• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម៉ូដសម្លៀកបំពាក់

សម្រស់ត្រកាលអាវបាបា (ba ba)

រាត្រី​សម្តែង​ម៉ូដ​​សម្លៀក​បំពាក់​ “សម្រស់​ត្រកាស​អាវ​បាបា (ba ba)​” ទើប​តែ​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​កឹន​​ធើ​ បាន​ក្លាយ​ជា​ទីកន្លែងមួយ​​​ទាក់ទាញ​ភ្ញៀវទេសចរ ​អញ្ជើញ​មកពិសា​ និង ស្វែង​យល់​អំពី​អាវ​បាបា​ (ba ba) ធ្លាប់​ជិត​ដិត​ និង ស្និទ្ធស្នាលជាមួយ​​​ប្រជាជននៅ​​ភូមិ​ភាគ​ខាង​ត្បូងវៀតណាម​។ សកម្មភាព​​​នេះ​ស្ថិតនៅ​ក្នុង​ក្រប​ខណ្ឌ ​ពិធី​បុណ្យ​នំប្រជា​ប្រិយ​ភូមិភាគ​ខាង​ត្បូង​​វៀតណាម​លើកទី​៨ ​ឆ្នាំ​២០១៩​។​

កម្មវិធី​ជា​លក្ខណៈ​ថ្មី​មួយ​ក្នុង​ចំណោម​សកម្មភាព​អម ​នៃ​រដូវ​បុណ្យ​លើក​នេះ ដើម្បី​រួម​ចំណែក​​ផ្សព្វ​ផ្សាយ​នំប្រជា​ប្រិយ​​​ភូមិភាគ​ខាង​ត្បូង​​វៀតណាម តាម​រយៈ​រូបភាព​អាវ​បាបា (ba ba) ធ្លាប់បាន​ប្រជាជន​នៅ​តំបន់​វាល​ទំនាប​ទន្លេ​គឺឡុង​​ពេញ​និយម ប្រើប្រាស់ ​ក្នុង​សកម្មភាព​នៃ​ជីវភាព​​​ប្រចាំថ្ងៃ​។​ រាត្រី​សម្តែង​លើកកម្ពស់​កិត្តិនាម​តម្លៃ​​សម្លៀកបំពាក់​​នៃ​ជនជាតិ​ និង​ លក្ខណៈ​ពិសេស​នៃវប្បធម៌​ភូមិភាគខាងត្បូង​វៀតណាម​។​

 

 រាត្រី​សម្តែង​ម៉ូដ​សម្លៀក​បំពាក់​​ "សម្រស់ត្រកាស​អាវ​បាបា (ba ba)​” ស្ថិតនៅ​ក្នុង​ក្របខណ្ឌ​ពិធី​បុណ្យ​នំ​ប្រជាប្រិយ​ភូមិភាគ​ខាងត្បូង​វៀតណាម​លើកទី​៨ ទើប​តែ​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​កឹន​ធើ​។​


 ឆាក​សម្តែង​អាវ​បាបា (ba ba) ​​សម្តែង​ដោយ​និស្សិត​សាលា​ឧត្តមសិក្សា​ទេសចរណ៍​កឹន​ធើ​។​


 កញ្ញា​ពាក់​សម្លៀក​បំពាក់​អាវបាបា (ba ba)​ បាន​រចនា​​រឹង​ប៉ឹង​​ ងាយ​ស្រួល តែ​នៅ​រក្សា​បាន​លក្ខណៈ​ស្រទន់​ សុភាព​រាប​សារ​ តាម​រយៈ​ប្រធានបទ​៖ “អាវបាបា (ba ba) ចេញ​សមរភូមិ”។​


 ប្រធាន​បទ​៖ “អាវ​បាបា (ba ba) ​ចេញ​សមរភូមិ​”។​






 សម្តែង​ក្រោម​ប្រធាន​បទ​៖ “អាវបាបា (ba ba) ​ក្នុងពិធី​បុណ្យទាន​ និង សមាហរណកម្ម​”។​




 សម្តែង​ក្រោម​ប្រធាន​បទ​៖ “អាវបាបា​ (ba ba) ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​ និង នំជនបទ​”។​


