• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

សារ​របស់អគ្គលេខាធិការបក្ស ប្រធានរដ្ឋលោក ង្វៀន ភូត្រុង (Nguyen Phu Trong)

ការសែតរូបភាព​វៀតណាម​ គោរព​ឧទ្ទេសនាម​ខ្លឹមសារ​សាររបស់​អគ្គលេខាធិការបក្ស​​ ប្រធានរដ្ឋ​លោក ង្វៀន ភូត្រុង​ (Nguyen Phu Trong) នាឱកាស​វៀតណាម​ទទួលបន្ទុក​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២០ និងសមាជិក​មិនអចិន្រ្តៃយ៍​​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​ អាណាត្តិ ​២០២០ -២០២១៖​

“ឆ្នាំ​២០២០ ក្នុងបរិបទ​ទឹក​ដី​វៀតណាម​​ រីករាយ​សប្បាយ​អប​អរ​សាទររំលឹក​​ខួប​អនុស្សាវរីយ៍នៃ​​​ទិវាបុណ្យ​ធំៗ ព្រម​ទាំង​​​ព្រឹត្តិការណ៍​នយោបាយ​សំខាន់ៗ ទូទាំងបក្ស ប្រជាជន ​​កងទ័ព​វៀតណាម​ ខិតខំតស៊ូ​សម្រេចបាន​ជោគជ័យ​​នូវ​ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ - សង្គមកិច្ច​ អំឡុងពេល​​៥ឆ្នាំ​ ២០១៦ - ២០២០ និង​សេចក្តី​សម្រេច​ចិត្ត​នៃ​មហា​សន្និបាត​បក្សលើកទី​១២, រៀបចំ​ល្អ​នូវ​មហាសន្និបាត​បក្ខភាគ​គ្រប់​ថ្នាក់​ ឆ្ពោះទៅកាន់​មហាសន្និបាត​បក្សលើកទី​១៣ ក៏ជា​លើកដំបូង​វៀតណាម​មាន​កិត្តិយស​ទទួលបន្ទុក​សំខាន់ទាំងពីរ​ គឺ​ប្រធាន​អាស៊ាន​ឆ្នាំ២០២០ និងសមាជិក​មិន​អចិន្រ្តៃយ៍​​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​ អាណាត្តិ​២០២០ - ២០២១។​

ដោយ​មាន​តួនាទី​ជា​មជ្ឈមណ្ឌល ​​ក្នុង​រចនាសម្ពន្ធ​តំបន់​ដែល​កំពុង​កកើតជា​​រូប​សណ្ឋាន​ អាស៊ាន​​បាន​ប្រទេសនានា​នៅ​ក្នុង​និ​ងក្រៅ​​តំបន់​យក​ចិត្ត​ទុកដាក់​ និងបំណង​ចង់​បង្កើន​សហប្រតិបត្តិការ​។ ក្រោយ​ជាង​៤ឆ្នាំ​​កកើត​ សហគមន៍​​អាស៊ាន​ - ដំបូល​ផ្ទះរួម​នៃ​ប្រជា​ជន​ទាំង​៦៥០លាន​នាក់​ បាន​អភិវឌ្ឍន៍​មិនឈប់ឈរលើ​​​គ្រប់​វិស័យ​ បង្កើន​និងបើកទូលាយ​ផ្សារ​ភ្ជាប់​​ផ្ទៃក្នុង​នៃ​ប្លុក​ ក៏ដូច​ជា​ដៃគូ​ទាំងឡាយ​របស់​អាស៊ាន​។​

 


 អគ្គលេខាធិការ​បក្ស ប្រធាន​រដ្ឋលោក ​ង្វៀន ភូត្រុង (Nguyen Phu Trong)​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​



 នៅទីស្តីការ​អង្គការ​សហប្រជា​ជាតិ​ នៅទីក្រុង​ New York​ (អាមេរិក) នាយករដ្ឋមន្រ្តី​ លោក​ង្វៀន ស្វឹនភុក​ (Nguyen Xuan Phuc) ថ្លែង​សុន្ទរកថា​នៅ​សម័យ​ប្រជុំ​មហាសន្និបាត​ ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាជាតិ​លើកទី​៧៣។ រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​



