• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហភាពអឺរ៉ុប(EU)យកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញទំនាក់ទំនងជាមួយវៀតណាម

 នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ឧបនាយក​រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីកា​របរទេសវៀតណាម លោក P​ham Binh Minh បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូ EU រួម​ទាំង​ឯក​អគ្គរដ្ឋ​ទូត​ជា​សមាជិក​ EU នៅទីក្រុងហាណូយ​​ផង​ដែរ​។

 
 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh ក្នុងជំនួបជាមួយប្រតិភូ (រូបថតៈ chinhphu.vn)

ក្នុងជំនួប​នេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមបានអះអាងថា: វៀតណាមជានិច្ចកាល យកចិត្ត​ទុកដាក់​ដល់​តួនាទីនិង​ឋានៈរបស់សហភាពអឺរ៉ុបក្នុងតំប​ន់ និងលើពិ​ភព លោក​ហើយ​សង្ឃឹម​ថានឹង​បន្តជំរុញ​កិច្ច​សហប្រតិ​បត្តិការ​ទ្វេភាគីឲ្យ​បានខ្លាំងក្លាថែមទៀត។ ក្នុងស្មារតីនេះឧប​នាយករដ្ឋមន្រ្តីបានស្នើឱ្យឯកអគ្គរដ្ឋទូ​ត ប្រធាន​គណៈ​ ប្រ​តិភូ EU និងឯកអគ្គរដ្ឋទូតនៃប្រទេស ​សមាជិក EU ជម្រុញនិងនាំមកនូវកិច្ច​ ​សហ ប្រតិបត្តិការ​រវាងវៀត​ណាម​និង EU ក៏ដូចជារវាងវៀតណាមជាមួយប្រទេ​សសមាជិក EU និមួយៗ ឲ្យកាន់តែ ស៊ីជ​ម្រៅ ជាពិ​សេស​ ឈា​នដល់ការចុះហត្ថលេខានិងផ្តល់សច្ចាប័នយ៉ាង​ ឆាប់ៗដល់កិច្ចព្រ​មព្រៀង​ EVFTA ។ លោក​ក៏សង្ឃឹម​ផង​ដែរថា​បណ្តាប្រទេស​ សមាជិក EU នឹងគាំទ្រដល់បេក្ខភាពរបស់​វៀតណាមសម្រាប់ អាសនៈ​មិន អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិអាណត្តិ២០២០- ២០២១។

 
 ប្រតិភូថតរូបអនុស្សាវរីយ៍ (រូបថតៈ chinhphu.vn) 

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានអះអាងថា វៀតណាម​កំពុង​ព្យាយាម​ដោះ​ស្រាយ​បញ្ហាការ​នេសាទខុសច្បាប់មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង(IUU) ដោយស្នើសុំឱ្យ​សហភាព​អ៊ឺរ៉ុប​ពិចារ​ណាការ​ដក ចេញនូវកាតលឿងសំរាប់ជលផលនេសាទរបស់វៀតណាម។
 
តាងនាម​ឱ្យឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបនៅវៀតណាម ឯកអគ្គរដ្ឋទូត​និង​ជាប្រធាន​ប្រតិភូសហភាពអឺរ៉ុបលោក Bruno Angelet បានអះអាងថានឹងរួមជាមួយឯកអគ្គរដ្ឋទូត នៃបណ្តា​ប្រទេស​ សមាជិក EU នឹងខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ដើម្បីនាំមកនូវកិច្ច សហប្រតិ​បត្តិការ​រវាង​វៀត​​ណាម​និងសហភាព​អឺរ៉ុបឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសដើម្បីជំរុញការចុះហត្ថលេខាលើ EVFTA   យ៉ាងឆាប់ៗ មាន​ប្រសិទ្ធភាពនិងឈានចូលកា​រអនុវត្ត៕​

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top