• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កីឡា

សាលាគុនការពារខ្លួនជាមួយក្បាច់គុនបុរាណវៀតណាម

២២​ឆ្នាំ​កន្លង​ គ្រូ​គុន​ហូ​តឿង​ (Ho Tuong) (​ប្រធាន​បក្ស​គុន​តឹន​ខាញ - បា​ត្រា​ (Tan Khanh – Ba Tra)) បាន​បង្កើត​​និង​​អភិវឌ្ឍន៍​ថ្នាក់​គុន​ការពារ​ខ្លួន​​ដោយ​ឥតគិត​ថ្លៃ​​ នៅ​អគារ​វប្បធម៌​យុវជន​ (ខណ្ឌ១) សម្រាប់​យុវវ័យ​​​ទីក្រុ​ងហូជីមិញ​ មាន​ឱកាស​​ហាត់​គុន​បុរាណ​វៀតណាម​។ មក​ដល់​សព្វថ្ងៃ​ គ្រូ​បង្វឹក​​បក្សគុន នៅ​ទាំង​ទៅ​បង្រៀន​ផ្ទាល់​តាម​​​សាលា​​រៀន​ ដើម្បី​​​​រៀប​ចំ​សកម្មភាព​ ណែនាំ​​សិស្ស​ និស្សិត​ នូវ​បំណិន​សិល្បៈ​ក្បាច់​គុន​ ដើម្បី​អាច​ការពារ​ខ្លួន​​​ក្នុង​ជីវភាព​​រស់នៅ​។​

​គ្រូ​​គុន​ហូ​តឿង (Ho Tuong) ​ឲ្យ​ដឹង​ថា៖​ មុន​នេះ សិស្ស​ និស្សិត​សាលាផ្សេង​ៗ តែតែង​ធ្វើ​ដំណើរ​មក​កាន់​អគារ​វប្បធម៌​យុវជន​ ដើម្បី​ហាត់គុន​​ តែ​មក​ដល់​សព្វ​ថ្ងៃ​ ដើម្បី​បង្ករ​លក្ខណៈ​ងាយស្រួល​សម្រាប់​សិក្ខាកាម​ យើង​ខ្ញុំ​នឹង​ទៅ​តាម​សាលា​ផ្ទាល់ ដើម្បីបង្ហាត់​គុ​ន​​។ រៀប​ចំ​ថ្នាក់​រៀននេះ​​ ដោយ​គោល​បំណង​ជួយ​យុវវ័យ​ សម្អាងបំពាក់​​ឲ្យ​ខ្លួន​ ​​បំណិន​ការពារ​ខ្លួន​​​ក្នុង​ជីវភាព​រស់​នៅ​ បន្ត​ជំហាន​មួយ​ទៀត​ គឺ​ជំនួយ​​មនុស្ស​ដទៃ​ផ្សេង​ផង​ ទន្ទឹម​នោះ​ក៏ជា​វិធី​មួយ​សម្រាប់​ហាត់​ប្រាណ​បំប៉ន​សុខភាព​​ដែរ​។​
 
មក​ជាមួយ​ថ្នាក់​គុនការពារ​ខ្លួន​ សិស្ស​ និស្សិត​​នឹង​បាន​រៀន​របៀបស្នៀត​ឈរ​រង​ការពារ​​ កម្រង​ក្បាច់​គុន​ ឈរ​សំកាំង​ និង​ស្នៀត​វាយ​ប្រហារ​មូលដ្ឋាន​របស់​បក្សគុន​។ ជាពិសេស ​ក្នុង​កម្មវិធី​សិក្សា​នឹង​ដាក់​ចេញករណី​សន្មត់​​ ដែល​អាច​កើត​មាន​​​ក្នុង​ជីវភាព​រស់​នៅ​ដូច​ជា៖ ត្រូវ​ចាប់​កអាវ​ ច្របាច់​ក​ វាយ​ប្រហារ​ដោយ​កាំបិត​ ឆក់​កាបូប​ ថង់​យួរ​ ឱបពីក្រោយខ្នង​​...។ល។ ​ករណី​ទាំង​នេះ​ សុទ្ធតែ​បាន​គ្រូ​បង្វឹក​ វិភាគ​ល្អិត​ល្អន់​ ទន្ទឹមនោះ​ដាក់​ចេញ​វិធានការ​ដំណោះ​ស្រាយ​ ប្រឆាំង​ ឬបង្ការ​ការពារខ្លួន​។​

    

