• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

សាស្ត្រាចារ្យជនជាតិវៀតណាមបង្កើតក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងទទួលសញ្ញាបត្រច្នៃប្រឌិត ផលិត នៅសហរដ្ឋអាមេរិក

មាន​អាយុ ៣៤ ឆ្នាំ​និង​ជាង ៣ ឆ្នាំ​ធ្វើ​ការ​នៅសកលវិទ្យល័យ (សហរដ្ឋអាមេរិក) ប៉ុន្តែ​លោក​សាស្ត្រាចារ្យ​​​ ជនជាតិ​វៀតណាម វូង៉ុក​តឹម (Vu Ngoc Tam) បានទទួល​សញ្ញាបត្រ​​ផ្នែកច្នៃប្រឌិត​ផលិត​​ នៅសហរដ្ឋ អាមេរិក និង​បាន​ទទួល​ពានរង្វាន់ជា​ច្រើន​ក្នុង​បណ្តា​សន្និសីទស្តីពី​បច្ចេកវិទ្យា​រ​លើពិភពលោក​ ក្នុង​វិស័យឧបករណ៍​សុខភិបាល។

នា​ឆ្នាំ២០០៦​​ បញ្ចប់​ការសិក្សា​នៅ​សកលវិទ្យាល័យ​បាច់​ខ័រ (Banh Khoa) ហាណូយ (Ha Noi)  លោក ​​​វូង៉ុក​តឹម​ (Vu Ngoc Tam) ​បន្តការរៀន​សូត្រ​​នៅ​សហរដ្ឋអាមេរិក​និងទទួល​សញ្ញាបត្រ​សាស្ត្រាចារ្យ​ផ្នែក​បច្ចេកទេស​កំព្យូទ័រ នៅ​សកលវិទ្យាល័យ​ Rutgers។ នា​ឆ្នាំ២០១៣ លោក វូង៉ុក​តឹម​ (Vu Ngoc Tam) បាន​ទទួល​សញ្ញាបត្រ​សាស្ត្រាចារ្យ ហើយបង្កើត​និង​​ធ្វើជា​នាយក​ បន្ទប់​ពិសោធន៍នៃប្រព័ន្ធ​ចល័តនិង​តភ្ជាប់​ជាមួយ​សាលា Colorado Denver។ នៅ​ទីនេះ លោក​បាន​​​យក​ចិត្ត​ទុក​ដាក់​លើ​​​ការ​ច្នៃប្រឌិត​ផលិត​​ ស្រាវជ្រាវក្នុង​វិស័យ​សុខាភិបាល ​ សំដៅ​កសាង​ប្រពន្ធ័​ដ៏​ឈ្លាសវៃ​ ដើម្បី​កែ​លំអ ផ្លាស់ប្តូរ​​របៀប​ថែទាំ​សុខភាព​របស់​ប្រជាជន​ ជាពិសេស​គឺ​កុមារ។

គម្រោង​ដំបូង​របស់​លោកសាស្ត្រាចារ្យ​ ​​​វូង៉ុក​តឹម​ (Vu Ngoc Tam) បាន​អនុវត្តន៍ គឺ“កំណត់ទីតាំង​ដាក់ទូរស័ព្ទ​ក្នុង​រថយន្ត”​រដ្ឋាភិបាលសហរដ្ឋអាមេរិកបាន​អំពាវនាវ​​​ចំពោះ​គំនិត​ផ្តួចផ្តើមណា ដើម្បី​​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ដោយ​មូលហេតុប្រើប្រាស់​ទូរស័ព្ទ នៅ​ពេល​កំពុង​បើក​បរ​។ លោក​សាស្ត្រាចារ្យ​រូបនេះបាន​រួមជាមួយ​​​សហការី សហការិនី បាន​​​លើកឡើង​វិធានការ​​បច្ចេកវិទ្យា​អំពីរបៀបធ្វើទូរស័ព្ទ​បញ្ចេញ​​រលក​និង​ផ្សាយ​ចូល​ក្នុង​រថយន្ត​ ហើយ​បាស់​រថយន្តនឹងបង្កើត​សម្លេងនិងផ្សាយ​បញ្ច្រាសរលក ដើម្បី​​អ្នក​បើក​បរ​ស្គាល់​ទីតាំង​ដាក់​ទូរស័ព្ទ នៅ​ក្នុង​រថយន្ត។ គម្រោង​នេះ​របស់​លោក​បាន​ទទួល​ពាន​រង្វាន់ នៅ​សិក្ខាសាលា​ទូរគមនាគមន៍​​ចល័ត​ពិភព​លោក​ Mobi Com។


