តាមស្នាមរបស់បុព្វបរុសធ្វើដំណើរលើផ្លូវសមុទ្រ
ចាប់ពីកោះលីសើន (Ly Son) ស្ថិតក្នុងភូមិសាស្ត្រខេតក្វាងង៉ាយ (Quang Ngai) យើងចាប់ផ្តើមដំណើរការតាមដានជើងរបស់បុព្វបុរសទៅបើកទូលាយដែនសមុទ្រ។ នេះគឺជាកោះស្រស់ស្អាតមួយ ដែលចម្ងាយពីឆ្នេរសមុទ្រប្រហែល ១៥ ម៉ាយ ទីកន្លែងរក្សាទុកវត្ថុ កេរ្តិ៍ដំណែល និងរឿងរ៉ាវដ៏ចាប់ចិត្តជាច្រើនអំពីក្រុមហ័ងសា (Hoang Sa) ក្រុមនាវាទៅសមុទ្របានបង្កើតដោយការបញ្ជារបស់ស្តេចត្រាញ់ដាងត្រង់ (Dang Trong) នាដើមសតវត្សរ៍ ១៧ ដើម្បីអនុវត្តន៍ភារកិច្ចរុករកធនធានធម្មជាតិ រង្វាស់រង្វាល់ដំណើរការលើផ្លូវសមុទ្រ ការពារនិងបោះបង្គោលអធិបតេយ្យភាពនៅប្រជុំកោះហ័ងសា (Hoang Sa) និងទ្រឿងសា (Truogn Sa) របស់វៀតណាម។
នាសព្វថ្ងៃនេះ បណ្តាត្រកូលធំៗ រស់នៅលើកោះលីសើន (Ly Son) ដូចជា៖ ត្រកូលង្វៀន (Nguyen) ត្រកូលផាម (Pham) ត្រកូលវ៉ (Vo) នៅតែរក្សាយ៉ាងហ្មត់ចត់លិខិតណែនាំនិងលិខិតចាត់តាំងសំខាន់ៗ តាំងពីរាជកាលង្វៀន ក្នុងនោះបានកត់ត្រាយ៉ាងច្បាស់លាស់របៀបចាត់តាំង ភារកិច្ចនិងស្នាដៃរបស់ក្រុមទៅសមុទ្រហ័ងសារនាស័យមុន។
(តាមប្រតិទិនចន្ទគតិ) ដោយប្រជានេសាទលើកោះលីសើន (Ly Son) ដើម្បីរំលឹកនឹកដល់គុណូបការៈ
ដ៏ធំធេងរបស់វិរៈបុរសក្នុងក្រុមកងទ័ពជើងទឹកហ័ងសាបានកាប់ឆ្ការនិងការពារអធិបតេយ្យភាព
នៅប្រជុំកោះហ័ងសារនិងទ្រឿងសា នាសម័យមុន។ រូបថត៖ កុងដាត
យុវជនចូលរួមកងទ័ពហ័ងសា នៅស្រុកកោះលីសើន (Ly Son)។ រូបថត៖ កុងដាត
ហ័ងសា (Hoang Sa) នាសព្វថ្ងៃនេះ វត្ថុទាំងនោះនៅតែទុករក្សាដោយត្រកូលធំៗ រស់នៅ
លើកោះលីសើន (Ly Son)។ រូបថត៖ កុងដាត
សៀវភៅ “ដាយណាមធឹកលុកទៀនបៀន” (Dai Nam Thuc luc Tien bien) ត្រូវបានចងក្រងក្នុងរាជកាល
ង្វៀន (Nguyen) តាមព្រះរាជបញ្ជារបស់ស្តេចមិញម៉ាង (Minh Mang) នាឆ្នាំទីពីរ (១៨២១) ហើយបាន
