• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

សាស្រ្តាចារ្យរង បណ្ឌិត ឡេ អាញវិញ (Le Anh Vinh)៖ ទឹកចិត្ត​ស្នេហា​លើការ​សិក្សា​អប់រំគណិត​វិទ្យា​

ជាយុវជន​​​​វ័យ​ក្មេងម្នាក់​ ​បាន​ទទួល​​តំណែង​ជា​សាស្រ្តាចារ្យ​រង​ ពេល​ទើបមាន​អាយុ​ពេញ​៣០ឆ្នាំ​ សាស្រ្តាចារ្យ​​រង​ បណ្ឌិត​ ឡេ​ អាញ​វិញ​ (Le Anh Vinh) នៅ​បាន​ស្គាល់​​ ជា​អ្នក​មាន​ទេពកោលស្យ​​គណិត​វិទ្យា​វ័យ​​ក្មេង​ម្នាក់ ​របស់​វៀតណាម​ ហើយ​ក៏ជា​អ្នកបំផុស​​គំនិត​ជូន​ស្រទាប់​យុវវ័យ​​ចូល​ចិត្ត​រៀន​គណិត​។ ជាមួយ​វិធី​សាស្រ្ត​បង្រៀន​​គណិតបែប​​ថ្មី​ប្លែក ដើម្បី​នាំ​វៀតណាម​ខិត​ជិតការ​​​សិក្សា​​អប់​រំ​ទំនើប​នៃ​សកលលោក​ សាស្រ្តាចារ្យ​រង​ បណ្ឌិត​ ឡេ​ អាញ​វិញ​ (Le Anh Vinh) សព្វថ្ងៃ​ ជា​អ្នក​គ្រប់​គ្រង​ការ​​​សិក្សា​អប់រំ​ តែងតែ​​មាន​ចំណូល​ចិត្ត ​និង ក្លៀវ​ក្លា​អស់​ពី​​ចិត្ត​​លើ​មាគ៌ា​​វិទ្យាសាស្រ្ត​ ពោរ​ពេញទៅដោយ​​​កម្លាំងយុវ​វ័យ​។

 ចាប់​ផ្តើម​ចូលចិត្ត​គណិតវិទ្យា...​

កើត​ឆ្នាំ​១៩៨៣ ឡេ អាញ​វិញ​ (Le Anh Vinh) ជា​អ្នក​ចំណូល​ចិត្ត​​ និង មាន​ប្រកប​ភាពជោគជ័យយ៉ាង​ច្រើន​ ​លើ​វិញ្ញាសា​គណិត តាំង​ពី​នៅ​រៀន​​​វិទ្យា​ល័យ​ជំនាញ​​នៃសកល​វិទ្យាល័យ​​វិទ្យាសាស្រ្ត​​ធម្មជាតិ​ (សកល​វិទ្យា​ល័យ​​ជាតិ​ហាណូយ​​)។  គ្រួ​បង្រៀន​​បាន​​នាំ​មក​ជូន ​វិញ (Vinh) នូវ​​សម្រស់​នៃ​​គណិត​វិទ្យា​តាម​​រយៈ​​ចំណេះដឹង​គណិត​ទូទៅ​​​ តែ​ពោរពេញទៅ​ដោយ​ភាព​ទាក់ទាញ​។​ ការបំផុត​​​គំនិត​ទាំង​អស់​នេះ បាន​​ធ្វើ​ឱ្យ​ចំណូល​ចិត្ត​​រៀ​ន​គណិត​កាន់​រីក​ធំធាត់​​ ​ក្នុង​ចិត្ត​គំនិត​​សិស្ស​ឆ្លាតវៃ​​ ឡេ អាញ​មិញ (Le Anh Vinh)​។​