នាខែកក្កដា ឆ្នាំ២០១៧ លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) ត្រឡប់ទៅប្រទេសវៀតណាមវិញ
ក្នុងឳកាសជ្រើសរើសនិស្សិតធ្វើការ នៅសហរដ្ឋអាមេរិក។


ក្រៅពីការចែករំលែកនូវលទ្ធផលស្រាវជ្រាវរបស់ខ្លួនក៏ដូចជាក្រុមស្រាវជ្រាវ នៅសហរដ្ឋអាមេរិក
នាពេលឆាប់ៗ នេះ លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) ក៏បានពិភាក្សានូវឳកាសសហប្រតិបត្តិការ
និងរៀនសូត្រដែលក្រុមស្រាវជ្រាវរបស់លោកកំពុងអនុវត្តន៍ជាមួយនិស្សិតវៀតណាម។


លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam)ចែករំលែកអំពីដំណើរការកសាងផលិតផលនិងបំណង
ប្រាថ្នា "សាស្ត្រាចារ្យជនជាតិវៀតណាម" ជាមួយនិសិត្សវៀតណាម។


ក្នុងពេលជួបសំណេះសំណាល លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) ក៏បានលើកឡើងអាហាររូបករណ៍ទាំងស្រុងចំនួន  ៥ សំរាប់ថ្នាក់បណ្ឌិតនិងអាហារូបករណ៍ចំនួន ២ សំរាប់ការរៀនសូត្រ
ថ្នាក់ក្រោយបណ្ឌិត ដើម្បីនិស្សិតវៀតណាមស្វែងយល់និងចុះឈ្មោះ។


លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) ជួបប្រាស្រ័យជាមួយនិស្សិតវៀតណាម បន្ទាប់ពីបញ្ចប់ជួបសំណេះសំណាល។

នា​ឆ្នាំ២០១៤ លោកសាស្ត្រាចារ្យ​ ​​​វូង៉ុក​តឹម​ (Vu Ngoc Tam)​បានល្បីឈ្មោះ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ និងទទួល​ពាន​រង្វាន់​ដ៏​ល្បីឈ្មោះ “Google Faculty Research Award” របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Google ដោយ​​ការ​ច្នៃប្រឌិតផលិត​ចញ្ចៀនការពារភាព​​សម្ងាត់ដែលអាច​រក្សា​​ពាក្យសំងាត់​ប្រហាក់ប្រហែល​ឥត​កំណត់ នា​ពេល​ស្ទាបចិញ្ចៀន​នេះ​អេក្រង់​ទូរសព្ទ​អាចផ្លាស់ប្តូរព័ត៌មាននិង​​បញ្ជាក់​អ្នក​ប្រើប្រាស់។ ការ​ច្នៃ​ប្រឌិត​ផលិតនេះ​របស់​លោក សាស្ត្រាចារ្យ​ ​​​វូង៉ុក​តឹម​ (Vu Ngoc Tam) បាន​​​ក្រុមហ៊ុន​បច្ចេកវិទ្យា Google​ ជួយ​ឧបត្ថម្ភ ៥៥.០០០  ដុល្លារអាមេរិក ព្រមទាំងរដ្ឋាភិបាល​អាមេរិក​​ផ្តល់គម្រោងឧបត្ថម្ភ​​ការពារ​ព័ត៌មានសំខាន់ៗផ្ទាល់ខ្លួនរាប់លាននាក់ ។

