• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាគមបែលហ្ស៊ិក-វៀតណាមសាមគ្គីភាពជាមួយជនរងគ្រោះដោយជាតិឌីអុកស៊ីតវៀតណាម

ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់មិត្តភក្តិប៊ែលហ្សិកដែលស្រឡាញ់វៀតណាមនិងជនជាតិវៀតណាមនៅក្រៅប្រទេស ដែលជាអតីតនិស្សិតវៀតណាមនៅបែលហ្សិកក្នុងអំឡុងឆ្នាំ ១៩៧០-១៩៨០។

ខ្សែភាពយន្ត "ជាតិគីមីពុលព័ណ៌លឿងទុំ - គ្រាប់បែកដែលផ្ទុះយឺត” ត្រូវបានចាក់បញ្ចាំងនៅយប់ថ្ងៃទី ១៥ ខែតុលានៅទីក្រុងព្រុចសែល (បែលហ្ស៊ិក)  (រូបថត៖ Huong Giang/TTXVN)


នាយប់ថ្ងៃទី ១៥ ខែតុលា នៅទីក្រុងព្រុចសែល (បែលហ្ស៊ិក) សមាគមបែលហ្ស៊ិក - វៀតណាមបានរៀបចំរាត្រីសាមគ្គីភាពជាមួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត វៀតណាមនិងការតាំងពិព័រណ៍ផ្ទាំងរូបភាពនិងរូបថតឯកសារអំពីសង្គ្រាមវៀតណាម ដោយមានការចូលរួមពីលោកស្រី Tran To Nga អ្នកដែលកំពុងតស៊ូជាមួយក្រុមហ៊ុនគីមីអាមេរិកដើម្បីទទួលបានយុត្តិធម៌សម្រាប់ជន រងគ្រោះដោយជាតិឌីអុកស៊ីតវៀតណាម។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់មិត្តភក្តិប៊ែលហ្សិកដែលស្រឡាញ់វៀតណាមនិងជនជាតិវៀតណាមនៅក្រៅប្រទេស ដែលជាអតីតនិស្សិតវៀតណាមនៅបែលហ្សិកក្នុងអំឡុងឆ្នាំ ១៩៧០-១៩៨០។

ទស្សនិកជនក៏បានស្តាប់លោកស្រី Tran To Nga រៀបរាប់អំពីដំណើរប្តឹងក្រុមហ៊ុនឧស្សាហកម្មអាមេរិកចំនួន ២៦ ដែលផលិតជាតិពុល ហើយបានយកមកធ្វើតេស្តកំឡុងសង្គ្រាមវៀតណាម។ នេះជាលើកដំបូងដែលលោកស្រី Tran To Nga បានមកប្រទេសប៊ែលហ្សិកដើម្បីនិយាយអំពីជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត ហើយលោកស្រីទទួលបានការចែករំលែកនិងការឆ្លើយតបយ៉ាងខ្លាំងពីប្រជាជន បែលហ្ស៊ិក។

ចែករំលែកជាមួយសារព័ត៌មានប្រធានសមាគមប៊ែលហ្សិក-វៀតណាម (ABV) លោក Pierre Grega បានមានប្រសាសន៍ថា សមាគមតែងតែស្វែងរកការជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតនៅវៀតណាម ដើម្បីជួយសម្រាលនូវការលំបាកខ្លះក្នុងជីវិតរបស់ពួកគេនិងបន្តគាំទ្រលោកស្រី Tran To Nga  ក្នុងការតស៊ូដើម្បីការទទួលស្គាល់សិទ្ធិរបស់ជនរងគ្រោះឌីអុកស៊ីន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top