 កំលោះមាន​​ទំនុកចិត្ត​លើ​អាវ​បាបា (ba ba) ពេល​​ទៅ​លេង​បុណ្យ​ទាន​។​

 

ឈាន​ចូល​រដូវ​បុណ្យទាន​ អ្នក​ទស្សនា​នឹង​មាន​ឱកាស​ស្វែង​យល់​ពី​ប្រភពដើម​​នៃអាវ​បាបា​ (ba ba) ផ្សារភ្ជាប់​នឹង​បុព្វហេតុ​ពលកម្ម​ កាប់​ឆ្ការ​បើក​ទូលាយ​ដី​ធ្លី តាម​រយៈ​ប្រធាន​បទ​សម្តែង​ “ប្រភពដើម​អាវបាបា (ba ba)​”។​ តាម​រយៈដំណើរ​​ការ​ផលិតកម្ម​ អាវបាបា​ (ba ba) បាន​ក្លាយជា​ជិត​ដិត​​​នឹង​ជីវភាព​គ្រួសារ​ប្រជា​ជន​នៅ​តំបន់​ព្រែក​ទន្លេ​ ផ្សារភ្ជាប់​នឹង​នំជនបទ​ បាន​បង្ហាញតាម​រយៈ​ប្រធានបទ​៖ “អាវបាបា​ (ba ba) ក្នុង​សកម្មភាព​ និង នំជនបទ​​​”។

រីឯ​ប្រធានបទ​៖ “អាវបាបា (ba ba) ​ចេញ​សមរភូមិ​” ឆ្លាក់​​សម្រស់ស្អាត​​រឹងប៉ឹង ​​តែស្រទន់រាបសារ​ នៃ​អាវបាបា (ba ba) ​​បាន​កញ្ញា​​នៅ​តំបន់​វាលទំនាប​ទន្លេគឺឡុង ​ជ្រើសដើម្បី​​សម្រប់​ និង​ នាំមក​ភាព​ងាយស្រួល​​ក្នុងការ​​ប្រយុទ្ធ​។ ដល់ប្រទេសជាតិ​ឈាន​ចូលសម័យកាល​​សមាហរណកម្ម​ អាវបាបា​ (ba ba)​ ទោះបី​ជួប​ប្រទះ​ភាពអួរ​អាប់​បន្តិច​ ប៉ុន្តែ​ទាន់ពេល​ប្រែ​​ខ្លួន បង្កើត​បែប​ថ្មី ជាមួយ​រចនបទ​ រូប​រាង​ទំនើប​ ដើម្បី​អាចសម្រប់ ​និង សមាហរណកម្ម​ចូល​ជីវភាពរស់នៅ​ថ្មី ប្រៀប​ផ្ទឹម​នឹង​សម្លៀក​បំពាក់​ទំនើប​ មួយ​ជំហានទៅ​មួយ​ជំហាន​អះអាង​បាន​កម្លាំង​រស់​ រក្សា​បាន​លក្ខណៈ​វប្បធម៌​សម្លៀក​បំពាក់​ប្រពៃណី ​នៃ​នារី​នៅ​ភូមិភាគខាងត្បូង​វៀតណាម​ ពី​អតីតកាល​មកដល់​សព្វថ្ងៃ​ តាម​រយៈ​ប្រធាន​បទ​៖ “អាវបាបា (ba ba) ​ក្នុង​ពិធីបុណ្យទាន និង សមាហរណកម្ម​”។
 
ហើយ​តាម​រយៈ​ប្រធាន​បទ​បង្ហា​ញនីមួយ​ៗ​  អាវបាបា​ (ba ba) តែង​​​ប្តូរ​វត្ថុធាតុ​ ពណ៌ ខ្នាត និង រូប​រាង​រចនា​ ដើម្បី​សមស្រប់​នឹង​ស្ថានភាព​ជាក់ស្តែង​នីមួយ​ៗ នោះ​គឺជា​ភាពរស់​រវើក​ក្នុង​របៀប​ស្លៀក​ពាក់​ ដែល​អាវ​បាបា​ (ba ba) នាំ​មក​។​