ក្រៅពី​ការ​ផលិត​ចញ្ចៀន​ការពារភាព​សម្ងាត់​បានទទួល​ការ​ជួយ​ឧបត្ថម្ភ លោកសាស្ត្រាចារ្យ​ ​​​វូង៉ុក​តឹម​ (Vu Ngoc Tam) បាន​ស្គាល់​ដូចជា​អ្នក​ដឹកនាំ ៣ គម្រោង​ដែល​​មូលនិធិ​បច្ចេកទេស​ជាតិ​​សហរដ្ឋអាមេរិកជួយឧបត្ថម្ភ ២ គម្រោង​ត្រូវ​បាន​ជួយឧបត្ថម្ភ​ដោយប្រព័ន្ធ​មហា​វិទ្យាល័យ Colorado មាន​​ប្រាក់ចំនួន​ ១,៧ លាន​ដុល្លារអាមេរិក។

ជាពិសេស លោកសាស្ត្រាចារ្យ វូង៉ុក​តឹម​ (Vu Ngoc Tam) ពេញ​ចិត្ត​ខ្លាំង​ណាស់​ចំពោះ​ស្នាដៃ​ស្រាវ​ជ្រាវ​បច្ចេកវិទ្យា​ចល័ត​ ក្នុង​វិស័យ​សុខភិបាល​ ពីព្រោះ​​ស្នាដៃ​នេះ​ជា​សារវន្តសំរាប់​កិច្ច​ការ​សង្គម។ ដោយ​ធ្វើ​ការ​នៅ​មហាវិទ្យាល័យ​មាន​មន្ទីរពេទ្យ​ Colorado Denver ធំ​លេខ​បួន​នូវ​ការ​ថែទាំ​សុខភាព​​ នៅ​សហរដ្ឋអាមេរិក ដូច្នេះ​ លោក​សាស្ត្រាចារ្យ​វ័យ​ក្មេង​នេះ​បាន​សហការ​ជាមួយ​សហការី សហការិនី ដែល​ភាគ​ច្រើន​ជានិសិត្សវៀតណាម ដើម្បី​កសាង​ប្រព័ន្ធ​ឧបករណ៍​ឆ្លាត សំដៅ​ផ្លាស់ប្តូរ​​របៀប​ថែទាំ​សុខភាព​មនុស្ស​ ប៉ុន្តែ​ចំណាយ​ប្រាក់​តិច។

គួរ​ឲ្យ​និយាយ​ថា ​ភាគ​ច្រើន​បណ្តា​ស្នាដៃ​បច្ចេកវិទ្យា​ក្នុង​វិស័យ​នេះ លោក​សាស្ត្រាចារ្យ​ វូង៉ុក​តឹម​ (Vu Ngoc Tam) បាន​អនុវត្តន៍​ជាមួយ​​បេក្ខភាពបណ្ឌិតជនជាតិ​វៀតណាម​ដែល​បាន​ជ្រើស​រើស​ពី​សកលវិទ្យាល័យ​បាចខ័រហាណូយ (Bach Khoa Ha Noi) មហាវិទ្យល័យ​បច្ចេកទេស​ធម្មជាតិ (ចំណុះ​សកលវិទ្យល័យ​ជាតិ​ហាណូយ) មហាវិទ្យាល័យ​បច្ចេកវិទ្យា​ព័ត៌មាន​ នៅ​ប្រទេស​វៀតណាម …លោកសាស្ត្រាចារ្យវ័យ​ក្មេង​រូបនេះ​បានឲ្យ​ដឹង​ថា៖ ជា​រៀង​រាល់​ឆ្នាំ លោក​បាន​ត្រឡប់ទៅ​​មហាវិទ្យល័យមួយ​ចំនួន ​នៅ​ប្រទេស​វៀតណាម ដើម្បី​ចែក​រំលែក​ការងារនិង​ផ្តល់​អាហារូបករណ៍​ដល់​និសិត្ស​​ ដែលចូលចិត្ត​ស្រាវជ្រាវ​បច្ចេកវិទ្យា​និងទៅ​រៀនសូត្រ ធ្វើការ​នៅ​​សហរដ្ឋអាមេរិក។

