• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

សហគ្រិន កាវសាវលឹក (Kao Sieu Luc) និងក្រុមហ៊ុនផលិតនំប៉័ងមានតែមួយគត់“ប្លែកៗ”នៅប្រទេសវៀតណាម

កាលពី ២០ ឆ្នាំមុននៅពេលដែលសហគ្រាសធំៗ ដូចជា KFC, Lotteria ចូលមក​ប្រទេសវៀតណាម មាន​មនុស្ស​ជាច្រើន គិតថា របរធ្វើនំប៉័ង​នៅវៀតណាម​នឹងមិន​អាចអភិវឌ្ឍបានទេពីព្រោះគូ​ប្រជែង​ខ្លាំង​ពេក​។ ប៉ុន្តែសម្រាប់សហគ្រិន កាវសាវលឹក (Kao Sieu Luc) វិញ វត្ត​មាន​របស់ម៉ាក​យី​ហោ​ធំៗទាំងនេះ​នៅក្នុងប្រ​ទេសវៀត​ណាមគឺ​ជាឱកាសល្អ​​សម្រាប់ ABC Bakery របស់គាត់​មាន​ការរីកចម្រើន​ថែមទៀត​ដោយ​ក្រោយ​ពាក្យ​ស្លោកថា​“យឺតប៉ុន្តែមាំណាស់” ។

កើតនៅប្រទេសកម្ពុជាគ្រួសារលោក កាវសាវលឹក (Kao Sieu Luc )ត្រូវទៅជ្រកកោននៅប្រទេសវៀតណាមដោយការកាប់សម្លាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ថ្ងៃដំបូងរបស់លោក លឹក (Luc )នៅប្រទេសវៀតណាមគឺជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ព្រោះសូម្បីតែការងារសាមញ្ញបំផុតគឺកម្មករលីសែងគាត់ក៏មិនអាចធ្វើបានដែរ ព្រោះគាត់មិនចេះនិយាយភាសាវៀតណាម។ លោក លឹក (Luc ) បានរំលឹកថា“ខ្ញុំមានតែដៃទទេពីរប៉ុណ្ណោះនៅពេលដែលខ្ញុំចាប់ផ្តើមរកស៊ីនៅវៀតណាមដោយគ្មាន ៣ គឺគ្មានទ្រព្យសម្បត្តិ-លុយគ្មានសាច់ញាតិ-មិត្តភក្តិនិងមិនចេះនិយាយភាសាវៀតណាមទេ” ។


សហគ្រិន កាវសាវលឹក (Kao Sieu Luc)ជាមនុស្សម្នាក់ដែលគេចាត់ទូកដូចជា“ ស្តេចនំប៉័ង” នៅប្រទេសវៀតណាមនិងជាម្ចាស់ម៉ាក់យីហោ ABC Bakery។


លោកលឹក(Luc) រៀបចំគ្រឿងផ្សំ និងគ្រឿងទេសដើម្បីលាយម្សៅ ...


.. និងធ្វើនំជាមួយកម្មករវ័យក្មេងនានា។


លោក កាវសាវលឹក (Kao Sieu Luc)និងនំប៉័ងទើបបានអាំងរូច។


លោក កាវសាវលឹក (Kao Sieu Luc)ពិនិត្យគុណភាពនំ មុនពេលយកទៅលក់ឲ្យអតិថិជន…


... និងណែនាំបុគ្គលិកអំពីរបៀបរក្សានំ។
 


ដូចគ្នានឹងអាជីវកម្មផ្សេងទៀតនៅវៀតណាមដែរលោក លឹក (Luc)បានទិញម៉ាស៊ីនទំនើបជាច្រើនដើម្បីផលិតនំប៉័ង។ ក៏ដូចជា​សហគ្រិន​នានានៅជំនាន់របស់លោកដែរលោក លឹក (Luc) មានបំណងចង់ឲ្យកម្មករជើងចាស់ដែលមានបទពិសោធប្រើឧបករណ៍ថ្មីទាំងនោះ ពីព្រោះលោកគិតថា “ បទពិសោធន៍រួមបញ្ចូលគ្នានូវម៉ាស៊ីនទំនើបនឹងបង្កើតលទ្ធផលគួរឲ្យចាប់ចិត្ត” តែការពិតវាផ្ទុយទៅ​វិញ កម្មករជើងចាស់មិនអាចប្រើម៉ាស៊ីនថ្មីយ៉ាងងាយៗ។ ដូច្នេះពួកគេប្រាប់លោក លឹក (Luc) ថា "ទុកឱ្យខ្ញុំធ្វើដោយដៃវាងាយជាងធ្វើដោយម៉ាស៊ីន។ លឺគេឆ្លើយតបបែបនេះគាត់ដឹងថាគាត់ខុសកន្លែងណាហើយ ចាំបាច់ត្រូវរកដំណោះស្រាយចំពោះបញ្ហានេះ។
 

