• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី ១៨ នៃគណៈកម្មការជំនាញរបស់រដ្ឋាភិបាលវៀតណាម - កម្ពុជា


ទិដ្ឋភាពនៃកិច្ចប្រជុំ

នាព្រឹកថ្ងៃទី ១៥ ខែតុលា សម័យប្រជុំលើកទី ១៨ នៃគណៈកម្មការជំនាញរបស់រដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាលកម្ពុជាបានបើកនៅទីក្រុងហូជីមិញ (នៃប្រទេសវៀត ណាម) ដើម្បីឯកភាពគ្នា ក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាពិសេសលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការងារស្វែងរកអដ្ឋិធាតុកងទ័ពនិងជំនាញការវៀតណាម ដែលបានពលីកម្មនៅកម្ពុជាក្នុងសម័យសង្គ្រាម។
ថ្លែង​មតិក្នុងឱកាសបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក  Le Chiem ប្រធានគណៈកម្មការជំនាញរបស់រដ្ឋាភិបាលវៀតណាមបានជឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្តរបស់ប្រទេសយើងទាំងពីរនោះ ការងាររុករក ប្រមូលផ្តុំនិងធ្វើមាតុភូមិនិវត្តន៍នូវអដិ្ឋធាតុកងទ័ពនិងជំនាញការវៀតណាមដែលពលីកម្មនៅកម្ពុជានឹងសម្រេចបានលទ្ធផលជាវិជ្ជមាននាពេលខាងមុខ ក្នុងការរួមចំណែកធ្វើអោយកាន់ តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងអ្នកជិតខាងល្អប្រសើមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងចីរភាពរវាងរដ្ឋទាំងពីរនិងប្រទេសទាំងពីរ វៀតណាមនិងកម្ពុជាផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នា បន្តរួមសហការក្នុងការស្វែងរកការប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមដែលពលីកម្មនៅកម្ពុជា។ ភាគីទាំងពីរនឹងបង្កើនការឃោសនានិងចលនាអោយប្រជាជនគ្រប់ស្រទាប់ ផ្តល់ព័ត៌មានយ៉ាងសកម្មអំពីផ្នូររបស់កងទ័ពស្ម័គ្រចិត្តក៏ដូចជាជំនាញការវៀតណាមដែលបានពលីកម្មនៅកម្ពុជាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top