“គម្រោង​ភាគច្រើន​មិន​ទាន់​បានមាន​អ្នកណា​ស្រាវជ្រាវពីមុនទេ ដូច្នេះ​លោកសាស្ត្រាចារ្យ​វ័យ​ក្មេង​រូប​នេះ​បាន​​ជ្រើស​រើស​និសិត្ស​ធ្វើ​ការ​ជាមួយ​លោក ដោយលក្ខណៈវិនិច្ច័យគឺការ​ឆ្ងល់​និង​បេ្តជ្ញាចិត្តរបស់​គេ ​ដែល​​រួម​ចំណែក​ជាច្រើន​ក្នុង​ភាព​ជោគជ័យ។ ប៉ុន្តែ តាម​លោក វូង៉ុក​តឹម​ (Vu Ngoc Tam) នាពេល​ណាក៏​បាន​ លោក​តែងតែ​​ខិតខំគិត​គូរ​បណ្តា​ប្រធានបទ​ល្អ​​និង​លើកឡើង​ ដើម្បី​ក្រុមស្រាវជ្រាវ​ស្វែង​រក​ដំណោះស្រាយ​ ក៏​ដូចជា​បញ្ចុះបញ្ចូល​​​បណ្តាអង្គការ​ឧបត្ថម្ភ​​ផ្តល់​ថវិការ​សំរាប់​ដំណើរ​ការ​អនុវត្តន៍គម្រោង​នេះផង​ដែរ។ នា​បច្ចុប្បន្ននេះ លោក​បាន​​​ជ្រើរើស​​និស្សិតវៀតណាម​ចំនួន ៧ នាក់​ទៅ​រៀន​សូត្រ​នៅ​សហរដ្ឋអាមេរិក និង​​លោក​ដឹង​ថា នេះ​ពិតជា​ភព្វ​សំណាង​របស់​ខ្លួន​ នៅ​ពេល​មាន​សហការី​ សហការិនី​ពូកែ​​​និង​ជាជនជាតិ​វៀតណាម ​”  លោកសាស្ត្រាចារ្យ​ វូង៉ុក​តឹម​ (Vu Ngoc Tam) បាន​ចែក​រំលែក។


លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) បានទទួលពានរង្វាន់ក្នុងសន្និសីតឈានមុខគេលើពិភពលោក SENSYS ឆ្នាំ២០១៦។

នាសព្វថ្ងៃនេះ លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) ជានាយកបន្ទប់ពិសោធន៍នៃប្រព័ន្ធចល័តនិង
តភ្ជាប់ជាមួយមហាវិទ្យាល័យ Colorado Denver សហរដ្ឋអាមេរិក។


លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) នៅបន្ទប់ពិសោធន៍របស់ខ្លួន ប្រចាំនៅ សកលវិទ្យាល័យ
Colorado Denver សហរដ្ឋអាមេរិក។


លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) និងបេក្ខភាពបណ្ឌិតដ៏ឆ្នើម លោកស្រីង្វៀនត្រឹនឡានអាញ
(Nguyen Tran Lan Anh) ក្នុងការិយាល័យធ្វើការ។


លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) ណែនាំបេក្ខភាពបណ្ឌិតរបស់ខ្លួន នៅសហរដ្ឋអាមេរិក។

លោកសាស្ត្រាចារ្យ វូង៉ុកតឹម (Vu Ngoc Tam) (អ្នកពាក់វែនតា) ជាមួយ បេក្ខជនបណ្ឌិតរបស់ខ្លួន។


