• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី៣៦នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទបញ្ចប់ប្រកបដោយជោគជ័យ


 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធីបិទសម័យប្រជុំលើកទី៣៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
 

 បន្ទាប់​ពីកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាលោកស្រី លោកស្រី Nguyen Thi Kim Ngan បានស្នើអោយរដ្ឋាភិបាល គណៈ​កម្មាធិការ​នានារបស់រដ្ឋសភា អគ្គលេខា ធិការរដ្ឋសភា និងស្ថាប័នពាក់ព័ន្ធនានា បន្តសុក្រិដ្ឋរាល់សេចក្តី​ព្រាង​ច្បាប់​ ក៏ដូចជារបាយការណ៍ឃ្លាំមើល ដើម្បីផ្ញើរជូនសមាជិកសភា។

នាព្រឹកថ្ងៃ​ទី១៦​ ខែសីហា  ឆ្នាំ​២០១៩ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​បើក​កិច្ច​ប្រជុំ​បិទ​បញ្ចប់​សម័យ​ប្រជុំ​លើក​ទី៣៦។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan មានប្រសាសន៍​ថា៖​ ស​ម័យប្រជុំលើកទី៣៦នេះ គណៈកម្មា ធិការ​អចិន្ត្រៃយ៍នៃរដ្ឋសភា ​បានផ្តោតការ​ពិនិត្យ​ទៅលើខ្លឹម​សារសំ​ខាន់​ៗ​ និងសម្រេចជាស្ថាពរនូវកម្មវិធីដែលបានដាក់ចេញ។ ដោយមាន​ឯកសារ​ត្រូវ​បាន​ស្ថាប័​ន​ពាក់​ព័ន្ធ​ត្រៀម​យ៉ាង​ប្រុង​ប្រយ័ត្នលើគុណភាពនោះ បា​នជួយអោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ​សភា​ មាន​លក្ខណៈ​ងាយ​ស្រួលជា​ង ក្នុង​ការពិនិត្យនិងសម្រេចនូវបញ្ហាជាច្រើនដែរ។ ​បន្ទាប់ពីកិច្ចប្រជុំនេះ ប្រធានរដ្ឋស​ភាលោក​ស្រី លោកស្រី​ Nguyen Thi Kim Ngan បានស្នើអោយរដ្ឋាភិបាល គណៈកម្មាធិការ​នានារបស់រដ្ឋស​ភា អគ្គលេខាធិការ​រដ្ឋសភា​ និងស្ថាប័នពាក់ព័ន្ធនានា បន្តសុក្រិដ្ឋរាល់សេច​ក្តីព្រាងច្បាប់ ក៏ដូចជា​របាយ​ការណ៍​ឃ្លាំមើ​ល​ ដើម្បីផ្ញើរជូន​សមាជិក​សភា។
 
មុននោះ គណៈ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់មតិទៅលើរបាយការណ៍ស្តីពីលទ្ធ ផលឃ្លាំមើលប្រធានបទ “ការ​អនុវត្តគោល​នយោបាយច្បាប់ ស្តីពីការបង្ការនិង ពន្លត់អគ្គីភ័យ ដំណាក់កាល ២០១៤-២០១៨” ផងដែរ៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។

Top