• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

សម្លេងលាន់រំពងពីប្រជុំកោះហ័ងសា (Hoang Sa) និងទ្រឿងសា (Truong Sa)

លាតសន្ធឹងពី​​ខាង​ត្បូង​រហូត​ដល់​ខាង​ជើង ទឹក​ដី​វៀតណាម​​ត្រូវបាន​ហ៊ុំព័ទ្ធ​ដោយ​​សមុទ្រស្រស់​ស្អាត​និង​​ទឹកដ៏​ថ្លា។ ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ រលកពី​ប្រជុំ​កោះ​ហ័ងសា​ (Hoang Sa) និង​ប្រជុំ​កោះទ្រឿង​សា (Truong Sa) បោកបក់​ទៅ​វិញទៅ​មក ដែល​​រំលឹក​ប្រជាជន​វៀត​ណាម​ចង់​ចាំជានិច្ចនូវ​អធិបតេយ្យភាព​កោះ​សមុទ្រ​ដ៏ស័ក្កិសិទ្ធិ​របស់​មាតុភូមិ។ ពីព្រោះ​នៅ​ទីនោះ ប្រជុំ​កោះហ័ង​សា និងទ្រឿងសា​គឺជា ដែន​សមុទ្រដ៏​​​សម្បូរ៍​ធនធាន​ធម្មជាតិ ភាពស្រស់ស្អាតនៃជីវភាព​និង​​សម្លេង​សើចប្រកបដោយ​រស ជាតិ​​ប្រៃ​នៃសមុទ្រ​របស់​ប្រជានេសាទ​ដ៏ស្លូតបូត...

តាមស្នាមរបស់បុព្វបរុសធ្វើដំណើរលើផ្លូវសមុទ្រ

ចាប់​ពី​កោះ​លីសើន (Ly Son) ​​ស្ថិត​ក្នុងភូមិសាស្ត្រ​ខេត​ក្វាង​ង៉ាយ (Quang Ngai) យើង​ចាប់​ផ្តើម​ដំណើរ​ការ​តាម​ដាន​​ជើង​​​របស់​បុព្វ​បុរស​ទៅបើកទូលាយដែន​សមុទ្រ។ នេះ​គឺ​ជា​កោះ​ស្រស់​ស្អាតមួយ​ ដែល​ចម្ងាយ​ពី​ឆ្នេរ​សមុទ្រ​​ប្រហែល​ ១៥ ម៉ាយ​ ទីកន្លែង​រក្សាទុក​វត្ថុ កេរ្តិ៍​ដំណែល ​និង​រឿង​រ៉ាវ​ដ៏​ចាប់​ចិត្តជាច្រើន​អំពី​ក្រុម​ហ័ង​សា (Hoang Sa) ក្រុម​នាវាទៅ​សមុទ្រ​​​បាន​បង្កើត​ដោយ​ការ​បញ្ជា​រ​បស់​ស្តេច​ត្រាញ់​​ដាង​ត្រង់​ (Dang Trong) នា​ដើម​សតវត្សរ៍ ១៧ ដើម្បី​អនុវត្តន៍ភារកិច្ច​រុក​រក​ធនធាន​ធម្មជាតិ រង្វាស់រង្វាល់​​ដំណើរ​ការ​លើ​ផ្លូវ​សមុទ្រ ការពារ​និង​បោះបង្គោលអធិបតេយ្យភាព​​នៅ​ប្រជុំកោះ​ហ័ងសា (Hoang Sa) និង​ទ្រឿង​សា​ (Truogn Sa) របស់​វៀតណាម។

នា​សព្វ​ថ្ងៃនេះ បណ្តា​ត្រកូល​ធំៗ ​​រស់​នៅ​លើ​កោះ​លីសើន​ (Ly Son) ​​ដូចជា៖ ត្រកូល​ង្វៀន (Nguyen) ត្រកូល​ផាម (Pham) ត្រកូល​វ៉ (Vo) ​នៅតែ​រក្សា​យ៉ាង​ហ្មត់​ចត់​លិខិតណែនាំ​និង​លិខិត​ចាត់​តាំងសំខាន់ៗ ​តាំងពីរាជកាល​ង្វៀន ក្នុងនោះ​បាន​កត់​ត្រា​យ៉ាង​​ច្បាស់​លាស់​របៀប​​ចាត់​តាំង ភារកិច្ច​និង​ស្នាដៃ​របស់​ក្រុម​ទៅ​សមុទ្រ​ហ័ង​សារ​នា​ស័យមុន។

