• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាជិកសភាអាមេរិកវាយតម្លៃខ្ពស់ចំពោះការងារគ្រប់គ្រង COVID-19 របស់វៀតណាម

 សមាជិកសភាលោក Ami Bera បានអបអរសាទរ វៀតណាមលើការគ្រប់គ្រងបានល្អនៃការរីករាលដាល COVID-19។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc នៅថ្ងៃទី ២២ ខែឧសភា បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមាជិកសភានៃគណៈបក្ស ប្រជាធិបតេយ្យអាមេរិកលោក Ami Bera, ប្រធានអនុគណៈកម្មាធិការអាស៊ី - ប៉ាស៊ីហ្វិកនិងប្រឆាំងការរីកសាយភាយអាវុធនៃគណៈកម្មាធិការកិច្ចការបរទេសសភាជាន់ទាប។ សមាជិកសភាលោក Ami Bera បានអបអរសាទរវៀតណាមលើការគ្រប់គ្រងបានល្អនៃការរីករាលដាល COVID-19។ សមាជិកសភាលោក Bera បាននិយាយថា អាទិភាពមួយរបស់អនុគណៈកម្មាធិការអាស៊ី - ប៉ាស៊ីហ្វិក ហើយបុគ្គល់លោកផ្ទាល់គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយបណ្តាប្រទេសក្នុងតំបន់ រួមមានសេដ្ឋកិច្ចពាណិជ្ជកម្ម សន្តិសុខ ការពារជាតិនិងសន្តិសុខដែនសមុទ្រក្នុងតំបន់ដោយគោរពច្បាប់អន្តរជាតិ ផ្អែកលើច្បាប់និងសេរីភាពនាវាចរណ៍រួមទាំងអាកាសចរណ៍ផង។ ក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីស្ថានភាពសមុទ្រខាងកើតនិងជំរុញកិច្ចសហប្រតិបត្តិការមេគង្គ - អាមេរិក។ ពាក់ព័ន្ធនឹងបញ្ហាសមុទ្រខាងកើត សមាជិកសភារូបនេះបានលើកឡើងថា សភាអាមេរិកនិងបុគ្គលលោកផ្ទាល់តែងតែចាប់អារម្មណ៍និងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍនានានៅសមុទ្រខាងកើត ដោយប្រឆាំងជំទាស់នឹងសកម្មភាពរំលោភអធិបតេយ្យភាពនិងការដើរបញ្ច្រាស់នឹងច្បាប់អន្តរជាតិនិងបង្ករអស្ថិរភាពក្នុងតំបន់៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top