• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៤ នឹងដំណើរការតាមអ៊ិនធឺរណែតផងនិងកិច្ចប្រជុំដោយផ្ទាល់ផង

បន្តកម្មវិធីនៃសម័យប្រជុំលើកទី៤ នៅព្រឹកថ្ងៃទី១៣ ខែតុលានេះ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិលើការរៀបចំសម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៥។
 

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ daibieunhandan.vn)


នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពជ្រើសរើស ការរៀបចំកិច្ចប្រជុំតាមអ៊ិនធឺរណែត​ផងរួមបញ្ចូលជាមួយកិច្ចប្រជុំផ្ទាល់ផង  ដែលដំណើរការក្នុងរយៈពេល ១៧ ថ្ងៃនិងបែងចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី ១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែតុលាដល់ថ្ងៃទី ១ ខែវិច្ឆិកា តាមទម្រង់អនឡាញ; ដំណាក់កាលទី ២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ខែវិច្ឆិកាដល់ថ្ងៃទី ១៣ ខែវិច្ឆិកា តាមទម្រង់ផ្ទាល់។ ប្រសិនបើស្ថានភាពនៃការរីករាលដាលមានភាពស្មុគស្មាញ កិច្ចប្រជុំតាមអ៊ីនធឺរណែតអាចត្រូវបានធ្វើឡើងពេញមួយវគ្គប្រជុំផងដែរ។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់លើស្មារតីរួមរបស់រដ្ឋសភាក្នុងការរួមដំណើរជាមួយប្រទេសទាំងមូលក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ដូច្នេះលោកបានស្នើឱ្យរដ្ឋសភាធ្វើការពេញមួយថ្ងៃថ្ងៃអាទិត្យដើម្បីកាត់បន្ថយរយៈពេល ៣ ថ្ងៃធ្វើការ និងចំណាយពេលវេលាលើការការពារនិងទប់ស្កាត់ការរាតត្បាត ដើម្បីចំណាយពេលសម្រាប់កិច្ចប្រជុំប្រធានបទនៅចុងឆ្នាំនេះ។ ថ្វីត្បិតតែកាត់បន្ថយពេលវេលា ប៉ុន្តែត្រូវធានាគុណភាព ព្រោះកិច្ចប្រជុំនេះ កំណត់ក្របខ័ណ្ឌផែនការសម្រាប់ឆ្នាំ ២០២២ ទាំងមូល។

នៅសម័យប្រជុំលើកទី ២ រដ្ឋសភាបានចំណាយពេលពីរថ្ងៃកន្លះដើម្បីសួរដេញដោលនិងឆ្លើយសំណួរដេញដោល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top