របៀបរៀបរយ ឆ្លាក់និងបោះពុម្ភនាឆ្នាំធៀវទ្រី (Thieu Tri) ទី ៤ ក្នុងនោះទំព័រ ១០ នៃសៀវភៅទី ៨ បាន កត់ត្រាព្រឹត្តិការណ៍ “រដូវក្តៅ ខែបួន (១៧៧១) មេបញ្ជាការនៅតំបន់ហាទៀន (Ha Tien) ឈ្មោះម៉ាកកីវ (Mac Cuu) បានមកថ្លែងអំណរគុណ ហើយស្តេចត្រាញ់ ង្វៀនភូកជូ (Nguyen Phuc Chu) បានបញ្ជា មេបញ្ជាការរូបនេះរង្វាស់រង្វាល់វាលខ្សាច់នៅទ្រឿងសា (ទ្រឿងសារហាយគីវ) (Truong Sa hai cuu ) មានទំហ៊ំប៉ុន្មាន? រូបថត៖ ត្រឹនថាញ់យ៉ាង (ថតពីការតាំងពិព័រណ៌ ទ្រឿងសា ហ័ងសា -ភស្តុតាង ប្រវត្តិសាស្ត្របានដាក់តាំងនៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមឆ្នាំ ២០១៤)
ផែនទី carte generale des Indes orientales et des Islles Adiacentes do Mariette បានបោះពុម្ភ នាឆ្នាំ១៧៩០
ដែលបានបង្ហាញយ៉ាងច្បាស់លាស់ប្រជុំកោះហ័ងសារបស់ប្រទេសវៀតណាម។ រូបថត៖ ត្រឹនថាញ់យ៉ាង
(ថតពីការតាំងពិព័រណ៌ ទ្រឿងសា ហ័ងសា - ភស្តុតាងប្រវត្តិសាស្ត្រ បានដាក់តាំងនៅសារមន្ទីរប្រវត្តិសាស្ត្រ យោធាវៀតណាមឆ្នាំ ២០១៤)
លើផែនទី India Orientalis do Jodocus Hondius បានគូស នាឆ្នាំ១៦១៣ ប្រជុំកោះហ័ងសានិងទ្រឿងសា
ត្រូវបានគូសជិតគ្នានិងមានឈ្មោះ Peacel ។ រូបថត៖ ត្រឹនថាញ់យ៉ាង (ថតពីការតាំងពិព័រណ៌ ទ្រឿងសា ហ័ងសា
-ភស្តុតាងប្រវត្តិសាស្ត្រ បានដាក់តាំងនៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមឆ្នាំ ២០១៤)
ផែនទីចិនបានបោះពុម្ភ នារាជធានី London ដោយ Atlats of the World នាឆ្នាំ១៩១៤ ដែលបង្ហាញយ៉ាង
ច្យាស់លាស់តំបន់ប៉ូលនៅខាងត្បូងនៃប្រទេសចិន លាតសន្ធឹងត្រឹមតែដល់កោះ Hainan ។ រូបថត៖ ត្រឹនថាញ់យ៉ាង (ថតពីការតាំងពិព័រណ៌ ទ្រឿងសា ហ័ងសា -ភស្តុតាងប្រវត្តិសាស្ត្រ បានដាក់តាំង នៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមឆ្នាំ ២០១៤)
សិលាចរឹកបានបញ្ជាក់អធិបតេយ្យភាពត្រូវបានអង្គភាពការពារប្រជាជនវៀតណាម ដែលបានកសាងលើកោះ
ហ័ងសា (Hoang Sa) នាខែមិថុនា ឆ្នាំ១៩៨៣។ នៅលើសិលាចរិកនេះបានឆ្លាក់អាក្ស សាធារណរដ្ឋបារាំង
ព្រះរាជាណាចក្រអានណាម (An Nam) ប្រជុំកោះហ័ងសា (Hoang Sa) ឆ្នាំ១៨១៦ កោះហ័ងសា (Hoang Sa) ១៩៣៨។ រូបនេះបានថតពីឆ្នាំ១៩៣៨។ រូបថត៖ត្រឹនថាញ់យ៉ាង (ថតពីការតាំងពិព័រណ៌ ទ្រឿងសា ហ័ងសា -ភស្តុតាង ប្រវត្តិសាស្ត្រ បានដាក់តាំងនៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមឆ្នាំ ២០១៤) |