 កម្មវិធី​បង្រៀន​នៃ​សាលា​គុន​ការពារ​ខ្លួន របស់​បក្ស​តឹន​ខាញ​​ - បាត្រា (Tan Khanh – Ba Tra)
នៅ​អនុវិទ្យាល័យ​​តាំង​បាតហូ (Tang Bat Ho) ខណ្ឌ​៤ ទីក្រុង​ហូជីមិញ​។​


 សិក្ខា​កាម​នឹង​បាន​រៀន​ស្នៀត​ឈរ​រងការពារ​​ កម្រង​ក្បាច់​​គុន ឈរ​សំកាំង​ និង​ស្នៀត​វាយ​ប្រហារ​មូលដ្ឋាន​
របស់​បក្សគុន​។​


 ថ្នាក់​ណែនាំ​បំណិន​ការពារ​ខ្លួន​ បង្រៀន​ដោយ​​គ្រូ​គុន​ហូ​តឿង​ (Ho Tuong) និង​គ្រូបង្វឹក​បក្ស​​គុន​តឹន​ខាញ​
- បាត្រា​
(Tan Khanh – Ba Tra) បង្ហាត់​​នៅ​សាលា​ជាន់​ខ្ពស់​ខាង​ទេសចរណ៍​សាយ​ហ្គន។


 ថ្នាក់​បំណិន​​ការពារ​ខ្លួន​ របស់​គ្រូ​ហូ​តឿង​ (Ho Tuong)  តែង​ទាក់ទាញ​សិស្ស​ និស្សិត​ជាច្រើន​នៃ​​សាលា​មក​ចូល​រួម​។​

 គ្រូ​បង្វឹក​​បក្ស​គុន​នឹង​ដាក់​ចេញ​ស្ថាន​ការ​ល្អិត​ និង​ដើរ​ស្នៀត​​​គំរូ​ សម្រាប់​សិក្ខាកាម​មុន​ពេល​ហាត់​។​

 គ្រូ​គុន​ហូ​តឿង (Ho Tuong) ​វិភាគលម្អិត​​​ឥរិយាបថ​​ កាយវិការ​​ ដើម្បី​អ្នក​រៀន​ចាំ​​ច្បាស់​។​

 សិក្ខា​កាម​ស្រី​ក៏​ចូល​រួម​វគ្គ​សិក្សា​។

 គ្រូ​បង្វឹក​​បក្ស​គុន​សាក​ដើរស្នៀត​បង្កា្រប​និងចាប់​​បំបត់​​ដៃ​ដៃ​គូ​។​

 គ្រូ​បង្វឹក​សាក​ដើរ​ស្នៀត​​​ស្រាយ​ករណី ​ពេល​ត្រូវ​ឱប​ពីក្រោយ​ខ្នង​។​

 សិក្ខាកាម​ម្នាក់​ដើរ​​ស្នៀត​ចាប់​បំបត់​ដៃ​ដែគូ​។

 កម្មវិធី​សិក្សា​នឹង​បាន​ដាក់ចេញ​ករណី​សន្មត់​ ​អាច​កើត​មាន​នៅ​ក្នុង​ជីវភាព​រស់​នៅ​ដូចជា៖ ត្រូវ​ចាប់​ក​​អាវ
ច្របាច់​ក​ វាយ​ប្រហារ​ដោ​យ​កាំបិត​ ឆក់​កាបូប​ ឱ​បពីក្រោយខ្នង​​…។ល។


