• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សាធារណៈមតិអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសុន្ទរកថារបស់វៀតណាមនៅ IPU 141

ប្រធានគណៈប្រតិភូរដ្ឋសភាម៉ាឡេស៊ី សមាជិកសភា Syed Ibrahim Syed Noh បានគាំទ្រចំពោះទស្សនៈរបស់​វៀតណាមស្ដីពី ការពង្រឹងការទូតសភា ពង្រីកតួនាទីនិងកាតព្វកិច្ចរបស់ IPU ដើម្បីសន្តិភាព ប្រជាធិបតេយ្យ​លើ​ពិភពលោក ដោយឈរលើមូលដ្ឋានគ្រឹះនៃច្បាប់និងការ គោរពសមភាពរវាងប្រទេសមានអធិបតេយ្យភាពនានា។

អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ថ្លែងសុន្ទរកថានៅ IPU ១៤១ (រូបថត៖ VOV)

សុន្ទរកថារបស់អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong នៅសម័យប្រជុំពេញអង្គរនៃមហាសន្និបាតសហភាពអន្តរសភាពិភពលោក (IPU) លើកទី ១៤១ ក្រោមប្រធានបទ “ពង្រឹងច្បាប់អន្តរជាតិ៖
តួនាទីនិងយន្តការសភានិងការរួមចំណែកកិច្ចសហប្រតិបតិ្តការក្នុងតំបន់” ទទួលបានការយកចិត្តទុកដាក់និងការវាយតម្លៃវិជ្ជមានរបស់បណ្ដាតំណាងចូលរួមកិច្ចប្រជុំនេះ។

ឆ្លើយសម្ភាសន៍របស់អ្នកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម តំណាងនៃគណៈប្រតិភូរដ្ឋសភាអាល្លឺម៉ង់ សមាជិក​សភា​ Peter Beyer បានអោយដឹងថា៖

“ខ្ញុំបានស្ដាប់សុន្ទរកថាជាច្រើននៅកិច្ចប្រជុំនេះ ក្នុងនោះមានសុន្ទរកថា របស់អនុប្រធានរដ្ឋសភាវៀតណាម។
វាពិតជាល្អណាស់។ ប្រការដែលខ្ញុំចូលចិត្តគឺប្រធានគណៈប្រតិភូវៀតណាមមិនត្រឹមតែសង្កត់ធ្ងន់លើកិច្ចសហប្រតិបតិ្តការរវាងសភានិងសមាជិកសភាក្នុងតំបន់ ក្នុងការពង្រឹងច្បាប់ប៉ុណ្ណោះទេ ថែមទាំង សង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់សភាក្នុងការតាមដាន ឃ្លាំមើលសកម្មភាពរបស់រដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ទៀតផង”

ក្នុងពេលជាមួយគ្នានោះ ប្រធានគណៈប្រតិភូរដ្ឋសភាម៉ាឡេស៊ីសមាជិកសភា Syed Ibrahim Syed Noh បានគាំទ្រចំពោះទស្សនៈរបស់វៀតណាមស្ដីពីការពង្រឹងការទូតសភា ពង្រីកតួនាទីនិងកាតព្វកិច្ចរបស់ IPU ដើម្បីសន្តិភាព ប្រជាធិបតេយ្យលើពិភពលោកដោយឈរលើមូលដ្ឋានគ្រឹះនៃច្បាប់និងការគោរពសមភាពរវាងប្រទេសមានអធិបតេយ្យភាពនានា។ លោក Syed Ibrahim Syed Noh បានអោយដឹងថា៖

“ខ្ញុំចាត់ទុកថា អនុសាសន៍ស្ដីពីការពង្រឹងប្រជាធិបតេយ្យសភាគឺសមស្របនឹងស្មារតីរបស់អាស៊ានសំដៅបង្កើនការស្រុះចិត្តគំនិតកសាងកិច្ចសហប្រតិបតិ្ត ការនិងការទូត។ ការជំរុញការទូតសភាក៏សមស្របនឹងវិធីសហប្រតិបតិ្តការរវាងម៉ាឡេស៊ីនិងវៀតណាម សំដៅសម្រេចបានទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ នាបច្ចុប្បន្នផង​ដែរ​”​៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top