ចិនបានចាប់ផ្តើមឧបាយកលឈ្លានពានប្រជុំកោះទ្រឿងសារបស់វៀតណាមតាំងពីឆ្នាំ ១៩០៩ ដោយព្រឹត្តិការណ៍មេបញ្ជាការ លីជួនបានបញ្ជា ៣ វានាផាវទៅកាន់ប្រជុំ កោះហ័ងសា និងលើកកងទ័ពឈរជើងយ៉ាងឆាប់រហ័សលើកោះភូឡឹម (Phu Lam)។ នាឆ្នាំ១៩៤៦ អាជ្ញាធររបស់លោក Chiang Kai-shek បានឆ្លៀតយកការ ដែលវៀតណាមជួបការលំបាកជាច្រើន បន្ទាប់ពីវៀតណាមទើបទទួលឯករាជ្យក្រោយសង្គ្រាមពិភពលោកលើកទី២ បានលើកកងទ័ពនិងឈ្លានពានយ៉ាងខុសច្បាប់កោះមួយចំនួនស្ថិតនៅខាងកើកនៃប្រជុំកោះហ័ងសា។ |
និយាយអំពីការកំណត់អធិបតេយ្យភាពរបស់ប្រជាជនវៀតណាមនៅលើកោះហ័ងសា (Hoang Sa) និងទ្រឿងសា (Truong Sa) ដែលមានរឿងរ៉ាវជាច្រើន គួរឲ្យចាប់ចិត្តខ្លាំងណាស់។ ក្នុងចូវបាន (Chau ban) នារាជកាលង្វៀន គឺជាឯកសាររដ្ឋបាល ដែលមានលក្ខណៈនិតីវិធីខ្ពស់បំផុតក្នុងរាជកាលង្វៀន ត្រូវបានអង្គការ UNESCO ទទួលស្គាល់គឺកេរ្តិ៍ដំណែលឯកសារចំណុះកម្មវិធីការចងចាំពិភពលោក នៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក។ ឯកសារនេះកត់ត្រាយ៉ាងច្បាស់លាស់ដំណើរការរបស់ក្រុមកងទ័ពហ័ងសាអនុវត្តន៍អធិបតេយ្យភាពលើប្រជុំកោះទាំងពីរនេះ ។
តាមនោះ នាឆ្នាំ១៨១៦ ស្តេចយ៉ងឡុង (Gia Long) បានបញ្ជាដោតទង់លើកោះនោះ កសាងសិលាចរឹក បោះបង្គោលនិងដាំឈើ។ ក្រោយនោះ ក្រុមកងទ័ពហ័ងសាបានផ្តល់ភារកិច្ចថែមទៀតដូចជា៖ រុករក យាមល្បាត ប្រមូលពន្ធនិងការពារប្រជុំកោះទាំងពីរនោះ។
ឧទាហរណ៍ ឯកសារចូវបាន (Chau Ban) នាថ្ងៃទី ២៨ ខែធ្នូ ឆ្នាំធៀវទ្រី(Thieu Tri) ទី ៧ (នាឆ្នាំ១៨៤៧) បានជម្រាបជូន ហើយស្តេចបានអះអាងថា “តាមទម្លាប់ តំបន់ហ័ងសាគឺតំបន់ដែនសមុទ្ររបស់ប្រទេសយើង ហើយជារៀងរាល់ឆ្នាំ ក្រុមនាវារបស់យើងបានធ្វើដំណើរការលើផ្លូវសមុទ្រ ដើម្បីស្គាល់ផ្លូវសមុទ្រទៅកាន់ប្រជុំកោះហ័ងសានិងប្រជុំកោះទ្រឿងសា... ” ឬក្នុងចូវបាន (Chau Ban) នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំមិញមេញ (Minh Menh) ទី ១១ (នាឆ្នាំ ១៨៣០) ក្នុងបណ្តាលិខិត ដែលជម្រាបជូន បានកត់ត្រាអំពីការដែលយើងបានបញ្ជានាវាសង្គ្រោះនាវាពាណិជ្ជកម្មរបស់ប្រទេសបារាំង ដែលលិចនៅហ័ងសា...