តាម​អ្នកស្រាវជា្រវ​ញ៉ឹម​ហុង (Nham Hung) អ្នក​ដឹក​នាំ​​កម្មវិធី​លើកនេះ ឱ្យដឹងថា​ រាត្រី​បុណ្យទាន​ “សម្រស់​ត្រកាស​អាវ​បាបា (ba ba)​” នាំ​មកជូន​ភ្ញៀវទេសចរ​ នូវ​​ឱកាស​បាន​សំឡឹង​មើល​ការ​សម្តែង​ភាព​កកំណើត​ ​និង​ អភិវឌ្ឍន៍​​នៃអាវបាបា​ (ba ba) តាម​រយៈ​សម័យ​​កាល​ប្រវត្តិសាស្រ្ត​។ សម្រស់​ស្អាតដាច់​​ដោ​យឡែក​ នៃ​អាវ​បាបា​ (ba ba) ក៏ដូចជា​ភាព​បម្រែបម្រួល​​បែប​ថ្មី​ និង សម្រប់​តាម​ស្ថានភាព​សង្គម​ផ្សេង​គ្នា នៅ​រាល់​សម័យ​កាល​ដំណាក់កាល​ផ្សេង​គ្នា​។​

    


អាវបាបា​ (ba ba) ភ្ជាប់​តាម​គ្រឿងតុបតែង​​ គឺ​មួក​ស្លឹក​ កន្សែង​ក្រមា បាន​ដិត​ជាប់​នឹ​ង​នារី​កញ្ញា​នៅ​តំបន់​វាល​ទំនាប​ទន្លេ​គឺឡុង​។


 សម្តែង​អាវបាបា (ba ba) ​សម្រាប់​កុមារ​។




 អាវ​បាបា​ (ba ba) បាន​រចនាថ្មី​ តាំងពី​វត្ថុធាតុ​សំពត់ ពណ៌​ រូបរាង សម​ស្រប់​ជាមួយនឹង​និន្នាការ​សព្វថ្ងៃ​។​


 រូបភាព​​កញ្ញា​សុភាព​រាបសារ ​ជាមួយនឹង​សម្លៀក​បំពាក់​អាវបាបា ​(ba ba) ។


 កញ្ញា​ពាក់អាវបាបា​ (ba ba) ជឿជាក់​បោះជំហាន​លើ​ឆាក​សម្តែង​។​

 

លក្ខណៈ​ពិសេស​ដោយ​ឡែក​មួយ​ នៃ​ពិធី​បុណ្យទាន​ “សម្រស់​ត្រកាល​អាវបាបា (ba ba) ​” គឺ​ជា​ការ​គួបផ្សំ​សម្តែង ​រវាង​អ្នកបង្ហាញ​ម៉ូដ​ជំនាញ​មកពីក្រុមហ៊ុន​អ្នកបង្ហាញ​ម៉ូដ​តី​ដូ (Tay Do) (កឹនធើ​) រួម​នឹង​អ្នកគ្រួ សិស្សានុសិស្ស​ និស្សិត​ បុគ្គលិក​ មកពី​សាលា​រៀន​ អង្គភាពប្រចាំ នៅ​ភូមិសាស្រ្ត​ក្រុង​កឹន​ធើ​ រួម​ចំណែក​នាំ​មក​ភាព​សម្បូរបែប​ ចំណាប់អារម្មណ៍​នៃ​កម្មវិធី​៕​
 

អត្ថបទ៖ សើន​ងៀ រូបថត៖ ត្រឹន​ថាញ​យ៉ាង
 

រដ្ឋធានី ហាណូយ (Ha Noi) អតីតកាល និងបច្ចុប្បន្នតាមរយៈអាវផាយ

រដ្ឋធានី ហាណូយ (Ha Noi) អតីតកាល និងបច្ចុប្បន្នតាមរយៈអាវផាយ

រដ្ឋធានី ហាណូយ (Ha Noi) ឈានចូលក្នុងរដូវស្លឹកឈើជ្រុះគឺជារយៈពេលដែលស្រស់ស្អាតបំផុតក្នុងឆ្នាំ។ ទេសភាព​រ៉ូមែន​ទិចនៃរដូវស្លឹកឈើជ្រុះដែលគ្របដណ្តប់ដោយពណ៌ស្រស់ៗសម្រាប់ជ្រុងផ្លូវបុរាណនៃរាជធានី...

Top