• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

 ក្នុង​សម័យប្រជុំនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ  ឆ្នាំ​២០១៩ អង្គ​ប្រជុំ​បាន​លើក​ឡើង​ពីនូវ​មតិ​ស្តីពី​រាល់​បញ្ហា​ដែល​មិន​ទាន់​បាន​ស្រុះ​ចិត្ត​គំនិត​នៃ​ពង្រាង​ច្បាប់​ធ្វើវិសោធនកម្មនិងបន្ថែមលើមាត្រាមួយចំនួន​នៃច្បាប់វិនិយោគ សា​ធា រណៈ និងពង្រាងច្បាប់គ្រប់​គ្រង​ពន្ធ (ធ្វើវិសោធនកម្ម)។​

អញ្ជើញ​ថ្លែងនៅក្នុងពិធីបើកសម័យប្រជុំលើកទី ៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាថ្ងៃទី ២១ កុម្ភៈនេះ ប្រធានរដ្ឋស​ភាវៀត​ណាម​ លោ​កស្រី Nguyen Thi Kim Ngan បានមានប្រសាសន៏​ថា នៅក្នុង​កិច្ចប្រជុំនេះ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​នឹង​ផ្តល់​មតិ​យោបល់​លើបណ្តាបញ្ហាដែលមានមតិផ្សេងៗ​គ្នា នៃពង្រាងច្បាប់​ស្ដីពីវិសោធនកម្ម​និង​បំពេញ​បន្ថែម​មាត្រា​មួយ​ចំនួន​នៃច្បាប់​វិនិយោគ​សាធារណៈ​;  ពង្រាងច្បាប់ស្តីពីការគ្រប់​គ្រងពន្ធ​ដារ (ធ្វើវិសោធន​កម្ម); ផ្តល់មតិ​យោបល់​លើការ​ផ្ទេរផែន​ការ​វិនិយោគ​ទុន​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រភពថវិកា​រដ្ឋ នៃគម្រោងសាងសង់សាកលវិទ្យាល័​យជាតិហាណូយ ដែលមានទីទាំងនៅ ​Hoa Lac (ជាយទីក្រុងហាណូយ)​។ ជាពិសេស​នៅឯសម័យ​ប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍របស់​រដ្ឋសភានឹងផ្ទៀងស្តាប់របាយការ​ណ៍ របស់រដ្ឋាភិបាល ស្តីអំពី​លទ្ធផល​នៃការ​យក​មតិរបស់ប្រជាពលរដ្ឋ ស្តីពីគម្រោងច្បាប់​ អប់រំ (ធ្វើវិសោធនកម្ម)។

ក្នុងស​ម័យប្រជុំនាព្រឹកថ្ងៃទី២១ខែកុម្ភៈ  អង្គ​ប្រជុំបាន​លើកឡើង​ពីនូវម​តិស្តីពី​រាល់​បញ្ហា​ដែល​មិនទាន់​បាន​ស្រុះចិត្ត​គំនិត​នៃពង្រាង​ច្បាប់ធ្វើ​វិសោធនកម្ម និង បន្ថែម​​លើមាត្រាមួយចំនួននៃច្បាប់​វិនិយោគសាធារណៈនិ​ង ពង្រាងច្បាប់គ្រប់គ្រងពន្ធ (ធ្វើវិសោធនកម្ម​)។​

ឯសម័យប្រជុំពេ​លល្ងាច គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​បាន​ផ្ទៀង​ស្តាប់​របាយ​ការណ៍​របស់​រដ្ឋាភិបាល​ស្តីអំពី​លទ្ធផល​ស្ទាបស្ទង់​មតិរបស់​ប្រជា​ជន​លើគម្រោងច្បាប់អប់​រំ (ធ្វើវិសោធនកម្ម​)៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top