រូបថត
សាស្ត្រាចារ្យជនជាតិវៀតណាមបង្កើតក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងទទួលសញ្ញាបត្រច្នៃប្រឌិត ផលិត នៅសហរដ្ឋអាមេរិក
នាឆ្នាំ២០០៦ បញ្ចប់ការសិក្សានៅសកលវិទ្យាល័យបាច់ខ័រ (Banh Khoa) ហាណូយ (Ha Noi) លោក វូង៉ុកតឹម (Vu Ngoc Tam) បន្តការរៀនសូត្រនៅសហរដ្ឋអាមេរិកនិងទទួលសញ្ញាបត្រសាស្ត្រាចារ្យផ្នែកបច្ចេកទេសកំព្យូទ័រ នៅសកលវិទ្យាល័យ Rutgers។ នាឆ្នាំ២០១៣ លោក វូង៉ុកតឹម (Vu Ngoc Tam) បានទទួលសញ្ញាបត្រសាស្ត្រាចារ្យ ហើយបង្កើតនិងធ្វើជានាយក បន្ទប់ពិសោធន៍នៃប្រព័ន្ធចល័តនិងតភ្ជាប់ជាមួយសាលា Colorado Denver។ នៅទីនេះ លោកបានយកចិត្តទុកដាក់លើការច្នៃប្រឌិតផលិត ស្រាវជ្រាវក្នុងវិស័យសុខាភិបាល សំដៅកសាងប្រពន្ធ័ដ៏ឈ្លាសវៃ ដើម្បីកែលំអ ផ្លាស់ប្តូររបៀបថែទាំសុខភាពរបស់ប្រជាជន ជាពិសេសគឺកុមារ។
គម្រោងដំបូងរបស់លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) បានអនុវត្តន៍ គឺ“កំណត់ទីតាំងដាក់ទូរស័ព្ទក្នុងរថយន្ត”រដ្ឋាភិបាលសហរដ្ឋអាមេរិកបានអំពាវនាវចំពោះគំនិតផ្តួចផ្តើមណា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយមូលហេតុប្រើប្រាស់ទូរស័ព្ទ នៅពេលកំពុងបើកបរ។ លោកសាស្ត្រាចារ្យរូបនេះបានរួមជាមួយសហការី សហការិនី បានលើកឡើងវិធានការបច្ចេកវិទ្យាអំពីរបៀបធ្វើទូរស័ព្ទបញ្ចេញរលកនិងផ្សាយចូលក្នុងរថយន្ត ហើយបាស់រថយន្តនឹងបង្កើតសម្លេងនិងផ្សាយបញ្ច្រាសរលក ដើម្បីអ្នកបើកបរស្គាល់ទីតាំងដាក់ទូរស័ព្ទ នៅក្នុងរថយន្ត។ គម្រោងនេះរបស់លោកបានទទួលពានរង្វាន់ នៅសិក្ខាសាលាទូរគមនាគមន៍ចល័តពិភពលោក Mobi Com។
នាខែកក្កដា ឆ្នាំ២០១៧ លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) ត្រឡប់ទៅប្រទេសវៀតណាមវិញ ក្នុងឳកាសជ្រើសរើសនិស្សិតធ្វើការ នៅសហរដ្ឋអាមេរិក។ ក្រៅពីការចែករំលែកនូវលទ្ធផលស្រាវជ្រាវរបស់ខ្លួនក៏ដូចជាក្រុមស្រាវជ្រាវ នៅសហរដ្ឋអាមេរិក នាពេលឆាប់ៗ នេះ លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) ក៏បានពិភាក្សានូវឳកាសសហប្រតិបត្តិការ និងរៀនសូត្រដែលក្រុមស្រាវជ្រាវរបស់លោកកំពុងអនុវត្តន៍ជាមួយនិស្សិតវៀតណាម។ លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam)ចែករំលែកអំពីដំណើរការកសាងផលិតផលនិងបំណង ប្រាថ្នា "សាស្ត្រាចារ្យជនជាតិវៀតណាម" ជាមួយនិសិត្សវៀតណាម។ ក្នុងពេលជួបសំណេះសំណាល លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) ក៏បានលើកឡើងអាហាររូបករណ៍ទាំងស្រុងចំនួន ៥ សំរាប់ថ្នាក់បណ្ឌិតនិងអាហារូបករណ៍ចំនួន ២ សំរាប់ការរៀនសូត្រ ថ្នាក់ក្រោយបណ្ឌិត ដើម្បីនិស្សិតវៀតណាមស្វែងយល់និងចុះឈ្មោះ។ លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) ជួបប្រាស្រ័យជាមួយនិស្សិតវៀតណាម បន្ទាប់ពីបញ្ចប់ជួបសំណេះសំណាល។ |
