្តាចារ្យរង បណ្ឌិត ទ្រឿង ថាញហឿង (Truong Thanh Huong) ឆ្លុះអេកូ ជូនអ្នកជំងឺ នៅបន្ទប់ពិនិត្យជំងឺ។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម


សាស្រ្តាចារ្យរង បណ្ឌិត ទ្រឿង ថាញហឿង (Truong Thanh Huong) មើល flim ថតរបស់អ្នកជំងឺ និងប្រឹក្សាយោបល់ជំនាញ ជូនវេជ្ជបណ្ឌិតព្យាបាលអ្នកជំងឺ។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម

 

សាស្រ្តាចារ្យរង បណ្ឌិត ទ្រឿង ថាញហឿង (Truong Thanh Huong) សួរសុខទុក្ខពិនិ្យជំងឺ នៅតាមគ្រែអ្នកជំងឺ។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម

 

និស្សិតសួរសំណូរឯកទេសទៅកាន់ សាស្រ្តាចារ្យរង បណ្ឌិត ទ្រឿង ថាញហឿង (Truong Thanh Huong) និងតែងទទួលបានចម្លើយលម្អិតរបស់អ្នកគ្រូ។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម

 

សាស្រ្តាចារ្យរង បណ្ឌិត ទ្រឿង ថាញហឿង (Truong Thanh Huong) ចែករំលែកចំណេះវិជ្ជាជំនាញ ជាមួយនឹងក្រុមការងារវេជ្ជបណ្ឌិតអន្តេវាសិក នៅវិទ្យាស្ថានប្រព័ន្ធបេះដូង។ 
រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
 

ក្រៅពីនោះ សាស្រ្តាចារ្យរង បណ្ឌិត ទ្រឿង ថាញហឿង (Truong Thanh Huong) បានបង្កើតនិងពង្រាយជោគជ័យនូវបច្ចេកទេសទំនើបដូចជា៖ Holter ចង្វាក់បេះដូង Holter សម្ពាធឈាម បច្ចេកទេសពិនិត្យតាមបែបប្រើកម្លាំង ដើម្បីវាស់ចង្វាក់បេះដូងនៅលើការរត់។ ឆ្នាំ២០១២ សាស្រ្តាចារ្យរង បណ្ឌិត ទ្រឿង ថាញហឿង (Truong Thanh Huong) ទទួលបានរង្វាន់ច្នៃប្រតិដ្ឋ វិទ្យាសាស្រ្តបច្ចេកវិទ្យាវៀតណាម ទទួលនាមជា “គ្រូបង្រៀនឆ្នើម” នៅឆ្នាំ២០១៤ សាស្រ្តាចារ្យរង បណ្ឌិត ទ្រឿង ថាញហឿង (Truong Thanh Huong) បានរដ្ឋប្រគល់ជូនគ្រឿងឥស្សរិយយសពលកកម្មចំណាត់ថ្នាក់ទី៣ ដោយមានសមទ្ធិផលឆ្នើមក្នុងការងារ។ ឆ្នាំ២០១៦ លោកស្រីបាននាយករដ្ឋមន្រ្តីជូនបណ្ណសរសើរ ដោយសារមានសមទ្ធិផលក្នុងការងារ រួមចំណែកលើបុព្វហេតុកសាងសង្គមនិយម និងការពារមាតុភូមិ។

ក្តីសប្បាយបំផុតរបស់វេជ្ជបណ្ឌិត គឺបានព្យាបាលជូនអ្នកជំងឺ រីឯក្តី សប្បាយរបស់អ្នកវិទ្យាសាស្រ្ត គឺបាននាំយកសំណង់ស្រាវជ្រាវ ដែលមានការអនុវត្តនៅក្នុងសហគមន៍។ រីឯក្តីសប្បាយរបស់អ្នកគ្រូ គឺបានចែករំលែក ផ្តល់ចំណេះដឹងបទពិសោធក្នុងជីវិតរបរពេទ្យ ទៅកាន់ស្រទាប់យុវវ័យ។ បណ្ឌិត ទ្រឿង ថាញហឿង (Truong Thanh Huong) បាននិងកំពុងមានក្តីសប្បាយរីករាយណាស់។ នោះក៏ជា ផ្នត់គំនិតល្អប្រពៃ របស់អ្នកវិទ្យាសាស្រ្តមួយរូប តែងអស់ពីចិត្តនឹងការងារពិនិត្យព្យាបាលជំងឺជូនប្រជាជន៕

អត្ថបទ៖ ប៊ិចវឹន រូបថត៖ ត្រឹនថាញយ៉ាង ឯកសារតួអង្គផ្តល់ជូន
ប្រែសម្រួល៖ រីកើង

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top