ឆ្នាំ​២០០១ ឡេ ​អាញ​វិញ​ (Le Anh Vinh) ​ទទួល​បាន​​មេដាយប្រាក់​ Olympic គណិត​អន្តរជាតិ​ (IMO) និង មេដាយ​មាស​​គណិត​អាស៊ី​ប៉ាស៊ី​ហ្វីក​​។ ជាមួយ​នឹង​អាហារូប​កណ៍​​​ទាំងស្រុង​ របស់​រដ្ឋាភិបាល​​អូស្រ្តាលី​ ឡេ អាញ​វិញ (Le Anh Vinh) តាម​​រៀន​​នៅ​សកល​វិទ្យាល័យ​ New South Wales ហើយ​បញ្ចប់​ការ​​សិក្សា​នាំមុខ​ផ្នែក​​ជំនាញ​​វិស័យ​គណិត​ - iT នៃ​​សកល​វិទ្យាល័យ​នេះ។ ឆ្នាំ​២០១០ ពេល​នោះ​បង​ទើបមានអាយុ​២៧ឆ្នាំ​ បង​បន្ត​ទទួល​បាន​​បរិសញ្ញាបត្រ​បណ្ឌិត ​នៃ​សកលវិទ្យាល័យ Harvard ​(អាមេរិក)។ ភាព​ជោគជ័យ​លំដាប់​លំដោយ​បាន​មក​​លើ​ ឡេ អាញ​វិញ​ (Le Anh Vinh) ដោយ​ទទួលបាន​​បណ្ណ​បញ្ជាក់ ​នៅ​វិទ្យាស្ថាន​ស្រាវ​​ជ្រាវ​​គណិត​ - ​រូបវិទ្យា​ Erwin Schrodinger (Vienna ប្រទេសអូទ្រីស) និង ផ្នែក​គណិត​សកលវិទ្យាល័យ Rochester ​(អាមេរិក) ក្លាយ​ជា​ឱកាស​សម្រាប់​បង​​ស្នាក់​នៅ​អាមេរិក​ធ្វើការ​។ ​តែនៅ​ឆ្នាំ​២០១១ ​បងវិលត្រឡប់​មក​វៀតណាម​ ចូល​ធ្វើការ​នៅ​សកលវិទ្យាល័យ​អប់រំ​ (សកល​វិទ្យាល័យ​​​ជាតិ​ហាណូយ​)​ ហើយ​ចាត់ទុក​ទីនេះ​ជាទី​ចំណត់​ សម្រាប់​បង​បន្ត​រួម​ចំណែក​​ និង បណ្តុះ​ពន្លក​ទេពកោសល្យ​​វ័យ​ក្មេងខាង​​ផ្នែក​​គណិត​​វិទ្យា​។​

ជាមួយនឹង​ជំនាញ​ដែល​បាន​បណ្តុះបណ្តាល​ ព្រមទាំង​តារាង​លទ្ធផល​មាស​​របស់​​យុវវ័យ​ម្នាក់ ច្រើន​ឆ្នាំ​សិក្សា​នៅ​ប្រទេស​ធំៗ​​លើ​សកលលោក​ នៅ​លើ​តំណែង​​ជា​អនុប្រធាន​​ការិយាល័យ​​ស្រាវ​ជ្រាវ​​វិទ្យាសាស្រ្ត​ និង សហប្រតិបត្តិការ​​ជាតិ នៃ​​សកល​វិទ្យាល័យ​​​សិក្សាអប់រំ​ ឡេ អាញ​វិញ (Le Anh Vinh) ​បាន​​ប្រឹង​ប្រែង​​ឧស្សាហ៍​នឹង​​​ប្រធាន​បទ​ស្រាជ្រាវ​សិក្សា​អប់​រំដ៏ច្រើន​​​ ហើយ​បង្កើ​ត​​ជំហាន​លោ​ត​ផ្លោះ​ជូន​​សាលា​នេះ ពេល​ខិត​ជិត​​​ការ​​សិក្សា​​អប់​​រំ​ជឿន​លឿន​នៃប្រទេស​នានា​។ បង​ទទួលបាន​រង្វាន់​លេខ​មួយ​ទេពកោសល្យ​វិទ្យាសាស្រ្ត​វ័យ​ក្មេង​វៀតណាម​ រង្វាន់​សំណង់​វិទ្យាសាស្រ្ត​​គំរូ​នៃ​អ្នក​វិទ្យាសាស្រ្ត​វ័យក្មេង​នៃ​សកល​វិទ្យាល័យ​​ជាតិ​​ហាណូយ​ រូបសញ្ញា​​​យុវវ័យ​ច្នៃប្រឌិត​នៃ​មជ្ឈិម​សម្ពន្ធ​យុវជន​កុម្មុយនិស្ត​​ហូជីមិញ​។ សាស្រ្តាចារ្យ​រង​ បណ្ឌិត​ ឡេ អាញ​វិញ (Le Anh Vinh) ក៏​ជា​យុវជន​ម្នាក់​​ក្នុង​ចំណោ​​មយុវជន​​វ័យក្មេង​ទាំង​​១០នាក់ តំណាង​​យុវវ័យគំរូ​រដ្ឋធានី​ ហើយ​ជា​យុវជន​​វ័យ​ក្មេង​បំផុត​​របស់​វៀតណាម​ ទទួលបាន​​​ងារ​ជា​សាស្រ្តាចារ្យ​រង​ ឆ្នាំ​២០១៣។​



សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ អាញ​វិញ​ (Le Anh Vinh) ជាអ្នក​បង្កើតប្រធាន​បទ​​ និង វិធីសាស្រ្ត​​សិក្សា​​គណិត​​ល្អ​បំផុត ​ជូន​សិស្សានុសិស្ស​។


 សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ អាញ​វិញ​ (Le Anh Vinh) និង ប្អូន ​ត្រឹន ​ក្វាង​យេវ​(Tran Quang Dieu) (សិស្ស​ក្លឹប​​រៀន​គណិត​ រួមនឹង Jenny)​ ទទួល​បាន​រង្វាន់​លេខ​មួយ​ អ្នក​ត្រិះរិះ​រកក្បូន​ដោះស្រាយ​គណិត Bebras ឆ្នាំ២០១៩​។


 សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ អាញ​វិញ​ (Le Anh Vinh) ក្នុង​ម៉ោង​បង្រៀន​​​គណិត​ ​នៅ​ក្លឹប​រៀន​​គណិត​​រួម​ Jenny។


 សិស្សមានអារម្មណ៍​ចូល​ចិត្ត​​នឹង​វិញ្ញាសា​គណិត ​តាម​របៀ​ប​បង្រៀន​របស់​សាស្រ្តាចារ្យ​​ បណ្ឌិត​ ឡេ អាញ​វិញ​ (Le Anh Vinh)។


 សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ អាញ​វិញ​ (Le Anh Vinh) ក្បែរ​សិស្សាសិស្ស​​ខ្លួន។

 

ឆ្នាំ​២០១៧ ជាមួយ​តួនាទី​​ប្រធាន​ក្រុម​ IMO វៀតណាម ​សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ អាញ​វិញ​ (Le Anh Vinh) បាន​ដឹកនាំ​​ក្រុម​គណិត ​ចូល​រួម​ការ​ប្រឡង​អូឡាំ​ពិក គណិត​អន្តរជាតិ​ (IMO) ហើយ​បាន​​កត់ត្រាឈ្មោះ​​ទេពកោសល្យ​​គណិត​​វៀតណាម ​លើ​ផែនទី​សកលលោក​។ ក្រុម IMO វៀតណាម​ ទទួលបាន​មេដាយមាស​​៤​គ្រឿង​ មេដាយ​ប្រាក់​មួយ​​គ្រឿ​ង​ និង​មេដាយ​សំរឹទ្ធ​មួយ​​គ្រឿង​ ជាប់​ចំណាត​​លេខ​​បី ​ក្នុង​ចំណោម​ប្រទេស​ និង ​តំបន់ទាំង​​១១២​ ដែល​​អញ្ជើញ​មក​ចូល​​រួម​​ការ​​ប្រឡង IMO ​លើកទី​៥៨ រៀប​ចំ​នៅ​​ទីក្រុង​​​   Rio de Janeiro ​​ប្រេស៊ី​ល។​

