• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

សាកធ្វើក្រដាសយ៉ (do) (ក្រដាសប្រភេទមួយធ្វើពីសំបកដើមយ៉ (do)) នៅខេត្តហ័រប៊ិញ (Hoa Binh)

មុខរបរ​ធ្វើ​ក្រដាសយ៉ (do) នៅខេត្ត​ហ័រប៊ិញ (Hoa Binh) បាន​មាន​ពី​យូរ​លង់​មកហើយ។ តាម​ជនជាតិ​មឿង (Muong) រៀបរាប់៖ នេះគឺជា​មុខ​របរ​ដែល​ប្រគល់បន្ត​ពី​​ជំនាន់មុន​ដល់​ជំនាន់​ក្រោយ។ ពីយូរ​លង់​ហើយ ក្រដាស់​យ៉ (do) នេះ​បាន​សរសេលិខិត​តែងតាំង បោះ​ពុម្ភសៀវ​ភៅ…​នាសព្វ​ថ្ងៃនេះ ទេសចរណ៍​ភូមិក្រដាសយ៉ (do) សួយ​កោ (Suoi Co) ខេត្ត​ហ័រប៊ិញ (Hoa Binh) គីជា​កាស្វែង​យល់​ថ្មី​ ដែល​ជួយ​ភ្ញៀវ​ទេសចរណ៍​​យល់​ដឹង​យ៉ាង​ច្បាស់​លាស់​នូវមុខរបរ​សិប្បកម្ម​ប្រពៃណី​ នៅ​ទីនេះ។

ក្នុ​ងឆ្នាំ២០១៣ ចាប់​ពី​ក្តី​ស្នេហាជាមួយ​ក្រដាស​យ៉ (do) ការ​យកចិត្តទុក​ដាក់​លើ​ការ​អភិរក្ស​និង​រក្សា​វប្បធម៌​ប្រជាជាតិ រួម​ជាមួយ​ស្ថានភាព​គួរឲ្យ​​អផ្សុក នៅពេល​មុខរបរ​ធ្វើក្រដាស​យ៉ (do) ដែល​កំពុង​សាបសូន្យទៅហើយ គ្មាន​ទីផ្សារ​ណា​សំរាប់ក្រដាស​យ៉ (do) ដូច្នេះ​លោកស្រី ត្រឹន​ហ៊ុង​ញូង (Tran Hong Nhung) និង​ក្រុមសហការី សហការិនី​បានកសាង​គម្រោង​​​ក្រាសយ៉ (do) Zó Project ដែល​​​មាន​បំណង​ប្រាថ្នា​នូវ​ការអភិរក្ស​និង​អភិវឌ្ឍ​ភូមិ​របរ​ធ្វើ​ក្រដាស ដោយ​របៀប​​សប្បកម្មជា​ប្រពៃណី នៅ​ប្រទេស​វៀតណាម តាម​ទិសដៅ​អភិវឌ្ឍ​​ប្រកបដោយ​និរន្តរភាព។

ក្នុង​គម្រោង​ ​ Zó Project ភ្ញៀវនឹង​​មើលឃើញ​ជា​ផ្ទាល់​ភ្នែក​​ការធ្វើ​ក្រដាស​យ៉ (do) ដោយ​របៀប​សិប្បកម្ម ដែល​គឺជា​កត្តាសំខាន់ៗ មួយ ដើម្បី​រីក​ចម្រើន​ភូមិ​របរ​​នេះ​ប្រកបដោយ​និរន្តរភាព។ ​នៅ​ពេល​ទើប​បង្កើតគម្រោង​ ​ Zó Project បាន​​បើក​ទេសចរណ៍​​នៅភូមិសួយ​កោ (Suoi Co) ខេត្ត​ហ័រ​ប៊ិញ (Hoa Binh) (​ជា​រាល់​ថ្ងៃអាទិត្យ) និងទាក់ទាញ​ភ្ញៀវយ៉ាង​ច្រើន​កុះករ។


ដើមយឿង (Duong) គឺជាវត្ថុធាតុដើម សំរាប់ការធ្វើក្រដាសយ៉ (do)របស់ជនជាតិមឿង (Muong)។

ដើមយឿង (Duong) នៅពេលចូលរដូវប្រមូលផល ត្រូវបានក្តិចស្លឹកនិងរក្សាទុកដើមឈើ តែប៉ុណ្ណោះ
ដើម្បីធ្វើក្រដាសយ៉ (do)  ។


បន្ទាប់ពីប្រមូលផល ដើមយឿង (Duong) នឹងយកត្រាំក្នុងទឹកជ្រោះ ក្នុងអំឡុងពេល ៣ ថ្ងៃ
ដើម្បីធ្វើឲ្យដើមឈើនេះទន់ ។