 សិក្ខាកាម​​យក​ចិត្តទុកដាក់​សំឡឹង​មើល​គ្រូ​បង្វឹក​ដើរ​ស្នៀត​​គំរូ​​​។​​

 សិក្ខាកាម​​ដើរ​​ស្នៀត​រើបម្រាស​​រួច​ផុត​ពី​ចាប់ជំរិត​ដោយ​កាំបិត​ ពីក្រោយខ្នង​​។​

 សិក្ខាកាម​ដើរ​ស្នៀត​គុន​ ​ក្រោយពេល​បាន​គ្រូបង្វឹក​ណែនាំ​។​

 កម្មវិធី​នៅទាក់ទាញ​បុគ្គលិក​មាន​អាយុ​មក​រៀន​។​

ចូល​រួម​ថ្នាក់​​គុន​ការពារ​ខ្លួន​ ដោយ​សហជីព​សាលា​ជាន់ខ្ពស់​ខាង​ទេសេចរណ៍​​សាយហ្គន​ សហការ​​នឹងសាលា​​គុន​ឡឹម​តឹន​ខាញ​ - បា​ត្រា (Lam Tan Khanh – Ba Tra) រៀប​ចំ​ជូន​​និស្សិត​ បុគ្គលិក​​ក្នុង​សាលា មិត្ត​ឡេធី​ថាញថឿង​​​ (Le Thi Thanh Thuong) ឲ្យ​ដឹក​ថា៖ “តាមរយៈ​ថ្នាក់​គុន​ការ​ពារ​ខ្លួន​ បាន​ជួយ​ខ្ញុំ​ចេះ​​​បំណិន​ការពារ​ខ្លួ​ន​ ការពារ​​មូលដ្ឋាន​ ប៉ុន្តែមាន​​ប្រសិទ្ធភាព​ ជួយ​បំប៉ន​សុខភាព​ផង និង​មានទំនុក​ចិត្ត​​ជាង​ក្នុង​ជីវភាពរស់នៅ​​”។​
 
នៅ​រាល់​ករណី​​ដាក់​ចេញ​​ គ្រូ​បង្វឹក​​បក្សគុន​​នឹង​វិភាគ ​និង​ដើរ​ស្នៀត​គំរូ​ហ្មត់ចត់​ បន្ទាប់​មក​ណែនាំ​​​សិស្ស​​ហាត់​ច្រើន​លើក​ច្រើន​សា​ ឲ្យ​ស្ទាត់​ជំនាញ​។ រាល់​​ជំហាន​សុទ្ធតែ​បាន​អនុវត្ត​ងាយ​ស្រួល​ ប៉ុន្តែ​នាំ​មក​ប្រសិទ្ធិភាព​ខ្ពស់។ ក្រោយ​ពេល​​ហាត់​នៅ​សាលា​ សិស្ស​អាច​ទៅផ្ទះ​ហាត់​បន្ថែម​ តាម​ការណែនាំ​នៅ​លើថ្នាក់​ ដើម្បីមានការ​​រីកចម្រើន​ក្លាយជា​ទម្លាប់​។​
 
កម្មវិធី​ណែនាំ​ក្បាច់​គុន​ការពារ​ខ្លួន​ បាន​នាំចូល​សាលារៀន​ជា​ច្រើន​នៅលើភូមិ​សាស្រ្ត​​ទីក្រុង​ ក្នុង​នោះ​ នៅ​អនុវិទ្យាល័យ ​​តាំង​បាត​ហូ​អេ (Tang Bat Ho A) (ខណ្ឌ៤)​ បាន​រៀប​ចំ​សកម្មភាព​​​ជាង​២​ឆ្នាំមក​ហើយ​។ លោក​ឡេ​ង៉ុក​ហាយ (Le Ngoc Hai) នាយក​សាលា​បាន​បញ្ជាក់​បន្ថែម​ថា៖ យើ​ងខ្ញុំ​រៀប​ចំថ្នាក់​​នេះ​ជា​ប្រចាំ​ ជាមួយ​គោល​បំណង​បង្កើត​ទម្លាប់​មួយ​ សម្រាប់​ប្អូន​ៗ​ ជួយ​ប្អូន​ៗ​ មាន​ចំណេះវិជ្ជាមូលដ្ឋាន​ ដើម្បី​ការពារ​ខ្លួន​ ទន្ទឹម​នោះ ក៏ជា​វិធី​ឧទ្ទេសនាម​​​ក្បាច់​គុន​បុរាណ​វៀតណាម ​​ទៅ​ដល់​មនុស្ស​គ្រប់​គ្នា​”។​
 
ក្រៅ​ពីនេះ​ សាលារៀន​នៅ​បម្រុង​សហការ​ ជាមួយ​សមាគម​អាណា​ព្យាបាល​សិស្ស​​ រៀបចំ​បន្ថែ​​ម​​ម៉ោង​សកម្មភាព ​​ក្រោម​ប្រធាន​បទ​៖ បំណិន​រស់នៅ​​ បទយកការណ៍​អំពី​សុវត្ថិភាព​ចរាចរណ៍​ ចំណេះដឹង​ចាំបាច់​អំពី​សុខភាព​បន្តពូជ​…។ល។  ដើម្បី​ប្អូនៗ មាន​បន្ថែមចំណេះដឹង​ ​​និង​បំណិន​​ក្នុងជីវភាព​រស់​នៅ​៕​ 
 

 

អត្ថបទ​និង​រូបថត៖ សើន​ងៀ​

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

បន្ទាប់ពីរយៈពេល ២ថ្ងៃនៃការប្រកួតប្រណាំងដ៏តាន​តឹង ពានរង្វាន់ប្រណាំងម៉ូតូ​ទឹកពិភពលោក ឆ្នាំ២០២៤(UIM-ABP Aquabike World Championship)

Top