ជា​អ្នក​រៀន​គណិត​ម្នាក់ ជា​គ្រួបង្រៀន​ម្នាក់ ​សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ អាញ​វិញ​ (Le Anh Vinh) មាន​បំណង​នាំ​យក​​បទ​ពិសោធន៍​​របស់​​ខ្លួនឯង​​ ដើម្បី​បណ្តុះពន្លក​​ទេពកោសល្យ​គណិត​​ជូនប្រទេស​ជាតិ​។ បង្រៀន​ផង​ ជា​អ្នក​ទទួល​បន្ទុក​​ផ្នែក​​គរុកោសល្យ​នៃ​សកល​​វិទ្យាល័យ​​សិក្សាអប់រំផង​​ (សកល​វិទ្យាល័យ​ជាតិ​ហាណូយ​) បង​​​ក៏ជា​​ស្ថាបនិក​​ក្លឹប​រៀន​​គណិត​​រួម​នឹង ​Jenny ​។ នេះ​ជាក្លឹប​​ជួយ​ប្អូន​ៗ​​ខិត​ជិត​​នឹង​គណិតវិទ្យា​ទំនើប នៃ​​វិញ្ញាសា​លេខគណិត​ ក្រុម​សម្ពន្ធ​ ធរណីមាត្រ​ ត្រិះរិះ​ ក្បូរដោះស្រាយ​គណិត Logic ​ស្ថិតិជាដើម តាម​បែប​សាមញ្ញ​ធម្មតា​​ សមស្រប់ នឹង​​វ័យនីមួយ​ៗ ចាប់ពីមតេយ្យ​ រហូតដល់​​បឋមសិក្សា។

បង្កើត​ចាប់ពី​​ឆ្នាំ​២០១៥ ក្លឹប​បានទាក់ទាញ​សិស្សរា​ប់រយ​​នាក់​​ ហើយ​ក្លាយ​ជា​ស្ពានត​​នាំ​ប្អូនៗ​ទៅកាន់​​ពិភព​​គណិត​វិទ្យា​​រស់រវើក ល្អ​ប្រពៃ។ គណិត​វិទ្យា​មិនត្រឹម​​តែ​ជា​​តួលេខ​ រូបមន្ត​​គិត​ តែនៅ​ជា​ផ្ទាំងគំនូរ​​ពោរពេញទៅដោយ​ពណ៌​សម្បុរ​​។ គ្រួបង្រៀន​​នា​ក្លឹប​ សុទ្ធតែ​ជា​​អ្នក​ចូលចិត្ត​​គណិតវិទ្យា​ បាន​បណ្តុះ​បណ្តាល​​ពិសេស​ ស៊ី​ជម្រៅ​ ខាង​វិធីសាស្រ្ត​​បង្រៀន និង រៀន​នៅ​ក្លឹប​​។ សិស្ស​បឋមសិក្សា​ជា​ច្រើន ​ទទួលបាន​រង្វាន់​គណិតវិទ្យា​ ពេល​រៀន​​នៅ​ក្លឹប​ដូចជា ​ប្អូន​ត្រឹន​ ក្វា​ងយេ​វ (Tran Quang Dieu) ​ទើប​​ទទួលបាន​​មេដាយ​មាស ​អ្នក​ត្រិះរិះ​ក្បូរ​ដោះស្រាយ​គណិត​ Bebra ឆ្នាំ​២០១៩។ មកដល់​សព្វថ្ងៃ​ ទម្រង់​រូបភាព​ក្លឹប​គណិត​វិទ្យា​ ដែល​​គ្រួ​វិញ (Vinh) ​ផ្តួច​ផ្តើម​ កំពុង​បាន​នាំ​​ទៅ​ពង្រាយ​នៅ​តាម​​មតេយ្យ​សាលា​​គុណភាពខ្ពស់​ ទន្ទឹមនោះ​នៅ​​បាន​សម្ពន្ធ​នឹង​កម្មវិធី​ស្តង់ដារ ​នៃ​ក្រសួង​សិក្សា​​អប់​រំ ​និង បណ្តុះបណ្តាល​ ដើម្បី​ពង្រីកឱ្យបាន​​ទូលំទូលាយ​។​