 ថ្ងៃទី​៩ ខែមករា​ ឆ្នាំ២០២០ ក្រៅ​កិច្ច​ប្រជុំ​ពិភាក្សា​បើកចំហរ​​ថ្នាក់​រដ្ឋមន្រ្តី​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ នៅក្រុង​ New York ​អាមេរិក​ ក្រោម​ប្រធាន​បទ​ “អបអរសាទរ​ខួបអនុស្សាវរីយ៍លើក៧៥ឆ្នាំ​​ ​នៃ​អង្គការសហប្រជា​ជាតិ​ ៖ គោរព​រដ្ឋធម្មនុញ្ញ​ដើម្បី​រក្សា​សន្តិភាព​ និងសន្តិសុខ​អន្តរជាតិ​” ឧបនាយករដ្ឋមន្រ្តី​ និងជា​រដ្ឋមន្រ្តី​ការបរទេស​លោក ​ផាម ​ប៊ិញ​មិញ​ (Pham Binh Minh) មាន​កិច្ច​ជំនួបជាមួយ​​អគ្គលេខាធិកានៃ​អង្គការ​សហប្រជាជាតិ​លោក​ Antonio Guterres។ រូបថត៖ ខាក់ហ៊ីវ​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 ថ្ងៃទី​១០ ខែមករា ឆ្នាំ២០២០ (ម៉ោង​តំបន់​) នៅ​ទីក្រុង New York អាមេរិក​ ឯកអគ្គរដ្ឋទូត​ ប្រធាន​គណៈ​ប្រតិភូ​អចិន្រ្តៃយ៍​វៀតណាម​ ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោក ​ដាំង​ ឌិញ​ក្វី (Dang Dinh Quy) ជា​អធិបតីក្នុង​​​កិច្ចប្រជុំ​នៃ​ក្រុម​ប្រឹក្សាសន្តិសុខ​​អង្គការ​សហប្រជា​ជាតិ​ អនុម័ត​​សេចក្តីសម្រេច​ចិត្ត​ពន្យាពេល​សកម្មភាពឧបត្ថម្ភ​​អន្តរព្រំដែន​ សម្រាប់​​ប្រជាជនប្រទេស​ Syria ​រាប់​លាន​នាក់​ អូសបន្លាយ​៦ឆ្នាំ​កន្លងមក​។ ក្នុង​រូបថត៖ ប្រទេសនានាជា​សមាជិក ​នៃក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​បោះឆ្នោត​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​។ រូបថត៖ ខាក់​ហ៊ីវ​/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​


 ថ្ងៃទី​០២ ខែ​មករា ឆ្នាំ២០២០ នៅ​ទីស្តីការ​អង្គការសហប្រជាជាតិ​នៅទីក្រុង​ New York អាមេរិក វៀតណាម​បាន​អនុវត្ត​ដំណើរការ​សកម្មភាព​ជាផ្លូវការក្នុង​​តួនាទី​ជាប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​ ​ផ្តើមបើក​សម្រាប់​អាណាត្តិ​សមាជិក​មិនអចិន្រ្តៃយ៍ ​នៃក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​២០២០ - ២០២១។ ក្នុងរូបថត៖ ឯកអគ្គរដ្ឋទូត​ ប្រធាន​គណៈ​ប្រតិភូ​វៀតណាម​ ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោក ​ដាំង ​ឌីញ​ក្វី​ (Dang Dinh Quy) សច្ចាប្រណិធាន​​ចំពោះ​​មុខ​រដ្ឋធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ ក្នុងពិធី​បង្ហូត​​ទង់​។​ រូបថត៖ ខាក់​ហ៊ីវ​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​



 កម្មាភិបាល​ យុទ្ធជន​មន្ទីរ​ពេទ្យចល័ត​កម្រិត​ពីរ លេខ​ពីរ​ ជម្រាបលា​សាច់​ញាតិ​ មិត្ត​រួម​ការងារ​ធ្វើដំណើរ​ទៅ​បំពេញភារកិច្ច​ នៅ​​​ស៊ូដង់​ខាង​ត្បូង​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
 

នៅ​លំដាប់​សកលលោក​ ក្នុង​អំឡុង​បីភាគ​បួន​នៃ​សតវត្សរ៍​ ជាមួយ​នឹង​តួនាទី​ស្នូល​ ហើយ​ជា​ស្ថាបន​មាន​បន្ទុក​នាំ​មុខ​ក្នុង​ការងារ​រក្សាសន្តិភាព​​ និង សន្តិសុខ​អន្តរជាតិ​នៃ​អង្គការសហប្រជាជាតិ​ (អង្គការ​អន្តរជាតិធំបំផុត​ដោយ​មាន​ការចូលរួម​នៃប្រទេស​ទាំង​១៩៣)​ ក្រុមប្រឹក្សា​សន្តិសុខ​ បាន​អះអាង​តួនាទី​ជា​មជ្ឈមណ្ឌល​​នៃ​អង្គការ​សហប្រជាជាតិ ​ក្នុង​ការ​រក្សា​សន្តិភាព​ សន្តិសុខ​អន្តរជាតិ​​។