ឬក្នុងសៀវភៅ “ដាយណាមធឹកលុកជីញបៀន” ( Dai Nam Thuc luc Chinh bien) ត្រូវបានចងក្រមដោយក្វឹកស៊ឹក្វានក្នុងរាជកាលង្វៀន (ស្ថាប័នចងក្រមប្រវត្តិសាស្ត្ររបស់រាជកាលង្វៀន (Nguyen) ) បានកត់ត្រាយ៉ាងច្បាស់លាស់ថា៖ “ខែមួយឆ្នាំខា (១៨៣៦) បណ្តាស្ថាប័នចំណុះ...បូកង (Bo Cong) បានថ្វាយលិខិតដែលមានខ្លឹមសារ ដែនសមុទ្ររបស់ប្រទេសយើងរួមមានកោះហ័ងសា ដែលដើរតួនាទីសំខាន់ណាស់។ មុននោះ មានផែនទីមួយ ដែលគូសដោយភូមិសាស្ត្រវៀតណាមធំល្វឹងល្វើយណាស់ ប៉ុន្តែវាមិនបង្ហាញយ៉ាងច្បាស់លាស់។ ជារៀងរាល់ឆ្នាំ ក្រុមមួយត្រូវបានចាត់ទៅស្វែងយល់គ្រប់ទីកន្លែងលើដែនសមុទ្រ ដើម្បីស្គាល់ផ្លូវសមុទ្រ។ ”
សូម្បីតែក្នុងឯកសារជាច្រើនរបស់លោកខាងលិច ក៏មានអត្ថបទមួយ៖ Les marchands européens en Cochinchine et au Tonkin ( ១៦៦០-១៦៩៥) របស់ Ch.B.Maybon បោះពុម្ភលើ Revue Indochinoise នាឆ្នាំ១៩១៦ បានកត់ត្រាព្រឹត្តការណ៍លោកប្រធានសមាគមន៍ហូឡង់នៅហុយអាន (Hoi An) បានដាក់ពាក្យបណ្តឹងស្តេចត្រាញ់ ង្វៀនភុកឡាន (Nguyen Phuc Lan) អំពីការ ដែលនាវាពាណិជ្ជកម្ម Grootebroek លិចក្នុងភូមិសាស្ត្រហ័ង សា នាថ្ងៃទី ២១ ខែកក្កដា ឆ្នាំ១៦៣៤ បន្ទាប់ពីនេះត្រូវបានជនជាតិវៀតណាមជួយសង្គ្រោះ ប៉ុន្តែបានដកហូតទ្រព្យសម្បត្តិរបស់ពួកគេ...
ពីបណ្តាភ័ស្តុតាងជាប្រវត្តិសាស្ត្រនិងច្បាប់ខាងលើនោះបានបញ្ជាក់ថា ចាប់ពីសតវត្សរ៍ទី១៧ អជ្ញាធរនៃស្តេចត្រាញ់ង្វៀន នៅតំបន់ដាងត្រុង (Dang Trong) បានធ្វើជាម្ចាស់និងគ្រប់គ្រងទាំងស្រុងបណ្តាសកម្មភាពលើកោះហ័ងសា (Hoang Sa)។ ដូច្នេះ ក្នុងរយៈពេល ៣ សតវត្សរ៍ (តាំងពីសតវត្សរ៍ទី ១៧ ដល់ សតវត្សរ៍ទី១៩) ក្រុមកងទ័ពជើងទឹកហ័ងសាបានជំនួសមុខអជ្ញាធរនៃរាជកាលង្វៀន ដើម្បីអនុវត្តន៍ភារកិច្ចនូវការបញ្ជាក់អធិបតេយ្យភាពនៅប្រជុំកោះហ័ងសានិងទ្រឿងសាជាបន្តបន្ទាប់ ប៉ុន្តែក្នុងអំឡុងនោះមិនមានការជម្លោះអីសោះ រហូតដល់ពេលដែលប្រជាជនបារាំងមកឈ្លានពានតំបន់ឥណ្ឌូចិន (១៨៥៨) និងគ្រប់គ្រងប្រជុំទាំងពីរនោះវិញ។.