ពិធីបុណ្យជ្រើសរើសយុវជនចូលកងទ័ពគឺពិធីការប្រពៃណីមួយ ដែលរៀបចំជារៀងរាល់ឆ្នាំ ក្នុងខែបី
(តាមប្រតិទិនចន្ទគតិ) ដោយប្រជានេសាទលើកោះលីសើន (Ly Son) ដើម្បីរំលឹកនឹកដល់គុណូបការៈ
ដ៏ធំធេងរបស់វិរៈបុរសក្នុងក្រុមកងទ័ពជើងទឹកហ័ងសាបានកាប់ឆ្ការនិងការពារអធិបតេយ្យភាព
នៅប្រជុំកោះហ័ងសារនិងទ្រឿងសា នាសម័យមុន។ រូបថត៖ កុងដាត
លែងទូតនិងតុក្កតាធ្វើពីឬស្សីនិងក្រដាសទម្លាក់ចុះសមុទ្រគឺពិធីការសំខាន់បំផុតក្នុងពិធីជ្រើសរើស
យុវជនចូលរួមកងទ័ពហ័ងសា នៅស្រុកកោះលីសើន (Ly Son)។ រូបថត៖ កុងដាត
បណ្តាលិខិតបញ្ជា រនាបឬស្សី កាតធ្វើពីឈើសរសេរបញ្ជាការ ដែលគឺជាភ័ស្តុតាងពាក់ព័ន្ធនឹងក្រុមកងទ័ព
ហ័ងសា (Hoang Sa) នាសព្វថ្ងៃនេះ វត្ថុទាំងនោះនៅតែទុករក្សាដោយត្រកូលធំៗ រស់នៅ
លើកោះលីសើន (Ly Son)។ រូបថត៖ កុងដាត
សៀវភៅ “ដាយណាមធឹកលុកទៀនបៀន”  (Dai Nam Thuc luc Tien bien) ត្រូវបានចងក្រងក្នុងរាជកាល
ង្វៀន (Nguyen) តាមព្រះរាជបញ្ជារបស់ស្តេចមិញម៉ាង (Minh Mang) នាឆ្នាំទីពីរ (១៨២១) ហើយបាន
របៀបរៀបរយ ឆ្លាក់និងបោះពុម្ភនាឆ្នាំធៀវទ្រី (Thieu Tri) ទី ៤ ក្នុងនោះទំព័រ ១០ នៃសៀវភៅទី ៨ បាន
កត់ត្រាព្រឹត្តិការណ៍ “រដូវក្តៅ ខែបួន (១៧៧១) មេបញ្ជាការនៅតំបន់ហាទៀន (Ha Tien) ឈ្មោះម៉ាកកីវ
(Mac Cuu) បានមកថ្លែងអំណរគុណ ហើយស្តេចត្រាញ់ ង្វៀនភូកជូ (Nguyen Phuc Chu) បានបញ្ជា
មេបញ្ជាការរូបនេះរង្វាស់រង្វាល់វាលខ្សាច់នៅទ្រឿងសា (ទ្រឿងសារហាយគីវ) (Truong Sa hai cuu )
មានទំហ៊ំប៉ុន្មាន? រូបថត៖ ត្រឹនថាញ់យ៉ាង (ថតពីការតាំងពិព័រណ៌ ទ្រឿងសា ហ័ងសា -ភស្តុតាង
ប្រវត្តិសាស្ត្របានដាក់តាំងនៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមឆ្នាំ ២០១៤)
ផែនទី carte generale des Indes orientales et des Islles Adiacentes do Mariette បានបោះពុម្ភ នាឆ្នាំ១៧៩០
ដែលបានបង្ហាញយ៉ាងច្បាស់លាស់ប្រជុំកោះហ័ងសារបស់ប្រទេសវៀតណាម។ រូបថត៖ ត្រឹនថាញ់យ៉ាង
(ថតពីការតាំងពិព័រណ៌ ទ្រឿងសា ហ័ងសា - ភស្តុតាងប្រវត្តិសាស្ត្រ បានដាក់តាំងនៅសារមន្ទីរប្រវត្តិសាស្ត្រ
យោធាវៀតណាមឆ្នាំ ២០១៤)
លើផែនទី India Orientalis do Jodocus Hondius បានគូស នាឆ្នាំ១៦១៣ ប្រជុំកោះហ័ងសានិងទ្រឿងសា
ត្រូវបានគូសជិតគ្នានិងមានឈ្មោះ Peacel ។ រូបថត៖ ត្រឹនថាញ់យ៉ាង (ថតពីការតាំងពិព័រណ៌ ទ្រឿងសា ហ័ងសា
-ភស្តុតាងប្រវត្តិសាស្ត្រ បានដាក់តាំងនៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមឆ្នាំ ២០១៤)
ផែនទីចិនបានបោះពុម្ភ នារាជធានី London ដោយ Atlats  of the World នាឆ្នាំ១៩១៤ ដែលបង្ហាញយ៉ាង
ច្យាស់លាស់តំបន់ប៉ូលនៅខាងត្បូងនៃប្រទេសចិន លាតសន្ធឹងត្រឹមតែដល់កោះ Hainan ។
រូបថត៖ ត្រឹនថាញ់យ៉ាង (ថតពីការតាំងពិព័រណ៌ ទ្រឿងសា ហ័ងសា -ភស្តុតាងប្រវត្តិសាស្ត្រ បានដាក់តាំង
នៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមឆ្នាំ ២០១៤)
សិលាចរឹកបានបញ្ជាក់អធិបតេយ្យភាពត្រូវបានអង្គភាពការពារប្រជាជនវៀតណាម ដែលបានកសាងលើកោះ
ហ័ងសា (Hoang Sa) នាខែមិថុនា ឆ្នាំ១៩៨៣។ នៅលើសិលាចរិកនេះបានឆ្លាក់អាក្ស សាធារណរដ្ឋបារាំង
ព្រះរាជាណាចក្រអានណាម (An Nam) ប្រជុំកោះហ័ងសា (Hoang Sa) ឆ្នាំ១៨១៦ កោះហ័ងសា (Hoang Sa) ១៩៣៨។ 
រូបនេះបានថតពីឆ្នាំ១៩៣៨។ រូបថត៖ត្រឹនថាញ់យ៉ាង (ថតពីការតាំងពិព័រណ៌ ទ្រឿងសា ហ័ងសា -ភស្តុតាង
ប្រវត្តិសាស្ត្រ បានដាក់តាំងនៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមឆ្នាំ ២០១៤)

