• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្រេចការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនដើម្បីជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម


 ទិដ្ឋភាពនៅកិច្ចប្រជុំនេះ (រូបថត៖ TTXVN)
 

នារសៀល​ថ្ងៃទី១១ ខែតុលា ឆ្នាំ​២០១៩ គណៈកម្មាធិការ​ប្រជាជនខេត្ត Lang Son បាន រៀបចំកិច្ច​ប្រជុំ​​បូក​សរុប​ការ​​ងារ​​គ្រប់​គ្រងព្រំដែនក្រោយរយៈពេល១០ឆ្នាំសម្រេចការងារ​ខ័ណ្ឌសីមា បោះបង្គោល ហើយអនុវត្តឯក​សារ​គតិ​យុត្ត​ចំនួ​ន៣ស្ដីពី ព្រំដែនលើគោករវាងវៀតណាមនិង​ចិន​។​ ខេត្ត Lang Son មានខ្សែព្រំដែនជាង ២៣០​គីឡូម៉ែត្រ ជាប់ជាមួយតំបន់ស្វយ័ត Zhuang Guangxi របស់ចិន។ ក្រោយ រយៈពេល១០ឆ្នាំសម្រេចរួចរាល់​ការងារ​ខ័ណ្ឌសីមា​ បោះបង្គោល ហើយអនុវត្ត ឯកសារគតិយុត្តចំនួន៣ស្ដីពីព្រំដែនលើគោកវៀតណាម-ចិនមក ស្ថាន​ភាព​ ព្រំដែន​ខេត្ត Lang Son មានស្ថិរភាពជាស្ថាពរ ខ្សែព្រំដែននិងបង្គោលត្រូវបាន រក្សារឹងមាំ ដែលជួយ​សម្រួល​ដល់​ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់នៅសង្ខាង ទាំងពីរ ហើយកសាងខ្សែ​ព្រំដែន​រួម​ប្រកប​ដោយ​សន្តិភាព​ មិត្តភាព សហប្រតិ បតិ្តការនិងអភិវឌ្ឍ។ សកម្មភាពនាំចេញនាំចូល ជួញដូរទំនិញ​តាម​ព្រំដែន​ប្រព្រឹត្ត​ ទៅយ៉ាងងាយស្រួល។ ការងារធានាសណ្ដាប់ធ្នាប់ សុវត្ថិភាព ក៏ដូចជាកិច្ចសហ ការគ្រប់​គ្រង​ច្រក​ទ្វារ​ព្រំដែន​រវាង​ភាគីទាំងពីរត្រូវបានធានាផងដែរ។ ជីវភាព រស់នៅរបស់ប្រជាជននៅតាមឃុំព្រំប្រទល់ កាន់តែ​មាន​​ស្ថិរភាព​ពីមួយថ្ងៃទៅមួយ ថ្ងៃផង​ដែរ៕​
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top