• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងការវាយប្រហារភេរវកម្មបង្ហូរឈាមនៅសូម៉ាលី


 សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងការវាយប្រហារភេរវកម្មបង្ហូរឈាមនៅសូម៉ាលី

នាថ្ងៃទី១៥ ខែ​តុលា ឆ្នាំ២០១៧ បេសកជន​ពិសេស​នៃអគ្គលេខាធិការ​ អ.ស.ប. ប្រចាំ​នៅសូម៉ាលី​ លោក Michael Keating ​បានថ្កោលទោស​យ៉ាងខ្លាំងក្លាកា​រវាយប្រ ហារដ៏បង្ហូរឈាម​ដែលបាន​កើតមាន​ឡើង នាថ្ងៃទី១៤ ខែ​តុលា នៅរដ្ឋធានី  ​Mogadishu ដែលធ្វើឲ្យមនុស្សយ៉ាងហោចណាស់​ចំនួន​ ៥០០ នាក់ស្លាប់​និង​រងរបួស ព្រម​​ទាំង​ ឲ្យ​ដឹងថា៖ សហគមន៍អន្តរជាតិ​នឹងធ្វើ​អស់ពី​កំលាំងកាយ​ចិត្ត ដើម្បីជួយឧបត្ថម្ភប្រជា​ជន និង​រដ្ឋាភិបាល​សូម៉ាលីជំនះ​ពុះពារ​លើរឿង​ហេតុនេះ។​ ប្រធានគណៈកម្មាធិកា​រអាហ្វ្រិក លោក Moussa Faki Mahamat បាន​​ស្នើឲ្យរដ្ឋាភិបាល​សូម៉ាលី «សាមគ្គីថែមទៀតនា ពេ​លវេលាលំបាកលំបិ​ននេះ។ លោកបាន​ឲ្យដឹង​ថែម​ទៀត​ថា៖​ AU នឹងបន្តជួយឧបត្ថម្ភ រដ្ឋាភិបា​លនិងប្រជាជ​នសូម៉ាលី ក្នុងការខំប្រឹង​ប្រែង​ទទួល​សន្តិភាព​និង​ធានា​សន្តិ​សុខ​ និរន្តរភាព។ ក្នុ​ងពេលនោះ អាមេរិក អង់គ្លេស កាណាដានិ​ងបារាំង​ ក៏បានថ្កោលទោ​ស ការវាយ​ប្រហារ​​ពោលខាង​លើព្រមទាំង​អះអាង​នឹង​ស្មារប្រកៀក​កស្មារ​ជាមួយ​រដ្ឋាភិបាល​និងប្រជាជន​សូម៉ាស៊ីក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងលទ្ធិភេរវកម្ម។ អ្នកនាំពា​ក្យរបស់ប្រធានាធិបតីទួរគីបានឲ្យ​ដឹងថា៖ អាការ៉ា​នឹងបញ្ជូន​យន្តហោះ​រួម​ជាមួយថ្នាំ​ឱសថទៅសូម៉ាលី ដើម្បីជួយសង្គ្រោះជនរងគ្រោះក្នុងកា​រវាយប្រហា​រភេរវកម្ម៕ 
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​

 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top