ចិន​បាន​ចាប់​ផ្តើម​ឧបាយកល​ឈ្លាន​ពាន​ប្រជុំកោះ​ទ្រឿង​សារបស់​វៀតណាម​តាំង​ពី​ឆ្នាំ ១៩០៩ ​ដោយ​ព្រឹត្តិការណ៍​មេបញ្ជាការ លីជួន​បាន​បញ្ជា​ ៣ វានា​ផាវ​ទៅកាន់​ប្រជុំ កោះ​ហ័ងសា និងលើកកងទ័ព​ឈរជើង​យ៉ាង​​​ឆាប់​រហ័ស​លើកោះ​ភូឡឹម (Phu Lam)។  នា​ឆ្នាំ១៩៤៦ អាជ្ញាធរ​របស់​លោក Chiang Kai-shek បាន​​ឆ្លៀត​យក​​ការ​ ដែល​វៀត​ណាម​ជួប​ការលំបាក​ជាច្រើន​ បន្ទាប់​ពី​វៀតណាម​ទើប​ទទួល​ឯករាជ្យ​ក្រោយ​សង្គ្រាម​​ពិភពលោក​លើកទី​២ បាន​លើកកងទ័ព​និង​ឈ្លាន​ពាន​យ៉ាង​ខុស​ច្បាប់​កោះ​មួយ​ចំនួន​ស្ថិតនៅ​ខាង​កើកនៃ​ប្រជុំកោះ​ហ័ងសា។

បន្ទាប់មក នាឆ្នាំ១៩៥៦ ​ឆ្លៀតយក​ស្ថានភាព​កងទ័ព​បារាំង​ចេញ​ផុត​ពី​​តំបន់​ឥណ្ឌូចិន តាម​កិច្ច​ព្រមព្រៀង​ នៅ​ពេល​ដែល​អាជ្ញាធរ​វៀតណាម​សាធារណរដ្ឋ​មិនទាន់​គ្រប់គ្រង់​កោះ​មួយ​ចំនួន​ស្ថិត​ក្នុង​ប្រជុំកោះ​ហ័ងសា​ តាម​​ការ​កំណត់​ក្នុង​កិច្ច​ព្រមព្រៀងនេះ ចិន​បាន​លើក​កងទ័ព​ឈ្លានពាន​យ៉ាង​ខុស​ច្បាប់​​​ក្រុមកោះ​អាន​វិញ (An Vinh)​ ស្ថិតនៅ​ខាងកើតនៃប្រជុំកោះ​ហ័ងសា។

ជាពិសេស នាឆ្នាំ១៩៧៤ ឆ្លៀតយកពេល​វេលា ដែល​វៀតណាម​កំពុង​ប្រមូល​កម្លាំងទាំង​ឡាយ​ ដើម្បីរំដោះ​ប្រទេសជាតិ ចិន​បាន​ប្រើ​​កង​កម្លាំង​និង​ឈ្លានពាន​យ៉ាង​ខុសច្បាប់​ប្រជុំកោះ​ហ័ងសាទាំងស្រុង​រហូត​ដល់​នា​បច្ចុប្បន្ននេះ។

និយាយអំពី​ការ​កំណត់​អធិបតេយ្យភាព​របស់​ប្រជាជន​វៀតណាម​នៅ​លើកោះ​ហ័ង​សា (Hoang Sa) និង​ទ្រឿង​សា (Truong Sa) ដែលមាន​រឿង​រ៉ាវ​ជាច្រើន គួរឲ្យ​ចាប់​ចិត្ត​ខ្លាំង​ណាស់​។ ក្នុង​​ចូវបាន (Chau ban)   ​នា​រាជកាល​ង្វៀន គឺជាឯកសាររដ្ឋបាល​ ដែល​មាន​លក្ខណៈ​និតី​វិធី​ខ្ពស់​បំផុត​ក្នុងរាជកាល​ង្វៀន ត្រូវបាន​អង្គការ​ UNESCO ​ទទួល​ស្គាល់​​គឺ​កេរ្តិ៍​ដំ​ណែល​​ឯកសារ​ចំណុះ​កម្មវិធី​ការ​ចង​ចាំ​ពិភពលោក ​នៅ​តំបន់​អាស៊ី - ប៉ាស៊ីហ្វិក។ ឯកសារនេះ​កត់​ត្រា​យ៉ាង​ច្បាស់លាស់​ដំណើរ​ការ​​របស់ក្រុមកងទ័ព​ហ័ងសា​​អនុវត្តន៍​អធិបតេយ្យភាព​លើ​ប្រជុំកោះ​ទាំងពីរនេះ ។​

តាម​នោះ នា​ឆ្នាំ១៨១៦ ស្តេច​យ៉ង​ឡុង (Gia Long) ​បាន​​បញ្ជាដោត​ទង់​​លើ​កោះនោះ​ ​កសាង​សិលាចរឹក បោះបង្គោល​និង​ដាំ​ឈើ​។ ក្រោយនោះ ក្រុម​កងទ័ព​ហ័ងសា​បាន​ផ្តល់​ភារកិច្ច​ថែម​ទៀត​ដូច​ជា​៖​ រុករក យាមល្បាត ប្រមូល​ពន្ធ​និង​​ការពារ​ប្រជុំ​កោះ​ទាំងពីរនោះ។
 
ឧទាហរណ៍ ​​​ឯកសារ​ចូវបាន (Chau Ban) ​នា​ថ្ងៃទី ២៨ ខែ​ធ្នូ ឆ្នាំ​ធៀវទ្រី(Thieu Tri) ​ទី ៧ (នា​ឆ្នាំ១៨៤៧) បាន​ជម្រាប​ជូន​ ហើយស្តេច​​បាន​អះអាង​ថា “តាម​​ទម្លាប់ តំបន់​ហ័ងសា​​​គឺ​តំបន់​ដែន​ស​មុទ្រ​​​​របស់​ប្រទេស​យើង ហើយជារៀង​រាល់​ឆ្នាំ​​​ ក្រុម​នាវា​របស់​យើង​​​បាន​​ធ្វើ​ដំណើរ​ការ​លើ​ផ្លូវសមុទ្រ ដើម្បី​ស្គាល់​​ផ្លូវសមុទ្រ​ទៅ​កាន់​ប្រជុំ​កោះ​ហ័ងសា​និង​ប្រជុំកោះ​ទ្រឿងសា... ” ឬ​ក្នុង​ចូវបាន (Chau Ban) នា​ថ្ងៃទី ២៧ ខែ​មិថុនា ឆ្នាំមិញមេញ (​Minh Menh) ទី ១១ (នា​ឆ្នាំ ១៨៣០) ក្នុង​បណ្តា​លិខិត ដែល​ជម្រាបជូន​ ​បាន​កត់​ត្រា​អំពីការដែល​យើង​​​បាន​បញ្ជា​​នាវា​សង្គ្រោះ​នាវាពាណិជ្ជកម្ម​របស់​ប្រទេសបារាំង​ ដែល​លិច​នៅ​ហ័ងសា...