បន្ទាប់ពីដាំដើមយឿង (Duong) នេះត្រូវបានវាយឲ្យមូដ្ឋ សំដៅបង្កើតម្សៅក្រដាស។

លោកស្រី ហ័ងធីហៅ (Hoang Thi Hau) ណែនាំរបៀបធ្វើក្រដាស។

លោកស្រី Stephanie Martinelli (ភ្ញៀវទេសចរណ៍អាមេរិកម្នាក់) សាកល្បងការធ្វើក្រដាសយ៉ (do) 
តាមរបៀបសិប្បកម្ម


ភ្ញៀវទេសចរណ៍បានប្រជាជនរស់នៅទីនោះណែនាំរបៀបធ្វើក្រដាសយ៉ (do)  រួមផ្សំនឹងផ្កា ស្មៅ រុក្ខជាតិ
នេះគឺជាផលិតផលក្រដាសយ៉ប្រភេទថ្មីៗ របស់ក្រុមផលិតក្រដាសយ៉ (do)  តាមរបៀបសិប្បកម្ម
នៅភូមិសួយកោ (Suoi Co) ខេត្តហ័រប៊ិញ (Hoa Binh)។


ស៊ុមផលិតក្រដាសយ៉ (do)  តាមក្បួនខ្នាតតូច ត្រូវបានរៀបចំសំរាប់ភ្ញៀវទេសចរណ៍
ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងដំណាក់កាលធ្វើក្រដាសយ៉ (do)។


ក្រដាសយ៉ (do) បន្ទាប់ពីផលិតរួចរាល់ដែលយកទៅហាល ដើម្បីធ្វើឲ្យស្ងួត។

ដើមកឹមហ៊ុង (Cam Hong) ដុះឡើងជាធម្មជាតិនិងច្រើន នៅខេត្តហ័រប៊ិញ (Hoa Binh)។
ដើមឈើប្រភេទនេះត្រូវបានប្រើប្រាស់ក្រដាសយ៉ (do)  ពណ៌ផ្កាឈូក។


លោក Javier Rodriguez (ភ្ញៀវទេសចរណ៍ម្នាក់មកពីសហរដ្ឋអាមេរិក) ចាប់ចិត្តខ្លាំងណាស់
នៅពេលសាកធ្វើក្រដាសយ៉ (do) ដោយផ្ទាល់ដៃ


ភ្ញៀវទេសចរណ៍មកពីសហរដ្ឋអាមេរិកចាប់ចិត្តចំពោះក្រដាសយ៉  (do) ដោយធ្វើផ្ទាល់ដៃ។

ឈប់រថយន្តនៅដើមភូមិ ទៅតាមបណ្តោយជ្រោះមានទឹកថ្លានិងត្រជាក់ ក្នុងភូមិសួយកោ (Suoi Co) ឆ្លងកាត់ផ្ទះខ្ពស់ពីដីរបស់ជនជាតិមឿង (Muong) យើងខ្ញុំបានមកទស្សនាក្រុមផលិតក្រដាសយ៉ (do) ភូមិសួយកោ (Suoi Co)។ នៅទីនេះ មានពលករចំនួន ១០ នាក់។ ទឹកមុខសប្បាយរីករាយ រាក់ទាក់របស់លោក ង្វៀនវ៉ាន់ជូក (Nguyen​ Van Chuc) ប្រធានក្រុមផលិតក្រដាសយ៉ (do) ភូមិសួយកោ (Suoi Co) នៅពេលកំពុងណែនាំរបៀបធ្វើក្រដាសយ៉ (do)  ដោយស្មោះអស់ចិត្ត តាំងពីដំណាក់កាលកែច្នៃវត្ថុធាតុដើម ដាំវត្ថុធាតុដើម រហូតដល់ដំណាក់កាលផលិតក្រដាសយ៉ (do) …

បន្ទាប់ពីស្វែងយល់ដំណាក់កាលនិមួយៗ នៃការធ្វើក្រដាសយ៉ (do) ដ៏ប្រពៃណី ក្រុមយើងខ្ញុំត្រូវបាន សមាជិកនៃគម្រោង Zó Project ណែនាំបន្ថែមនូវរបៀបធ្វើក្រដាសយ៉ (do) ប្រភេទថ្មីនិងប្លែកៗ ដូចជា៖ បង្កើតក្បួនរចនាក្នុងដំណើការធ្វើក្រដាសយ៉ (do) ធ្វើវត្ថុតុបតែង ។ នេះគឺជាគំនិតផ្តួចផ្តើមរបស់គម្រោង សំដៅផលិតបណ្តាផលិតផលថ្មីៗ ពីក្រដាសយ៉ (do)។