កោះស៊ីញតូន (Sinh Ton) នាឆ្នាំ ១៩៨៨ ។ រូបថត៖ វិញក្វាង កោះថៀនចាយ (Thuyen Chai) នាឆ្នាំ១៩៨៨។ រូបថត៖ វិញក្វាង កោះ ផានវិញ (Phan Vinh)នាឆ្នាំ១៩៨៨។ រូបថត៖ វិញក្វាង បង្គោលបញ្ជាក់អធិបតេយ្យភាពវៀតណាមនៅលើកោះស៊ីញតូន (Sinh Ton ) នាឆ្នាំ១៩៨៨។ រូបថត៖ វិញក្វាង ស្ថានីយ៍ឧតុនិយមទ្រឿងសា នាឆ្នាំ១៩៨៨។ រូបថត៖ វិញក្វាង នាខែមិនា ឆ្នាំ១៩៨៨ ចិនបានប្រើប្រាស់អំពើហឹង្សា ដើម្បីឈ្លានពាននិងសម្លាប់យុទ្ធជនវិស្វកម្មរបស់ឮវៀតណាមលើកោះហ្គាម៉ា (Gac Ma) នាខែមេសា ក្រុមអ្នកយកព័ត៌មានឡេភឹកនិងវិញក្វាងរបស់កាសែតរូបភាពវៀតណាម បានមកទស្សនាកោះទ្រឿងសា ដើម្បីសរសេរអត្ថបទមួយ ដែលឆ្លុះបញ្ចាំងភាពតានតឹងលើនៅសមុទ្រខាងកើត នាពេលនោះ។ ក្នុងរួបថត៖ បណ្តាអ្នកយកព័ត៌មានបានបំពេញបេសកម្មលើនាវា HQ ៥០៥ ទៅកាន់កោះកូលិន (Co Lin) ។ រូបថត៖ វិញក្វាង |
ប្រវត្តិសាស្ត្ររបស់ប្រទេសយើងបានឆ្លងកាត់ការអភិវឌ្ឍន៍និងការថយចុះ ប៉ុន្តែការឈើចាប់នូវហ័ងសា ឆ្នេរខ្សាច់ពណ៌លឿងរបស់ជីដូនជីតាយើងនៅកណ្តាលសមុទ្រខាងកើត ចិនបានប្រើប្រាស់អំពើហឹង្សា ដើម្បីឈ្លានពាននិងដណ្តើមយកយ៉ាងខុសច្បាប់ រហូតដល់នាបច្ចុប្បន្ននេះ ចិននៅតែបន្តអនុវត្តន៍សកម្មភាពនេះ។
ប្រជាជនវៀតណាមជឿជាក់ជានិច្ច៖ ហ័ងសានឹងត្រឡប់មកស្រុកកំណើតវៀតណាមវិញ។ ហើយក្នុងដួងចិត្តរបស់មនុស្សម្នាក់ ប្រជាធិបតេយ្យភាពកោះសមុទ្រដ៏ស័ក្តិសិទ្ធិមិនអាចប្តូរបាន តាមព្រះរាជសាររបស់ស្តេចឡេថាញ់តុង (សតវត្សរ៍ទី ១៥) បានផ្តាំផ្ញើថា ៖ “មួយម៉ែត្រភ្នំ មួយម៉ែត្រទន្លេរបស់មាតុភូមិយើង តើអាចបោះបង់ចោលទេ?” (ដាយវៀតសឹគីទាន់ធឹ) (Dai Viet su ky toan thu)
ការដកដង្ហើមរបស់ប្រជុំកោះទ្រឿងសា (Truong Sa)
ចម្ងាយពីកោះហ័ងសា (Hoang Sa) ប្រហែលជាង ៣៥០ ម៉ាយ គិតពីខាងអាគ្នេយ៍ ដែលគឺប្រជុំកោះទ្រឿងសាចំណុះស្រុកកោះទ្រឿងសានៃប្រទេសវៀតណាម។ នេះគឺតំបន់មួយ ដែលមានភូមិសាស្ត្រសំខាន់ៗ លើផ្លូវសមុទ្រដ៏អ៊ូអរបំផុតលើពិភពលោក ឆ្លងកាត់សមុទ្រខាងកើត។
នាសព្វថ្ងៃនេះ បើសិនជាមានឱកាសមកទស្សនាកោះទ្រឿងសា អ្នកនឹងភ្ញាក់ផ្អើលចំពោះទេសភាពនៅបណ្តាកោះដ៏សាន្តត្រាណដូចបណ្តាភូមិ ដែលស្ថិតក្នុងដីគោក មានពណ៌បៃតងរបស់ដើមឈើនិងផ្លែឈើ សម្លេងសត្វមាន់រងាវនាពេលថ្ងៃត្រង់ សម្លេងជួងនៅវត្តលាន់រពឹងនៅតំបន់សមុទ្រដ៏ធំល្វឹងល្វើយ។ នៅទីនោះ ចាប់ពីបណ្តាសម័យមុន មានបណ្តាឈ្មោះកោះ ដែលធ្លាប់ស្គាល់ក្នុងដួងចិត្តប្រជាជនវៀតណាមម្នាក់ៗ ដូចជា៖ កោះទ្រឿងសាធំ (Truong Sa) កោះសងទឹតី (Song Tu Tay) កោះផានវិញ (Phan Vinh) កោះណាមអៀត (Nam Yet) កោះដាតី (Da Tay) កោះសើនកា (Son Ca) កោះស៊ីញតូន (Sinh Ton)...