ឬ​ក្នុង​សៀវ​ភៅ “ដាយណាម​ធឹក​លុក​ជីញបៀន” ( Dai Nam Thuc luc Chinh bien) ត្រូវបាន​ចងក្រម​ដោយ​ក្វឹក​ស៊ឹ​ក្វាន​ក្នុងរាជកាល​ង្វៀន (​ស្ថាប័ន​ចង​ក្រម​​ប្រវត្តិសាស្ត្ររបស់​​រាជកាល​ង្វៀន​ (Nguyen) ) ​បាន​កត់​ត្រា​យ៉ាង​ច្បាស់លាស់​ថា៖ “ខែមួយឆ្នាំខា (១៨៣៦)​​ បណ្តា​ស្ថាប័ន​ចំណុះ...​បូកង (Bo Cong) បាន​ថ្វាយ​លិខិត​​​ដែល​មាន​ខ្លឹម​សារ ដែន​សមុទ្រ​របស់​ប្រទេស​យើង​រួមមាន​កោះ​ហ័ងសា ដែល​ដើរតួនាទី​សំខាន់​ណាស់​​។ មុននោះ ​មាន​ផែនទី​​មួយ​ ដែលគូសដោយ​ភូមិសាស្ត្រ​វៀតណាម​ធំល្វឹងល្វើយណាស់ ប៉ុន្តែ​​វា​មិន​បង្ហាញ​យ៉ាង​ច្បាស់លាស់។ ជារៀង​រាល់​ឆ្នាំ ​​ក្រុមមួយ​ត្រូវបាន​ចាត់ទៅ​ស្វែង​យល់​​គ្រប់​ទីកន្លែង​​លើ​ដែន​សមុទ្រ​ ដើម្បី​ស្គាល់​ផ្លូវ​សមុទ្រ។​ ”

សូម្បីតែ​ក្នុង​ឯកសារ​ជា​ច្រើន​របស់​លោក​ខាងលិច ​ក៏​មាន​​អត្ថបទមួយ៖ Les marchands européens en Cochinchine et au Tonkin ( ១៦៦០​-១៦៩៥) របស់ Ch.B.Maybon បោះពុម្ភ​លើ Revue Indochinoise នា​ឆ្នាំ១៩១៦ បាន​កត់ត្រា​ព្រឹត្តការណ៍​លោក​ប្រធាន​សមាគមន៍​ហូឡង់​នៅ​ហុយ​អាន (Hoi An) បាន​ដាក់​ពាក្យបណ្តឹង​​ស្តេច​ត្រាញ់​ ង្វៀន​ភុក​ឡាន​ (Nguyen Phuc Lan) អំពី​ការ​ ដែល​នាវា​ពាណិជ្ជកម្ម​ Grootebroek ​លិច​ក្នុង​ភូមិសាស្ត្រ​ហ័ង សា នា​ថ្ងៃទី ២១ ខែ​​​កក្កដា ឆ្នាំ១៦៣៤ បន្ទាប់​ពី​នេះ​ត្រូវ​បាន​ជនជាតិ​វៀតណាម​ជួយ​សង្គ្រោះ​ ប៉ុន្តែ​បានដកហូត​ទ្រព្យសម្បត្តិរបស់ពួកគេ​...

ពី​បណ្តា​ភ័ស្តុតាង​​​ជា​ប្រវត្តិសាស្ត្រនិង​ច្បាប់​ខាង​លើ​នោះ​បាន​បញ្ជាក់​ថា  ចាប់ពី​សតវត្សរ៍​ទី​​១៧ អជ្ញាធរ​​​​នៃ​​ស្តេច​ត្រាញ់ង្វៀន ​​នៅតំបន់​ដាង​ត្រុង (Dang Trong) ​បាន​ធ្វើ​ជា​ម្ចាស់​និង​គ្រប់​គ្រង​ទាំងស្រុង​​បណ្តា​សកម្មភាព​​លើ​កោះ​ហ័ងសា (Hoang Sa)។ ដូច្នេះ ក្នុង​រយៈពេល ៣ សតវត្សរ៍ (តាំងពី​សតវត្សរ៍ទី ១៧ ដល់​ សតវត្សរ៍ទី១៩) ក្រុម​កង​ទ័ព​ជើង​ទឹក​ហ័ងសា​បាន​ជំនួស​មុខ​អជ្ញាធរ​​នៃ​រាជកាល​ង្វៀន​ ដើម្បីអនុវត្តន៍​ភារកិច្ចនូវការ​បញ្ជាក់​អធិបតេយ្យភាព​​​នៅ​ប្រជុំ​កោះ​ហ័ងសា​និង​ទ្រឿង​សា​ជាបន្តបន្ទាប់​ ប៉ុន្តែ​ក្នុងអំឡុងនោះ​មិន​​មាន​កា​រជម្លោះ​អី​​សោះ​ រហូតដល់​ពេល​ដែលប្រជាជន​បារាំង​មក​ឈ្លាន​ពាន​តំបន់ឥណ្ឌូចិន (១៨៥៨) និង​គ្រប់​គ្រង​ប្រជុំទាំងពីរនោះវិញ។.


