• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្របខ្លួនទៅក្នុងបរិយាកាសបុណ្យតេតប្រពៃណីនៅ​ពិព័រណ៌បុណ្យ​តេតបុរាណ

ការតាំងពិពណ៌នេះ រួមមានព្រឹត្តិការណ៍នានាបានបង្ហាញពីផ្នែកមួយនៃបរិយាកាសបុណ្យតេតបុរមបុរាណជាមួយទំនៀមទំលាប់ដ៏ល្អប្រពៃរបស់ជីដូនជីតា។

សកម្មភាពនៃពិព័រណ៌បុណ្យតេតបុរមបុរាណ


កាលពីថ្ងៃទី ១៤ មករា នៅទីក្រុងហាណូយ មជ្ឈមណ្ឌលបណ្ណសារជាតិលេខ ១ នៃនយកដ្ឋានបណ្ណសារ និងតម្កល់ឯកសាររដ្ឋបានរៀបចំពិព័រណ៌បុណ្យតេតបុរមបុរាណ សំដៅបង្កើតឡើងវិញនូវផ្នែកមួយនៃលំហរបុណ្យតេតប្រពៃណីវៀតណាមតាមរយៈឯកសារ ដែលបានបន្សល់ទុក។ លោក Dang Thanh Tung ប្រធាននាយកដ្ឋានបណ្ណសារ និងតម្កល់ឯកសាររដ្ឋបានឲ្យដឹងថា៖ “បុណ្យតេតគឺជាឱកាសដ៏សំខាន់ចំពោះប្រជាជនវៀតណាមគ្រប់រូប ហើយជាឱកាសសម្រាប់យើងទាំងអស់គ្នារំលឹកគុណ តបស្នងសងគុណ ជូនចំពោះជីដូនជីតា ដូច្នេះហើយ ប្រពៃណីដ៏ល្អប្រពៃរបស់ប្រជាជាតិក្នុងឱកាសនេះពិតជានឹងនាំមកតម្លៃដ៏សំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាជន វៀតណាម។ តាមនោះ ជួយអប់រំដល់យុវជនវ័យក្មេងថា ដើម្បីមានបច្ចុប្បន្ននេះ គឺជីដូន ជីតាយើងបានលះបង់គ្រប់បែបយ៉ាង ដើម្បីបន្តមរតកដល់មនុស្សជំនាន់ក្រោយផងដែរ”។

ការតាំងពិពណ៌នេះ រួមមានព្រឹត្តិការណ៍នានាបានបង្ហាញពីផ្នែកមួយនៃបរិយាកាសបុណ្យតេតបុរមបុរាណជាមួយទំនៀមទំលាប់ដ៏ល្អប្រពៃណីរបស់ជីដូនជីតា។ យោងតាមលោកសាស្ត្រាចារ្យ បណ្ឌិត Nguyen Van Huy អតីតនាយកសារមន្ទីរជនជាតិវិទ្យាវៀតណាមបានឲ្យដឹងថា ទោះបីជាបច្ចុប្បន្ននេះ ទំនៀមទលាប់នានាក្នុងឱកាសបុណ្យតេតបានផ្លាស់ប្ដូរក៏ដោយ ប៉ុន្តែបុណ្យតេតប្រពៃណីជាតិនៅតែរក្សាបានដួងព្រលឹងដោយឡែក ហើយនៅតែជាពិធីបុណ្យដ៏សំខាន់បំផុត និងកក់ក្ដៅបំផុតរបស់ប្រជាជាតិទាំងមូល។

ពិព័រណ៍នេះបើកទ្វាររហូតដលថ្ងៃទី ១៥ មិនាខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top