ប្តេជ្ញាចិត្ត​ទទួលបន្ទុកសំខាន់​ទាំងពីរប្រកប​ដោយ​​ជោគជ័យ ប្រធាន​អាស៊ាន​​​ឆ្នាំ​២០២០ និងសមាជិក​មិនអចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ​អាណាត្តិ​ ២០២០ - ២០២១ ស្តែង​បង្ហាញ​ភាព​ឯកឆន្ទពង្រាយ​មាគ៌ា​​ការទូត​ឯករាជ​ ម្ចាស់​ការ​ សន្តិភាព​ សហប្រតិបត្តិការ​ និង​អភិឌ្ឍន៍​,​ ​ពិពិធកម្ម ពហុភាគីកម្ម​ក្នុង​ទំនាក់ទំនង​ការទូត​, ម្ចាស់ការ​និងសកម្ម​សមាហរណកម្ម​អន្តរជាតិ​ ដែល​មហាសន្និបាត​​បក្សលើកទី​១២បានដាក់​ចេញ​, បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​វៀតណាម​ រួម​ចំណែក​ដើម្បី​​សន្តិភាព​ អភិវឌ្ឍន៍ ​នៅ​តំបន់​និងសកលលោក​ ក្នុងនាម​ជា​សមាជិក​ដែល​មានបន្ទុក​នា​សហគមន៍​អន្តរជាតិ​, ទន្ទឹមនោះ​រួម​ចំណែក​សំខាន់​ក្នុង​ការ​រក្សា​បរិស្ថាន​សន្តិភាព​ ស្ថិរភាព​ ឆ្លៀត​ឱកាស​ថែម​ទៀត ​នូវ​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​​បុព្វហេតុ​កសាងនិងការពារ​មាតុប្រទេស​ អភិវឌ្ឍន៍​ឆាប់​រហ័ស​ ចីរភាព​និងលើកកម្ពស់​តួនាទី​ ទី​ជំហរ​អន្តរជាតិ​នៃ​ប្រទេស​វៀតណាម​​។​

 យល់​ច្បាស់​ប្រការ​ទាំងនោះ យើង​ខ្ញុំ​បាន​កំណត់​ប្រធាន​បទ “ផ្សារភ្ជាប់​និង​ម្ចាស់ការ​បន្សាំ​” សម្រាប់​ឆ្នាំប្រធាន​អាស៊ាន​២០២០ និង”វៀតណាម៖ ដៃគូ​ទំនុក​ចិត្ត​ដើម្បី​សន្តិភាព​ចីរភាព​” ពេល​បន្ទុក​សំខាន់​ជា​​សមាជិកមិនអចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អាណាត្តិ​២០២០ - ២០២១។ ក្រោម​ប្រធានបទ​នោះ នា​វេទិកាសំខាន់​នាំមុខ​​ទាំងពីរ​ នៅកម្រិត​​តំបន់​និង​សកលលោក​នេះ យើង​ខ្ញុំ​រួម​នឹង​ប្រទេសនានាជាសមាជិកនិងមិត្តភក្តិ​ ដៃគូ​ផ្តោត​លើ​កំណត់​គោល​ដៅ​ធំៗ​ខាងក្រោម​៖​​

ទីមួយ​ លើកកម្ពស់​ផល​ប្រយោជន៍រួម​ នៃ​តំបន់​និង​សហគមន៍​អន្តរជាតិ​ គឺសន្តិភាព​ សហប្រតិបត្តិការ​ និងអភិវឌ្ឍន៍​។ អនុវត្ត​អនុសាសន៍​ពាក្យប្រៀន​ប្រដៅ​នៃលោក​ប្រធាន​​ហូជីមិញ​៖ "បុព្វហេតុ​បង្កើតបាន ដោយ​​​អក្សរ​ស្រុះស្រួល​” ការ​ច្នៃប្រឌិត​ អាទិភាព​ ដែល​យើងខ្ញុំ​ដាក់​ចេញ​នៅ​អាស៊ាន​និងក្រុម​ប្រឹក្សា​សន្តិសុខ បាន​​​ឆ្លុះបញ្ចាំង​តួលេខ​ផល​ប្រយោជន៍​រួ​ម​​នៃ​ប្រទេស​ទាំង​អស់​ជា​សមាជិក​ ក្នុងនោះ​មានវៀតណាម​ ទន្ទឹមនោះ​ធានា​សុខដុម​នីយកម្ម​​នឹង​ផល​ប្រយោជន៍​នៃដៃគូក្នុង​តំបន់និង​អន្តរជាតិ​។​