កោះស៊ីញតូន (Sinh Ton) នាឆ្នាំ ១៩៨៨ ។ រូបថត៖ វិញក្វាង

កោះថៀនចាយ (Thuyen Chai) នាឆ្នាំ១៩៨៨។ រូបថត៖ វិញក្វាង

កោះ ផានវិញ (Phan Vinh)នាឆ្នាំ១៩៨៨។ រូបថត៖ វិញក្វាង

បង្គោលបញ្ជាក់អធិបតេយ្យភាពវៀតណាមនៅលើកោះស៊ីញតូន (Sinh Ton ) នាឆ្នាំ១៩៨៨។ រូបថត៖ វិញក្វាង

ស្ថានីយ៍ឧតុនិយមទ្រឿងសា នាឆ្នាំ១៩៨៨។ រូបថត៖ វិញក្វាង

នាខែមិនា ឆ្នាំ១៩៨៨ ចិនបានប្រើប្រាស់អំពើហឹង្សា ដើម្បីឈ្លានពាននិងសម្លាប់យុទ្ធជនវិស្វកម្មរបស់ឮវៀតណាមលើកោះហ្គាម៉ា (Gac Ma) នាខែមេសា ក្រុមអ្នកយកព័ត៌មានឡេភឹកនិងវិញក្វាងរបស់កាសែតរូបភាពវៀតណាម
បានមកទស្សនាកោះទ្រឿងសា ដើម្បីសរសេរអត្ថបទមួយ ដែលឆ្លុះបញ្ចាំងភាពតានតឹងលើនៅសមុទ្រខាងកើត
នាពេលនោះ។ ក្នុងរួបថត៖ បណ្តាអ្នកយកព័ត៌មានបានបំពេញបេសកម្មលើនាវា HQ ៥០៥
ទៅកាន់កោះកូលិន (Co Lin) ។ រូបថត៖ វិញក្វាង

ប្រវត្តិសាស្ត្រ​របស់​ប្រទេស​យើង​បាន​ឆ្លង​កាត់​ការអភិវឌ្ឍន៍​និង​ការ​ថយ​ចុះ ប៉ុន្តែ​ការ​ឈើចាប់​​នូវ​ហ័ងសា ឆ្នេរ​ខ្សាច់​​ពណ៌លឿង​របស់​ជីដូនជីតា​យើង​នៅ​កណ្តាល​សមុទ្រ​ខាង​កើត ​ចិន​បាន​ប្រើ​ប្រាស់​អំពើ​ហឹង្សា​ ដើម្បី​ឈ្លានពាន​និង​​​ដណ្តើមយក​យ៉ាង​ខុស​ច្បាប់​ រ​ហូត​​ដល់​នា​បច្ចុប្បន្ននេះ​ ចិន​នៅ​តែ​បន្ត​អនុវត្តន៍សកម្មភាពនេះ។
​ប្រជាជន​វៀតណាម​ជឿ​ជាក់​ជានិច្ច៖ ហ័ងសា​នឹង​ត្រឡប់​មក​ស្រុក​កំណើត​វៀតណាម​វិញ​។​  ហើយ​ក្នុង​ដួងចិត្ត​រ​បស់​មនុស្សម្នាក់ ប្រជាធិបតេយ្យភាព​កោះ​សមុទ្រ​ដ៏​ស័ក្តិសិទ្ធិ​មិន​អាច​ប្តូរ​បាន តាម​ព្រះរាជសារ​របស់ស្តេច​ឡេ​ថាញ់​តុង (សតវត្សរ៍ទី ១៥) បាន​ផ្តាំផ្ញើ​ថា ៖ “មួយ​ម៉ែត្រ​​ភ្នំ មួយ​ម៉ែត្រ​ទន្លេរបស់​មាតុភូមិយើង តើ​អាច​បោះបង់ចោលទេ?” (ដាយវៀតសឹគី​ទាន់ធឹ) (Dai Viet su ky toan thu)

ការ​ដកដង្ហើម​របស់​ប្រជុំ​កោះ​ទ្រឿង​សា (Truong Sa)

ចម្ងាយពី​កោះ​ហ័ងសា (Hoang Sa) ​ប្រហែល​ជាង ៣៥០ ម៉ាយ​ គិតពីខាងអាគ្នេយ៍ ដែលគឺ​ប្រជុំកោះ​ទ្រឿងសា​ចំណុះ​ស្រុកកោះ​ទ្រឿងសានៃប្រទេសវៀតណាម។ នេះគឺតំបន់មួយ ដែល​មាន​ភូមិសាស្ត្រ​សំខាន់ៗ​ ​លើ​ផ្លូវសមុទ្រ​ដ៏​អ៊ូអរ​បំផុត​លើ​ពិភពលោក​ ឆ្លង​កាត់​សមុទ្រ​ខាងកើត។