នាឆ្នាំ២០១៤ លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam)បានល្បីឈ្មោះនៅទូទាំងសហរដ្ឋអាមេរិក និងទទួលពានរង្វាន់ដ៏ល្បីឈ្មោះ “Google Faculty Research Award” របស់ក្រុមហ៊ុនបច្ចេកវិទ្យា Google ដោយការច្នៃប្រឌិតផលិតចញ្ចៀនការពារភាពសម្ងាត់ដែលអាចរក្សាពាក្យសំងាត់ប្រហាក់ប្រហែលឥតកំណត់ នាពេលស្ទាបចិញ្ចៀននេះអេក្រង់ទូរសព្ទអាចផ្លាស់ប្តូរព័ត៌មាននិងបញ្ជាក់អ្នកប្រើប្រាស់។ ការច្នៃប្រឌិតផលិតនេះរបស់លោក សាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) បានក្រុមហ៊ុនបច្ចេកវិទ្យា Google ជួយឧបត្ថម្ភ ៥៥.០០០ ដុល្លារអាមេរិក ព្រមទាំងរដ្ឋាភិបាលអាមេរិកផ្តល់គម្រោងឧបត្ថម្ភការពារព័ត៌មានសំខាន់ៗផ្ទាល់ខ្លួនរាប់លាននាក់ ។
ក្រៅពីការផលិតចញ្ចៀនការពារភាពសម្ងាត់បានទទួលការជួយឧបត្ថម្ភ លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) បានស្គាល់ដូចជាអ្នកដឹកនាំ ៣ គម្រោងដែលមូលនិធិបច្ចេកទេសជាតិសហរដ្ឋអាមេរិកជួយឧបត្ថម្ភ ២ គម្រោងត្រូវបានជួយឧបត្ថម្ភដោយប្រព័ន្ធមហាវិទ្យាល័យ Colorado មានប្រាក់ចំនួន ១,៧ លានដុល្លារអាមេរិក។
ជាពិសេស លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) ពេញចិត្តខ្លាំងណាស់ចំពោះស្នាដៃស្រាវជ្រាវបច្ចេកវិទ្យាចល័ត ក្នុងវិស័យសុខភិបាល ពីព្រោះស្នាដៃនេះជាសារវន្តសំរាប់កិច្ចការសង្គម។ ដោយធ្វើការនៅមហាវិទ្យាល័យមានមន្ទីរពេទ្យ Colorado Denver ធំលេខបួននូវការថែទាំសុខភាព នៅសហរដ្ឋអាមេរិក ដូច្នេះ លោកសាស្ត្រាចារ្យវ័យក្មេងនេះបានសហការជាមួយសហការី សហការិនី ដែលភាគច្រើនជានិសិត្សវៀតណាម ដើម្បីកសាងប្រព័ន្ធឧបករណ៍ឆ្លាត សំដៅផ្លាស់ប្តូររបៀបថែទាំសុខភាពមនុស្ស ប៉ុន្តែចំណាយប្រាក់តិច។
គួរឲ្យនិយាយថា ភាគច្រើនបណ្តាស្នាដៃបច្ចេកវិទ្យាក្នុងវិស័យនេះ លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) បានអនុវត្តន៍ជាមួយបេក្ខភាពបណ្ឌិតជនជាតិវៀតណាមដែលបានជ្រើសរើសពីសកលវិទ្យាល័យបាចខ័រហាណូយ (Bach Khoa Ha Noi) មហាវិទ្យល័យបច្ចេកទេសធម្មជាតិ (ចំណុះសកលវិទ្យល័យជាតិហាណូយ) មហាវិទ្យាល័យបច្ចេកវិទ្យាព័ត៌មាន នៅប្រទេសវៀតណាម …លោកសាស្ត្រាចារ្យវ័យក្មេងរូបនេះបានឲ្យដឹងថា៖ ជារៀងរាល់ឆ្នាំ លោកបានត្រឡប់ទៅមហាវិទ្យល័យមួយចំនួន នៅប្រទេសវៀតណាម ដើម្បីចែករំលែកការងារនិងផ្តល់អាហារូបករណ៍ដល់និសិត្ស ដែលចូលចិត្តស្រាវជ្រាវបច្ចេកវិទ្យានិងទៅរៀនសូត្រ ធ្វើការនៅសហរដ្ឋអាមេរិក។
“គម្រោងភាគច្រើនមិនទាន់បានមានអ្នកណាស្រាវជ្រាវពីមុនទេ ដូច្នេះលោកសាស្ត្រាចារ្យវ័យក្មេងរូបនេះបានជ្រើសរើសនិសិត្សធ្វើការជាមួយលោក ដោយលក្ខណៈវិនិច្ច័យគឺការឆ្ងល់និងបេ្តជ្ញាចិត្តរបស់គេ ដែលរួមចំណែកជាច្រើនក្នុងភាពជោគជ័យ។ ប៉ុន្តែ តាមលោក វូង៉ុកតឹម (Vu Ngoc Tam) នាពេលណាក៏បាន លោកតែងតែខិតខំគិតគូរបណ្តាប្រធានបទល្អនិងលើកឡើង ដើម្បីក្រុមស្រាវជ្រាវស្វែងរកដំណោះស្រាយ ក៏ដូចជាបញ្ចុះបញ្ចូលបណ្តាអង្គការឧបត្ថម្ភផ្តល់ថវិការសំរាប់ដំណើរការអនុវត្តន៍គម្រោងនេះផងដែរ។ នាបច្ចុប្បន្ននេះ លោកបានជ្រើរើសនិស្សិតវៀតណាមចំនួន ៧ នាក់ទៅរៀនសូត្រនៅសហរដ្ឋអាមេរិក និងលោកដឹងថា នេះពិតជាភព្វសំណាងរបស់ខ្លួន នៅពេលមានសហការី សហការិនីពូកែនិងជាជនជាតិវៀតណាម ” លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) បានចែករំលែក។
លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) បានទទួលពានរង្វាន់ក្នុងសន្និសីតឈានមុខគេលើពិភពលោក SENSYS ឆ្នាំ២០១៦។ នាសព្វថ្ងៃនេះ លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) ជានាយកបន្ទប់ពិសោធន៍នៃប្រព័ន្ធចល័តនិង តភ្ជាប់ជាមួយមហាវិទ្យាល័យ Colorado Denver សហរដ្ឋអាមេរិក។ លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) នៅបន្ទប់ពិសោធន៍របស់ខ្លួន ប្រចាំនៅ សកលវិទ្យាល័យ Colorado Denver សហរដ្ឋអាមេរិក។ លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) និងបេក្ខភាពបណ្ឌិតដ៏ឆ្នើម លោកស្រីង្វៀនត្រឹនឡានអាញ (Nguyen Tran Lan Anh) ក្នុងការិយាល័យធ្វើការ។ លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) ណែនាំបេក្ខភាពបណ្ឌិតរបស់ខ្លួន នៅសហរដ្ឋអាមេរិក។ លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) (អ្នកពាក់វែនតា) ជាមួយ បេក្ខជនបណ្ឌិតរបស់ខ្លួន។ |
រហូតដល់បច្ចុប្បន្ននេះ ក្នុងចំណោមបណ្តាស្នាដៃស្រាវជ្រាវស្តីពីបច្ចេកវិទ្យាចល័តថែទាំសុខភាពមនុស្សដែលលោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) និងបណ្តានិស្សិតវៀតណាម បានអនុវត្តន៍ លេចធ្លោគឺគំនិតផ្តួចផ្តើមនូវឧបករណ៍រង្វាស់រលកខួរក្បាល ឧបករណ៍រង្វាស់រលកភ្នែកនិងរលកសាច់ដុំ ដើម្បីវាយតំលៃគុណភាពការដេករបស់អ្នកប្រើប្រាស់ដែលលោកសាស្ត្រាចារ្យរួមជាមួយបេក្ខជនបណ្ឌិត លោកស្រី ង្វៀនត្រឹនឡានអាញ (Nguyen Tran Lan Anh) ទទួលពានរង្វាន់ឆ្នើម ក្នុងសិក្ខាសាលាបច្ចេកវិទ្យាកិត្តិយសពិភពលោកស្តីពីបច្ចេកទេសអាំងឌុចស្យុង នៅក្នុងមហាវិទ្យាល័យ នាខែវិចិ្ឆកា ឆ្នាំ២០១៦។ គំនិតផ្តួចផ្តើមនូវឧបករណ៍រង្វាស់ការដកដង្ហើមរបស់បេក្ខជនបណ្ឌិត ង្វៀនវ៉ាន់ភុក (Nguyen Van Phuc) ទទួលបានពានរង្វាន់អត្ថបទឆ្នើមបំផុត ក្នុងសន្និសីទបច្ចេកវិទ្យាចល័តពិភពលោក ACM MobiCom - S3។
និយាយអំពីរឿងរ៉ាវយកស្នាដៃស្រាវជ្រាវនិងអនុវត្តន៍នៅប្រទេសវៀតណាម នាពេលអនាគត លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) បានឲ្យដឹងថា៖ លោកកំពុងបង្កើតក្រុមការងារស្រាវជ្រាវនូវ software បច្ចេកវិទ្យា ដើម្បីចាប់ផ្កើមការបង្កើតក្រុមហ៊ុននៅរដ្ឋធានីហាណូយ(Ha Noi) និងទីក្រុងហូជីមិញ (Ho Chi Minh) ស្តីពីការធ្វើអាជីវកម្មក្នុងវិស័យថែទាំសុខភាពសំរាប់ប្រជាជនវៀតណាម./.
ស្នាដៃស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) ត្រូវបានប្រកាសលើទស្សនាវដ្តីនិងសិក្ខាសាលាបច្ចេកវិទ្យាចល័តល្បីឈ្មោះលើពិភពលោកដូចជា៖ ACM MobiCom, ACM MobiSys, ACM SENSYS, ACM CCS, IEEE Infocom, ACM UbiComp, Mobile Computing (TMC) និងបានឧទ្ទេសនាមលើបណ្តាញទូរទស្សរបស់សហរដ្ឋអាមេរិក ដូចជា៖ CNN TV, The New York Times, The Wall Street Journal... |
អត្ថបទ៖ ង៉ឹនហា រូបថត៖ កុងដាត