ទីពីរ​ ជំរុញ​តួនាទី​នៃ​ពហុភាគី​និយម​ រដ្ឋធម្មនុញ្ញ​​អង្គការ​សហប្រជាជាតិ​ និង​គោលការណ៍​មូលដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ​ ដើម្បី​សកលលោក​មួយ​សន្តិភាព​ សមភាព​ និងល្អប្រពៃ​ជាង​។ ពិសេស​ នាឱកាស​នេះ បង្កើន​ប្រសិទ្ធភាព​សហប្រតិបត្តិការ​និងទំនាក់ទំនង​ដៃគូ​គ្រប់​វិស័យ ​រវាង​អាស៊ាន​និងអង្គការ​សហប្រជាជាតិ​ ដើម្បី​ផលប្រយោជន៍​រួម​នៃ​ប្រទេសនានា​នៅ​អាស៊ាននិងសហគមន៍​​អន្តរជាតិ​។​

ទីបី ម្ចាស់​ការ​​និង​សកម្ម​ចូល​រួម​ដំណោះស្រាយ​បញ្ហាប្រឈម​រួម​ នៃសកលលោក​និង​តំបន់​ បំផុត​គឺ​បញ្ហា​ជះឥទ្ធិពល​ផ្ទាល់​ដល់​ផលប្រយោជន៍​នៃ​ប្រទសនានា​និង​តំបន់​ដូចជា ​​​សន្តិភាព​ សន្តិសុខ​​ ស្ថិរភាព​ អភិវឌ្ឍន៍​ចីរភាព​ បម្រែបម្រួល​អាកាស​ធាតុ​ ទឹក​សមុទ្រ​ជោរ​ឡើង​ ជំនះ​ផល​វិបាក​សង្គ្រាម​ ស្ថាបនា​ក្រោ​យ​ជម្លោះ​ឡើង​វិញ​ជាដើម​។

 


 នាយករដ្ឋមន្រ្តី​លោក ​ង្វៀន ស្វឹន​ភុក (Nguyen Xuan Phuc) ប្រធាន​អាស៊ាន​ឆ្នាំ២០២០ និង​គណៈប្រតិភូ​អនុវត្ត​ពិធី​​​បើក​​ឆ្នាំ​ប្រធាន​អាស៊ាន​២០២០។ រូបថត៖ ថុង​ញ៉ឹក​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 នាយករដ្ឋមន្រ្តីលោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធាន​អាស៊ាន​ឆ្នាំ២០២០ និងគណៈ​ប្រតិភូ​អញ្ជើញ​ធ្វើសក្ខីភាព​នៃពិធី​បង្ហូត​​ទង់​អាស៊ាន​។ រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារព័ត៌វៀតណាម​


 ថ្ងៃទី​៩ ខែមករា ឆ្នាំ២០២០ កិច្ច​ប្រជុំ​​ក្រុមការងារ​រដ្ឋមន្រ្តី​​ការពារជាតិ​​អាស៊ាន​ (ADSOM WG) បាន​បើក​សម្ពោធ​នៅ​ទីក្រុង​ដាណាំង​ ដោយមានការចូលរួម​នៃ​គណៈ​ប្រតិភូ​ជាង​៨០នាក់​ ជា​រដ្ឋមន្រ្តី​ការពារ​ជាតិ​អញ្ជើញ​មកពី​ស្ថាបន​ផែនការ​គោលនយោបាយ​ការពារជាតិ ​នៃ​ក្រសួងការពារ​​ជាតិ​​ប្រទេសនានា​ជាសមាជិក​អាស៊ាន​ និងគណៈ​កម្ម​ការ​លេខាធិការ​អាស៊ាន​។ នេះជា​កិច្ចប្រជុំ​ដំបូង​ក្នុង​សង្វាក់​កិច្ច​ប្រជុំ​​ សកម្មភាព​យោធា - ការពារជាតិ​ក្នុង​ឆ្នាំ​វៀតណាម ​ទទួលបន្ទុក​តួនាទី​ជាប្រធានអាស៊ាន​២០២០។ រូបថត៖ ត្រឹន​ឡេ​ឡឹម​/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​


 រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ២០២០ នៅ​ក្រុង​ហាណូយ​ កិច្ចប្រជុំ​​រដ្ឋមន្រ្តី​ស្តីពី​សេដ្ឋកិច្ច​អាស៊ាន​លើកទី​១ ត្រៀម​បម្រុង​សម្រាប់​កិច្ចប្រជុំ​​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន​លើកទី​៥១​ (SEOM 1/51) ដោយមានការចូល​រួម​ពីគណៈ​ប្រតិភូ​ចរចានៃប្រទេសនានាជាសមាជិក​ គណៈកម្មការ​លេខាធិការ​អាស៊ាន​។ ប្រធាន​គណៈប្រតិភូ​ SEOM របស់វៀតណាម​ លោក​ ឡឿង​ ហ្វាងថៃ (Luong Hoang Thai) ប្រធាន​កិច្ចប្រជុំ​។ រូបថត៖ ត្រឹន​វៀត/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
 

នេះជា​កិត្តិយស​ធំ​ធេង​មួយ​ ប៉ុន្តែក៏ជាភារកិច្ច​​ ឧបសគ្គ បញ្ហាប្រឈម​ធំ​ និង​ទាមទារ​ការ​លូក​ដៃ​ចូលរួម​​នៃទូទាំង​ប្រព័ន្ធ​នយោបាយ​ រួម​ដំណើរ​ ព្រួតដៃ​រួម​ចំណែក​​នៃ​ទូទាំង​បក្ស​ ​ប្រជាជន​ និងកងទ័ពជាតិ​, ជាមួយការ​គាំទ្រ​ ឧបត្ថម្ភ​នៃ​មិត្ត​ភក្តិ​និង​សហគមន៍​អន្តរជាតិ​។ គណៈ​កម្មការ​ ផ្នែក​ ក្រសួង វិស័យ​មជ្ឈិម​និង​មូលដ្ឋាន​ទូទាំងប្រទេស​ ត្រូវ​បញ្ជាក់​ច្បាស់​ នេះជា​ភារកិច្ច​មួយ​ក្នុង​ចំណោមភារកិច្ច​នយោបាយ​សំខាន់​ៗ​ នៃ​បក្ស​និងរដ្ឋ​ក្នុង​ឆ្នាំ​២០២០, ត្រូវ​ធានាសហប្រតិបត្តិការ​រឹង​មាំ​ ស៊ីចង្វាក់​ក្នុង​ប្រព័ន្ធ​នយោបាយ​ បំផុត​គឺរវាង​កង​កម្លាំង​បំពេញ​បេសកម្ម​ការទូតផ្ទាល់​ ដើម្បីធានា​អនុវត្ត​ជោគជ័យលើ​​រាល់​ភារកិច្ច​និង​គោលដៅ​ដែលបាន​ដាក់ចេញ​។​

ជាមួយ​ទីជំហរ​និង​កម្លាំង​ថ្មី​ នៃប្រទេស​បន្ទាប់ពី​ជិត​៣៥​ឆ្នាំ​នវានុវត្តនភាព​​, ព្រម​នឹង​កម្លាំង​សាមគ្គី​ ឆន្ទៈ​តែ​មួយ​នៃទូទាំង​បក្ស ប្រជាជន​ និង​កងទ័ព​, ជាមួយ​​ការ​គាំទ្រ​ដ៏ប្រពៃ​និង​សហប្រតិបត្តិការ​ប្រសិទ្ធភាព​ នៃប្រទេសនានា​នៅ​អាស៊ាន​ មិត្តភក្តិ​ និង​សហគមន៍​អន្តរជាតិ​ យើង​ខ្ញុំ​ជឿជាក់ថា​វៀតណាមនឹង​ទទួលបន្ទុក​ប្រកបដោយ​ជោគជ័យ​ ​នៃប្រធានអាស៊ាន​ឆ្នាំ២០២០ និងសមាជិក​មិនអចិន្រ្តៃយ៍​​នៃ​ក្រុមប្រឹក្សាសន្តិសុខ ​អង្គការ​សហប្រជាជាតិ​អាណាត្តិ២០២០ - ២០២១ រួម​ចំណែក​សំខាន់​លើ​សន្តិភាព​ ស្ថិរភាព​ សហប្រតិបត្តិការ ​និង​អភិវឌ្ឍន៍​នៅ​តំបន់​និង​​សកលលោក​”៕​

 

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅវៀតណាមត្រូវបានធ្វើឱ្យប្រសើរឡើង ពង្រីក និងសាងសង់ថ្មីជាមួយនឹងធនធានវិនិយោគរបស់រដ្ឋ និងសង្គមភាវូបនីយកម្មជាច្រើន ក៏ប៉ុន្តែនៅតែតាមមិនទាន់ល្បឿន​កំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងអន្តរជាតិ។ 

Top