កោះ ទ្រឿងសាដុង (Truong Sa Dong) មានប្រព័ន្ធអគ្គីសនីមកពីខ្យល់ ដែលកសាងយ៉ាងទំនើប។ រូបថត៖ ត្រឹនង៉ុកមិញ តំបន់ប្រជាជនស្នាក់នៅលើកោះស៊ីញតុន (Sinh Ton)។ រូបថត៖ ត្រឹនង៉ុកមិញ វត្តទ្រឿងសាធំមិនត្រឹមតែទីស្ថានរបស់ជំនឿតែប៉ុណ្ណោះ ថែមទាំងគឺជាសំណង់ស្ថាបត្យកម្មពិសេសដែលបញ្ជាក់ អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទ្រឿងសាលើដែនសមុទ្រខាងកើត។ រូបថត៖ វៀតគឿង វិមានរំលឹកវិញ្ញាណក្ខន្ធវីរៈបុរសដែលពលីកម្មជីវិតលើកោះទ្រឿងសាធំ។ រូបថត៖ ត្រឹនង៉ុកមិញ |
នាខែមេសាកន្លងទៅ លោក ធៀវវ៉ាន់ក្វាង (Thieu Van Quang) អាណិកជនរស់នៅប្រទេសឆែកម្នាក់ បានមកទស្សនាទ្រឿងសា បានភ្ញាក់ផ្អើលនិងស្រែក៖ “មិនគិតថាបណ្តាកោះស្ថិតក្នុងប្រជុំកោះទ្រឿងសារបស់ប្រទេសយើង អភិវឌ្ឍន៍ពណ៌បៃតងនិងស្រស់ស្អាតដូចជាទីរួមស្រុកមួយលើដីគោកទេ!”
ទីរួមស្រុកទ្រឿងសា ចំណុះស្រុកកោះទ្រឿងសា ស្ថិតក្នុងភូមិសាស្ត្រទ្រឿងសាធំ (Truong Sa)។ កោះទ្រឿងសាធំមានផ្ទៃដីប្រហែល ៤០ ហិចតា ត្រូវបានហ៊ុំពុ័ទ្ធដោយព្រៃឈើដែលពណ៌បៃតង និងបណ្តាសំណង់បំរើជីវភាពរស់នៅរបស់ប្រជាជនដូចជា៖ អណ្តូងទឹក ប្រព័ន្ធគ្រប់គ្រងកំរិតទឹកនៅកំពង់ផែ មន្ទីរពេទ្យ សាលារៀប អគារវប្បធម៌ វិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនដែលពលីជីវិត វត្តទ្រឿងសា អគាររំលឹកនឹកដល់លោកប្រធានហូជីមិញ បង្គោលភ្លើងហ្វារ មជ្ឈមណ្ឌលសង្គ្រោះគ្រោះថ្នាក់ ស្ថានីយ៍ឧតុនិយម ដូច្នេះ អ្នកណាមកទស្សនានៅទីនេះសុទ្ធតែភ្ញាក់ផ្អើល ដោយកម្លាំងរស់នៅយ៉ាងខ្លាំងក្លារបស់ទ្រឿងសា។
នាសព្វថ្ងៃនេះ បើសិនជាមានឱកាសមកទស្សនាទ្រឿងសា (Truong Sa) អ្នកនឹងភ្ញាក់ផ្អើលចំពោះទេសភាពនៅលើកោះសុខសាន្តមួយ ដែលដូចជាភូមិមួយលើដីគោក៖ មានពណ៌បៃតងពីដើមឈើនិងផ្លែឈើ សម្លេងសត្វមាន់រងាវនាពេលថ្ងៃត្រង់ សម្លេងជួងលាន់រំពឹងនៅសមុទ្រធំល្វឹងល្វើយផង។ |
កោះណាមអៀត (Nam Yet) ដែលចាត់ទុកដូចជា “តំបន់របស់ដំណាំដូងនៅកណ្តាលសមុទ្រខាងកើត”។ ផ្លែដូងនៅទីនេះមិនត្រឹមតែជាផលពិសេសរបស់កោះណាមអៀតតែប៉ុណ្ណោះទេ ថែមទាំងដំណាំនេះគឺជាពូជ ដើម្បីប្រជាជនដាំជាច្រើននៅលើបណ្តាកោះផ្សេងៗ ទៀតផង សំដៅបង្កើតពណ៌បៃតងលើកោះទ្រឿងសា។