នា​សព្វថ្ងៃនេះ បើសិន​ជា​មាន​ឱកាស​មកទស្សនា​កោះ​ទ្រឿងសា អ្នក​នឹង​ភ្ញាក់ផ្អើល​ចំពោះ​ទេសភាព​នៅ​បណ្តា​កោះ​ដ៏សាន្តត្រាណ​ដូច​បណ្តា​ភូមិ​​​ ដែល​ស្ថិតក្នុង​ដីគោក មាន​ពណ៌​បៃតង​របស់​ដើមឈើនិង​ផ្លែឈើ សម្លេង​សត្វមាន់រងាវ​នា​ពេល​ថ្ងៃត្រង់ សម្លេង​ជួង​នៅ​វត្ត​លាន់​រពឹង​នៅ​​តំបន់​សមុទ្រដ៏​ធំល្វឹង​ល្វើយ។ នៅទីនោះ ចាប់​ពី​បណ្តា​សម័យមុន មាន​បណ្តា​​ឈ្មោះ​កោះ ដែល​ធ្លាប់​ស្គាល់​ក្នុង​ដួង​ចិត្ត​ប្រជាជន​វៀតណាមម្នាក់ៗ ដូចជា៖ កោះ​ទ្រឿងសាធំ (Truong Sa) កោះសង​ទឹតី (Song Tu Tay) កោះផានវិញ (Phan Vinh) កោះណាម​អៀត (Nam Yet)  កោះដាតី (Da Tay) កោះសើនកា (Son Ca) កោះស៊ីញតូន (Sinh Ton)...


កោះ ទ្រឿងសាដុង (Truong Sa Dong) មានប្រព័ន្ធអគ្គីសនីមកពីខ្យល់ ដែលកសាងយ៉ាងទំនើប។
រូបថត៖ ត្រឹនង៉ុកមិញ


តំបន់ប្រជាជនស្នាក់នៅលើកោះស៊ីញតុន (Sinh Ton)។
រូបថត៖ ត្រឹនង៉ុកមិញ


វត្តទ្រឿងសាធំមិនត្រឹមតែទីស្ថានរបស់ជំនឿតែប៉ុណ្ណោះ ថែមទាំងគឺជាសំណង់ស្ថាបត្យកម្មពិសេសដែលបញ្ជាក់
អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទ្រឿងសាលើដែនសមុទ្រខាងកើត។
រូបថត៖ វៀតគឿង


វិមានរំលឹកវិញ្ញាណក្ខន្ធវីរៈបុរសដែលពលីកម្មជីវិតលើកោះទ្រឿងសាធំ។
រូបថត៖ ត្រឹនង៉ុកមិញ

នាខែ​មេសា​កន្លង​ទៅ លោក​ ធៀវ​វ៉ាន់​ក្វាង (Thieu Van Quang)  អាណិកជន​រស់​នៅ​ប្រទេសឆែក​ម្នាក់ ​បាន​មកទស្សនា​​ទ្រឿង​សា​ ​ បាន​​ភ្ញាក់​ផ្អើលនិង​ស្រែក៖ “មិន​គិតថា​បណ្តា​កោះ​ស្ថិត​ក្នុងប្រជុំកោះ​ទ្រឿង​សា​របស់​ប្រទេសយើង អភិវឌ្ឍន៍ពណ៌បៃតងនិង​ស្រស់ស្អាត​​ដូចជា​​ទីរួម​ស្រុកមួយ​លើដីគោកទេ!”

ទីរួមស្រុក​ទ្រឿង​សា ​ចំណុះ​ស្រុកកោះ​ទ្រឿងសា ស្ថិត​ក្នុង​ភូមិសាស្ត្រទ្រឿងសាធំ (Truong Sa)។ កោះ​ទ្រឿងសាធំ​មាន​ផ្ទៃដី​ប្រហែល ៤០ ហិចតា ត្រូវបាន​ហ៊ុំពុ័ទ្ធ​ដោយ​ព្រៃឈើ​ដែលពណ៌បៃតង និង​បណ្តា​សំណង់​បំរើជីវភាព​រស់​នៅ​របស់​ប្រជាជនដូចជា៖ អណ្តូង​ទឹក ប្រព័ន្ធគ្រប់គ្រង​កំរិត​ទឹកនៅកំពង់​ផែ មន្ទីរពេទ្យ សាលារៀប អគារវប្បធម៌ វិមានរំលឹក​វិញ្ញាណក្ខន្ធយុទ្ធជន​ដែល​ពលីជីវិត វត្តទ្រឿងសា អគារ​​រំលឹកនឹកដល់​លោកប្រធាន​ហូជីមិញ បង្គោល​ភ្លើង​ហ្វារ មជ្ឈមណ្ឌល​សង្គ្រោះ​គ្រោះ​ថ្នាក់ ស្ថានីយ៍ឧតុនិយម ដូច្នេះ អ្នក​ណា​មកទស្សនា​នៅទីនេះ​សុទ្ធតែ​ភ្ញាក់ផ្អើល​ ដោយ​កម្លាំង​រស់នៅ​យ៉ាង​ខ្លាំង​ក្លា​របស់ទ្រឿងសា។

 

នាសព្វថ្ងៃនេះ បើសិន​ជា​មាន​ឱកាសមកទស្សនាទ្រឿងសា (Truong Sa) អ្នកនឹង​ភ្ញាក់​ផ្អើល​​ចំពោះ​ទេសភាព​នៅលើកោះ​សុខសាន្តមួយ ដែល​ដូចជា​ភូមិ​មួយ​លើដីគោក៖ មាន​ពណ៌បៃតងពី​ដើមឈើនិង​ផ្លែឈើ សម្លេង​សត្វមាន់​រងាវ​នា​ពេល​ថ្ងៃត្រង់ សម្លេង​ជួង​លាន់រំពឹង​នៅ​សមុទ្រ​ធំល្វឹង​ល្វើយផង។

កោះ​ណាមអៀត (Nam Yet) ដែលចាត់ទុក​ដូចជា “តំបន់​របស់​ដំណាំដូង​នៅ​កណ្តាល​សមុទ្រ​ខាង​កើត”។ ផ្លែ​ដូងនៅទីនេះ​មិន​ត្រឹមតែ​ជា​ផលពិសេសរបស់​កោះណាម​អៀត​តែប៉ុណ្ណោះទេ ថែមទាំង​​ដំណាំនេះ​គឺ​​ជាពូជ​ ដើម្បី​ប្រជាជន​ដាំ​ជា​ច្រើន​នៅ​លើ​បណ្តា​កោះ​ផ្សេងៗ ទៀតផង សំដៅ​បង្កើត​ពណ៌បៃតង​​លើ​កោះ​ទ្រឿងសា។
 
