• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារលិខិតអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ២០២០


 (រូបថត៖ TTXVN)
 

នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ លេខាណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការ​មជ្ឈឹម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​លោក Tran Thanh Man បានផ្ញើសារលិខិតជូនអ្នកមុខអ្នកការ និងជនរួមជាតិខ្មែរទាំងអស់ ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី ២០២០។
 
ក្នុងសារលិខិត​នេះ លោក Tran Thanh Man បានលើកច្បាស់ថា៖ ជនរួមជាតិខ្មែរគឺជាផ្នែកមួយ ដែលមិន​អាច​កាត់​ផ្តា​ច់​ចេញពីសហគមន៍ជនជាតិភាគតិចនៅវៀតណាមឡើយ ហើយជានិច្ចកាលត្រូវបានបក្ស និង​រដ្ឋផ្ដល់កា​រយកចិត្តទុកដាក់ និងថែទាំ។ ប្រធានគណៈកម្មាធិការមជ្ឈឹម​រណសិរ្ស​មាតុភូមិ​វៀត​ណាម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះជនរួមជាតិខ្មែរនៅទូទាំងប្រទេស ដែលបានចូលរួមយ៉ាងសកម្មនូវចលនាប្រឡង ប្រណាំងស្នេហារ​ជាតិរ​បស់ រណសិរ្សមាតុភូមិវៀតណាមនិងអង្គការមហាជន; ពង្រីកសក្កានុពល ស្មារតី និងខិតខំប្រឹងប្រែង​របស់ជនរួមជាតិខ្មែរ; ជានិច្ចកាលសាមគ្គីគ្នា រួមជាមួយ សហគមន៍បណ្ដាជនជាតិ ដើម្បីកសាងស្រុក​កំណើត ប្រទេសជាតិឲ្យកាន់តែអភិវឌ្ឍ លើកកម្ពស់ជីវភាពរស់នៅ ពង្រឹងផែនមហាសាមគ្គី​ជាតិ​ទាំង​មូល។
 
ក្នុងសារ​លិខិតនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បាន​ទទួល​ស្គាល់​និងកោតសរសើរចំពោះអ្នកមុខអ្នកការនៃព្រះពុទ្ធសាសនាថេរវាទ និងឥស្សរជន​ឆ្នើម​នៃជន​ជាតិ​ខ្មែរ​ ដែលជានិច្ចកាលលើកត្រដែតតួនាទីរបស់ជនមានកិត្យានុភាពក្នុងសង្គម ហើយ​អនុវត្តន៍​ល្អរាល់​គោលការណ៍​ និងគោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ព្រមទាំងចលនាជនរួមជាតិ​ឲ្យចូលរួមរាល់សកម្មភាពដែលត្រូវបាន រណសិ​រ្សមាតុភូមិវៀតណាមបំផុសឡើងផងដែរ៕

 

តាម VO​V5 - វិទ្យុសំឡេងវៀតណាម​
 

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top