លើកោះដាតី (Da Tay) ក្រុមហ៊ុនគ្រឿងសមុទ្រទ្រឿងសាបានអភិវឌ្ឍន៍មុខរបរចិញ្ចឹមគ្រឿងសមុទ្រតាមទម្រង់រូបភាពអាងចិញ្ចឹម។ នាពេលខាងមុខឆាប់ៗនេះ ក្រៅការអភិវឌ្ឍន៍ទម្រង់រូបភាពនេះ នៅកោះដាតី ក្រុមហ៊ុននេះនឹងបើកទូលាយទម្រង់រូបភាពនេះទៅដល់កោះតុតាន (Toc Tan) និងគ្រោងទុកបង្កើតភូមិនេសាទនិងចិញ្ចឹមគ្រឿងសមុទ្រនៅប្រជុំកោះទ្រឿងសានិងក្លាយទៅជាមូលដ្ឋានភ័ស្តុភាបំរើមុខរបរនេសាទ ដើម្បីជួយឧបត្ថម្ភប្រជានេសាទច្បាមជាប់នឹងសមុទ្រក្នុងរយៈពេលយូរថ្ងៃ។
ម៉ោងបង្រៀនមុខវិជ្ជាអក្សរសាស្ត្ររបស់អ្នកគ្រូ ប៊ុយធិញូងនិងមេរៀន “ដុងយ៉ាវ (ប្រភេទកំណាព្យនិង បទចម្រៀងប្រជាប្រិយមួយ)សមុទ្រនិងកោះ ” នៅបឋមសិក្សាទ្រឿងសាធំ។ រូបថត៖ វៀតគឿង មន្ទីរសម្រាកព្យាបាលមួយ ត្រូវបានបំពាក់ឧបករណ៍សុខាភិបាលទំនើប ស្ថិតលើកោះទ្រឿងសាធំ។ រូបថត៖ វៀតគឿង បុគ្គលិកធ្វើការនៅស្ថានីយ៍ឧតុនិយម –ធនធានទឹកសមុទ្រទ្រឿងសា។ រូបថត៖ វៀតគឿង កសាងហេដ្ឋារចនាសម្ព័ន្ធលើកោះទ្រឿងសាធំ។ រូបថត៖ វៀតគឿង បរិមាណអគ្គីសនីពីប្រព័ន្ធ Turbin ចំនួន ២១ ដែលផ្គត់ផ្គង់ប្រមាណ ៦០% នៃបរិមាណអគ្គីសនីរបស់ ប្រជាជនរស់នៅកោះទ្រឿងសាធំ។ រូបថត៖ វៀតគឿង ផ្ទះស្នាក់នៅរបស់ប្រជាជន ដែលរស់នៅកោះស៊ីញតុន (Sinh Ton) ត្រូវបានកសាងយ៉ាងស្អាតនិងរឹងមាំ អាចទប់ទល់នឹងអាកាសធាតុនៅសមុទ្រនិងកោះតានតឹង។ រូបថត៖ ង្វៀនឡឹន នាវារបស់ប្រជានេសាទវៀតណាមកំពុងនេសាទគ្រឿងសមុទ្រក្នុងដែនសមុទ្រទ្រឿងសា។ រូបថត៖ ង្វៀនឡឹន ប្រជាជនរស់នៅកោះទ្រឿងសា ក្រោយពេលវេលានេសាទនៅក្បែរកោះ។ រូបថត៖ ភឿងហ័រ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម នាបច្ចុប្បន្ននេះ ជីវភាពរស់នៅដ៏សុខសាន្តនិងសុភមង្គលនៅលើកោះទ្រឿងសាធំ ។ រូបថត៖ ដាំងគីមភឿង |
ទន្ទឹមនឹងក្តីសុខសាន្ត ទ្រឿងសាក៏បង្កប់ហានិភ័យ ដែលអាចកើតឡើងជម្លោះនិងការឈ្លានពានយ៉ាងខុសច្បាប់ពីប្រទេសមួយចំនួន។ ជាពិសេស ប្រទេសចិន- ឯកោភាគីលើកឡើងនិយមន័យមួយអំពី “តំបន់ចំណុចប្រាំបួនត្រេ (nine-dash line)” សំដៅឈ្លានពានសមុទ្រខាងកើតទាំងស្រុងដោយខ្លួនឯងនិងអនុវត្តន៍សកម្មភាពឆក់យក បើកទូលាបយ៉ាងនិងកសាងយ៉ាងខុសច្បាប់បណ្តាសំណង់ស្ថាបត្យកម្មដ៏រឹងមាំ ដើម្បីបំរើគោលបំណងយោធា ដែលមានសកម្មភាពលើវាលថ្មប៉ប្រះទឹកនិងផ្កាថ្មថាស្ថិតក្នុងដែនដីប្រជុំកោះទ្រឿងសា បានបង្កើនភាពតានតឹងក្នុងតំបន់។