លើកោះ​ដាតី (Da Tay) ក្រុមហ៊ុន​គ្រឿង​សមុទ្រ​ទ្រឿងសា​បានអភិវឌ្ឍន៍​​មុខរបរ​ចិញ្ចឹម​​គ្រឿង​សមុទ្រ​តាម​ទម្រង់​រូបភាព​អាង​ចិញ្ចឹម​។ នាពេល​ខាង​មុខ​ឆាប់ៗនេះ​ ក្រៅ​​ការ​អភិវឌ្ឍន៍​ទម្រង់​រូបភាព​​នេះ ​នៅកោះ​ដាតី ក្រុមហ៊ុន​នេះ​នឹង​បើកទូលាយទម្រង់រូបភាពនេះ​ទៅដល់​កោះ​តុតាន  (Toc Tan) និង​គ្រោង​​ទុក​បង្កើត​ភូមិនេសាទ​និង​ចិញ្ចឹម​គ្រឿងសមុទ្រ​នៅ​ប្រជុំកោះទ្រឿងសានិង​ក្លាយទៅជា​មូលដ្ឋាន​ភ័ស្តុភា​បំរើ​មុខរបរ​នេសាទ ដើម្បី​ជួយ​ឧបត្ថម្ភ​ប្រជានេសាទ​ច្បាមជាប់​នឹង​សមុទ្រ​ក្នុងរយៈពេល​​យូរ​ថ្ងៃ។


ម៉ោងបង្រៀនមុខវិជ្ជាអក្សរសាស្ត្ររបស់អ្នកគ្រូ ប៊ុយធិញូងនិងមេរៀន “ដុងយ៉ាវ (ប្រភេទកំណាព្យនិង
បទចម្រៀងប្រជាប្រិយមួយ)សមុទ្រនិងកោះ ” នៅបឋមសិក្សាទ្រឿងសាធំ។ រូបថត៖ វៀតគឿង


មន្ទីរសម្រាកព្យាបាលមួយ ត្រូវបានបំពាក់ឧបករណ៍សុខាភិបាលទំនើប ស្ថិតលើកោះទ្រឿងសាធំ។
រូបថត៖ វៀតគឿង


បុគ្គលិកធ្វើការនៅស្ថានីយ៍ឧតុនិយម –ធនធានទឹកសមុទ្រទ្រឿងសា។
រូបថត៖ វៀតគឿង


កសាងហេដ្ឋារចនាសម្ព័ន្ធលើកោះទ្រឿងសាធំ។
រូបថត៖ វៀតគឿង


បរិមាណអគ្គីសនីពីប្រព័ន្ធ Turbin ចំនួន ២១ ដែលផ្គត់ផ្គង់ប្រមាណ ៦០% នៃបរិមាណអគ្គីសនីរបស់
ប្រជាជនរស់នៅកោះទ្រឿងសាធំ។ រូបថត៖ វៀតគឿង


ផ្ទះស្នាក់នៅរបស់ប្រជាជន ដែលរស់នៅកោះស៊ីញតុន (Sinh Ton) ត្រូវបានកសាងយ៉ាងស្អាតនិងរឹងមាំ
អាចទប់ទល់នឹងអាកាសធាតុនៅសមុទ្រនិងកោះតានតឹង។ រូបថត៖ ង្វៀនឡឹន


នាវារបស់ប្រជានេសាទវៀតណាមកំពុងនេសាទគ្រឿងសមុទ្រក្នុងដែនសមុទ្រទ្រឿងសា។
រូបថត៖ ង្វៀនឡឹន


ប្រជាជនរស់នៅកោះទ្រឿងសា ក្រោយពេលវេលានេសាទនៅក្បែរកោះ។
រូបថត៖ ភឿងហ័រ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាបច្ចុប្បន្ននេះ ជីវភាពរស់នៅដ៏សុខសាន្តនិងសុភមង្គលនៅលើកោះទ្រឿងសាធំ ។
រូបថត៖ ដាំងគីមភឿង

ទន្ទឹម​នឹង​ក្តីសុខសាន្ត ទ្រឿងសាក៏បង្កប់​ហានិភ័យ​ ដែល​អាច​កើតឡើង​ជម្លោះ​និងការ​ឈ្លានពាន​យ៉ាង​ខុស​ច្បាប់​​ពី​ប្រទេសមួយ​ចំនួន។ ជាពិសេស​ ប្រទេសចិន​- ​ឯកោ​​ភាគីលើកឡើង​​និយមន័យមួយអំពី “តំបន់​ចំណុចប្រាំបួនត្រេ (nine-dash line)​” សំដៅ​​ឈ្លាន​ពាន​​សមុទ្រ​ខាងកើត​ទាំង​ស្រុង​ដោយ​ខ្លួនឯង​និង​អនុវត្តន៍​សកម្មភាព​​ឆក់យក ​បើកទូលាប​យ៉ាងនិងកសាងយ៉ាង​ខុសច្បាប់​បណ្តា​សំណង់​ស្ថាបត្យកម្ម​ដ៏រឹងមាំ​ ដើម្បី​បំរើ​គោល​បំណង​យោធា ដែល​​មាន​សកម្មភាព​លើ​វាល​ថ្មប៉ប្រះទឹកនិង​ផ្កាថ្មថា​ស្ថិតក្នុង​ដែន​ដី​ប្រជុំកោះ​ទ្រឿងសា បាន​បង្កើន​ភាព​តានតឹង​ក្នុងតំបន់។