រួមដំណើរជាមួយក្រុមយើងខ្ញុំ ទៅភូមិប្រកបរបរក្រដាសយ៉ (do) សួយកោ (Suoi Co) ខេត្តហ័រប៊ិញ (Hoa Binh) គឺលោក Javier Rodriguer ជនជាតិអាមេរិកម្នាក់។ លោកបាននិយាយឲ្យដឹងថា៖ លោកបានរស់នៅ និងធ្វើការនៅប្រទេសវៀតណាម ក្នុងអំឡុងពេល ៥ ឆ្នាំហើយ។ ក្នុងអំឡុងពេលនេះ លោកចាប់ចិត្តយ៉ាងខ្លាំងណាស់ចំពោះ ការស្វែងយល់មុខរបរប្រពៃណីវៀតណាម។ នៅសហរដ្ឋអាមេរិកគ្មានរបរធ្វើក្រដាសយ៉ (do) ដូចអញ្ចឹង។

ដំណើរមកទស្សនាភូមិរបរធ្វើក្រដាសយ៉ (do) ភូមិសួយកោ (Suoi Co) ខេត្តហ័រប៊ិញ (Hoa Binh) គឺការស្វែងយល់ដ៏ចាប់ចិត្ត ដែលប្រជាជនបានទុកឲ្យភ្ញៀវទេសចរណ៍។ ដោយដៃទាំងពីប៉ិនប្រសប់របស់ពលករបានផលិតក្រដាស​យ៉​ (do)  ដែលពោរពេញ ដោយអត្តសញ្ញាណជាតិរបស់ជនជាតិវៀតណាម./.


ដោយគោលដៅបើកទូលាយទីផ្សារ សំរាប់ក្រដាសយ៉ (do) ប្រពៃណី គម្រោង Zó Project និងក្រុមផលិត
ក្រដាសយ៉ (do) ដោយរបៀបសប្បកម្ម នៅភូមិសួយកោ (Suoi Co) ខេត្តហ័រប៊ិញ (Hoa Binh)
ដែលផលិតបណ្តាផលិតផលថ្មីៗ ប៉ុន្តែផ្អែកទៅលើវត្ថុធាតុដើមក្រដាសយ៉ (do)។


ក្រវិលធ្វើពីក្រដាសយ៉ (do) ដែលផលិតពីក្រុមផលិតក្រដាសយ៉ (do) ដោយរបៀបសប្បកម្ម
នៅភូមិសួយកោ (Suoi Co) ខេត្តហ័រប៊ិញ (Hoa Binh)។


សៀវភៅ​សរសេ​រធ្វើ​ពីក្រដាស​​​យ៉ (do)​។


គំនូរគូរលើក្រដាសយ៉ (do)។

ផលិតក្រដាសធ្វើពីក្រដាសយ៉ (do)។

ភ្ញៀវទេសចរណ៍មកទស្សនា​មណ្ឌលដាក់​តាំងផលិតផលធ្វើ​ពីក្រដាស​​​យ៉ (do)​ ហ័រ​ប៊ិញ (Hoa Binh)
ស្ថិតនៅ​វិថី​ត្រឹន​ភូ (Tran Phu) រដ្ឋធានីហាណូយ (Ha Noi) នៃ​គម្រោង Zó Project
និងបងប្អូន​​ភូមិសួយកោ (Suoi Co)។

ក្រដាសយ៉ (do) ដែលបានចាប់ផ្តើមធ្វើ នាសតវត្សរ៍ទី១៣ គឺផលិតផលបានធ្វើតាមរបៀបសិប្បកម្ម និងតភ្ជាប់នឹងឈ្មោះភូមិរបរប្រពៃណី នៅប្រទេសវៀតណាម ដូចជា៖ គំនូរដុងហូ (Dong Ho) គំនូរភូមិស៊ីញ (Sinh)…
ក្រដាសយ៉ (do) ទន់ ស្រាល ប៉ុន្តែស្វិត មិនរលុប នៅពេលយើងសរសេរ ឬគូរ ។ ដើមយឿង (Duong) គឺវត្ថុធាតុដើមស្នូល សំ​រាប់ការផលិតក្រដាសយ៉ (do) ភូមិសួយកោ (Suoi Co) ពីព្រោះដើមឈើប្រភេទនេះមានជ័រនិងស្វិត ដូច្នេះផលិតផលក្រដាសនឹងស្វិត និងទុកបាន ក្នុងរយៈពេលយូរអង្វែង។
ទំនាក់ទំនងសំរាប់ទេសចរណ៍៖ លោកស្រី ឡេហុងគី (Le Hong Ky)
ទូរសព្ទដៃ៖ ០១៦៨៤.៣២៩.៣៧៩។ Email: zoproject.edu@gmail.com
តំលៃ ៦០០.០០០ ដុង (ជិត ៣០ ដុល្លារអាមេរិក) សំរាប់ម្នាក់ក្នុងមួយថ្ងៃ

 

អនុវត្ត៖ តឹតសើន

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell សព្វថ្ងៃជា​សិក្ខាកាម​ គ្រូប​ង្រៀន​រចនា​ នៅ​សកលវិទ្យាល័យ​ RMIT ប្រទេស​វៀតណាម។

Top