ជាមួយនឹងសារថា "ជួយសង្គ្រោះកសិផល" ដោយសារការនាំចេញរងផលប៉ះពាល់ដោយការរីករាលដាលនៃ Covid-19 ។ សហគ្រិន កាវសាវលឹក (Kao Sieu Luc)បានផលិតនំបុ័ងធ្វើពីផ្លែស្រកានាគ។

នៅខាងមុខហាង ABC Bakery មានមនុស្សជាច្រើនតម្រង់ជួរដើម្បីទិញនំធ្វើពីផ្លែស្រកានាគ ព្រោះពួកគេចង់ពិសានំប៉័ង “ប្លែក” មួយនេះ មិនត្រឹមតែនៅក្នុងប្រទេស​វៀតណាមប៉ុណ្ណោះទេថែមទាំងនៅជុំវិញពិភពលោកទៀតផង។

លើកនេះលោក លឹក (Luc)បានងាកមកជួលកម្មករវ័យក្មេងដែលមានអាយុត្រឹមតែ ១៨ ទៅ ២០ ឆ្នាំហើយលោកទទួលជោគជ័យ ដោយកម្លាំងវ័យក្មេងនេះធ្វើការបានល្អជាមួយម៉ាស៊ីនថ្មី។




លោក កាវសាវលឹក (Kao Sieu Luc)ថតរូបជាមួយលោកនាយឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប (Vo Nguyen Giap)។
រូបថត៖ ឯកសារ



លោក កាវសាវលឹក (Kao Sieu Luc) អញ្ជើញជាមេប្រយោគនៃការប្រកួតធ្វើនំប៉័ងលក្ខណៈអន្តរជាតិ។
រូបថត៖ ឯកសារ


លោក កាវសាវលឹក (Kao Sieu Luc) ប្រគល់ផ្ទះមួយខ្នងជូនគ្រួសារក្រីក្រ។ រូបថត៖ ឯកសារ


លោកកាវសាវលឹក (Kao Sieu Luc) ជូនពរឆ្នាំថ្មី និងជូនអំណោយដល់កូនរបស់កម្មកររបស់ក្រុមហ៊ុន។
រូបថត៖ ឯកសារ

 

តាមពាក្យស្លោកថា “យឺតប៉ុន្តែមាំណាស់”គិតត្រឹមខែតុលាឆ្នាំ ២០១៩ សហគ្រិនកាវសាវលឹក (Kao Sieu Luc) បានបើកហាង ABC Bakery ចំនួន ៣០ នៅតាមទីខេត្តក្រុងធំៗ ចំនួន ៧ នៅក្នុងប្រទេស។ មិនត្រឹមតែប៉ុណ្ណោះទេ ABC Bakery គឺជាម៉ាកយីហោល្បីមួយដែលទទួលបានការទុកចិត្តពី“សហគ្រាសធំៗ ” ក្នុងវិស័យអាហាររហ័សដូចជា KFC Lotteria ដោយបានជ្រើសរើស ABC Bakery ជាកន្លែងបញ្ជាទិញផលិតផលកែច្នៃ./.
 

- ឥឡូវនេះABC Bakery ជាក្រុមហ៊ុនផ្គត់ផ្គង់ឲ្យម៉ាក់យីហោធ្វើម្ហូបអន្តរជាតិជាង ៥០ ដែលមានហាងនៅក្នុងប្រទេសវៀតណាមដូចជា
KFC, McDonald's, Popeyes, Burger King, Dunkin 'Donuts ហាងកាហ្វេនិងការ៉េម DQ, Starbucks, The Coffee Bean & Tea Leaf,
ហាងកាហ្វេប៊ឺរនិងស្លឹកតែ, រោងកុនCGVនិងប្រព័ន្ធហាងនៅអាកាសយានដ្ឋាននៃក្រុមហ៊ុនSasco ជាដើម។

- ចាប់ពីឆ្នាំ ២០១៨ ដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ABC Bakery បាននាំចេញទៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ប្រមាណ ៨០ កុងតឺន័រស្មើនឹង
១.២០០ តោននំក្នុងមួយឆ្នាំ ដែលភាគច្រើនជានំប៉័ងនិងនំខេកដែលស្មើរនឹង ១៦% នៃប្រាក់ចំណូលសរុប (ប្រហែល ៦០០ ពាន់លានដុង)

អត្ថបទ៖ ថុងហាយ រូបថត៖ ថុងហានិងឯកសារ


សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top