​បណ្តា​សកម្មភាពនេះ​មិនត្រឹនតែ​បំពាន​​យ៉ាង​​ធ្ងន់​ធ្ងរ​អធិបតេយ្យភាព​​ដែនដី​ដ៏ស័ក្តិសិទ្ធិ​របស់​មាតុភូមិ​វៀតណាមតែប៉ុណ្ណោះទេ ថែម​ទាំង​ជៈឥទ្ធពល​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សន្តិភាព​ សុវត្ថិភាព​​ផ្លូវសមុទ្រ​លើ​សមុទ្រ​ខាង​កើត ក៏ដូចជាបំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​បរិស្ថាន​សមុទ្រ​​នៅ​ទីនោះ។

មិត្តស្រីម្នាក់ ឈ្មោះ​ហឿជុង (Hua Chung) ទើប​បញ្ចាប់​ដំណើរមកទស្សនា​កោះ​ទ្រឿងសា នា​ខែមេសា​កន្លងទៅ​ បាន​និយាយឲ្យ​ដឹងថា៖ គាត់​និង​មនុស្សជាច្រើននាក់​​មិន​ស្ងប់ចិត្តនិងព្រួយ​បារម្ភ​ នៅពេល​មើល​ឃើញ​ជា​ផ្ទាល់​ភ្នែក​បណ្តា​សំណង់​ ដែល​កសាង​យ៉ាងរឹងមាំ ធំ​អស្ចារ្យ​និង​ត្រូវបាន​លាប​ពណ៌ស ដូចជា​បណ្តា​លេណដ្ឋាន​ ដែល​​ជន​ជាតិ​ចិន​បាន​កសាង​យ៉ាង​ខុស​ច្បាប់​​លើកោះ​ទ្រឿងសា។

ទឹក​ចិត្ត​របស់​​បងស្រី​ហឿងជុង​ (Hua Chung) ក៏ដូចជាទឹកចិត្ត​របស់​ប្រជាជន​វៀតណាម​​ចំពោះមុខ​ស្ថានភាព​តំបន់​ដែន​សមុទ្រ​របស់​បុព្វបុរស​កំពុង​ឈ្លានពាន។ ទោះបី​ដំណើរការតស៊ូ ដើម្បី​អធិបតេយ្យភាពដ៏​ស័ក្តិសិទ្ធិ​របស់​មាតុភូមិ​នៅតែ​មាន​ការពិបាកជា​ច្រើន​នា​ខាង​មុខ​ឆាប់ៗនេះ ប៉ុន្តែ​សច្ចធម៌​ផ្តល់​ការ​ឈ្នះ​ដល់​ភាព​ត្រឹម​ត្រូវ។ ហើយ​ប្រជាជន​វៀតណាម​​ជឿ​ជាក់​ជានិច្ចកាល​ថា៖ “ហ័ងសា​និងទ្រឿងសា​គឺ​ជាសាច់​ឈាម​មួយផ្នែក​​របស់​ប្រទេសវៀតណាម”./.



ក្រោយ​រយៈពេល ៣ ឆ្នាំ ត្រួត​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ឧបសម្ព័ន្ធ​របស់​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់សមុទ្រ ១៩៨២ (UNCLOS) នា​​ថ្ងៃទី ១២ ខែ​កក្កដា ឆ្នាំ២០១៦ តុលាការ​​អាជ្ញាកណ្តាល​អចិន្ត្រៃយ៍ ( PCA) នៅទីក្រុង​ឡាអេ (ប្រទេស​ហូឡង់)​បាន​ចេញ​សាលក្រម​ចុង​ក្រោយ​បង្អស់​​នូវការ ដែល​ហ្វីលីពីន​បាន​​បណ្តឹង​ចិន។ ក្នុងនោះ តុលាការ PCA បាន​ច្រានចោល​​ការទាមទារ​​ខុស​ច្បាប់​របស់​ចិន​ស្តីពី “សិទ្ធិជា​ប្រវត្តិសាស្ត្រ”​ចំពោះ​បណ្តា​តំបន់​ស្ថិត​ក្នុង“​តំបន់បន្ទាប់​ត្រេ ៩ ចំណុច”។ តុលាការ​នេះ​ក៏​ចេញ​សេចក្តី​ប្រកាសថា៖ បណ្តា​សកម្មភាព​បើកទូលាយ​និង​កសាង​​កោះ​​​ចំពោះ​រចនាសម្ព័ន្ធ​ចំនួន ៧ ចំណុះ​ប្រជុំកោះ​ទ្រឿងសា ដែល​ជៈឥទ្ធពល​យ៉ាង​ធ្ងន់​ធ្ងរដល់​បរិស្ថាន​រស់នៅ​របស់​ផ្ទាំង​ផ្កាថ្មនិង​បំពាន​តាតព្វកិច្ច​អភិរក្ស​ប្រព័ន្ធអេកូ ដែល​ងាយ​ស្រួល​​បំផ្លាញក៏​ដូចជា​បរិស្ថាន​រស់នៅ​របស់​​សត្វ​និង​រុក្ខាជាតិ​មួយ​ចំនួន​ ដែល​កំពុងកាត់​បន្ថយបរិមាណ ត្រូវបាន​គំរាម​កំហែង​ ឬការផុតពូជ។


 

អត្ថបទ៖ ថុងថៀន រូបថត៖ វិញក្វាង វៀតគឿង ង្វៀន​ឡឹន ត្រឹន​ថាញ់យ៉ាង
ត្រឹន​ង៉ុក​មិញ កុង​ដាត ដាំងគីមភឿង ភឿង​ហ័រ /ទីភ្នាក់ងាសារព័ត៌មានវៀតណាម។​

រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top