• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្ដេចតេជោហ៊ុនសែនផ្ញើរសារលិខិតអបអរសាទរជូននាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh

ក្នុងសារលិខិត សម្ដេចតេជោ ហ៊ុន សែនបានអះអាងថា ការដែលលោក Pham Minh Chinh បន្តត្រូវបានរដ្ឋសភាវៀតណាមនីតិកាលទី១៥បោះឆ្នោតជ្រើសតាំងកាន់តំណែងជានាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមសម្រាប់អាណត្តិ២០២១-២០២៦ បានបង្ហាញជំនឿជឿជាក់និងទំនុកចិត្តខ្ពស់របស់បក្ស រដ្ឋនិងប្រជាជនវៀតណាមចំពោះការលះបង់របស់លោកនាយករដ្ឋមន្រ្តី ដើម្បីប្រទេស វៀតណាមមួយដ៏សម្បូររុងរឿងនិងទំនើប ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ VOV)

ក្នុងឱកាសដែលលោក Pham Minh Chinh ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងកាន់តំណែងជានាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមនោះ នៅថ្ងៃទី២៩ ខែកក្កដា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើរសារលិខិតអបអរសាទរ។

ក្នុងសារលិខិត សម្ដេចតេជោ ហ៊ុន សែនបានអះអាងថា ការដែលលោក Pham Minh Chinh បន្តត្រូវបានរដ្ឋសភាវៀតណាមនីតិកាលទី១៥បោះឆ្នោតជ្រើសតាំងកាន់តំណែងជានាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមសម្រាប់អាណត្តិ២០២១-២០២៦ បានបង្ហាញជំនឿជឿជាក់និងទំនុកចិត្តខ្ពស់របស់បក្ស រដ្ឋនិងប្រជាជនវៀតណាមចំពោះការលះបង់របស់លោកនាយករដ្ឋមន្រ្តី ដើម្បីប្រទេស វៀតណាមមួយដ៏សម្បូររុងរឿងនិងទំនើប ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម។

សម្ដេចតេជោ ហ៊ុន សែនបានសម្ដែងក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមក តាមស្មារតីអ្នកជិតខាងល្អប្រសើរ សាមគ្គីភាពមិត្តភាព ការយល់ដឹងគ្នានិងផលប្រយោជន៍ទៅវិញទៅមក។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីគោលបំណងចង់សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោកនាយករដ្ឋមន្រ្តី Pham Minh Chinh នាពេលខាងមុខដើម្បី បន្តជំរុញថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងវៀតណាម ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាពនិងវិបុលភាពនៅតំបន់និងលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top