• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានអន្តរជាតិនិងក្នុងតំបន់បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហាណូយ

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ធ្វើឡើងនៅថ្ងៃទី ២៦ ខែមិថុនា ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc  ក្នុងនាមជាប្រធានអាស៊ាន ២០២០ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី សាធា រណៈមតិក្នុងតំបន់និងពិភពលោក។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៦ ខែមិថុនា នៅទីក្រុងហាណូយ (រូបថតៈ VGP/Quang Hieu)


ជាមួយគ្នានេះ សារព័ត៌មានអាស៊ាននិងដៃគូអាស៊ានជាច្រើននៅថ្ងៃទី ២៦ ខែមិថុនាបានចុះផ្សាយនូវអត្ថបទជាច្រើន ដែលបានលើកត្រដែតនូវតួនាទីរបស់អាស៊ាននិងរបស់វៀតណាម ក្នុងនាមជាប្រធានប្តូរវេននៃប្លុកនេះ ដោយកោតសរសើរចំពោះប្រធានបទនិងខ្លឹមសារដែលកិច្ចប្រជុំបានលើកយកមកពិភាក្សា។

កាសែត Straits Times របស់សឹង្ហបូរីបានដកស្រង់សុន្ទរកថាបើកកិច្ចប្រជុំរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២០ ដោយចង្អុលបង្ហាញថា អាស៊ានមិនដែលត្រូវប្រឈមនឹងហានិភ័យធំបែបនេះឡើយ។ ជំងឺរាតត្បាតសកល COVID-19 បានបំផ្លាញនូវសមិទ្ធផលសេដ្ឋកិច្ចជាច្រើនមិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងពិភពលោកនិងគំរាមកំហែងដល់អាយុជីវិតមនុស្សរាប់លាននាក់ទៀតផង។ នៅក្នុងបរិបទនេះ សាមគ្គីភាពដើម្បីពង្រឹងតួនាទីរបស់អាស៊ាន គឺជាគន្លឹះក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

ចំណែកឯសារព័ត៌មាន Nikkei Review of Japan មានអត្ថបទមួយថា “វៀតណាមកំពុងចង្អុលបង្ហាញពីតម្លៃដឹកនាំថ្មីរបស់អាស៊ាន” ដោយសំដៅទៅលើតួនាទីកំពុងលេចធ្លោរបស់វៀតណាម។ អត្ថបទនេះសង្កត់ធ្ងន់ទៅលើកំណើនសេដ្ឋកិច្ចគួរឱ្យកត់សំគាល់របស់ វៀតណាមនិងវិធីដែលមានប្រសិទ្ធភាពបំផុតដែលវៀតណាមប្រើប្រាស់សម្រាប់ទប់ស្កាត់ជំងឺរាតត្បាត COVID-19។ វៀតណាមក៏កំពុងក្លាយជា “មគ្គុទេស” ដើម្បីពិភាក្សាអំពីបញ្ហាក្តៅគគុកនៃតំបន់ ដូចជា ជម្លោះនៅសមុទ្រខាងកើតឬជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាច ដែលប៉ះពាល់ដល់តំបន់ផងដែរ។

រីឯ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបស់ចិនក៏បានសរសេរអត្ថបទអំពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦។ អត្ថបទនេះបានបញ្ជាក់ថា ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាត COVID-19  ប៉ុន្តែ អាស៊ានអាចជាតំបន់ដែលមានកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងបំផុតដែរ។ អត្ថបទនេះក៏បានដកស្រង់សម្តីរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដោយបានបញ្ជាក់ថា ជំងឺរាតត្បាត COVID-19 គឺជាឱកាសមួយដើម្បីបង្ហាញពីសាមគ្គីភាពរបស់អាស៊ានជាថ្មីម្តងទៀត។

ប្រព័ន្ធផ្សព្វផ្សាយ ChanelNewsAsia បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតដ៏ស្មុគស្មាញ។ អត្ថបទបញ្ជាក់ថា វៀតណាមគឺជាចំណុចលេចធ្លោក្នុងបង្ការនិងទប់ស្កាត់ COVID-19 ហើយក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានផ្តួចផ្តើមគំនិតក្នុងការដឹកនាំតំបន់ដើម្បីឆ្លើយតបនឹងជំងឺនេះ។ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ បានបង្ហាញថា វៀតណាមកំពុងរួមជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីសម្របខ្លួនយ៉ាងសកម្មក្នុងគ្រប់កាលៈទេសៈ៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top