ជា​សាស្រ្តាចារ្យ​ បណ្ឌិត​គណិត ជា​គរុកោសល្យ​គណិ​ត​វិទ្យា​ម្នាក់ ហើយ​ជា​ក៏ជា​អ្នក​​គ្រប់​គ្រង​ការ​​សិក្សា​អប់​រំ​ មិត្តភក្តិ អ្នក​រួម​ការ​ងារ សិស្ស​ តែងឃើញ​នៅលើ​រូប​បង ឡេ អាញ​វិញ (Le Anh Vinh) នូវ​​ភាព​​សកម្ម​​ បញ្ញា​ និង បំណង​ប្រាថ្នា​​វ័យក្មេង បំផុត​គំនិត​ខាង​​គណិតវិទ្យា​​ដោយ​របៀប​ពិសេ​សមួយ​។ គណិត​វិទ្យា​ជា​វិស័យមួយ​​ បើ​កាន់តែ​ប្រឡោក​ចូល​កាន់តែ​ឃើញ​​កម្លាំង​ទាក់ទាញ​ប្លែក​។ ខាង​ក្រោយ​​តួលេខ​​ជា​រឿង​រ៉ាវ​ ជា​ល្បែង​ ជា​ការ​រក​ឃើញ​ដ៏​អស្ចារ្យ​ អនុវត្ត ​សម្រាប់​ជីវភាព​រស់​​នៅ និង សង្គម។​

...មក​ជាមួយ​អ្នក​គ្រប់​គ្រងការ​​សិក្សា​អប់​រំ​វ័យ​ក្មេង​​ពោរពេញទៅ​ដោយភាពក្លៀវក្លា​​ និង​ ការ​ច្នៃ​ប្រឌិត​​។​

ពេល​មក​​ធ្វើការ​នៅសកល​​វិទ្យាល័យ​​សិក្សា​អប់​រំ​ សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ អាញ​វិញ​ (Le Anh Vinh) បាន​ឆ្លង​កាត់​​វិស័យ​ផ្សេង​ៗ​ដូចជា ​គ្រប់​គ្រង​រដ្ឋបាល​​លើ​តួនាទី​ជា​​​នាយករង​​ការិយាល័យ​វិទ្យាសាស្រ្ត​ និង ទំនាក់ទំនង​អន្តរជាតិ​ អ្នក​ទទួល​បន្ទុក​​ផ្នែក​គរុកោសល្យ​ នាយក​​មជ្ឈមណ្ឌល​​ស្រាវជ្រាវ​ និង អនុវត្ត​វិទ្យាសាស្រ្ត​សិក្សាអប់​​រំ នាយក​​វិទ្យាល័យ​វិទ្យាសាស្រ្ត​​សិក្សា​អប់​រំ​។ នៅ​រាល់​ការងារ​ បង​តែង​បញ្ជ្រាប​​កម្លាំងចលករ​ ​ទៅលើ​​អ្នក​រួម​ការងារ​ គ្រួបង្រៀន​នូវ​​​គោលការណ៍​ឧភាសន័យ​​ នៃ​ការ​​សិក្សាអប់​រំ​ មិនត្រឹមតែ​សាមញ្ញ​ គឺបណ្តុះបណ្តាល​​គ្រួបង្រៀន​ ឬ​វិទ្យាសាស្រ្ត​​គរុកោសល្យ​ តែ​នៅទាំង​បណ្តុះ​​​វិទ្យាសាស្រ្ត​សិក្សា​អប់រំ​ គ្រប់​គ្រង​សិក្សា​អប់​រំ​។​

សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ អាញ​​វិញ​ (Le Anh Vinh) ជាអ្នក​ទទួល​បន្ទុក​ច្រើន​នូវ​​ប្រធាន​បទ​ស្រាវ​ជ្រាវ​​វិទ្យាសាស្រ្ត​​សិក្សាអប់រំ​ ដោយ​មាន​​៥១​អត្ថបទ​​បាន​ចុះ​ផ្សាយ​នៅ​​លើ​ទស្សនាវដ្តី​បរទេស​។ ២៥​​របាយការណ៍​​នៅ​សន្និសីទ​វិទ្យាសាស្រ្ត​​អន្តរជាតិ​ ០៦​​របាយការណ៍​នៅ​សន្និសីទ​វិទ្យាសាស្រ្ត​ក្នុង​​ប្រទេស​។ បង​ក៏​ជា​គ្រួប​ង្រៀន​​ជាន់​​ខ្ពស់​​នៅ​​សកលវិទ្យា​ល័យ​​សិក្សាអប់​រំ​ តែង​​ប្រាថ្នា​បានរួម​ចំណែក​ច្នៃ​ប្រឌិត ផ្លាស់​ប្តូរថ្មី​ ​នូវ​ការ​សិក្សា​អប់​រំ​ប្រទេស​ជាតិ​ ដើម្បី​តែង​មាន​​ស្រទាប់​យុវវ័យ​ទេព​កោសល្យ​ និង ​​ចិត្តក្លៀវ​ក្លា​​។

 


សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ អាញ​វិញ​ (Le Anh Vinh) រួមនឹង​អ្នក​ឯកទេស​អន្តរជាតិ​ពិភាក្សា ​ក្រោម​ប្រធានបទ​យុទ្ធសាស្រ្ត​ទាក់​ទាញ់​​សិស្ស​ស្រីៗ​ ចូល​រួម​វិទ្យាសាស្រ្ត​​ និង ផ្លាស់​ប្តូរ​ច្នៃ​ប្រឌិតថ្មី​​។


 សិក្ខា​សាលា​ស្តីពី​ជំរុញ​ការ​យក​​ចិត្ត​ទុកដាក់​​នៃ​សិស្សស្រីៗ ក្នុង​ផ្នែក​វិទ្យាសាស្រ្ត​ និង ការ​ផ្លាស់​ប្តូរ ​ច្នៃ​ប្រឌិត​ថ្មី​ តាមរយៈ​សិក្សា​អប់​​រំ​ដឹក​នាំ​​ដោយ​ស្ថានទូត​អង់​​គ្លេស​ ក្រុម​ប្រឹក្សា​​អង់​គ្លេស​ ប្រចាំ​នៅ​ហាណូយ​ បានអញ្ជើញ​សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ អាញ​វិញ​ (Le Anh Vinh) ចូល​រួម​​បទបង្ហាញ​។​
 

ឆ្នាំ​២០១៦ សកល​វិទ្យាល័យ​សិក្សា​អប់​រំ​ បើក​វិទ្យាល័យ​​វិទ្យាសាស្រ្ត​សិក្សា​អប់​រំ​​ (HES) កសាង​បែប​ទម្រង់​រូបភាព​​វិទ្យាល័យ​​​អនុវត្ត​​សិក្សា​អប់រំ​​ជឿន​លឿន​ គុណភាព​​ខ្ពស់​​របស់​វៀតណាម​ សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ អាញ​វិញ​ (Le Anh Vinh) បាន​ថ្នាក់​ដឹកនាំ​ជ្រើ​ស​ធ្វើ​ជា​នាយករង​​សាលា​ (មាន​នាយក​រង​ពីរ​​នាក់ គ្មាន​​នាយក​) ហើយ​​បន្ទាប់​​មក​​កាន់​តំណែង​ជា​​នាយក​នៃ​សាលា HES ​។ កំពុង​​រៀន​រត់​រាយ​​នៅ​ឆ្នាំ​សិក្សា​២០១៦ - ​២០១៧ នា​ថ្ងៃទី​២៧ ខែមីនា​ រដ្ឋមន្រ្តី​ក្រសួង​សិក្សាអប់​រំ និង ​បណ្តុះបណ្តាល​ បាន​ចុះហត្ថលេខា​លើ​សេចក្តី​សម្រេច​ចិត្ត​លេខ 946/QĐ-BGD&ĐT ​​តែង​តាំង​ សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ អាញ​វិញ​ (Le Anh Vinh) កាន់​តំណែង​ជា​​នាយករង​​នៃ​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​សិក្សា​អប់​រំវៀតណាម​​។

