• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

សម្លចេកតៅហ៊ូ

បាន​ចាត់​ទុក​ជា​ម្ហូប​មួយ​ក្នុងចំណោម​ម្ហូប​ដែល​មាន​រសជាតិ​ជនបទ​វាល​ទំនាប​ខាង​ជើង​ សម្លចេក​តៅហ៊ូផ្សារភ្ជាប់​ជាមួយ​វត្ថុធាតុ​ “បន្លែ​ចម្ការ​” ជិត​ដិត​ ហើយក៏​ជា​ក្តី​រលឹក​នៃ​​កុលបុត្រ​គ្រប់​រូប ​ដែល​រស់​នៅ​ឆ្ងាយពី​ស្រុកកំណើត​។ នេះ​ក៏បាន​ចាត់​ទុក​ជាសម្ល​​​ចម្លងធ្វើតាម​​​​​សម្លចេក​ខ្យង​ ម្ហូបអាហារ​​​​ប្រពៃណី​​របស់​ប្រជាពលរដ្ឋ​​​ដីសណ្ត​ទន្លេក្រហម​។​

ទន្ទឹមនឹង​​គ្រឿងផ្សំ​ចម្អិន​ដូចជា៖ ចេក​ខ្ចី ផ្សិត​ តៅ​ហ៊ូ​ ជី​ក្រអូប​ និង​កូន​ម៉ែ​ -គ្រឿង​ទេស​ប្រពៃណី​មួយ​ក្នុង​ម្ហូប​អាហារ​វៀតណាម​ - បាន​ចាត់​ទុក​ជា​កក្តា​មិនអាច​ខ្វះ​បាន​ បង្កើត​ “ព្រលឹង​” ឲ្យ​ម្ហូប​ជនបទ​នេះ  ជាមួយ​រសជាតិ​ជូរ​ ក្លិន​ក្រអូប​ពិសេសដាច់​ដោយឡែក​​របស់​អង្ករ​ឡើង​មេ​ជូរ​។​
 
ក្រោយ​ពេល​ចិត​ចោល​សម្បក​ខាង​ក្រៅ​ ទុកតែ​សម្បក​ខាង​ក្នុង​ពណ៌​ខៀវ​ យកចេកទៅ​​ត្រាំ​​ទឹក​ដែលមាន​លាយ​ទឹក​ក្រូច​ឆ្មា រហូត​ពេល​ចេក​ចេញ​​អស់ជ័រ​។​​
 
ចេក​បាន​កាត់​បញ្ឆៀង​ ដោយមាន​កម្រាស់​កំណាត់​ប្រហែល​១សង់ទីម៉ែត្រ​ រួច​ស្ងោរ​ឲ្យ​ឆ្អិន​ទន់​។ កាត់​ផ្សិត​តូច​ៗ និង​ចៀន​តៅ​ហ៊ូ​ល្មមៗ​មុនពេល​អនុវត្ត​ស្ល​។​




 វត្ថុធាតុរួម​មាន​តៅហ៊ូចៀន ចេក​ខ្ចី ផ្សិត​ ជី​ក្រអូប​...។ល។

 វត្ថុធាតុរួម​មាន​តៅហ៊ូចៀន ចេក​ខ្ចី ផ្សិត​ ជី​ក្រអូប​...។ល។

 ចេក​ចិត​សម្បក​ចោល​ ​ទុកតែ​ស្រទាប់សម្បក​​ពណ៌ខៀវ​។​

 ចេក​និង​ផ្សិត​ ក្រោយពេល​បាន​កាត់​ជា​ចំណិត​តូចៗ ដាក់​ទៅ​ក្នុង​ខ្ទះ​ឆា​ត្រឡប់​ៗ បន្ត​ដាក់​តៅហ៊ូ​ចូល​។

 ក្រោយ​មក​ វត្ថុធាតុបាន​យកទៅ​​ស្លជាមួយ​​ទឹក​និង​កូន​ម៉ែ។​

សម្ល​​ចេក​តៅ​ហ៊ូធ្វើសម្រេច។

លើកខ្ទះដាក់​​ឡើង​ចង្រ្កាន​ ដាក់​​ខ្លាញ​បំពង​​ខ្ទឹម​ស​ឡើ​ង​ក្លិន​ក្រអូប បន្ត​ដាក់ចេក​ ផ្សិត​ និង​តៅហ៊ូ ចូល​ខ្ទះ​ឆាត្រឡប់​ទៅវិញទៅមក​ រួច​ចាក់ទឹក​ប៉ប្រះ​ជាមួយ​កូន​ម៉ែ​ ទុក​ពុះ​ប្រហែល​១៥ - ២០នាទី​ រហូត​ដល់​ទឹក​ខាប់ គឺបាន​ហើយ។ មុនពេល​​ពន្លត់​ចង្រ្កាន​ ត្រូវ​ដាក់​បន្ថែម​គ្រឿង​​ទេស​និង​ជីក្រអូប​ត្រឡប់ទៅ​មក​ឲ្យសព្វ​​​ស្មើ រួច​ដួស​ដា​ក់​​ចាន។​
 
ចេក​ក្រោយ​ពេល​ស្ល​ មាន​ក្លិន​ក្រអូប​និងស្អិត​ វត្ថុធាតុ​ដូចជា​ផ្សិត​ និង​តៅ​ហ៊ូ សុទ្ធតែ​ទន់ជ្រាយ​មាន​រសជាតិ​ជូរ​ៗ និង​ក្លិន​ក្រអូប​ពី​ជី​។ ម្ហូប​សម្ល​ចេក​តៅ​ហ៊ូ​អាច​ពិសា​ជាមួយ​នំបញ្ចុក​ ឬ​នំ​បាំង​បាន​ម៉ាឆ្ងាញ់​ ពិសេស​នៅក្នុង​ថ្ងៃ​មេឃ​ត្រជាក់ ឬមេឃ​រងារ​រស្រៀក​ៗ​នៃ​រដូវ​ស្លឹក​ឈើ​ជ្រុះ​ជិត​ចប់​៕

 

អនុវត្ត​៖ ត្រឹន​ថាញ​យ៉ាង​
 


Top