បណ្តាសកម្មភាពនេះមិនត្រឹនតែបំពានយ៉ាងធ្ងន់ធ្ងរអធិបតេយ្យភាពដែនដីដ៏ស័ក្តិសិទ្ធិរបស់មាតុភូមិវៀតណាមតែប៉ុណ្ណោះទេ ថែមទាំងជៈឥទ្ធពលយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សុវត្ថិភាពផ្លូវសមុទ្រលើសមុទ្រខាងកើត ក៏ដូចជាបំផ្លាញយ៉ាងធ្ងន់ធ្ងរបរិស្ថានសមុទ្រនៅទីនោះ។
មិត្តស្រីម្នាក់ ឈ្មោះហឿជុង (Hua Chung) ទើបបញ្ចាប់ដំណើរមកទស្សនាកោះទ្រឿងសា នាខែមេសាកន្លងទៅ បាននិយាយឲ្យដឹងថា៖ គាត់និងមនុស្សជាច្រើននាក់មិនស្ងប់ចិត្តនិងព្រួយបារម្ភ នៅពេលមើលឃើញជាផ្ទាល់ភ្នែកបណ្តាសំណង់ ដែលកសាងយ៉ាងរឹងមាំ ធំអស្ចារ្យនិងត្រូវបានលាបពណ៌ស ដូចជាបណ្តាលេណដ្ឋាន ដែលជនជាតិចិនបានកសាងយ៉ាងខុសច្បាប់លើកោះទ្រឿងសា។
ទឹកចិត្តរបស់បងស្រីហឿងជុង (Hua Chung) ក៏ដូចជាទឹកចិត្តរបស់ប្រជាជនវៀតណាមចំពោះមុខស្ថានភាពតំបន់ដែនសមុទ្ររបស់បុព្វបុរសកំពុងឈ្លានពាន។ ទោះបីដំណើរការតស៊ូ ដើម្បីអធិបតេយ្យភាពដ៏ស័ក្តិសិទ្ធិរបស់មាតុភូមិនៅតែមានការពិបាកជាច្រើននាខាងមុខឆាប់ៗនេះ ប៉ុន្តែសច្ចធម៌ផ្តល់ការឈ្នះដល់ភាពត្រឹមត្រូវ។ ហើយប្រជាជនវៀតណាមជឿជាក់ជានិច្ចកាលថា៖ “ហ័ងសានិងទ្រឿងសាគឺជាសាច់ឈាមមួយផ្នែករបស់ប្រទេសវៀតណាម”./.
ក្រោយរយៈពេល ៣ ឆ្នាំ ត្រួតពិនិត្យយ៉ាងម៉ត់ចត់ឧបសម្ព័ន្ធរបស់អនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS) នាថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៦ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ ( PCA) នៅទីក្រុងឡាអេ (ប្រទេសហូឡង់)បានចេញសាលក្រមចុងក្រោយបង្អស់នូវការ ដែលហ្វីលីពីនបានបណ្តឹងចិន។ ក្នុងនោះ តុលាការ PCA បានច្រានចោលការទាមទារខុសច្បាប់របស់ចិនស្តីពី “សិទ្ធិជាប្រវត្តិសាស្ត្រ”ចំពោះបណ្តាតំបន់ស្ថិតក្នុង“តំបន់បន្ទាប់ត្រេ ៩ ចំណុច”។ តុលាការនេះក៏ចេញសេចក្តីប្រកាសថា៖ បណ្តាសកម្មភាពបើកទូលាយនិងកសាងកោះចំពោះរចនាសម្ព័ន្ធចំនួន ៧ ចំណុះប្រជុំកោះទ្រឿងសា ដែលជៈឥទ្ធពលយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានរស់នៅរបស់ផ្ទាំងផ្កាថ្មនិងបំពានតាតព្វកិច្ចអភិរក្សប្រព័ន្ធអេកូ ដែលងាយស្រួលបំផ្លាញក៏ដូចជាបរិស្ថានរស់នៅរបស់សត្វនិងរុក្ខាជាតិមួយចំនួន ដែលកំពុងកាត់បន្ថយបរិមាណ ត្រូវបានគំរាមកំហែង ឬការផុតពូជ។ |
អត្ថបទ៖ ថុងថៀន រូបថត៖ វិញក្វាង វៀតគឿង ង្វៀនឡឹន ត្រឹនថាញ់យ៉ាង
ត្រឹនង៉ុកមិញ កុងដាត ដាំងគីមភឿង ភឿងហ័រ /ទីភ្នាក់ងាសារព័ត៌មានវៀតណាម។