• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៤ បានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច - សង្គម


សមាជិការសភា លោកស្រី Tran Thi Quoc Khanh អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ
 

បន្ត​សម័យប្រជុំលើកទី៧ រដ្ឋសភាវៀត ណាមនីតិកាលទី១៤ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០១៩ អង្គ​ប្រជុំ​បាន​​ពិភាក្សា​អំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងថវិការរដ្ឋឆ្នាំ ២០១៨; ស្ថាន​ភាព​អនុវត្ត​ផែន​ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋប៉ុន្មានខែដើមឆ្នាំ ២០១៩និងការទូទាត់ថវិការដ្ឋឆ្នាំ ២០១៧ ផង​ដែរ។
 
យោងតាម​របាយការណ៍របស់រដ្ឋាភិបាល ក្នុងរយៈពេល៤ខែកន្លងទៅ ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព អតិផរណា​ត្រូវ​បានគ្រប់គ្រង។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ជាមធ្យម (CPI) ក្នុងរយៈពេល ៤ ខែ បានកើន​ឡើង​ ២,៧១% ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំកន្លងមក។ កំណើនសេដ្ឋកិច្ចក្នុង (GDP) ក្នុង​ត្រីមាស​ទី​១ ទទួលបាន ៦,៧៩%។ ម៉ាក្រូសេដ្ឋកិច្ចស្ថេរភាព អតិផរណាត្រូវបានគ្រប់គ្រង។ ប្រការនេះ បានបង្កើត​បរិយាកាសដ៏សប្បាយរីករាយនៅក្នុងសង្គមទាំងមូល រួមចំណែកពង្រឹងទំនុកចិត្តក្នុងប្រជាជន ក្នុងសហគមន៍​សហគ្រាស រួមទាំងវិនិយោគិនទាំងក្នុងនិងក្រៅបរទេស។
 
សមាជិការសភា ​លោកស្រី Tran Thi  Quoc Khanh បានលើកមតិថា៖ “ជាទូទៅយើងខ្ញុំ​យល់​ស្រប​នូវខ្លឹម​សា​រជាច្រើន​ក្នុង​របាយការណ៍ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងនិងការប្តេជ្ញារបស់រដ្ឋាភិបាលតាំងពីដើមឆ្នាំមក ដែលតាម​រយៈវិធានការជាច្រើន បានជំរុញល្បឿនអនុវត្តន៍ភារកិច្ចផងដែរ។ យើងក៏ត្រូវតែ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា ​តាំងពីដើមឆ្នាំមក ការធ្វើកំណែទម្រង់បែបបទរដ្ឋបាលបានរី កសាយភាយពីមជ្ឈិមទៅ ដល់មូលដ្ឋាន​។ ទាំង​អស់​នេះបាននាំមកនូវផលវិជ្ជមានជាច្រើន”។

ដោយស្រុះចិត្តគំនិតជាមួយរបាយការណ៍របស់រដ្ឋាភិបាល សមាជិកសភាលោក Hoang Van Cuong បានលើកឡើងថា៖ រួម​ជាមួយការ​ចូលរួម​របស់វៀតណា​មក្នុ​ងបណ្តា​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​និង​សកល​នោះ ​នឹងក្លាយទៅជាកម្លាំងចលករដើម្បីជួយសេដ្ឋកិច្ចវៀតណាម បន្តទទួលបានផ្លែផ្កាក្នុងឆ្នាំ ២០១៩នេះ និង សម្រេច​បាននូ​វគោលដៅដែលបានដាក់ចេញ។ លោក Hoang Van Cuong មានប្រសាស ន៍ថា៖“ខ្ញុំយល់ស្របជាមួយរដ្ឋាភិបាល នៅពេលដែលបានកំណ​ត់ទិស​ដៅដើម្បីជំរុញ​ការអភិវឌ្ឍ​សម្ព័ន្ធ​ក្រុម​ហ៊ុន​សេដ្ឋកិច្ច​ឯក​ជន។ តាមពិតទៅ បញ្ហានេះមិនសូវបានលើកឡើងដែរ ហើយយើងត្រឹមតែចាត់ទុកថា សេដ្ឋកិច្ច​ឯកជន​ជាសសរស្តម្ភសម្រាប់កំណើនប៉ុណ្ណោះ ប៉ុន្ដែការអភិវឌ្ឍសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឯកជ នអាចបង្កើត​សង្វាក់​តម្លៃនិ​ងកំណើនថ្មីដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ តាមទស្សនៈរបស់ខ្ញុំ វាចាំបាច់ត្រូវមាន​ដំណោះស្រាយ​ដើម្បី​ជំរុញការអភិវឌ្ឍសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឯកជន” នៅក្នុងសម័យ​ប្រជុំពេលរសៀល អង្គប្រជុំនឹង​ផ្ទៀងស្តាប់​ នូវរបាយការណ៍បកស្រាយ ទទួលយកមតិ និងកែសម្រួលនូវគ​ម្រោងច្បាប់ព្រហ្មទណ្ឌ ​(ធ្វើវិសោធន​កម្ម) និង​ការពិភាក្សាអំពីខ្លឹមសារ​នេះ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top