វិទ្យាស្ថាន​​មានតួនាទី​​សំខាន់ គឺ​ស្រាជ្រាវ​ប្រឹក្សា​​ជូន​​រដ្ឋមន្រ្តីគ្រប់វិស័យ​ អំពី​សិក្សា​អប់​រំ​ និង បណ្តុះបណ្តាល​ ផ្តល់​ទឡ្ហីករណ៍វិទ្យាសាស្រ្ត ​ជូន​ការងារ​គ្រប់​គ្រង​​រដ្ឋ​បាល​ ខាង​សិក្សា​អប់​រំ​ បណ្តុះបណ្តាល​ និង កសាង​​គោលនយោបាយ​ យុទ្ធសាស្រ្ត​ ផែនការ​​អភិវឌ្ឍន៍​​សិក្សា​អប់រំ​ បណ្តុះបណ្តាល​​ជាដើម​។ ភារកិច្ច​នេះ​កាន់តែ​​ពិសេស​ និង សំខាន់​ក្នុង​​បរិ​បទ​​វៀតណាម​ កំពុង​អនុវត្ត​​ផ្លាស់ប្តូរថ្មី​នូវ​មូលដ្ឋាន​ ​​គ្រប់​វិស័យ ​ខាង​សិក្សា​អប់​រំ ​និង បណ្តុះបណ្តាល​។ តាម​សាស្រ្តាចារ្យ​ បណ្ឌិត​វិទ្យាសាស្រ្ត​  ប៊ូយ ​វ៉ាន់​​ហ្គា​ (Bui Van Ga) ​អនុរដ្ឋមន្រ្តី​​ក្រសួង​សិក្សា​អប់​រំ​ និង ​បណ្តុះបណ្តាល​​មានប្រសាសន៍​ថា​ “​កាន់​តំណែង​​ជា​នាយក​រង​នៃ​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​សិក្សា​អប់​​រំវៀតណាម​ ជា​បញ្ហា​ប្រឈម​មួយ​​ បន្ទុក​ធ្ងន់​​ចំពោះ​ សាស្រ្តាចារ្យ​រង​ បណ្ឌិត​ ឡេ អាញ​​វិញ​ (Le Anh Vinh) ជាង​កាល​ណាទាំង​អស់​ វិទ្យាស្ថាន​​ត្រូវការ​​ទេពកោសល្យ​​វ័យ​ក្មេង​ដូច ​វិញ (Vinh​)​ ដើម្បី​មាន​ជំហាន​ច្នៃប្រឌិត​​អនុវត្ត ​ជូន​កម្មវិធី​សៀវ​ភៅ​ពុម្ពថ្មី ​ស្រាវជ្រា​វយុទ្ធសាស្រ្តបណ្តុះបណ្តាល​ធនធាន​មនុស្ស ​ជូនប្រទេសជាតិ ​សមស្រប់នឹង​បុព្វហេតុ​បដិវត្តន៍​ឧស្សាហកម្ម​៤.០ ទន្ទឹមនោះផ្លាស់ប្តូរ​​ទម្រង់​គ្រប់គ្រង​​សកល​វិទ្យាល័យ​ថ្មី​ ដើម្បី​​អនុវត្ត​ស្វ័យ​ភាព​”។​

ផ្តើមពី​ទេពកោសល្យ​គណិត​​វិទ្យា រហូត​ដល់​​​ជា​អ្នក​គរុកោសល្យ​ ជា​​អ្នក​គ្រប់​គ្រង​​សិក្សាអប់​រំ​ សព្វថ្ងៃ ​សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ អាញ​វិញ​ (Le Anh Vinh) កំពុង​​ធ្វើ​ច្រើន​​កិច្ច​ការ​​ក្នុង​ផ្នែក​សិក្សាអប់រំ​។ បង​​ជា​គំរូ​​​អ្នក​សិក្សាអប់​រំវ័យ​ក្មេង​ម្នាក់ សម្បូរ​ភាព​ក្លៀវ​ក្លា​ ​​ច្នៃ​ប្រឌិត​​ និង​ ពោរពេញ​​លក្ខណៈ​សម្បត្តិអ្នកមាន​​ទេពកោសល្យ​​៕​

 

អត្ថបទ​៖ ប៊ីច​វឹន រូបថត៖ ថាញ​យ៉ាង​
 

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top