រហូតដល់បច្ចុប្បន្ននេះ ក្នុង​ចំណោម​បណ្តា​ស្នាដៃ​ស្រាវ​ជ្រាវស្តីពី​បច្ចេកវិទ្យាចល័ត​ថែទាំ​សុខភាព​មនុស្សដែល​លោកសាស្ត្រាចារ្យ វូង៉ុក​តឹម​ (Vu Ngoc Tam) និង​បណ្តា​និស្សិតវៀតណាម​​ បាន​អនុវត្តន៍ លេចធ្លោគឺគំនិតផ្តួចផ្តើមនូវឧបករណ៍រង្វាស់​​រលកខួរ​ក្បាល ឧបករណ៍រង្វាស់រលក​ភ្នែក​និង​រលក​សាច់​ដុំ ដើម្បី​វាយតំលៃ​គុណភាព​​ការ​ដេក​របស់​អ្នក​ប្រើប្រាស់ដែល​លោកសាស្ត្រាចារ្យ​​រួម​ជាមួយ​​បេក្ខជនបណ្ឌិត លោកស្រី ង្វៀន​ត្រឹន​ឡានអាញ (Nguyen Tran Lan Anh)​ ទទួល​ពានរង្វាន់​ឆ្នើម ក្នុង​សិក្ខាសាលា​បច្ចេកវិទ្យា​កិត្តិយស​ពិភពលោក​ស្តីពី​​បច្ចេកទេសអាំងឌុច​ស្យុង នៅក្នុង​មហាវិទ្យាល័យ នា​ខែ​វិចិ្ឆកា ឆ្នាំ២០១៦។ គំនិត​​ផ្តួច​ផ្តើម​នូវឧបករណ៍រង្វាស់​​ការ​ដកដង្ហើមរបស់​​បេក្ខជនបណ្ឌិត ង្វៀន​វ៉ាន់ភុក (Nguyen Van Phuc) ទទួល​បាន​​ពាន​រង្វាន់​អត្ថបទ​ឆ្នើម​បំផុត​ ក្នុង​សន្និសីទ​បច្ចេកវិទ្យាចល័ត​ពិភពលោក ACM MobiCom - S3។

​និយាយអំពី​​រឿង​រ៉ាវ​យក​ស្នាដៃ​ស្រាវជ្រាវ​និង​អនុវត្តន៍​នៅ​ប្រទេស​វៀតណាម​ នាពេល​អនាគត លោកសាស្ត្រាចារ្យ វូង៉ុក​តឹម​ (Vu Ngoc Tam) បាន​ឲ្យដឹង​ថា៖ លោក​កំពុង​​បង្កើត​ក្រុម​ការងារ​ស្រាវជ្រាវ​នូវ software បច្ចេកវិទ្យា ដើម្បី​ចាប់ផ្កើម​ការបង្កើតក្រុមហ៊ុន​នៅ​រដ្ឋធានី​ហាណូយ​​(Ha Noi) និងទីក្រុង​ហូជីមិញ (Ho Chi Minh)​ ស្តីពី​ការធ្វើ​អាជីវកម្ម​​ក្នុងវិស័យ​ថែទាំ​សុខភាព​សំរាប់​ប្រជាជន​វៀតណាម./.


ស្នាដៃ​ស្រាវជ្រាវ​របស់​លោកសាស្ត្រាចារ្យ វូង៉ុក​តឹម​ (Vu Ngoc Tam) ត្រូវបាន​​ប្រកាស​​លើ​ទស្សនាវដ្តីនិង​សិក្ខាសាលា​បច្ចេកវិទ្យា​​ចល័ត​​ល្បី​ឈ្មោះ​លើពិភពលោកដូចជា៖ ACM MobiCom, ACM MobiSys, ACM SENSYS, ACM CCS, IEEE Infocom, ACM UbiComp, Mobile Computing (TMC) និង​បាន​ឧទ្ទេសនាម​លើ​បណ្តាញ​ទូរទស្ស​របស់​សហរដ្ឋអាមេរិក​ ដូចជា៖ CNN TV, The New York Times, The Wall Street Journal...

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ កុង​ដាត


សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top