• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាជិកសភាមណ្ឌលទីក្រុងហាណូយលើកកំពស់ប្រសិទ្ធភាពសកម្មភាពដើម្បីឆ្លើយតប​នឹងបំណងប្រាថ្នារបស់អ្នកបោះឆ្នោត


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងបណ្ដាសមាជិកសមាជិកាសភាមណ្ឌលទីក្រុងហាណូយ (រូបថត៖ qdnd.vn)

 នាថ្ងៃទី១៦ ខែមករា ឆ្នាំ​២០១៩ គណៈប្រតិភូសមាជិកសភាមណ្ឌលទីក្រុងហាណូយ បានរៀបចំ​សន្និសីទ​បូក​សរុបការ​ងារ​ឆ្នាំ២០១៨ និងលើកទិសដៅសកម្មភាពឆ្នាំ២០​១៩។
 
អញ្ជើញ​ថ្លែង​នៅសន្និសីទ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានចាត់ទុកថា សមាជិក​សភាមណ្ឌលទីក្រុងហាណូយ ទាំង​អស់ចាំបាច់​ត្រូវលើក​កំពស់​គុណភាព​សកម្មភាព​ជួបប្រាស្រ័យ​ជាមួយ​អ្នកបោះឆ្នោ​ត ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នារប​ស់ប្រជាជន។ ដើម្បីសម្រេចបាននូវ ភារកិ​ច្ចដែល​ត្រូវបាន​ប្រគល់​ជូន​ សមាជិកសភាចាំបាច់ត្រូវផ្ទៀ​ងស្ដាប់ រៀនសូត្រ​ ពីប្រជាជនក៏ដូចជារៀនសូ​ត្រល្អពីគ្នាទៅ​វិញទៅ​មក​ផង​ដែរ​។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមបាន​សង្កត់ធ្ងន់ថា ​បំណងប្រាថ្នារ​បស់​ប្រជាជន​គឺជាកត្តា​គន្លឹះ​ ហើយត្រូ​វបានប្រជាជនជឿជាក់ទើបធ្វើបាន ហេតុ​ដូច្នេះហើយ សមាជិកសភា ​ត្រូវកសាង​ទំនាក់​ទំនង​ជាមួយ​ប្រជាជន​អោយបានល្អ យល់បំណងប្រា​ថ្នា របស់ប្រជាជនអោយបានជ្រា​លជ្រៅ​ ទើប​កសាង​ច្បាប់​ដ៏សម​ស្រប​បាន​។
 
ថ្លែងមតិ​សន្និដ្ឋាននៅសន្និសីទ លេខាគណៈកម្មាធិការបក្ស​ទីក្រុង ប្រធាន គណៈប្រតិភូសមាជិ​ក សភា​មណ្ឌល​ទីក្រុង​ហាណូយ លោក Hoang Trung Hai បានស្នើ​អោយ​សមាជិក​សភាទាំង​អស់នៃ​ទីក្រុង​បន្តលើក​កំពស់ស្មារ​តីទទួល​ ខុសត្រូវ និងចំណេះដឹង ដើម្បីរួមចំណែ​កប្រកបដោយប្រសិទ្ធ ភាពទៅក្នុង​សកម្ម ភាពរួម​របស់​គណៈប្រតិភូ​សមាជិកសភាមណ្ឌលទីក្រុងហាណូ​យ ព្រមទាំង សម្រេចល្អនូវភារកិ​ច្ចជាតំណាងរបស់ប្រជាជ​ន ផងដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top